ពលរដ្ឋស្រុកថ្គង ជិត៣ពាន់នាក់ ថ្លែងអំណរគុណ លោក ហ៊ុន ម៉ានី ដែលចាត់ក្រុមគ្រូពេទ្យចុះព្យាបាលជំងឺ ជូនពួកគាត់ដល់គេហដ្ឋាន និងស្នើឲ្យក្រុមគ្រូពេទ្យ ចុះមកជួយឲ្យបានញឹកញាប់​

FN ៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់ រស់នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រមាណ២៧៩នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំអំណោយថ្នាំពេទ្យចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ចំនួន២៧៦៣នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៣២៧នាក់, ជំងឺស្ត្រី១៧៦នាក់, ជំងឺផ្លូវដង្ហើម៨៩នាក់, ជំងឺផ្លូវចិត្ត១៩២នាក់, ជំងឺឬសដូងបាត២១៩នាក់, ជំងឺទឹកនោមផ្អែម២៩៥នាក់, ជំងឺមាត់ធ្មេញ៣២០នាក់, ជំងឺរលាកទងសួត១០២, អេកូសាស្រ្ដចំនួន២៥១នាក់, ជំងឺទូទៅចំនួន៥៥៧នាក់, ជំងឺរាគចំនួន៣៩នាក់, ជំងឺសើស្បែកចំនួន១៩៦នាក់។ លោក កែវ វង្ស ប្រជាពលរដ្ឋដែលរស់នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំរីករាយ ខ្លាំងណាស់ដែលក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីបានចុះមកពិនិត្យព្យាលបាល ដល់ពួកយើងក្នុងស្រុកផ្ទាល់ ហើយខ្ញុំពិតជាគ្មានអ្វីថ្លែងអំណរគុណដ៏ពិសេស…

សម្តេចតេជោ ហ៊ុន សែន៖ បើការបោះឆ្នោត២០១៧-២០១៨ គណបក្សប្រឆាំងនៅតែបង្កសកម្មភាពចលាចល សមត្ថកិច្ចនឹងចេញបង្រ្កាបភ្លាម

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានធ្ងន់ៗថា បើគណបក្សប្រឆាំង នៅតែបន្តសកម្មភាពមិនចូលរួម បង្រួបបង្រួមជាតិ និងបង្កើតជាហេតុការណ៍ចលាចល ដូចការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ បើមានសកម្មភាពបែបនេះកងកម្លាំងសមត្ថកិច្ច ត្រូវតែចេញធ្វើសកម្មភាព ហើយបើផ្ទុះជាសង្រ្គាម ក៏ផ្ទុះទៅចុះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនឲ្យព្រឹត្តិការណ៍ឆ្នាំ២០១៣ កើតមានទាំងមុន និងក្រោយ ការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គណបក្សសង្រ្គោះជាតិ មិនដែលមានកាយវិការបង្រួបបង្រួមជាតិនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងខ្លាំងៗបែបនេះ ខណៈសម្តេចអញ្ជើញជាអធិបតីប្រារព្ធ ពិធី សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា «អ្នកទាំងអស់គ្នា ត្រូវបើកភ្នែកធំៗថា ស្ពានដែលឆ្លងកាត់ទន្លេ បានកើតនៅក្នុងដំណាក់កាលនៃការ ដឹកនាំរបស់តេជោសែននេះឯង ផ្លូវថ្នល់ ប្រឡាយទឹក ទោះបីវាមិនទាន់គ្រប់គ្រាន់ទេ យើងចាប់ផ្តើមពីបាតដៃទទេ ពីទីក្រុងភ្នំពេញដែលគ្មានមនុស្សនៅ…

CDC៖ ត្រឹមខែមីនា ឆ្នាំ២០១៧ ទុនវិនិយោគរបស់កូរ៉េនៅកម្ពុជាមានទឹកប្រាក់៤.៥ប៊ីលានដុល្លារ ក្នុងនោះវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៣០០លានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០១៧ ទំហំទឹកប្រាក់វិនិយោគរបស់កូរ៉េនៅកម្ពុជាមានចំនួន ៤.៥ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមាន ៣០០លានដុល្លារអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។ សិក្ខាសាលាមួយ ស្តីពី ការជំរុញការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារ ឡឺ រ៉ូយាល់។ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានបញ្ជាក់ថា វិស័យកសិកម្ម ជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ដែលបានចូលរួមចំណែកប្រមាណ ២៦.៣% នៃផលិតផលសរុបក្នុងស្រុក និងបានស្រូបយកកម្លាំងពលកម្ម ៤៥.៣% នៃកម្លាំងពលកម្មសរុប។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាព ដោយបានដាក់ចេញនូវគោលនយោបាយគាំទ្រមួយចំនួន ដូចជា គោលនយោបាយមិនយកពន្ធលើ​ដីកសិកម្ម គោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ការលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែមចំពោះជី និងគ្រឿងចក្រកសិកម្ម…