Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា សម្តេចតេជោ ហ៊ុន សែន ពិធីសម្ពោធអគារសិក្សាក្នុង បរិវេណសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និងខួបទី ៧០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីកម្ពស់ ១០ ជាន់ នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងចូលរួមអបអរសាទរផងដែរ ខួបលើកទី ៧០ នៃ ថ្ងៃ​បង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បើយើងពិនិត្យអំពីប្រវត្តិសាកលវិទ្យាល័យ​នេះ ពិត​ជាបានកើតមុនពេលនៃការចាប់កំណើតរបស់ខ្ញុំ ព្រោះថា នៅពេលនេះខ្ញុំមិនទាន់មានអាយុ ៧០ ឆ្នាំ នៅ​ឡើយទេ ប៉ុន្តែ សាកលវិទ្យាល័យនេះមានអាយុរហូតទៅដល់ ៧០ ឆ្នាំ ហើយដែល ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់អម្បាញ់មិញថា ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ។ វិធីយកស្លឹកត្នោតខ្ចប់ស្ករត្នោត ​កសាងបានអគារមួយចំនួន ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែល​យើងបានប្រឹងប្រែង បន្ទាប់ពីការស្លាប់ម្តងរួចទៅហើយ នៅក្នុងចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។ ខ្លួន  ខ្ញុំផ្ទាល់​បានមកចូលរួមក្នុងការបើកនូវសាកលវិទ្យាល័យនេះ បើខ្ញុំមិនច្រឡំទេ គឺនៅដើមខែ មករា ឆ្នាំ ១៩៨០ តែម្តង។ ពេលនោះ គឺជាការធ្វើសន្និបាតលើកទី ១ របស់ក្រសួងសុខាភិបាល។ ជាក្រសួងតែមួយ​គត់ ដែល​បានធ្វើសន្និបាតប្រចាំឆ្នាំមិនដែលអាក់ខាន…

សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ក្នុងពិធីទទួលទានអាហារស្រាយបួស រ៉ាម៉ាដន លើកទី ៣

លោកឧកញ៉ា សុខ គឹមរី ចាងហ្វាងគណៈជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា, ឯកឧត្តម បណ្ឌិត យូសេហ្វ ហូថៃមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ីយ៉ា ថាមីន ម៉ាដានី អគ្គលេខា ធិការអង្គការប្រតិបត្តិការណ៍ឥស្លាម, ឯកឧត្តម សុរិន ពិតសុវណ្ណ អតីតលេខាធិការអាស៊ាន, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ចំនួនចូលរួមនឹងកើនឡើងរាល់ឆ្នាំ បើកន្លែងអនុគ្រោះ ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំ និងភរិយាខ្ញុំ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្ត មាន​របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ នាងកញ្ញា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបាន​ទទួល​នូវ​ការអញ្ជើញមកចូលរួមនៅក្នុងពិធីស្រាយបួស នៃសាសនិកឥស្លាម នៅក្នុងថ្ងៃនេះ។ នេះជាលើកទី ៣ ដែល​រាជ​រដ្ឋាភិបាលបានចាត់តាំងឡើង សម្រាប់បងប្អូនសាសនិកឥស្លាម ដែលឆ្នាំទី ១ មានត្រឹមកម្រិតតែ ១៣០០ នាក់ ឯឆ្នាំទី ២ ឡើងដល់ ៤០០០ នាក់…

សេចក្តីដកស្រង់ សង្កថាក្នុងពិធីចែកសញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងប្រកាសសម្ពោធមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា មុននឹងចាប់ផ្តើម ខ្ញុំសុំក្រឡេកមើលមុខអ្នកទាំងអស់គ្នា ថាតើអ្នកណាខ្លះងងុយដេក អ្នកណាខ្លះមិនងងុយ​ដេក? ដោយសារយប់មិញនេះ មានកម្មវិធីច្រើនណាស់ សម្រាប់ក្នុងប្រទេសរបស់យើង។ ការប្រកួត​បាល់ ទាត់នៅអឺរ៉ុប មានដល់ទៅ ៣ ប្រកួតឯណោះ។ បន្ថែមពីលើនោះ មានកម្មវិធីមួយពិសេស​នៅ​ក្នុង​ស្រុក The Voice ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មិនថាតែយុវជនទេដែលចូលចិត្ត យុវចាស់ក៏ចូលចិត្ត ហើយដោយសារ​ភ័ព្វសំណាង ខ្ញុំមានទូរទស្សន៍ច្រើននៅក្នុងបន្ទប់របស់ខ្ញុំ អញ្ចឹង ខ្ញុំអាចមើល The Voice ផង និងអាច​មើល​​បាល់ទាត់ផង។ ប៉ុន្តែ ការប្រកួតចុងក្រោយ​ ទ្រាំមិនបានក៏លក់បាត់ទៅ ដល់​ទៅ​ភ្ញាក់ឡើង បើកមើល​ទូរ​​ទស្សន៍មួយភ្លែតទៅ ឃើញអាឡឺម៉ង់ទាត់ចូលមួយហើយ ក៏ដេកលក់​ទៅទៀត​ទៅ។ ព្រលឹមឡើង បើក​ Internet មើលវេបសាយរបស់ Euro ក៏ឃើញថា ២-០ ទៅហើយ។ អញ្ចឹងទេ បានសេចក្តីថា មកដល់​ម៉ោងនេះ ខ្ញុំកំពុងចាញ់គេ ៣ ប្រកួតទៅហើយ។ មិនមែនភ្នាល់​ដាក់​លុយ​អី​នោះ​ទេ គ្រាន់តែថា…