សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណមិត្តចិន ដែលជំរុញការអភិវឌ្ឍនៅកម្ពុជា ជាមួយប្រទេសក្នុងតំបន់ ដោយមិនទុកឱ្យប្រទេសណាមួយក្រោយឡើយ

FN ៖ ជាមួយនឹងការប្រកាសអំពីការបើកកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅរសៀលនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ឱ្យរីកចម្រើនព្រមៗគ្នា ដោយសន្យាមិនទុកឱ្យប្រទេសណាមួយនៅពីក្រោយឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គម ​Facebook នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ កម្ពុជាអរគុណមិត្តចិនដែលតែងតែយកចិត្តទុកដាក់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា នឹងជាមួយប្រទេសក្នុងតំបន់ ដោយសន្យាមិនទុកឲ្យប្រទេសណាមួយនៅពីក្រោយឡើយ គឺយើងរីកចម្រើនទៅមុខទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ កម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង។ លោកបណ្ឌិតសេដ្ឋកិច្ច សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍មេគង្គ-ឡានឆាង នៅកម្ពុជាពេលនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាចំណេញច្រើនជាងខាត ដោយសារតែព្រឹត្តិការណ៍នេះមានគោលដៅ កាត់បន្ថយគម្លាតអភិវឌ្ឍរវាងអាស៊ានចាស់ និងអាស៊ានថ្មី។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ…

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញឲ្យតួកគី ភ្ជាប់ការហោះហើរត្រង់មកកម្ពុជា

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានបន្តជំរុញឲ្យតួកគីបើកការហោះហើរត្រង់ មកកាន់ប្រទេស កម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងកម្ពុជា-តួកគី ឲ្យកាន់តែល្អប្រសើរ។ ការបន្តស្នើឲ្យតួកគីបើកការហោះហើរត្រង់មកកម្ពុជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេច អនុញ្ញាតឲ្យលោក អ៉ីល ហាន កេមាល់ ថឹក (ILHAN KEMAL TUG) ឯកអគ្គរដ្ឋទូតតួកគី ចូលជួបសំដែងការគួរសម និងជម្រាបលានាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨នេះ នៅវិមានសន្តិភាព។ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា ក្នុងជំនួបនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍មួយចំនួនពាក់ព័ន្ធជាមួយ ការរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា សម្តេចពិតជាចង់ឃើញការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មឲ្យមានកាន់ធំ។ ជាពិសេសសម្តេចចង់ឃើញការហោះហើរត្រង់ ពីប្រទេសតួកគី មកកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យកាន់តែប្រសើរឡើង។ ពាក់ព័ន្ធបញ្ហានេះ លោក ILHAN KEMAL TUG បានសំដែងការសោកស្តាយ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៩ឆ្នាំ យ៉ាងមហោឡារិកនៅមជ្ឈមណ្ឌលកោះពេជ្រ

FN ៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) យ៉ាងមហោឡារិកក្រោមវត្តមានមហាជន ជាង៤៥,០០០ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីអបអរសាទរថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្រោចស្រង់ជាថ្មីនូវអាយុជីវិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងការស្រោចស្រង់ប្រទេសជាតិទាំងមូលនេះ ធ្វើឡើងក្រោមអធិបភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត។ ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីបណ្តាមន្រ្តីអង្គទូតបរទេសប្រចាំនៅកម្ពុជាផងដែរ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធខួបលើកទី៣៩ឆ្នាំនៃទិវាជ័យជម្នះ៧ មករា គឺជាការរំលឹកដល់វីរភាពដ៏អង់អាចខ្លាហានរបស់យុទ្ធជន យុទ្ធនារី ព្រមទាំងកងទ័ពស្ម័គ្រចិត្តវៀតណាម…