សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលជូន វិញ្ញាណក្ខន្ធកូនប្រុស «ហ៊ុន កំសត់» ទាំងអារម្មណ៍ក្តុកក្តួល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនប្រុសស្រី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនកូនប្រុស «ហ៊ុន កំសត់» ដែលបានស្លាប់បាត់បង់ជីវិតពេលប្រសូតចាក់ពីផ្ទៃម្តាយនៅក្នុងរបបវាលពិឃាតអាវខ្មៅ។ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺជាខួប ៤០ឆ្នាំហើយ នៃការស្លាប់បាត់បង់ជីវិតរបស់ទារក «ហ៊ុន កំសត់»។ ទារក ហ៊ុន កំសត់ បានស្លាប់ពេលដែលរូបគេបានប្រសូតចាកចេញពីផ្ទៃម្តាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ សម្តេចតេជោ ហ៊ុ​ន សែន ធ្លាប់បានរំលឹកថា ការស្លាប់នេះដោយសារតែការធ្វេសប្រហេសរបស់ឆ្មប នៅពេលសម្រាលនោះ គេមិនបានយកចិត្តទុកដាក់ ហើយកាន់មិនជាប់ធ្វើទារក «ហ៊ុន កំសត់» ធ្លាក់ពីដៃ ហើយស្លាប់បាត់បង់ជីវិតតែម្តង។ ជាមួយនឹងការធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល និងភាពឈឺចាប់ ដែលសម្តេចមិនអាចបំភ្លេចបាន បើទោះបីវាមានរយៈពេល ៤០ឆ្នាំទៅហើយក្តី។…

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជាផ្លូវការ អបអរសាទរដល់ជ័យជំនះ លោក ដូណាល់ ត្រាំ ដែលជាប់ជាប្រធានាធិបតីអាមេរិក

FN ៖ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតផ្លូវការដើម្បីអបអរសាទរដល់ជ័យជំនះរបស់ លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៥។ ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីអំណរសាទរអស់ពីដួងចិត្តជូនចំពោះឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ខ្ញុំសូមប្រសិទ្ធិពរជ័យជូនឯកឧត្តម សូមឯកឧត្តមទទួលបានជ័យជំនះក្នុងការបំពែញបេសកកម្ម និងការទទួលខុសត្រូវដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម»។ លិខិតសម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ខ្ញុំមានជំនឿថា ការប្រគល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋអាមេរិកជូនចំពោះឯកឧត្តមក្នុងការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់បន្ថែមទៀតនូវ សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ សន្តិសុខ និងវិបុលភាពនៅក្នុងសកលលោកទាំងមូល»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជំហរកម្ពុជា និងប្រជាជនកម្ពុជាថា នៅតែប្តេជ្ញាចិត្តចូលរួមនៅក្នុងកិច្ចប្រឹងប្រែងជាមួយរដ្ឋាភិបាល និងប្រជាជនអាមេរិក ក្នុងការលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងនៅកម្រិតទ្វេភាគី និងពហុភាគី។ សម្តេចបញ្ជាក់ថា «ខ្ញុំរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម មិនត្រឹមតែអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់បុព្វហេតុដ៏ធំធេង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិទាំងអស់»។ សូមបញ្ជាក់ថា…

សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំម៍ ក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក

អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំម៍ (Donald Trump) ដែលបានទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធានាធិបតីអាមេរិក។ ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយ​ប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការ​ទើប​មានមនុស្សដូចខ្ញុំទៅគាំទ្រ។ ពេលនេះអ្វីៗច្បាស់ហើយ​ គឺប្រជាជនអាមេរិកត្រូវការឯក​ឧត្តមដឹកនាំ​ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ៕