សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ, ទិវាកុមារ កម្ពុជា ១ មិថុនា និងខួបលើកទី ១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា

[ចាប់ផ្តើមអត្ថាធិប្បាយ] សរសើរកុមារចូលរួមដោយស្ងប់ស្ងាត់ តែសប្បាយរីករាយ ស្តាប់សេចក្តីថ្លែងការណ៍ មុននឹងចាប់ផ្តើមកម្មវិធី ដោយសារតែក្មួយៗ ចៅៗ មាឌល្អិតៗពេក មើលពីលើទៅ ឃើញតែកៅអី អញ្ចឹងសូម​ចៅៗ ងើបឈរឡើងទាំងអស់គ្នា។ ​ដោយសារថ្ងៃនេះ គឺជាថ្ងៃបុណ្យរបស់យើងទាំងអស់គ្នា សូមចៅៗស្រែក​ តាម​តា។ ទីមួយ «សូមកុំធ្វើបាបខ្ញុំ» (២ ដង) «សូមកុំប្រើប្រាស់គ្រឿងញៀន» (២ ដង) «ខ្ញុំនឹងប្រឹងឲ្យ​ទៅជា​មនុស្ស​ល្អ» ទះដៃមួយ។ ការពិតទៅ ថ្ងៃនេះ គឺជាថ្ងៃដែលយើងធ្វើពិធី ២ គួបផ្សំគ្នា៖ ទី ១ ទិវាអន្តរជាតិ ១ មិថុនា និងទី ២ ខួបទី ១៥ នៃទិវាពិភពលោកប្រឆាំងនឹងកុមារ ១២ មិថុនា ហើយ​ត្រូវធ្វើថ្ងៃស្អែកឯណោះទេ ប៉ុន្តែ ដោយសារថ្ងៃស្អែក តា យាយ ត្រូវចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន និងទស្សនកិច្ចផ្លូវ​ការនៅប្រទេសម៉ាឡេស៊ី។ ដូច្នេះ បានជាជ្រើសរើសថ្ងៃនេះ ដើម្បីជួបជុំអបអរសាទរទិវាទាំង ២…