សេចក្តីដកស្រង់ប្រសាសន៍ បើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ឥណទាន មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច EDCF នៃសាធារណរដ្ឋកូរ៉េ)

ឆ្នាំថ្មីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ពីផ្លូវជាតិលេខ ៤ ទៅទីរួមខេត្តកោះកុង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាបណ្ដាអង្គភាព អញ្ជើញចូលរួមក្នុងឱកាសនេះ! ថ្ងៃនេះ គឺជាថ្ងៃទី ០៣ នៃការដែលយើងឆ្លងចូលមកក្នុងឆ្នាំ ២០២២ ហើយក៏ជាថ្ងៃមួយកើត ខែបុស្ស សម្រាប់ខែដើមទ្រព្យនៅថ្ងៃច័ន្ទរបស់យើង។ ជាមួយនឹងការចូលរួមសម្ពោធបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង។ ខ្ញុំមានចិត្តសប្បាយរីករាយ ដោយថ្ងៃនេះ យើងបានជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីមួយនៅក្នុងដើមឆ្នាំថ្មីរបស់យើង ក្រោមម្លប់នៃសុខសន្ដិភាព ស្ថិរភាពខាងនយោបាយ និងការអភិវឌ្ឍឥតឈប់ឈររបស់យើង។ អម្បាញ់​មិញ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចមកហើយ ទាក់ទិនជាមួយនឹងការកសាង​ផ្លូវនេះ។ ខ្ញុំគួរតែបញ្ជាក់ផងដែរថា ផ្លូវនេះយើងអាចរង់ចាំយូរបន្ដិច។ ការរង់ចាំយូរ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ចំខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។ នៅក្នុងឱកាសសម្ពោធសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថារយៈពេលប្រមាណ១ម៉ោង៤០នាទី ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមានមោទនភាពជាមួយសមិទ្ធផលថ្មីរបស់ក្រសួងការពារជាតិ * សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធក្នុងការសាងសង់អគារថ្មីរបស់ក្រសួងការពារជាតិ ទាំងរដ្ឋ និងឯកជន ក៏ដូចជាចិន និងវៀតណាមផងដែរ * សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលកងទ័ពរបស់យើង បានធ្វើការងារជាច្រើននាពេលកន្លងទៅ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ មួយផ្នែកធំត្រូវបានធ្វើឡើងដោយកងទ័ព * សម្តេចតេជោ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធអគាររដ្ឋបាលនិងសាលប្រជុំនៃក្រសួងការពារជាតិ

២៩ ធ្នូ … ខួបទី ២៣ នយោបាយឈ្នះឈ្នះបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី សម្ដេច ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ឯកឧត្តមអគ្គរដ្ឋទូត ភារធារី និងអនុពន្ធយោធានៃបណ្ដាប្រទេសជាមិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល សាលប្រជុំ ទីស្ដីការនៃក្រសួងការពារជាតិ។ គាប់ជួននឹងថ្ងៃនេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី ២៣ នៃថ្ងៃបញ្ចប់សង្រ្គាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី​ តាមរយៈនៃនយោបាយឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២១។ យើងពិតជាមានមោទនភាពជាមួយនឹងសមិទ្ធផលដែលយើងបានសាងសង់ ដែលអម្បាញ់មិញ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនៅក្នុងរបាយការណ៍រួចទៅហើយ។ ពិតហើយ នៅទីនេះ ពីអតីតកាល ក៏មាន​សំណង់ដែលបន្សល់ទុកដោយសម័យសង្គមរាស្រ្តនិយម។ បន្តទៅ យើងក៏បានកសាងបន្ថែម ដើម្បីពង្រីកនូវការងាររបស់យើង។ ប៉ុន្តែ យោងទៅលើស្ថានភាពនៃការរីកចម្រើន យើងក៏ចាំបាច់ត្រូវតែធ្វើឱ្យអគារនេះ មានទំហំដើម្បីស្របឆ្លើយតបជាមួយនឹងតម្រូវការនៃការប្រើប្រាស់ក្នុងវិស័យការពារជាតិរបស់យើង។…