សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារការងារថ្ងៃត្រង់ពិសេស

អត្ថបទ Samdech Hun Sen, Cambodian Prime Minister នៅមុនបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២៨-២៩ របស់អាស៊ាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារ​ការងារថ្ងៃត្រង់​ពិសេស​ជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងតំណាង​អនុរដ្ឋមន្រ្តីពីររូបទៀតមកពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូល រួមពីតំណាង​ក្រុម​​ប្រឹក្សា​ធុរកិច្ចមកពីប្រទេស ៥ រួមទាំងកម្ពុជាផងដែរ។   ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានវាយតម្លៃខ្ពស់ និងកោតសរសើរ​ដល់​ក្រុម​​ប្រឹក្សាធុរកិច្ចនៃប្រទេសទាំងប្រាំ និង​ដៃគូវិនិយោគដទៃទៀតដែល​បានចូលរួមចំណែក​យ៉ាងសកម្មក្នុងការ​បណ្តាក់ទុនវិនិយោគនៅក្នុងបណ្តាប្រទេសទាំងនេះ។ ក្នុងនោះប្រមុខដឹកនាំនឹងលើកយកនូវសំណើមួយចំនួនពីក្រុមប្រឹក្សាធុរកិច្ចទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី ២៨-២៩ ដែលនឹងប្រារព្វបើកក្នុងរសៀលថ្ងៃនេះផងដែរ៕