កម្ពុជា គ្រោងរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១ ចុងឆ្នាំនេះ នៅក្នុងទឹកដីខេត្តសៀមរាប

FN ៖ ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​កម្ពុជា ​លើក​ទី១ ​ឆ្នាំ២០១៧ ​(CAMBODIA ​TRAVEL ​MART ​2017) ​នឹង​រៀបចំ​លើកដំបូង​នៅក្នុង​ទឹកដី​ខេត្តសៀមរាប ​នា​ចុងឆ្នាំ២០១៧ ​ខាងមុខនេះ ​ក្នុង​គោលបំណង​ជំរុញ​ដល់​វិស័យ​ធុរកិច្ច​ទេសចរ​មកកាន់​ដែន​សុវណ្ណភូមិ​ឱ្យ​កាន់តែ​ផុសផុល​ឡើង​។ ពិព័រណ៍​នេះ ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ក្រសួងទេសចរណ៍ ​ក្រោម​កិច្ចសហការ​ជាមួយ ​ក្រុមហ៊ុន ​Slickbooth ​ដែល​ជា​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍ ​និង​កម្មវិធី​លំដាប់ថ្នាក់​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​គ្រោង​នឹង​ប្រា​រ​ព្វ​ឡើង ​នៅ​ថ្ងៃទី១៧​-​១៩ ​ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​ខាងមុខ ​ក្រោម​អធិបតីភាព​របស់ ​លោក ​សូ ​ម៉ា​រ៉ា ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ​តំណាង​លោក ​ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​សាលាខេត្ត ​អ​ជ្ញា​ធរ ​ពាក់ព័ន្ធ ​ព្រមទាំង​ផ្នែកឯកជន ​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​ទៀត​។ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ពី​ពិព័រណ៍ ​CTM ​ឆ្នាំ២០១៧ ​នៅ​សណ្ឋាគារ ​SokhaSiem ​Reap ​Resort ​& ​Convention ​Center ​ខេត្តសៀមរាប ​នា​ថ្ងៃទី១២ ​ខែឧសភា ​ឆ្នាំ២០១៧នេះ ​លោក ​ឱម…

លោក ប្រាក់ សុខុន៖ កងទ័ពមួកខៀវរបស់កម្ពុជា បូជាជីវិត ដើម្បីប្រជាជនអាហ្រ្វិកកណ្តាលបានទទួលសុខសន្តិភាព

FN ៖ លោក​ទេស​រដ្ឋមន្រ្តី ​ប្រាក់ ​សុ​ខុន ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិ​ការអន្តរជាតិ ​បាន​ថ្លែង​ថា ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ​ចំពោះ​ការ​ពលីកម្ម​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង ​៤នាក់ ​ដែល​បាន​ពលី​ជីវិត​លើទឹក​ដី​អាហ្រ្វិក​កណ្តាល​។ ​លោក​ទេស​រដ្ឋមន្រ្តី​ថា ​ការ​ពលី​របស់​ពួកគេ ​ក៏​ព្រោះតែ​ដើម្បី​នាំមក​នូវ​សុខ​សន្តិភាព​សម្រាប់​ប្រជាជន​អាហ្រ្វិក​កណ្តាល​។ នេះ​ជា​សារ​ដែល​លោក ​ប្រាក់ ​សុ​ខុន ​បាន​ចារ​នៅ​លើ​សៀវភៅ​រំលែកទុក្ខ​ក្នុង​ពេល​រូបលោក​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ទាំង៤នាក់​នៅ​រសៀល​ថ្ងៃទី១២ ​ខែឧសភា ​ឆ្នាំ២០១៧នេះ​។ លោក​ទេស​រដ្ឋមន្រ្តី ​បាន​ចារ​លើ​សៀវភៅ​រំលែកទុក្ខ​នោះ​ថា ​«​នៅពេល​ចេញ​ដំ​ណើរ​ម្តង​ៗ ​យើង​ទាំងអស់គ្នា​តែង​បន់ស្រន់​សុំ​ឲ្យ​យុទ្ធជន​មួក​ខៀវ​របស់​យើង​ទទួល​បាន​ជោគជ័យ ​និង​មាន​សុវត្ថិភាព ​វិល​មក​ជួបជុំ​គ្រួសារ​វិញ​ពេល​ចប់​បេ​សកម្ម​។​ ជាអកុសល​នៅ​យប់​ថ្ងៃទី៨ ​ឧសភា ​ទាហាន​យើង ​៤នាក់ ​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ស្ទាប់​បាញ់សម្លាប់​នៅពេល​ក្រុម​របស់​យើង​វិលត្រឡប់​ពី​បេសកកម្ម​»​។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បាន​បន្ត​ថា ​«​អ្នក​ទាំង៤ ​ត្រូវ​គេ​សម្លាប់​ក្នុង​ខណៈ​ដែល​ពួកគេ​បំពេញបេសកកម្ម​អន្តរជាតិ ​ដើម្បី​សន្តិភាព ​និង ​មនុស្ស​ធម៌​ធ្ងាយ​ពី​ផ្ទះសំបែង ​ធ្ងាយ​ពី​ក្រុម​គ្រួសារ​។ ​ក្នុង​ខណៈ​ដែល​ពួកគេ​ខិតខំ​រួមចំណែក​នាំ​សន្តិភាព​ដល់​ប្រទេស​មួយ ​ដល់​ប្រជាជន​មួយ​ដែលគេ​មិនទាំង​ស្គាល់​ផង ​តែ​ដោយសារ​កាតព្វកិច្ច​អន្តរជាតិ ​និង​បុព្វហេតុ​សន្តិភាព​តែប៉ុណ្ណោះ​។ ​ពួកគេ​បាន​បូជាជីវិត​របស់​ពួកគេ ​ដើម្បីឲ្យ​ជីវិត​របស់​ប្រជាជន ​នៃ​សាធារណ​រដ្ឋ​អាហ្​រិ្វ​ក​កណ្តាល​បាន​ទទួល​សន្តិភាព​។ ​យើង​និង​មិន​បំភ្លេច​ពលិកម្ម​នេះ ​សេចក្តី​ក្លាហាន​នេះ​ឡើយ​»​។ សូម​បញ្ជាក់​ថា ​កាលពី​វេលា​ម៉ោង​ប្រមាណ១រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី០៩ ​ខែឧសភា ​ឆ្នាំ២០១៧ ​ម៉ោង​នៅក្នុង​​ប្រទេស​កម្ពុជា ​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា​បម្រើការ​ងារ​នៅ​ប្រទេស​អាហ្រ្វិក​កណ្តាល ​បាន​រង​ការវាយប្រហារ​ដោយក្រុម​ឧទ្ទាម ​បណ្តាល​ឲ្យកម្លាំង​កម្ពុជា…

គ.ជ.ប ជម្រះមន្ទឹលសង្ស័យ តាមរយៈទឹកថ្នាំជ្រលក់ដៃ តំណាងអ្នកឃ្លាំមើល កំពុងខ្វល់រឿងសន្លឹកឆ្នោតបម្រុង

DAP ៖ សល់មិនដល់មួយខែទៀតទេ ដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចូលមកដល់ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ។ ដំណើរការងាររបស់ គ.ជ.ប មានការទទួលស្គាល់ពីពលរដ្ឋ សង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម និងបក្សនយោបាយ។ ក្នុងនោះអ្វីដែលទុកចិត្តបំផុត លើបញ្ជីបោះឆ្នោត ។ ប៉ុន្តែនៅពេលដែល គ.ជ.ប បោះសន្លឹកឆ្នោតបម្រុង រហូតដល់ទៅជាង២០% ទើបអ្នកតាមដានស្ថានការណ៍សង្គម ចាប់ផ្តើមខ្វល់ខ្វាយ និងដាក់ការសង្ស័យច្រើន ជាមួយនឹងទឹកថ្នាំជ្រលក់ដៃ ។ ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមធ្វើទំនាក់ទំនង ច្រើនលើកច្រើនសារ ទៅកាន់មន្រ្តីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា តែលោកពុំទទួលទូរស័ព្ទ ។ តែកន្លងមកលោកធ្លាប់បញ្ជាក់ថា តាមការធ្វើពិសោធន៍ ទឹកថ្នាំដែលទិញពីប្រទេសឥណ្ឌានោះ ពិតជាលាងជ្រះមែន ។ ប៉ុន្តែលោកថា បញ្ហានេះ គ.ជ.ប បានជូនដំណឹងទៅ ក្រុមហ៊ុននោះវិញហើយ ដើម្បីស្វែងរកដំណោះស្រាយ ធានាដល់ការទុកចិត្ត…