មេឃុំ-ចៅសង្កាត់ជិត១០០ទូទាំងខេត្តសៀមរាប ចេញញត្តិថ្កោលទោស CNRP ដែលចេញគោលនយោបាយចោទ មេឃុំ/ចៅសង្កាត់ថា ធ្វើការបម្រើបក្ស

មេឃុំ-ចៅសង្កាត់ជិត១០០ នៅទូទាំងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្ត​ថ្កោលទោស​គណបក្សសង្រ្គោះជាតិ​ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។ មេឃុំ និងចៅសង្កាត់ចំនួន៩៨ នៅក្នុងក្រុង-ស្រុកចំនួន១២ ទូទាំងខេត្តសៀមរាប បានចេញសេចក្តីថ្លែងការណ៍ម្នាក់មួយសន្លឹក ដើម្បីទាមទារឲ្យ CNRP ផ្លាស់ប្តូរសារនយោបាយរបស់ខ្លួនចេញ។ យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស ចៅសង្កាត់-មេឃុំ ទាំង៩៨រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់​ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។  

សេចក្តីថ្លែងការណ៍ CPP៖ គោលនយោបាយ «ដូរមេឃុំបម្រើបក្ស​ ដាក់មេឃុំបម្រើរាស្រ្ត» របស់ CNRP ជាការប្រមាថ និងមើលងាយធ្ងន់ធ្ងរដល់មន្រ្តីឃុំ សង្កាត់

FN ​៖ គណបក្សប្រជាជនកម្ពុជា (CPP) នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបានហៅ គោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ (CNRP)«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» គឺជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្រ្តីឃុំសង្កាត់នៅទាំងប្រទេស ដែលបានខិតខំបម្រើប្រជាជនស្របតាមតួនាទី ដោយមិនមានការរើសអើងនិន្នាការនយោបាយ។ តាមរយៈសេចក្តីថ្លែងការណ៍ ដែល Fresh News ទើបទទួលបាននៅមុននេះបន្តិចបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ កែតម្រូវជាបន្ទាន់ចំពោះខ្លឹមសារខាងលើ ដើម្បីរក្សាបរិយាកាសល្អ និងសុខសន្តិភាពរបស់ប្រទេសជាតិ។ ក្នុងករណីដែលពុំមានការកែតម្រូវទេនោះ គណបក្សប្រជាជនកម្ពុជារក្សាសិទ្ធិ ដើម្បីប្តឹងទៅតុលាការស្របតាមច្បាប់ជាធរមាន។ សូមបញ្ជាក់ថា នៅក្នុងសមាជកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនោះ គណបក្សសង្រ្គោះជាតិ បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន ៥ចំណុច ដែលក្នុងនោះ ក៏មានគោលនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យសមាជិក CPP បង្កើនការចុះមូលដ្ឋានឱ្យខ្លាំងក្លា

​FN៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្គាប់ដល់សមាជិកគណបក្សប្រជាជនទាំងអស់ ឱ្យចាប់ផ្តើមធ្វើសកម្មភាពចុះមូលដ្ឋានឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលការបោះឆ្នោត នឹងចូលមកដល់ នៅឆ្នាំ២០១៧ និង២០១៨។ នេះបើតាមការអះអាងរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ ការដាក់បទបញ្ជារបស់ ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីតកាសែតមួយ បន្ទាប់ពីបញ្ចប់សន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។ សូមបញ្ជាក់ថា ស​ន្និបាតនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីវាយតម្លៃអំពី ស្ថានភាពនយោបាយទូទៅ និងរៀបចំផែនការសម្រាប់ការបោះឆ្នោត ដ៏ខ្លីខាងមុខនេះ។ ក្រៅពីនោះ ក៏មានការកែសម្រួល សមាសភាពគណៈកម្មាធិការត្រួតពិនិត្យផ្ទៃក្នុងបក្សផងដែរ។ លោក សុខ ឥសាន បានបន្ថែមថា បន្ទាប់ពីបើកសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេល២ថ្ងៃនេះ គណបក្សប្រជាជន កម្ពុជា​​ បានដាក់ចេញយុទ្ធសាស្រ្តល្អៗចំនួន២០ចំណុច ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ លោកថា គណបក្សប្រជាជនកម្ពុជា មានសង្ឃឹមយ៉ាងមុតម៉ាំថា ខ្លួននៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និង…