សង្កថា ក្នុងឱកាសទស្សនកិច្ចនៅអង្គការសង្គ្រោះកុមារ និងជនអស់សង្ឃឹមពោធិសែនជ័យ, ភ្នំពេញ
បីសាសនាធំៗ ជួបគ្នានៅថ្ងៃនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ អ៊ំ មីង បងស្រី ប្អូនស្រី ក្មួយស្រី ពិសេស ចៅៗ
បីសាសនាធំៗ ជួបគ្នានៅថ្ងៃនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ អ៊ំ មីង បងស្រី ប្អូនស្រី ក្មួយស្រី ពិសេស ចៅៗ
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជគណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ! ថ្នាក់ដឹកនាំនៃសាសនិកឥស្លាម និងសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! លោកជំទាវ ប៊ូ ជាំងគួ អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា! សមាជិកសភា នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Corporation និងប្រិយមិត្តចិនទាំងអស់ជាទីមេត្រី! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! សូមគោរពចំពោះ បងប្អូន លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញក្នុងពិធីនេះ ជាគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!
មិនចូលចិត្តសន្យា ប៉ុន្តែចូលចិត្តការព្រមព្រៀង និងការអនុវត្ត ថ្ងៃនេះតាយាយមកជួបចៅៗទៀតហើយ។ តាមការដែលយើងបានព្រមព្រៀងគ្នា តាមិនចូលចិត្តនិយាយរឿង សន្យាទេ