សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍

បណ្ឌិត វ៉ាន់ ហា រូ​ (Van Ha Ryu) សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិត ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង  ដែលបានទទួល​នូវសញ្ញាបត្របណ្ឌិតកិត្តិយសលើ​ផ្នែក «ភាពជាអ្នក​ដឹកនាំ និង ការកសាងសន្តិភាព» នៅក្នុង​ទឹកដីនៃ​ខេត្តឃ្យុងសាងប៊ុកដូ ដ៏ស្រស់ស្អាត​ និងសម្បូរទៅដោយ​​គុណតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈ។ ខ្ញុំសូមថ្លែង​អំណរគុណចំពោះ​ សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ សម្រាប់ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស និងការរៀបចំកម្មវិធីដ៏អធិកអធមនេះ។ សម្រាប់ខ្លួនខ្ញុំ​ផ្ទាល់ សញ្ញាបត្រកិត្តិយសនេះ គឺ​ជាការ​ទទួលស្គាល់អំពីការលះបង់ បូជាគ្រប់បែបយ៉ាង រួមទាំងការដាក់ទុនអាយុជីវិតរបស់ខ្ញុំ​ ដើម្បី​រំដោះជាតិ ពីក្រញាំ​នៃរបបប្រល័យពូជសាសន៍ និងការខិតខំ​កសាងជាតិឡើងវិញពីបាតដៃទទេ ទន្ទឹមនឹង​ការខិតខំ​កសាងសន្តិភាព ផ្សះ​ផ្សា និងបង្រួបបង្រួមជាតិ​ ទម្រាំប្រទេសកម្ពុជា ទទួលបាន​សុខសន្តិភាពពេញបរិបូរណ៍ មាន​ឯកភាពទឹកដី មាន​កម្លាំងប្រដាប់អាវុធតែមួយ​ នៅ​ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។ នេះគឺជាសន្តិភាពពេញលេញ​ និងឯកភាពទឹកដី​ ដែល​ប្រជាជាតិខ្មែរ…

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីប្រារព្ធខួបទី១០ ទិវាអតីតយុទ្ធជនកម្ពុជា

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ បងប្អូនអតីតយុទ្ធជនទាំងអស់ជាទីមេត្រី។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំសូមសំដែងនូវសេចក្ដីរីក រាយ និងអបអរសាទរក្នុងទិវាខួបលើក​ ១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដែលត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ ពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជាតិខ្មែរ ដើម្បីសំដែង នូវការអរគុណចំពោះបងប្អូនអតីតយុទ្ធជន និងបងប្អូនវីរអ្នកស្នេហាជាតិយើង ដែលបានបូជាសាច់ស្រស់​ឈាមស្រស់ ពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជានកម្ពុជាយើងនៅគ្រប់​ដំណាក់កាល។ ក្នុងឱកាសជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមលម្អោនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជន ដែល បានធ្វើពលីកម្ម ដើម្បីបុព្វហេតុរំដោះជាតិ រំដោះអាយុជីវិត រំដោះសិទ្ធិសេរីភាព ការពារជាតិមាតុភូមិ ជាទី សេ្នហារបស់យើង និងសូមផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់លំដាប់ ថ្នាក់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងកំ ពុងបេសកកម្មថែរក្សាសន្ដិភាព ក្នុងគោលដៅមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ រហូតចប់] សំដែងនូវទុក្ខក្រៀមក្រំក្នុងការបាត់បង់ឯកឧត្តម មាស ក្រូច និងទាហាន ៤ នាក់ នៅអាហ្វ្រិកកណ្ដាល ជាមួយនឹងការរីកររាយរបស់យើងនៅថ្ងៃនេះ…

សេចក្តីដកស្រង់សង្កថា ក្នុងពិធីបុណ្យសមុទ្រលើកទី ៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូន ជនរួមជាតិ​ ដែលបាន​អញ្ជើញ​ចូល​រួម​ក្នុង​ឱកាសនេះ ក៏ដូចជាជនរួមជាតិ ដែលមើលតាមការផ្សាយបន្តផ្ទាល់ទាំងក្នុង និងក្រៅប្រទេស ​​ជា​ទី​គោរ​ព​រាប់​អាន អរគុណស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យ​ឯកជនផងដែរ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានចូលរួមបើកពិធីបុណ្យសមុទ្រ លើកទី ៥ ក្រោមប្រធា​ន​បទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​សម្តែង​នូវការ​កោតសរសើរចំពោះការខិតខំទាំងអស់របស់អាជ្ញាធរ គណៈអភិបាលខេត្តព្រះសីហនុ ក៏ដូចជា​ផ្នែក​ពាក់​ព័ន្ធ ព្រមទាំងក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មការអន្តរក្រសួង នៅក្នុងការរៀបចំពិធីនេះ។ សូម​សម្តែង​​នូវការអរគុណ​ និងកោតសរសើរចំពោះការចូលរួមនូវគ្រប់តួអង្គពាក់ព័ន្ធ ក្នុងនោះក៏​មាន​វិស័យឯក​ជន​ផងដែរ ដែលបានចូលរួមឧបត្ថម្ភផង និងចូលរួមនៅក្នុងដំណើរការនៃបុណ្យសមុទ្រ ក្នុង​រយៈ​ពេល ៥ ឆ្នាំ កន្លងផុតទៅ។ តំណាងប្រជាជន ១៣០០ លាននាក់ ចូលរួមបុណ្យសមុទ្រ ​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារវាជាខួប ៥ ឆ្នាំ នៃបុណ្យសមុទ្ររបស់យើង ដែលក្នុង​ប៉ុន្មានឆ្នាំ​មុននេះ ខ្ញុំបានប្រគល់ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ…