សម្តេចតេជោ៖ “ខ្ញុំឈប់ជក់បារី ២២ ខែហើយ”

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ក្នុងសារតាមហ្វេសប៊ុក ដែលរំលឹកពីប្រវត្តិនៃការជក់ និងឈប់ជក់បារី សម្តេច​តេជោ ហ៊ុន សែន បានសរសេរ “ថ្ងៃទី ២៨ មករា ២០១៦ នេះ ចៅស្រីរបស់ខ្ញុំមានវ័យគ្រប់ ១៦ ឆ្នាំ។ កាដូធំ​ជាង​គេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យាដែលថាពេលមានចៅ គឺខ្ញុំឈប់ជក់បារី”។ សម្តេចបានរំលឹក ថា គិតពី ខែ មីនា ឆ្នាំ ២០១៤ មកទល់បច្ចុប្បន្ននេះ មានរយៈពេល ២២ ខែ​ហើយ ដែលសម្តេចផ្តាច់​បារី​ចោល​​បាន​ទាំងស្រុង ហើយក៏លែងបារម្ភថា ចៅ​ៗទទួល​ផលប៉ះពាល់ដោយផ្សែងបារីទៀតហើយ។ សម្តេច​បញ្ជាក់​ថា ពីមុន សម្តេចតែងតែរត់ចេញ ឬពន្លត់បារី​ចោលភ្លាម ពេលចៅៗ​មក​លេង​ម្តងៗ ឬពេល​ដែល​សម្តេច​ទៅ​លេង​ចៅវិញ។ ជាមួយនឹងការអំពាវនាវចំពោះប្រជាជនដែលបាន និងកំពុងជក់បារី អោយឈប់ជក់បារី ព្រមទាំងចំពោះ​យុវជន/នារី ដែលមិនទាន់ចេះជក់បារី កុំរៀនជក់បារី ដែលមិនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បី​សុខ​ភាពផ្ទាល់ខ្លួនម្នាក់ៗ ក្រុមគ្រួសារយើង មិត្តភ័ក្តរួមប្រាស្រ័យការងារជាមួយយើង សហគមន៍យើង…

សារសម្តេចតេជោ តាមហ្វេសប៊ុក អំពីការឈប់ជក់បារី

ក្មួយៗ យុវជន យុវនារីជាទីស្រឡាញ់! តាំងពីពេលមុន មកទល់ពេលបច្ចុប្បន្ន មនុស្សមួយចំនួនធំនិយមជក់បារី។ ដោយឡែក សម្រាប់ប្រទេសកម្ពុជាយើង ក្រោយពីប្រទេសបានធ្លាក់ក្នុងសង្រ្គាមនៅឆ្នាំ ១៩៧០

សម្តេចតេជោ – ជន ឃែរី៖ គួរពង្រីកទំហំពាណិជកម្មទ្វេភាគី, ជំរុញ COC លើបញ្ហាសមុទ្រចិនខាងត្បូង

ថ្ងៃទី ២៦ ខែ មករា ក្នុងឱកាសចូលជួបប្រាស្រ័យការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ឯកឧត្តម ជន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទទួលស្គាល់ថា ព្រះរាជា​ណាចក្រកម្ពុជា កំពុងទទួលបាននូវការរីកចម្រើនគួរឱ្យកត់សំគាល់​ ជាពិសេស ភ្នំពេញមានការអភិវឌ្ឍយ៉ាង​ឆាប់រហ័ស បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។ ក្រៅពីលើកឡើងថា កម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង និង​មានឱកាសច្រើនសម្រាប់ជនជាតិអាមេរិកមកវិនិយោគនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាន​ថ្លែង​អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការសន្តិភាពក្នុងពិភពលោក ក្រោម​ឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមអះអាងថា “កម្ពុជាជាប្រទេសតូចមួយ ហើយការរួមចំណែកនេះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យជាទីបំផុត”។ ឯកឧត្ដម ជន ឃែរី ជម្រាបសម្ដេចតេជោ ពីគោល​បំ​ណង​នៃទស្សនកិច្ចថា ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែ កុម្ភៈ ខាងមុខ​នេះ និងស្វែងរកវិធីដើម្បីក្ដាប់ឱកាសឱ្យកាន់តែធំធេងឡើងសម្រាប់ប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រគល់ត្រឡប់មកវិញនូវរូបចម្លាក់បុរាណរបស់​កម្ពុជា ហើយក៏បានស្នើសុំឱ្យសហរដ្ឋអាមេរិក បន្តសកម្មភាពជួយដល់កម្ពុជា បើមានករណីដូចនេះទៀត និង​បន្ថែមថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ពីការជួយ…