សំខាន់ៗ៩ចំណុចជួយឲ្យប្រជាពល​រដ្ឋខ្មែរឲ្យយល់​ដឹងច្បាស់ ពីការបោះឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ !

FN ៖ នៅរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។  ដើម្បីចូលរួមជំរុញឲ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍ ៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។ ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះ​ឆ្នោតជ្រើស​រើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។ ៣៖ យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់​ប្រើនៅថ្ងៃបោះឆ្នោត។ ៤៖ យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការ​បង្ខិតបង្ខំណាមួយ…

មេឃុំ-ចៅសង្កាត់ជិត១០០ទូទាំងខេត្តសៀមរាប ចេញញត្តិថ្កោលទោស CNRP ដែលចេញគោលនយោបាយចោទ មេឃុំ/ចៅសង្កាត់ថា ធ្វើការបម្រើបក្ស

មេឃុំ-ចៅសង្កាត់ជិត១០០ នៅទូទាំងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ បានចេញញតិ្ត​ថ្កោលទោស​គណបក្សសង្រ្គោះជាតិ​ ដែលបានចេញគោលនយោបាយចោទប្រកាន់ មេឃុំ/ចៅសង្កាត់ទាំងអស់ថា «បម្រើបក្ស»។ មេឃុំ និងចៅសង្កាត់ចំនួន៩៨ នៅក្នុងក្រុង-ស្រុកចំនួន១២ ទូទាំងខេត្តសៀមរាប បានចេញសេចក្តីថ្លែងការណ៍ម្នាក់មួយសន្លឹក ដើម្បីទាមទារឲ្យ CNRP ផ្លាស់ប្តូរសារនយោបាយរបស់ខ្លួនចេញ។ យោងតាមខ្លឹមសាររបស់ញត្តិថ្កោលទោស ចៅសង្កាត់-មេឃុំ ទាំង៩៨រូប របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា «មេឃុំធ្វើការបម្រើបក្ស» គឺជាចរិតដ៏អាក្រក់​ដែលមានចេតនាចង់បំផ្លាញ ចំពោះវីរភាពរបស់មេឃុំ ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ប្រព័ន្ធបោះឆ្នោតសមាមាត្រ នៅកម្ពុជា។