សម្តេចតេជោ ហ៊ុន សែន៖ ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា របស់គណបក្សប្រជាជន សុទ្ធសឹងជាអ្នកកំពុងកាន់កាប់តំណែងតាមក្រសួង ស្ថាប័ន មន្ទីរនានា និងបម្រើការងារជាមន្រ្តីរាជការថា ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន ដែលជាម្ចាស់ឆ្នោត។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤០ ដែលបានរៀបចំធ្វើឡើង នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។ សារក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន «ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសារបស់ប្រជាជន» ត្រូវបានលោក ខៀវ កាញារីទ្ធ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហោះលើទំព័រ Facebook របស់លោក បន្ទាប់ពីបញ្ចប់សន្និបាតនៅល្ងាចថ្ងៃទី១៨ ខែធ្នូ។ បើតាមលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សន្និបាតរយៈពេលពីរថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានពិភាក្សានិងពិនិត្យយ៉ាងច្រើន ទៅលើលទ្ធផលការងាររបស់ក្រុមការងារបានសម្រេចនាពេលកន្លងមក និងបានរៀបចំដាក់ទិសដៅថ្មីបង្កើនប្រសិទ្ធភាពការងារដើម្បីស្វែងរកសមិទ្ធផលថ្មីៗ ជូនប្រទេសជាតិ និងប្រជាជន។ បើតាមលោក សុខ ឥសាន្ត ក្នុងសន្និបាតនេះសម្តេចតេជោ…

សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យសមាជិក CPP បង្កើនការចុះមូលដ្ឋានឱ្យខ្លាំងក្លា

​FN៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្គាប់ដល់សមាជិកគណបក្សប្រជាជនទាំងអស់ ឱ្យចាប់ផ្តើមធ្វើសកម្មភាពចុះមូលដ្ឋានឱ្យកាន់តែខ្លាំងក្លាថែមទៀត ខណៈដែលការបោះឆ្នោត នឹងចូលមកដល់ នៅឆ្នាំ២០១៧ និង២០១៨។ នេះបើតាមការអះអាងរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ ការដាក់បទបញ្ជារបស់ ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីតកាសែតមួយ បន្ទាប់ពីបញ្ចប់សន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។ សូមបញ្ជាក់ថា ស​ន្និបាតនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីវាយតម្លៃអំពី ស្ថានភាពនយោបាយទូទៅ និងរៀបចំផែនការសម្រាប់ការបោះឆ្នោត ដ៏ខ្លីខាងមុខនេះ។ ក្រៅពីនោះ ក៏មានការកែសម្រួល សមាសភាពគណៈកម្មាធិការត្រួតពិនិត្យផ្ទៃក្នុងបក្សផងដែរ។ លោក សុខ ឥសាន បានបន្ថែមថា បន្ទាប់ពីបើកសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេល២ថ្ងៃនេះ គណបក្សប្រជាជន កម្ពុជា​​ បានដាក់ចេញយុទ្ធសាស្រ្តល្អៗចំនួន២០ចំណុច ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ លោកថា គណបក្សប្រជាជនកម្ពុជា មានសង្ឃឹមយ៉ាងមុតម៉ាំថា ខ្លួននៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និង…