
FN ៖ នៅថ្ងៃផ្តើមយុទ្ធនាការរកសំឡេងឆ្នោតនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានទាំងសមត្ថភាពក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងអភិវឌ្ឍន៍ឲ្យរីកចម្រើនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចថែមទៀតថា «គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជិត ៤០ឆ្នាំមកនេះ ជាគណបក្សដែលពូកែខាងធ្វើ ពូកែកសាងច្រើនលើសលុបបំផុតដូចដែលឃើញនាពេលបច្ចុប្បន្ន ខុសពីបណ្តាដទៃដែលពូកែតែសន្យាខ្យល់ និងពូកែតែថាប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគនបក្សប្រជាជនកម្ពុជា»៕
...
Read More
FN ៖ ពេលកំណត់នៃការធ្វើយុទ្ធនាការ ស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ បានឈានមកដល់ហើយនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្នុងចំណោមគណបក្សនយោបាយចំនួន១២ ដែលបានចុះឈ្មោះប្រកួតប្រជែង គេសង្កេតឃើញមានតែគណបក្សនយោបាយធំៗចំនួនពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សសង្រ្គោះជាតិ ដែលជាបក្សក្រៅរដ្ឋាភិបាល បានធ្វើសកម្មភាពទ្រង់ទ្រាយធំ។
គណបក្សប្រជាជនកម្ពុជា បានធ្វើការជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ មុននឹងបែងចែកកម្លាំងទៅបណ្តាសង្កាត់នានា ដែលចូលរួមដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រីឯគណបក្សសង្រ្គោះជាតិ ធ្វើការជួបជុំលើវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅវិថី ៦០ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គណបក្សប្រជាជនកម្ពុជា មិនធ្វើទ្រង់ទ្រាយធំនោះទេ។ ការមិនធ្វើទ្រង់ទ្រាយធំនេះ គឺគោរពទៅច្បាប់ស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំណត់ឲ្យការដង្ហែក្បួនឃោសនា ធ្វើឡើងត្រឹមឃុំ សង្កាត់ ដែលបានចុះឈ្មោះប្រកួតប្រជែង។
លោក សុខ ឥសាន្ត បានបញ្ជាក់ផងដែរថា ដោយសារតែថ្ងៃទី២០ ខែឧសភា ចំថ្ងៃនៃទិវានៃការចងចាំដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាតែងតែធ្វើរៀងរាល់ឆ្នាំនោះ ដូច្នេះនៅថ្ងៃទី២០ ខែឧសភា ដែលជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធពិធីព្រមៗគ្នានៅទូទាំងប្រទេស ដោយភ្ជាប់ជាមួយការប្រារព្ធទិវាចងចាំនេះផងដែរ។
ទិវាចងចាំ គឺជាទិវារំលឹកដល់ភាពខ្លោចផ្សា ការរងទុក្ខវេទនា និងការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ នៅក្នុងទិវានេះ អ្នកចូលរួមបានឈរស្មឹងស្មាធិ៍ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ហើយក៏មានការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈបង្ហាញពីអំពើយង់ឃ្នងរបស់ខ្មែរក្រហមផងដែរ។
សម្រាប់គណបក្សសង្រ្គោះជាតិវិញ បើតាមការជូនដំណឹងរបស់ខ្លួននៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ខ្លួនធ្វើឡើងតែនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែប៉ុណ្ណោះ។
យោងតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា...Read More

FN ៖ ស្របពេលដែលយុទ្ធនាការស្វែងរកសំឡេងឆ្នោត ដែលនឹងចូលមកដល់នៅថ្ងៃស្អែកនេះ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានប្រកាស ក៏ដូចជាព្រមានដល់គណបក្សនយោបាយទាំងអស់ ប្រសិនបើអនុវត្តផ្ទុយពីច្បាប់ស្ដីពីការបោះឆ្នោត នឹងទទួលទោសតាមច្បាប់ ហើយប្រសិនបើជាបទល្មើសនោះជាបទល្មើសព្រហ្មទណ្ឌ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌផងដែរ។
លោក គឹម សន្ដិភាព បានប្រកាសយ៉ាងដូច្នេះថា៖ «អំពើណាមួយដែលបានអនុវត្តផ្ទុយពីច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នោះទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះនឹងត្រូវអនុវត្ត ហើយអំពើនោះក៏នឹងត្រូវទទួលការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនបើអំពើនោះ ជាបទល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌផងដែរ!»។ នេះបើតាមលោក គឹម សន្ដិភាព ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខពោលគឺនៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះ។
ពាក់ព័ន្ធជាមួយការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ឯណោះវិញ នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្លាប់បានបញ្ជាក់ថា សម្រាប់ផែនការការពារ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលរយៈពេល១៤ថ្ងៃនោះ កម្លាំងការពារសុរប ១៩,៣១១នាក់ ក្នុងនោះ នគរបាល១៥,៣៧១នាក់ កងរាជអាវុធហត្ថ១,៩៧០នាក់ និងកងយោធពលខេមរភូមិន្ទ ១,៩៧០នាក់។
ដោយឡែកកម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដោយក្នុងនោះកម្លាំង នគរបាល៣៥,០៤៣នាក់ កងរាជអាវុធហត្ថ៦៤៣នាក់ និងកងយោធិពលខេមភូមិន្ទ១,៨៤៤នាក់៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសយ៉ាងដាច់ណាត់ថា មិនអនុញ្ញាតឲ្យគណបក្សនយោបាយ ចែកអំណោយទិញទឹកចិត្ត និងប្រើប្រាស់ធនធានទិញសន្លឹកឆ្នោត ពីប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ នៅអំឡុងពេលឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនោះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើសកម្មភាពដង្ហែក្បូនឃោសនាបោះឆ្នោត តែ២ដងប៉ុណ្ណោះ នាអំឡុងពេល១៤ថ្ងៃ។
ការបញ្ជាក់នេះ ត្រូវបានលើកឡើងដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការ គ.ជ.ប។
លោក ទេព នីថា ថ្លែងយ៉ាងដូច្នេះថា «នៅក្នុងរយៈពេលឃោសនាបោះឆ្នោត មិនអនុញ្ញាតឲ្យមានការចែកអំណោយ ឬការទិញសន្លឹកឆ្នោត ឬការផ្ដល់រង្វាន់ អ្វីផ្សេងទៀត ដែលយើងមើលទៅជាការទិញសន្លឹកឆ្នោតឡើយ, ក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងការបោះឆ្នោត បើសិនមានករណីនេះ គ.ជ.ប នឹងដោះស្រាយតាមបណ្ដឹង តែបើគ្មានបណ្ដឹងនោះទេ យើងនឹងចាត់វិធានការហាមឃាត់ ចៀសវាងការទិញសន្លឹកឆ្នោត»។
ដោយឡែក សម្រាប់សកម្មភាពដង្ហែក្បូនឃោសនាបោះឆ្នោតវិញ គ.ជ.ប បានកំណត់ដោយទម្រង់ និងទំហំដូចខាងក្រោម៖
* មានការរៀបចំដំណើរការជាក្បូន មានបិទបដា ពាក្យស្លោក សារនយោបាយភ្ជាប់នឹងរថយន្ត ឬ/និង ទោចក្រយានយន្ត ឬនិង ត្រីចក្រយានយន្ត និងមានការចាក់ផ្សាយដោយឧគ្ឃោសនសព្ទ។
* ចំនួនអ្នកចូលរួមមានចាប់ពី ១០នាក់ឡើងទៅ ដោយប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ក្នុងការឃោសនាបោះឆ្នោត រួមមាន៖ ទី១៖ រថយន្តចាប់ពី១គ្រឿង ឡើងទៅអមដោយទោចក្រយានយន្ត ឬ/និង ត្រីចក្រយានយន្ត ចាប់ពី ៥គ្រឿងឡើងទៅ ទី២៖ ទោចក្រយានយន្ត ឬ/និង ត្រីចក្រយានយន្តចាប់ពី ១០គ្រឿងឡើងទៅ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤...Read More

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំស្ដីពីការហែក្បូនឃោសនា បោះឆ្នោត និងធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ ដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយដែលមានបំណងហែក្បូនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការ ឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) យ៉ាងហោច៣ថ្ងៃ មុនថ្ងៃហែក្បូនឃោសនា។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខពោលគឺនៅសល់តែ ១៦ថ្ងៃទៀតប៉ុណ្ណោះ៕
...
Read More
DAP ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពីការឃោសនា បោះឆ្នោត និងការធ្វើសកម្មភាព ចែកខិត្តប័ណ្ណ នៅក្នុងផ្សារ របស់គណបក្សនយោបាយ ទាំង១២ ដែលបាន ដាក់បេក្ខភាពរបស់ខ្លួន ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧។
យោងតាមសេចក្ដីណែនាំ ស្ដីពីការហែក្បួនឃោសនាបោះឆ្នោត បានឲ្យដឹង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ថា ការហែក្បួនឃោសនាបោះឆ្នោត ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ធ្វើបាន ២ដង នៅក្នុងឃុំ-សង្កាត់ ដែលគណបក្សនយោបាយ មានបញ្ជីបេក្ខជន ឈរឈ្មោះបោះ។
សេចក្ដីណែនាំបន្តថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង ឬដោយយានជំនិះ គ្រប់ប្រភេទ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ ព្រំប្រទល់ រដ្ឋបាលឃុំ-សង្កាត់ ដែលសាមីគណបក្សនយោបាយ បានចុះបញ្ជីបេក្ខជន ឈរឆ្មោះបោះឆ្នោត។
បើតាមសេចក្ដីណែនាំ ក្នុងករណី គណប្សនយោបាយ មានបំណងហែក្បូន ឃោសនា ឆ្លងកាត់ឃុំ – សង្កាត់ ពីរឬច្រើន ដែលមានព្រំប្រទល់ជាប់គ្នា ដែលខ្លួនមានបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត សាមីគណបក្ស នយោបាយ នោះត្រូវជូនដំណឹង ជាលាយលក្ខណ៍អក្ស ទៅ គឃ.សប ពាក់ព័ន្ធយ៉ាងហោច ឲ្យបាន៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។
បើក្នុងករណីបែបនេះ គឃ.សប ត្រូវរាយការណ៍ជាបន្ទាន់ ទៅ គធ.ខប ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ សម្រប សម្រួល និងចាត់វិធានការការពារសន្តិសុខ សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ។ ឃុំ-សង្កាត់ ពាក់ព័ន្ធ ដែលសាមីគណបក្សនយោបាយ បានហែក្បួន ឆ្លងកាត់នោះត្រូវចាត់ទុកថាបានហែមួយដងរួចហើយ។ គ្រប់គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ដែលមានផ្សារតាំងនៅ...Read More

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា គណបក្សនយោបាយទាំងអស់អាចដង្ហែក្បួនឃោសនារកសំឡេងឆ្នោតតែនៅក្នុងឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះប្រកួតប្រជែងតែប៉ុណ្ណោះ មិនអាចដង្ហែក្បួនទៅឃុំ សង្កាត់ ដែលមិនបានចុះឈ្មោះប្រកួតប្រជែងនោះឡើយ។
គ.ជ.ប បានបញ្ជាក់ថា បើគណបក្សនយោបាយណាមួយចង់ដង្ហែក្បួនឆ្លងកាត់ពីឃុំ សង្កាត់មួយ ទៅកាន់ឃុំ សង្កាត់ ដទៃ ដែលខ្លួនបានចុះឈ្មោះចូលរួមប្រកួតប្រជែងដែរ គឺត្រូវតែសុំការអនុញ្ញាតជាមុនឲ្យបាន ៣ថ្ងៃ។
នៅក្នុងសេចក្តីណែនាំរបស់ គ.ជ.ប ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ទៀតថា គណបក្សនយោបាយមួយអាចដង្ហែក្បួនរកសសំឡេងឆ្នោតបានតែពីរដងប៉ុណ្ណោះ នៅក្នុងឃុំ សង្កាត់ ដែលពួកគេបានចុះឈ្មោះចូលរួមប្រកួតប្រជែង។
សម្រាប់ការដើរចែកខិតប័ណ្ណផ្សព្វផ្សាយនៅតាមផ្សារវិញ គ.ជ.ប បានណែនាំឲ្យសុំការអនុញ្ញាតពីប្រធានគ្រប់គ្រងផ្សារនីមួយៗ ដើម្បីចៀសវាងនូវបញ្ហានានា។
គ.ជ.ប បានអំពាវនាវដល់មន្រ្តីអាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ចូលរួមសហការក្នុងការកំណត់ និងរៀបចំទីសាធារណៈជូនគណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោត ធ្វើយ៉ាងណាបញ្ចៀសនូវការប៉ះទង្គិច និងរក្សាបានសណ្តាប់ធ្នាប់តាមទីសាធារណៈផងដែរ។
សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល ១៤ថ្ងៃ ពោលគឺនឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី០២ ខែមិថុនា។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានណែនាំដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជួយសម្របសម្រួលដល់ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះផងដែរ ធ្វើយ៉ាងឲ្យការដង្ហែក្បួនប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ រក្សា បានសន្តិសុខ សណ្តាប់ធ្នាប់ និងចៀសវាងការបង្កនូវបញ្ហានានា៕
...
Read More
DAP ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា ។
យោងតាមសារលិខិតជូនពរ របស់សម្ដេចតេជោ ផ្ញើជូនកងកម្លាំង នគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបដិសន្ធិរបស់ កងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧) បានឲ្យដឹងថា “កងកម្លាំងនគរបាលគ្រប់រូប ត្រូវអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ” ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២០ ឧសភា រហូតដល់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ដែលជាយុទ្ធនាការ ឃោសនាបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នោះ កងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតី យកចិត្តទុកដាក់ក្នុងការធានា ឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តការណ៍នេះ ។
សម្ដេចក៏បានក្រើនរំលឹកដល់ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវខិតខំលើកកម្ពស់ សមត្ថភាពជំនាញ ឲ្យមានការរីកចម្រើន ស្របតាមដំណាក់កាលថ្មី ដើរទន្ទឹមនិងការបន្តកែទម្រង់ រចនាសម្ព័ន្ធអង្គការ ចាត់តាំងការពង្រឹងស្មារតី ឆន្ទៈកងកម្លាំង ការសិក្សារៀនសូត្របន្ថែម ពីគំរូវីរៈភាព វីរៈរៀមច្បងនគរបាល ជំនាន់មុន ដើម្បីលើកកម្ពស់សីលធម៌ គុណធម៌ និងទស្សនៈស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាល ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។
សូមរំលឹកថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៤ មិថុនា ខាងមុខនេះ ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ មានជាង ៧លាន ៨សែននាក់...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់នគរបាលនៅទូទាំងប្រទេសត្រូវធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ទាំងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃ និងនៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងសារលិខិតជូនពរនគរបាលជាតិក្នុងឱកាសប្រារព្ធខួប ៧២ឆ្នាំថ្ងៃកំណើតនគរបាលជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខឆាប់ៗនេះ គឺជាយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដូចនេះកងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីយកចិត្តទុកដាក់ក្នុងការធានាឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់នគរបាលទាំងអស់ឲ្យអញ្ជើញទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោតបានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ ដើម្បីធ្វើសកម្មភាពស្វែងរកការគាំទ្រតាមយុទ្ធសាស្ត្ររៀងខ្លួន។
ដើម្បីបញ្ចៀសនូវបញ្ហាប៉ះទង្គិចនានានោះ កម្លាំងសមត្ថកិច្ច ក៏បានពង្រីកកម្លាំងជាច្រើនផងដែរ ដើម្បីរក្សានូវសន្តិសុខ និងសណ្តាប់ធ្នាប់៕
...
Read More
FN ៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភាស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ថា «ឯកឧត្តមអភិបាល កំពុងដឹកនាំមន្រ្តី សាលាក្រុង ប្រជុំជាមួយតំណាងគណបក្សនយោបាយ ជុំវិញការដង្ហែក្បួនឃោសនាបោះឆ្នោត សម្រាប់ថ្ងៃស្អែក ហើយមិនទាន់សម្រេចនៅឡើយទេ រង់ចាំបន្តិចទៀត»។
សូមជំរាបថា កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ឱ្យណែនាំដល់គណបក្ស នយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។
លិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើនេះធ្វើឡើងដើម្បីធានាបាន នូវការប្រព្រឹត្តទៅនៃការឃោសនា រកសំលេងឆ្នោត ក្នុងយទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនគណបក្សនយោបាយទាំងអស់ បានល្អប្រសើរ និងការបញ្ចៀស ការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ។
រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទីតាំងផ្លូវ, ទីសាធារណៈ និងទីប្រជុំជនដែលត្រូវហាមឃាត់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដូចតទៅ៖
ចំណុចទី១៖ ផ្លួវនានាដែលត្រូវចៀសវាងក្នុងការហែក្បួនរួមមាន កំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង), មហាវិធីសហព័ន្ធរុស្ស៊ី កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុបបេកាសេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន), កំណាត់មហាវិថីមៅសេទុង (ចាប់ពីស្តុបចេនឡា ដល់ស្តុបទេពផន), កំណត់មហាវិថីទេពផន (ចាប់ពីកែងស្តុបមហាវិថីព្រះមុនីវង្ស...Read More

FN ៖ ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ យុទ្ធនាការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល ១៤ថ្ងៃ ពោលគឺនឹងត្រូវបិទបញ្ចប់វិញនៅថ្ងៃទី០២ ខែមិថុនា។
ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ ដែលអាចកើតមានក្នុងពេលឃោសនារកសំឡេងឆ្នោតនេះ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំមួយឲ្យគណបក្សនយោបាយទាំង ១២ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែង គោរពឲ្យបានខ្ជាប់ខ្ជួន។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង១០៖២០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឯម សុផាត សមាជិក គ.ជ.ប។
គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាពដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល ១៤ថ្ងៃនេះ។
ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ៕
...
Read More ទៅមុខថយក្រោយ