គ.ជ.ប ជម្រះមន្ទឹលសង្ស័យ តាមរយៈទឹកថ្នាំជ្រលក់ដៃ តំណាងអ្នកឃ្លាំមើល កំពុងខ្វល់រឿងសន្លឹកឆ្នោតបម្រុង

DAP ៖ សល់មិនដល់មួយខែទៀតទេ ដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចូលមកដល់ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ។ ដំណើរការងាររបស់ គ.ជ.ប មានការទទួលស្គាល់ពីពលរដ្ឋ សង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម និងបក្សនយោបាយ។ ក្នុងនោះអ្វីដែលទុកចិត្តបំផុត លើបញ្ជីបោះឆ្នោត ។ ប៉ុន្តែនៅពេលដែល គ.ជ.ប បោះសន្លឹកឆ្នោតបម្រុង រហូតដល់ទៅជាង២០% ទើបអ្នកតាមដានស្ថានការណ៍សង្គម ចាប់ផ្តើមខ្វល់ខ្វាយ និងដាក់ការសង្ស័យច្រើន ជាមួយនឹងទឹកថ្នាំជ្រលក់ដៃ ។ ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមធ្វើទំនាក់ទំនង ច្រើនលើកច្រើនសារ ទៅកាន់មន្រ្តីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា តែលោកពុំទទួលទូរស័ព្ទ ។ តែកន្លងមកលោកធ្លាប់បញ្ជាក់ថា តាមការធ្វើពិសោធន៍ ទឹកថ្នាំដែលទិញពីប្រទេសឥណ្ឌានោះ ពិតជាលាងជ្រះមែន ។ ប៉ុន្តែលោកថា បញ្ហានេះ គ.ជ.ប បានជូនដំណឹងទៅ ក្រុមហ៊ុននោះវិញហើយ ដើម្បីស្វែងរកដំណោះស្រាយ ធានាដល់ការទុកចិត្ត…

គ.ជ.ប ​ឯកភាព​សំណើ​បិទ​ផ្លូវ​ ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត ​ក្រោម​ហេតុផល​រក្សាសន្តិសុខ​

RFI ៖​ គណៈកម្មាធិការ​​ជាតិ​​រៀបចំ​ការ​បោះឆ្នោត ​ហៅ​​កាត់​​ថា ​គ.ជ.ប ​បាន​​ឯកភាព​​ជា​គោល​ការណ៍​​​តាម​​​សំណើ​​របស់​​អាជ្ញាធរ​​ទីក្រុង​​ភ្នំពេញ ​ហាម​​ក្បួន​​ឃោសនា​បោះ​ឆ្នោត​​របស់​​គណ​បក្ស​​នយោបាយ ​ឆ្លង​កាត់​​មហាវិថី​សំខាន់ៗ​មួយ​ចំនួន​​នៅ​ក្នុង​​ទីក្រុង​​ភ្នំពេញ​។ ​ចំណែក​ឯ​​ទីតាំង​​​សាធារណៈ​​វិញ ​ក៏​ត្រូវ​​បាន​​ហាម​​ក្នុង​ការ​​ជួប​ជុំ​​ផងដែរ​។ ​ទាក់​ទង​​នឹង​​ករណី​នេះ ​អង្គការ​​សង្គម​​​ស៊ីវិល​​មួយ​ចំនួន ​រួមទាំង​​គណបក្ស​ប្រឆាំង​​ផង ​គ្រោង​​នឹង​ធ្វើ​ការ​ប្តឹង​តវ៉ា​​ជំទាស់​។ ​   នៅក្រោម​ហេតុផល សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរ​​ផង យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ ចាប់ពី​ថ្ងៃទី ២០ ឧសភា ដល់​ថ្ងៃទី ០២ មិថុនា​​ខាងមុខ នឹងមិន​អនុញ្ញាតិ​ឲ្យ​ឆ្លងកាត់​តាម​មហាវិថីសំខាន់ៗមួយចំនួន​នោះទេ​នៅក្នុង​រាជធានី​​ភ្នំពេញ។ នេះ​បើ​យោងតាម​សំណើ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ ផ្ញើ​ទៅកាន់​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨មេសា។ សំណើ​នេះ បាន​ធ្វើ​​ឡើង ដោយ​ផ្អែក​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី១៩ ឧសភា ឆ្នាំ២០១។ លោក ហង់ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ថ្លែងថា ជាគោលការណ៍ គ.ជ.ប បាន​យល់ស្រប​ទៅនឹង​សំណើ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ចំនួន​ពីរ ទី១.គឺ​ទិដ្ឋភាព​ច្បាប់​ដែល​តម្រូវ​ឲ្យ​គណបក្សនយោបាយ​ដង្ហែ​ក្បួន​ តែ​នៅតាម​ឃុំ​សង្កាត់ និង​ទី២.គឺ​ទីតាំង និង​ផ្លូវសំខាន់ៗទាំងនោះ វា​ស្ថិតនៅក្រោម​ការ​គ្រប់​គ្រង​​របស់​អាជ្ញាធរ​ផ្ទាល់។ តាម​លិខិត​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី…

អ្នកនាំពាក្យ គ.ជ.ប៖ ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែលពិសោធន៍ឃើញលុបជ្រះ បានដោះស្រាយរួចរាល់ហើយ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh Newsថា ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែលពិសោធន៍ឃើញលុបជ្រះ បានដោះស្រាយរួចរាល់អស់ហើយ គ្មានបញ្ហាចោទនោះទេ។ លោក ហង្ស ពុទ្ធាបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ទឹកខ្មៅលុបជ្រះ គ្មានឥទ្ធិពលដល់ការបោះឆ្នោតទេ គ.ជ.ប នៅតែមានយន្តការជាច្រើនទៀត ដែលអាចធានាការ បោះឆ្នោតដោយសេរី និងយុត្តិធម៌បាន។ លោក ហង្ស ពុទ្ធា បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែល គ.ជ.ប ពិសោធន៍ឃើញថា លុបជ្រះ បានយកទៅឲ្យក្រុមហ៊ុន ធ្វើទឹកថ្នាំនោះ ពិសោធន៍ជាថ្មី ចំនួនហ្នឹងគឺតិចតួចទេ ដែលពិសោធន៍ឃើញថា លុបជ្រះ ក្រោយពីបញ្ចូនទៅឲ្យក្រុមហ៊ុន វិញ យើងបានពិសោធន៍ទឹកខ្មៅដែលឥណ្ឌា បញ្ចូនមកកម្ពុជា អាចំនួនច្រើនហ្នឹងមកវិញ គឺបានពិសោធន៍ឃើញថា មិនអាចលុបជ្រះបានទេ»។ លោក ហង្ស ពុទ្ធា បានបន្តថា «ក្រោយមានការពិសោធន៍ឃើញបែបនេះ…