FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមក ជ្រៀតជ្រែកបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារនេះនៅលើ Facebook ផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីកម្ពុជាថា កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេសពេលព្រឹកព្រលឹម នៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ កម្មករ កម្មការនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារ នៅពាសពេញទីក្រុង ដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួន ដែលកំពុងរងគ្រោះដោយសារសង្រ្គាម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេសពេលព្រឹកព្រលឹមនៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ កម្មករ កម្មការនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារនៅពាសពេញទីក្រុងដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួនដែលកំពុងរងគ្រោះដោយសារសង្រ្គាម។ កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណា មកជ្រៀតជ្រែកបានឡើយ»។ បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសំណាងល្អ និងប្រកបកិច្ចការ តូចធំទទួលបានផលសម្រេចតាមបំណងប្រាថ្នាគ្រប់ៗគ្នាផងដែរ៕