ដកស្រង់សេចក្ដីអធិប្បាយ, ពិធីបិទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន

ឯកឧត្តមនាយករដ្ឋមន្រ្តី ង្វៀន ស៊នហ្វ៊ុក ឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! អម្បាញ់មិញ យើងបាននិយាយរួចហើយនូវវេទិកាសេដ្ឋកិច្ចពិភពលោក នៅពេលនេះបានឈានដល់ទីបញ្ចប់ ជាមួយនឹងជោគជ័យដែលយើងបានរួមគ្នាបង្កើតឡើង។ ហើយនេះ ក៏បង្ហាញពីភាពសុខដុមរមនានៅក្នុងក្របខណ្ឌអាស៊ាន ហើយដែលនោះហើយ ជាថាមពលធំបំផុតរបស់តំបន់របស់យើង។ ខ្ញុំរីករាយ ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់បណ្ដាមិត្តភក្ដិទាំងអស់ ដែលបានអញ្ជើញមកកាន់ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយ បង្ហាញឲ្យឃើញថា ពេលនេះយើងបានធ្វើការជាក្រុម នៅក្នុងក្របខណ្ឌអាស៊ានក្តី និងនៅក្នុងការរៀបចំដោយការចូលរួមរបស់អ្នកទាំងឡាយ ដែលចូលរួមនៅក្នុងវេទិកាដ៏ធំនេះ។ ហើយខ្ញុំសង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោករបស់យើងនេះ នឹងក្លាយទៅជាវេទិកាដ៏សំខាន់ ដើម្បីរារាំងនៅនយោបាយគាំពារនិយម, ដែលនឹងពង្រីកនូវស្មារតីសមាហរណកម្ម ក៏ដូចជា សាកលភាវូបនីយកម្ម។ អរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានប្រឹងប្រែងហើយផ្តល់នូវកិត្តិយសឲ្យកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ សូមជូនពរឯកឧត្តម លោកជំទាវ ទទួលបានសេចក្តីសុខ សេចក្តីចម្រើន៕ សូមអរគុណ!

ជប៉ុនប្តេជ្ញា​គាំទ្រអាស៊ាន និង​ដើរតួនាទីយ៉ាង​សំខាន់នៅក្នុង​តំបន់ លើកការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព

FN ៖ រដ្ឋាភិបាលជប៉ុនបានរៀប​ចំកិច្ចពិភាក្សា​មួយ ​ស្តីពី​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រកបដោយគុណភាព ក្រោមប្រធានបទ «ការ​កសាងអនាគត​របស់អាស៊ី»​ សំដៅបង្ហាញ ភាគីពាក់ព័ន្ធរបស់អាស៊ានថា ​ជប៉ុនប្តេជ្ញា​គាំទ្រអាស៊ាន និង​ដើរតួនាទីយ៉ាង​សំខាន់នៅក្នុង​តំបន់។ នៅក្នុងកិច្ចពិភាក្សានោះ មានការចូលរួមពីលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា ព្រមទាំងវាគ្មិន​ជាអគ្គនាយក នាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងប្រធានគម្រោងមកពីស្ថាប័នផ្សេងៗជាច្រើននាក់ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ១០ ដល់១២ ខែឧសភា​ ឆ្នាំ២០១៧។ កិច្ចពិភាក្សាដែលជាផ្នែកមួយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន​ឆ្នាំ២០១៧នេះ ក្នុងគោលបំណងបង្ហាញ​ភាគីពាក់ព័ន្ធអាស៊ាន​ថា ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់របស់ជប៉ុន មានសារៈសំខាន់ និងចាំបាច់ចំពោះកំណើនសេដ្ឋកិច្ច និងណែនាំនូវអ្វី​ដែលជប៉ុន អាចជួយបាន។ របៀបវារៈនៃវេទិកានេះ​ផ្តោតទៅលើ «អ្វីជាចំណុចសំខាន់ នៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់​​អាស៊ាន? និងតើអាស៊ានមាន​យុទ្ធសាស្ត្រដូចម្តេច ក្នុងការបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនង និងកំណើន​សេដ្ឋ​កិច្ចប្រកបដោយ និរន្តរភាព»។ លោក…

យុវជនកម្ពុជា ចាប់ផ្តើមពង្រីកខ្លួននៅលើឆាកអន្តរជាតិ

FN ៖ យុវជនកម្ពុជាច្រើនឡើងៗ បានចាប់ផ្តើមពង្រីកខ្លួន នៅលើឆាកអន្តរជាតិទាំងនៅក្នុងស្ថាប័នធំៗ ក្នុងតំបន់និងនៅពិភពលោក។វត្តមានបែបនេះ មិនចាំបាច់តែនិស្សិត ឬយុវជនស្ថិតក្នុងស្ថាប័នរដ្ឋ ឬត្រូវមានខ្សែ ឬមានបក្សពួកអ្វីនោះឡើយ ពោលគឺដោយគ្រាន់តែយុវជនទាំងនោះ ត្រូវខិតខំប្រឹងប្រែង ព្យាយាម តស៊ូ និងការតាំងចិត្តខ្ពស់។ អគ្គលេខាធិការអាស៊ាន ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី អង្គការយូណេស្កូនៅទីក្រុងប៉ារីសប្រទេសបារាំង និងស្ថាប័នអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយកសហរដ្ឋអាមេរិក ក៏ដូចជា៖ ស្ថាប័នរូបិយវត្ថុធំៗ IMF World Bank ឬ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ល។ បានស្ថិតនៅក្នុងក្តីស្រមៃរបស់និស្សិតកម្ពុជា ដែលត្រូវឈោងចាប់យក និងបញ្ជ្រៀតខ្លួនចូលដើម្បីអនាគតរបស់ពួកគាត់ ដែលត្រូវតែប្រជែងការងារជាមួយ នឹងយុវជនឬនិស្សិតមកពីបណ្តាប្រទេសអាស៊ានដ៏ទៃទៀត។ ដោយមើលឃើញពីឱកាសដ៏ធំធេងបែបនេះ និងជាប្រយោជន៍ដើម្បីចូលរួមដល់ការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា សាកលវិទ្យាល័យ អាមរិកាំងភ្នំពេញ(AUPP) ដែលជាសាកលវិទ្យាល័យនាំមុខគេលើ គុណភាពអប់រំទូទៅនៅកម្ពុជា បានស្វះស្វែងជួយដល់យុវជន ឬនិស្សិតដែលមានសមត្ថភាព ដើម្បីចាប់យក ឱកាសធ្វើកម្មសិក្សា ឬទៅធ្វើការនៅស្ថាប័នធំៗដូចរៀបរាប់ខាងលើ។ មិនដល់ពីរឆ្នាំផង AUPP បានបញ្ជូននិស្សិតរបស់ខ្លួនជិត១០រូប ទៅកាន់ស្ថាប័នកំពូលដល់ទៅបីគឺ៖ អគ្គលេខាធិការអាស៊ាននៅឥណ្ឌូណេស៊ី អង្គការយូណេស្កូ នៅទីក្រុងប៉ារីស និងអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូយក ទាំងរយៈពេលខ្លី…