ទំនាក់ទំនងកម្ពុជាជាមួយគូបា, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែប្រសើរ

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោ​ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​អគ្គ​រដ្ឋទូតគូបា សហ​រដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសមដោយឡែកពីគ្នា នៅវិមានសន្តិភាព។ ក្នុងជំនួបជាមួយ ឯកឧត្តម Juan de Jesus Hidalgo Gato Perez ឯកអគ្គរដ្ឋ​ទូតថ្មីនៃប្រទេសគូបា​​​​​​​​​​​​​​​​, សម្តេចតេជោ បានរំលឹកឡើងអំពី ទំ​នាក់ទំនងរវាងគូបា និងកម្ពុជា ដែលមានតាំងពីឆ្នាំ ១៩៧៩ មក ហើយបានស្វាគមន៍ និងវាយតម្លៃខ្ពស់ ទៅ​លើ​ការប្តេជ្ញាចិត្តរបស់ឯកឧត្តមអគ្គរដ្ឋទូតគូបា ក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរឡើងទៀត។ ក្នុងជំនួបបន្ទាប់មកទៀត ឯកឧត្តម William A. Heidt ឯកអគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សហ​រដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាន​អះ​អាងជូនសម្តេចតេជោថា នឹងធ្វើនូវអ្វីៗ ដែលនាំមកនូវប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេស នូវអ្វី​ដែល​សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយនឹងឯកឧត្តម ជន ឃឺរី កាលពីពេលថ្មីៗនេះ។ សម្តេច​តេជោ​បានប្រាប់អគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេស​ទាំងពីរ…

សម្តេចតេជោ៖ “ខ្ញុំឈប់ជក់បារី ២២ ខែហើយ”

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ក្នុងសារតាមហ្វេសប៊ុក ដែលរំលឹកពីប្រវត្តិនៃការជក់ និងឈប់ជក់បារី សម្តេច​តេជោ ហ៊ុន សែន បានសរសេរ “ថ្ងៃទី ២៨ មករា ២០១៦ នេះ ចៅស្រីរបស់ខ្ញុំមានវ័យគ្រប់ ១៦ ឆ្នាំ។ កាដូធំ​ជាង​គេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យាដែលថាពេលមានចៅ គឺខ្ញុំឈប់ជក់បារី”។ សម្តេចបានរំលឹក ថា គិតពី ខែ មីនា ឆ្នាំ ២០១៤ មកទល់បច្ចុប្បន្ននេះ មានរយៈពេល ២២ ខែ​ហើយ ដែលសម្តេចផ្តាច់​បារី​ចោល​​បាន​ទាំងស្រុង ហើយក៏លែងបារម្ភថា ចៅ​ៗទទួល​ផលប៉ះពាល់ដោយផ្សែងបារីទៀតហើយ។ សម្តេច​បញ្ជាក់​ថា ពីមុន សម្តេចតែងតែរត់ចេញ ឬពន្លត់បារី​ចោលភ្លាម ពេលចៅៗ​មក​លេង​ម្តងៗ ឬពេល​ដែល​សម្តេច​ទៅ​លេង​ចៅវិញ។ ជាមួយនឹងការអំពាវនាវចំពោះប្រជាជនដែលបាន និងកំពុងជក់បារី អោយឈប់ជក់បារី ព្រមទាំងចំពោះ​យុវជន/នារី ដែលមិនទាន់ចេះជក់បារី កុំរៀនជក់បារី ដែលមិនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បី​សុខ​ភាពផ្ទាល់ខ្លួនម្នាក់ៗ ក្រុមគ្រួសារយើង មិត្តភ័ក្តរួមប្រាស្រ័យការងារជាមួយយើង សហគមន៍យើង…

សារសម្តេចតេជោ តាមហ្វេសប៊ុក អំពីការឈប់ជក់បារី

ក្មួយៗ យុវជន យុវនារីជាទីស្រឡាញ់! តាំងពីពេលមុន មកទល់ពេលបច្ចុប្បន្ន មនុស្សមួយចំនួនធំនិយមជក់បារី។ ដោយឡែក សម្រាប់ប្រទេសកម្ពុជាយើង ក្រោយពីប្រទេសបានធ្លាក់ក្នុងសង្រ្គាមនៅឆ្នាំ ១៩៧០