សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកីឡាករ/ការិនី និងអត្តពលិក ៥៨០ នាក់ មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម

វ៉ាក់សាំង​ត្រូវបានផ្ដល់អាទិភាពសម្រាប់កីឡាករ/ការិនី ថ្ងៃនេះ ក៏ដូចជាពេលមុនៗដែរ ខ្ញុំតែងតែជួបជុំ និងជូនដំណើរកីឡាករ/ការិនីរបស់យើងមុន​ចេញទៅប្រកួតស៊ីហ្គេម។ ខ្ញុំចង់សួរបញ្ជាក់ទៅកាន់កីឡាករ/ការិនីរបស់យើងថា តើក្នុងចំណោមកីឡាករ/ការិនីរបស់យើងនេះ មានប៉ុន្មាននាក់ដែលបានឆ្លងកូវីដ-១៩?  សូមអញ្ជើញក្រោកឈរឡើង កុំមានការអៀនខ្មាស ព្រោះអ្នក​កើតកូវីដ-១៩ ហើយជាអ្នកដែលធានាសុវត្ថិភាពរួចហើយ។ សរុបទៅប៉ុន្មាន? អ្នកកើតកូវីដ-១៩ ហើយ គឺអ្នកសុវត្ថិភាព​បំផុត​ហើយ។ អ្នកដែលមិនទាន់កើតទេ ដែលត្រូវព្រួយ។ អញ្ចឹង យើងមានប្រហែលជាជិត ១០០ ដែរ ឬមិនដល់ទេ? សូមអង្គុយចុះ។ កូវីដ-១៩ បានបំផ្លាញយើង ក៏ប៉ុន្ដែយើងក៏បានខិតខំដើម្បីជំនះវា។ សម្ដេចពិជ័យសេនា ទៀ បាញ់ ទទួល​ភារកិច្ចមើលការខុសត្រូវលើការងារនេះ និងតាមរយៈ ឯកឧត្តម ថោង ខុន ឯកឧត្តម ហង់ ជួនណារ៉ុន វ៉ាក់សាំង​ត្រូវបានផ្ដល់អាទិភាពសម្រាប់កីឡាករ/ការិនីរបស់យើង ក្នុងនោះ គឺទទួលបានការចាក់វ៉ាក់សាំងជាទៀងទាត់​។ ហើយយើងត្រូវយកចិត្តទុកដាក់លើការហ្វឹកហាត់ថែមទៀត។ កីឡាករ ៦៦០ នាក់ អ្នកដឹកនាំនិងជំនួយការ ៤៥ នាក់ ខ្ញុំមានការរីករាយដែលថ្ងៃនេះ យើងបានធ្វើការជូនដំណើរ(កីឡាករ/ការិនី ចំនួន) ៦៦០ នាក់ ដែលក្នុងនោះមាន​ចំនួន ៤៥…

សុន្ទរកថា និងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតបូកសរុបការងារអប់រំ យុវជននិងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម ក្នុងពិធីបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើង ៣ ថ្ងៃ តាមរយៈប្រព័ន្ធអនឡាញ និងសកម្មភាពចូលរួមផ្ទាល់ ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ, ការអភិវឌ្ឍយុវជន, ការអប់រំកាយ និងកីឡា ជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ៨ ចំណុច ស្របតាមបរិការណ៍ថ្មីៗ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេស ការរក្សាបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាព ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្ម និងអនាគត។ ខ្ញុំមានមោទនភាព ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានធ្វើកិច្ចសហការជិតស្អិតជាមួយថ្នាក់ដឹកនាំ, បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់,…

សារសំឡេង សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ចាប់ពីពេលនេះតទៅ

សូមក្រាបថ្វាយបង្គំ ព្រះតេជ ព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ! បន្ទាប់ពីការដឹកនាំប្រជុំ ដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលជាអនុប្រធានប្រចាំការនៃគណៈកម្មការប្រឆាំង កូវីដ-១៩ រួមជាមួយនឹងមន្រ្តីពាក់ព័ន្ធនានា បានបង្ហាញឲ្យឃើញលទ្ធផល ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីទូលប្រគេន និងជម្រាបជូនបងប្អូន ដើម្បីជាការអនុវត្តបន្ទាប់ពីការទទួលសារនេះរួចហើយ។ ទី ១ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស តាមទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីទីកន្លែងបិទជិត ដោយទុកឲ្យប្រជាជនធ្វើការសម្រេចចិត្តដោយខ្លួនឯង ពាក់ឬមិនពាក់ម៉ាស់។ ដូច្នេះ មានន័យថា ចាប់ពីម៉ោងដែលបងប្អូនទទួលបាននូវសារសំឡេងនេះ បងប្អូនអាចជ្រើសរើសបានដោយខ្លួនឯង បន្តពាក់ម៉ាស់តទៅទៀត ឬក៏ឈប់ពាក់ម៉ាស់នៅកន្លែងដែលចំហ ក្រៅពីកន្លែងដែលមានការបិទជិត។ អត្ថន័យនៃកន្លែងដែលមានការបិទជិតដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ គឺសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិតហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្តដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិតប្រើដោយម៉ាស៊ីនត្រជាក់។ ក្នុងករណីដែលមានការលំហ ដូចជាការនៅក្នុងអាគារដដែល ប៉ុន្តែមានលំហនៅខាងក្រៅ អាចដោះម៉ាស់ចេញ ហើយកាន់តែច្បាស់ទៅទៀតនៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកម្សាន្តផ្សេងៗដែលមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ឬមិនពាក់ម៉ាស់។ ចំ​ពោះទីតាំងមួយចំនួនផ្សេងទៀត…