FN ៖ នៅថ្ងៃផ្តើមយុទ្ធនាការរកសំឡេងឆ្នោតនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានទាំងសមត្ថភាពក្នុងរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងអភិវឌ្ឍន៍ឲ្យរីកចម្រើនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចថែមទៀតថា «គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជិត ៤០ឆ្នាំមកនេះ ជាគណបក្សដែលពូកែខាងធ្វើ ពូកែកសាងច្រើនលើសលុបបំផុតដូចដែលឃើញនាពេលបច្ចុប្បន្ន ខុសពីបណ្តាដទៃដែលពូកែតែសន្យាខ្យល់ និងពូកែតែថាប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគនបក្សប្រជាជនកម្ពុជា»៕