ព័ត៌មានសង្ខេបស្តីពីកិច្ចប្រជុំពូលអាស៊ានលើកទី ២៨-២៩ នៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ យកចេញពីហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៦

កាលពីម្សិលមិញនេះ មេដឹកនាំអាស៊ានទាំង១០ ប្រទេស បានអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ អាស៊ាន ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅ តំបន់។ ពិធីចុះហត្ថលេខានេះ ទទួលបាននូវការគាំទ្រពីមេដឹកនាំអាស៊ានទាំងអស់ដែលបានខិតខំរួមគ្នាដើម្បីសម្រេច បាននូវចក្ខុវិស័យអាស៊ានក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់ និងសង្រោ្គះឲ្យបានយ៉ាងឆាប់ រហ័សទៅនិងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។   ក្រោយពីពិធីចុះហត្ថលេខារួចមក ប្រមុខដឹកនាំអាស៊ានបានអញ្ជើញជួបដាច់ដោយឡែកៗពីគ្នាជាមួយប្រតិភូ តំណាងអន្តរសភាអាស៊ានតំណាងយុវជនអាស៊ាន និងតំណាងក្រុមប្រឹក្សាភិបាលផ្តល់យោបល់ ធុរកិច្ច អាស៊ាន។ មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដែលបានផ្តល់កិច្វសហការដ៏ទូលំទូលាយដល់ផ្នែក រដ្ឋាភិបាលដើម្បីឈានទៅសម្រេចបាននូវគោលដៅអាទិភាពជាច្រើនក្នុងរយៈពេលកន្លងមក ពិសេសការ ឈានទៅបង្កើត សហគមន៍អាស៊ានកាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ កន្លងមកនេះ។   ជាមួយគ្នានេះដែរ បណ្តាមេដឹកនាំអាស៊ានទាំងអស់បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ របកគំហើញ និងអនុសាសន៍គោលនយោបាយនានា ដែលអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សា ភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បានផ្តល់ជូនមេដឹកនាំអាស៊ាន ក្នុងការពង្រឹងឧត្តមភាពប្រកួត ប្រជែងរបស់អាស៊ាន ពិសេសការជម្រុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ក្នុងនោះរួមទាំងអនុសាសន៍ទាំង ១០ ចំណុចដែលទើបត្រូវបានលើកឡើងដោយក្រុមប្រឹក្សាភិបាលបានផ្តល់យោបល់ធុរកិច្ចអាស៊ានដើម្បី សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកម្ម ម្ហូបអាហារ ពាណិជ្ជកម្ម…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារការងារថ្ងៃត្រង់ពិសេស

អត្ថបទ Samdech Hun Sen, Cambodian Prime Minister នៅមុនបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២៨-២៩ របស់អាស៊ាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារ​ការងារថ្ងៃត្រង់​ពិសេស​ជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងតំណាង​អនុរដ្ឋមន្រ្តីពីររូបទៀតមកពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូល រួមពីតំណាង​ក្រុម​​ប្រឹក្សា​ធុរកិច្ចមកពីប្រទេស ៥ រួមទាំងកម្ពុជាផងដែរ។   ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានវាយតម្លៃខ្ពស់ និងកោតសរសើរ​ដល់​ក្រុម​​ប្រឹក្សាធុរកិច្ចនៃប្រទេសទាំងប្រាំ និង​ដៃគូវិនិយោគដទៃទៀតដែល​បានចូលរួមចំណែក​យ៉ាងសកម្មក្នុងការ​បណ្តាក់ទុនវិនិយោគនៅក្នុងបណ្តាប្រទេសទាំងនេះ។ ក្នុងនោះប្រមុខដឹកនាំនឹងលើកយកនូវសំណើមួយចំនួនពីក្រុមប្រឹក្សាធុរកិច្ចទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី ២៨-២៩ ដែលនឹងប្រារព្វបើកក្នុងរសៀលថ្ងៃនេះផងដែរ៕

សម្តេចតេជោ ផ្តល់កិច្ចសម្ភាសន៍ខ្លីអំពីការចុះឈ្មោះបោះឆ្នោត

អត្ថបទ Samdech Hun Sen, Cambodian Prime Minister នៅក្នុងពេលដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចុះឈ្មោះបោះឆ្នោតនៅក្នុងសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះរួចមក សម្ដេចតេជោ បានផ្ដល់បទសម្ភាសន៍ខ្លីមួយជូនអ្នកកាសែត។   ១)-សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការចរចារវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះ ជាតិក្នុងការកែទម្រង់ការបោះឆ្នោតកាលពីឆ្នាំ ២០១៥ កន្លងទៅ គឺសម្តេចជាអ្នកទាមទារឲ្យ ធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតឲ្យបានទូលំទូលាយ រួមទាំងការរៀបចំប្រព័ន្ឋចុះបញ្ជីអ្នកបោះឆ្នោតផងដែរ ដែលខណៈពេលនោះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ស្នើសុំត្រឹមធ្វើកំណែទម្រង់ផ្លាស់ប្តូរថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប)ប៉ុណ្ណោះ។ សម្ដេចតេជោបានស្នើសុំឲ្យនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ៊្សូអាបេ ជួយក្នុង កំណែទម្រង់ប្រព័ន្ធបោះឆ្នោត រួមទាំងប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតសារជាថ្មីឡើងវិញ ដើម្បីធានាឲ្យបញ្ជី បោះឆ្នោតមានសុក្រឹត្យភាព ហើយកុំឲ្យបក្សនយោបាយខ្លះចេះតែប្រើពាក្យថាបាត់ចំនួនមនុស្ស ឬក៏ខុសនេះ ខុសនោះបន្តទៀត។  …