ការដកស្រង់សេចក្តីអធិប្បាយ ទស្សនកិច្ចវារីអគ្គិសនីសេសានក្រោម ២ និងចុចប៊ូតុងបិទទ្វារទឹក ដើម្បីរក្សាទឹកទុកក្នុងអាងស្តុកទឹក

ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះ រាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូល​រួមនៅក្នុង​ឱកាសនេះ ជាទីនឹករលឹក! ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានវិលត្រឡប់​មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់​ពីឆ្នាំ​ទៅ បានមកកាន់ទីនេះម្តងរួចទៅហើយ ហើយក៏បានកំណត់កាលបរិច្ឆេទតាំងពីមួយឆ្នាំមុនមកម្ល៉េះ ដើម្បី​យកថ្ងៃនេះ ធ្វើជាថ្ងៃដើម្បីបិទទំនប់ទី ១ សម្រាប់ការចាប់ផ្តើមដំណើរការនៃទំនប់វារីអគ្គិសនីសេសាន ២ របស់យើង។ ថ្ងៃនេះ ពិតជាថ្ងៃប្រវត្តិសាស្រ្ត ដូចដែល ឯកឧត្តម ស៊ុយ សែម ក៏ដូចជា ឯកឧត្តម ហ៊ុង យុងដា បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងដំណើរការជាមួយនឹងវារីអគ្គិសនីនេះ។ បង្វែរផ្លូវជាតិលេខ ៧៨ ចៀសវាងប៉ះពាល់ពេលបិទទំនប់ មុននឹងឈានទៅដល់ដំណាក់កាលថ្ងៃ​នេះ យើងបានខិតខំប្រឹងប្រែងជាមួយនឹងការងារជាច្រើន​ តាំងពី​ប្រមាណ ១០ ឆ្នាំ ឯណោះ។ ហេតុអ្វីបានជាយើងនិយាយពី ១០ ឆ្នាំមុន? គម្រោងការ​អនុវត្តនីមួយៗ​មិន​មែនជាបញ្ហាកញ្ឆក់កណ្តៀត តាមបែបនឹកឃើញ ​និងស្មានៗដូចក្រុមមនុស្សមួយចំនួននោះទេ។…