សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងវិទ្យាល័យចំនួន៧កន្លែង ព្រមទាំងឧ​បត្ថម្ភអគារសិក្សាជាច្រើនខ្នងដល់សិស្សា​នុសិស្ស​ នៅខេត្តព្រះសីហនុ

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខក្មួយៗចៅៗសិស្សានុសិស្សនៅសាលាចំនួន៧កន្លែង នៅក្នុងខេត្តព្រះសីហនុ។ * សាលារៀនទី៧៖ វិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ នៅទីនេះសម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់មាន១២បន្ទប់, ផ្ទះគ្រូ១ខ្នង កម្ពស់២ជាន់មាន១០បន្ទប់, ផ្ទះសិស្ស១ខ្នងកម្ពស់២ជាន់ មាន១០បន្ទប់, ធ្វើតារាងបាល់ទះ បាល់បោះ និងផ្តល់ជូនម៉ាស៊ីនកុំព្យូរទ័រ៤គ្រឿង, ម៉ាស៊ីនថតចម្លង១គ្រឿង និងម៉ាស៊ីនព្រីនចំនួន២គ្រឿង។ * សាលារៀនទី៦៖ សាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំពោះសាលាបឋមសិក្សាគឺ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសប្បុរសជនបានផ្តល់អគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ មាន៤០បន្ទប់ និងទីចាត់ការ១ខ្នងមាន៣បន្ទប់ និងម៉ាស៊ីនកុំព្យួទ័៤គ្រឿង ម៉ាស៊ីនថតចំលង១គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង។ រីឯចំពោះវិទ្យាល័យវិញបានអគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ មាន៤០បន្ទប់, និងទីចាត់ការ១ខ្នង មាន៣បន្ទប់, ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង កំពស់២ជាន់ មាន១០បន្ទប់…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ប៉ា ណារ៉ុន ដែលស្វាមីលោកជំទាវទទួលមរណភាព

FN ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូនលោកជំទាវ ប៉ា ណារ៉ុន ដែលស្វាមីលោកជំទាវលោក​ អ៊ុន ដែន ទីប្រឹក្សាក្រសួងការពារជាតិទទួលមរណភាព ក្នុងវ័យ៦៦ឆ្នាំ ដោយរោគាពាធ។ នៅក្នុងលិខិតរំលែកទុក្ខរបស់សម្តេចបានរៀបរាប់ថា៖ «មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ ឯកឧត្តម អ៊ុន ដែន គឺជាថ្នាក់ដឹកនាំ និងជាសកម្មជន១រូប នៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកជួយកសាងសមិទ្ធផលសង្គមនានា ជួយលើស្ទួយដល់ជីវភាពប្រជាជននៅតាមមូលដ្ឋានបន្សល់ទុក នូវស្នាដៃជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ»។

សេចក្តីដកស្រង់សង្កថា ក្នុងពិធីបុណ្យសមុទ្រលើកទី ៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូន ជនរួមជាតិ​ ដែលបាន​អញ្ជើញ​ចូល​រួម​ក្នុង​ឱកាសនេះ ក៏ដូចជាជនរួមជាតិ ដែលមើលតាមការផ្សាយបន្តផ្ទាល់ទាំងក្នុង និងក្រៅប្រទេស ​​ជា​ទី​គោរ​ព​រាប់​អាន អរគុណស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យ​ឯកជនផងដែរ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានចូលរួមបើកពិធីបុណ្យសមុទ្រ លើកទី ៥ ក្រោមប្រធា​ន​បទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​សម្តែង​នូវការ​កោតសរសើរចំពោះការខិតខំទាំងអស់របស់អាជ្ញាធរ គណៈអភិបាលខេត្តព្រះសីហនុ ក៏ដូចជា​ផ្នែក​ពាក់​ព័ន្ធ ព្រមទាំងក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មការអន្តរក្រសួង នៅក្នុងការរៀបចំពិធីនេះ។ សូម​សម្តែង​​នូវការអរគុណ​ និងកោតសរសើរចំពោះការចូលរួមនូវគ្រប់តួអង្គពាក់ព័ន្ធ ក្នុងនោះក៏​មាន​វិស័យឯក​ជន​ផងដែរ ដែលបានចូលរួមឧបត្ថម្ភផង និងចូលរួមនៅក្នុងដំណើរការនៃបុណ្យសមុទ្រ ក្នុង​រយៈ​ពេល ៥ ឆ្នាំ កន្លងផុតទៅ។ តំណាងប្រជាជន ១៣០០ លាននាក់ ចូលរួមបុណ្យសមុទ្រ ​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារវាជាខួប ៥ ឆ្នាំ នៃបុណ្យសមុទ្ររបស់យើង ដែលក្នុង​ប៉ុន្មានឆ្នាំ​មុននេះ ខ្ញុំបានប្រគល់ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ…