សម្តេចតេជោ ផ្តល់កិច្ចសម្ភាសន៍ខ្លីអំពីការចុះឈ្មោះបោះឆ្នោត

អត្ថបទ Samdech Hun Sen, Cambodian Prime Minister នៅក្នុងពេលដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចុះឈ្មោះបោះឆ្នោតនៅក្នុងសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះរួចមក សម្ដេចតេជោ បានផ្ដល់បទសម្ភាសន៍ខ្លីមួយជូនអ្នកកាសែត។   ១)-សម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការចរចារវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះ ជាតិក្នុងការកែទម្រង់ការបោះឆ្នោតកាលពីឆ្នាំ ២០១៥ កន្លងទៅ គឺសម្តេចជាអ្នកទាមទារឲ្យ ធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតឲ្យបានទូលំទូលាយ រួមទាំងការរៀបចំប្រព័ន្ឋចុះបញ្ជីអ្នកបោះឆ្នោតផងដែរ ដែលខណៈពេលនោះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ស្នើសុំត្រឹមធ្វើកំណែទម្រង់ផ្លាស់ប្តូរថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប)ប៉ុណ្ណោះ។ សម្ដេចតេជោបានស្នើសុំឲ្យនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ៊្សូអាបេ ជួយក្នុង កំណែទម្រង់ប្រព័ន្ធបោះឆ្នោត រួមទាំងប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតសារជាថ្មីឡើងវិញ ដើម្បីធានាឲ្យបញ្ជី បោះឆ្នោតមានសុក្រឹត្យភាព ហើយកុំឲ្យបក្សនយោបាយខ្លះចេះតែប្រើពាក្យថាបាត់ចំនួនមនុស្ស ឬក៏ខុសនេះ ខុសនោះបន្តទៀត។  …