សម្តេចតេជោ ហ៊ុន សែន៖ «សូមអរគុណលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយការពិតចំពោះអំពើស្មោកគ្រោក​ នៃបណ្តាញសារព័ត៌មានអាមេរិក ក៏ដូចនៅកម្ពុជាដែរ»

FN ៖ នៅក្នុងអត្តបទលិខិតមិត្តអ្នកអានមួយចំណងជើងថា៖ «អរគុណលោក ដូណាល់ ត្រាំ, ពេលនេះខ្ញុំដឹងច្បាស់ពី វិទ្យុអាមេរិកាំងនៅស្រុកខ្មែរ !» ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតនៅឯខេត្តសៀមរាប បានលើក ឡើងនៅលើ Facebook របស់ Fresh News ថា៖ សូមអរគុណលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលហ៊ាននិយាយ ការពិត ចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ក៏ដូចនៅកម្ពុជាដែរ ដែលតែងតែចូលចិត្ត និងពូកែលាបពណ៌ ពូកែមួលបង្កាច់ ពូកែវាយប្រហារគេ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអរគុណចំពោះលោក ដូណាល់ ត្រាំ ដែលហ៊ាននិយាយ ការពិតចំពោះអំពើស្មោកគ្រោកនៃបណ្តាញសារព័ត៌មានអាមេរិក ដែលវាប្រហាក់ប្រហែលគ្នាទាំង អស់ពិសេសពួកនៅតាមបណ្តាប្រទេសនានាៗរាប់ទាំងនៅកម្ពុជាផង។ ពូកែលាបពណ៌ពូកែមួលបង្កាច់ ពូកែវាយប្រហារ។ល។ អីចឹងហើយបានជាមានសង្គ្រាម នៅអ៉ីរ៉ាក់…

សន្ទរកថា ក្នុងពិធីលៀងសាភោជន៍ នៃកិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

ឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ។ ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc)​ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយម វៀត​ណាម។ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាទីមេត្រី។ ជាថ្មីម្ដងទៀត ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះ ខ្ញុំសូម​ស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រម​ទាំងសមាជិកគណៈប្រតិភូនៃប្រទេសទាំងពីរ ដែលមានវត្តមានទាំងអស់នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាពិតជាមានកិត្តិយសណាស់ ដោយបានទទួលធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលលើកទី​ ៩ ក្នុងឆ្នាំ ២០១៦ នេះ។ ចាប់តាំងពីកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី ១ ដែលប្រព្រឹត្តឡើងនៅឆ្នាំ ១៩៩៩ ក្រោមគំនិតផ្ដួចផ្ដើមរបស់កម្ពុជា យើងទាំងអស់គ្នាសង្កេតឃើញថា បណ្ដាខេត្តដាច់ស្រយាលទាំង​ ១៣ មានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះរបស់កម្ពុជា,…

សុន្ទរកថា និងការដកស្រង់ប្រសាសន៍សេចក្តីអធិប្បាយ ក្នុងសន្និសីទសារព័ត៌មានស្ដីពី កិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

ឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រ​ជាមានិតឡាវ។ ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម។ ឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកសារព័ត៌មានជាទីមេត្រី។ ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស ដោយបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅលើទឹកដីអង្គរដ៏ស្រស់បវរនៃខេត្តសៀមរាបនេះ និង​មានការចូលរួមពីឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រ​ជាមានិតឡាវ, ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃ​សាធារណរដ្ឋសង្គមនិយមវៀត​ណាម, ឯកឧត្តមរដ្ឋមន្រ្តី អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងបី។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៩ នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិនិត្យ ពិភាក្សា និងបូកសរុប​លទ្ធ​ផល ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ជារួម អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ឧត្តមមន្រ្តី…