
RFI ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃពុធម្សិលមិញ បានចេញលិខិតបំភ្លឺមួយ សម្តែងការសោកស្តាយចំពោះការរិះគន់របស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ទៅលើការបោះពុម្ពសន្លឹកឆ្នោតបម្រុងទុកច្រើនជាង អ្នកបោះឆ្នោត ដល់ទៅ ២០%។ បក្សប្រឆាំង និងសង្គមស៊ីវិល បានណែនាំថា គួរតែបោះពុម្ពសន្លឹកឆ្នោតបម្រុងច្រើនបំផុតត្រឹម ៥% បានហើយ ដើម្បីចៀសវាងភាពមិនប្រក្រតីណាមួយ។ តែចំពោះ គជប ការបោះពុម្ពលើសចំនួននេះ គឺដើម្បីធានាឲ្យមានសន្លឹកឆ្នោតគ្រប់គ្រាន់ ព្រោះប្រសិនបើ ការិយាល័យបោះឆ្នោតណាមួយ ខ្វះសន្លឹកឆ្នោត ការិយាល័យនោះ នឹងត្រូវបិទ ខណៈការបោះពុម្ពសន្លឹកឆ្នោត និងដំណើរការនៅថ្ងៃបោះឆ្នោត គឺជា ការទទួលខុសត្រូវរបស់ គ.ជ.ប។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី០៣ ខែឧសភា ការបោះពុម្ពសន្លឹកឆ្នោតបម្រុងលើសចំនួនអ្នកបោះឆ្នោតជាង ២០% គឺដើម្បីធានាឲ្យមានសន្លឹកឆ្នោតគ្រប់គ្រាន់នៅ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ករណីសន្លឹកឆ្នោតខូច ដោយសាររោងពុម្ពបោះពុម្ពប្រឡាក់ ឬរហែក មន្រ្តីការិយាល័យបោះឆ្នោតហែកជូនអ្នកបោះឆ្នោតរហែកខុសពីថ្នេរ អ្នកបោះឆ្នោតគូសខុស ឬសុំផ្លាស់ប្តូរចិត្តគូសជ្រើសរើសឡើងវិញជាដើម។
គ.ជ.ប នឹងបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទីបួន សរុបចំនួន ៩.៤២៦.៦០០សន្លឹក ក្នុងនោះ ចំនួនសន្លឹកឆ្នោតបម្រុង មានចំនួន ១.៥៦១.៥៦៧សន្លឹក លើសចំនួនអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបត្រឹម ៧.៨៦៥.០៣៣នាក់។ ការបោះពុម្ពសន្លឹកឆ្នោតទាំងអស់នេះ នឹងចំណាយថវិកាបោះពុម្ពជាង ២លានដុល្លារអាមេរិក (សន្លឹកឆ្នោតបម្រុង ២០% នឹងចំណាយអស់ទឹកប្រាក់ជាង ៣សែនដុល្លារ) ហើយសន្លឹកឆ្នោត ដែលខុសៗគ្នា ស្របតាមចំនួន និងលេខរៀងរបស់ គណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត នៅឃុំ សង្កាត់ នឹងបញ្ចប់នៅថ្ងៃទី២៣ ឧសភា ខាងមុខ។
បើតាម គ.ជ.ប សន្លឹកឆ្នោត ត្រូវបោះពុម្ពជាសៀវភៅ ១ក្បាល ដែលមាន ៥០សន្លឹក និងបែងចែកទៅតាមការិយាល័យបោះឆ្នោតចំនួន...Read More

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគោរពគោលការណ៍ចំ៥ចំណុច ដើម្បីធានាឲ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្ដិធម៌ និងគ្មានការគំរាមកំហែង។
ការអំពាវនាវបែបនេះ របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ (គ.ស.អ) នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
គោលការណ៍ចំនួន៥ចំណុច ដែលលោក ស៊ិក ប៊ុនហុក បានអំពាវនាវខាងលើនេះ រួមមាន៖
ទី១៖ គ្រប់គណបក្សនយោបាយត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឲ្យបានហ្មត់ចត់។ ពិតមែនតែពេលនេះគ្មានវត្តមានគណបក្សចូលរួមក៏ដោយ ប៉ុន្ដែគាត់ជាភាគីពាក់ព័ន្ធមួយក្នុងចំណោមភាគីពាក់ព័ន្ធដទៃទៀត។
ទី២៖ អាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍គណបក្ស។
ទី៣៖ កងយោធពលខេមភូមិន្ទ កងនគរបាលជាតិ ត្រូវប្រកាន់ជំហអព្យាក្រឹត និងត្រូវគោរពតាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ។
ទី៤៖ ទប់ស្កាត់ឲ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែងដល់បេក្ខជន សកម្មជនគណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព។
ទី៥៖ គ្រប់ប្រព័ន្ធព័ត៌មានទាំងអស់ត្រូវគោរពតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជានិងនីតិវិធី និងគោរពក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ នឹងចាប់ផ្តើមនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងនោះមានគណបក្សនយោបាយចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ សម្រាប់ប្រជាពលរដ្ឋ ដែលនឹងចូលរួមបោះឆ្នោតនៅពេលខាងមុខនេះវិញ មានចំនួនជិត៧,៨លាននាក់ ស្មើនឹង ៨១,៣៨% នៃប្រជាពលរដ្ឋដែលមានអាយុគ្រប់ចុះឈ្មោះបោះឆ្នោតចំនួន ៩,៦លាន៕
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានបង្ហាញពី Page Facebook ផ្លូវការរបស់លេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ ព្រមទាំងបង្ហាញពីលេខទូរស័ព្ទ ទំនាក់ទំនងផ្ទាល់ជាមួយលេខាធិការដ្ឋាន នីមួយៗនោះ។
...
Read More
FN ៖ គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ គឺនៅសល់រយៈពេល៣៣ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ? ដើម្បីចូលរួមជំរុញឲ្យដំណើរការ បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។ ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់៖
១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។
៣៖ យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត។
៤៖ យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។
៥៖ យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោបាយណាមួយឡើយ។
៦៖ អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយាល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។
៧៖ ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិរបស់ខ្លួនឯង...Read More

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនមានវិធានការជាក់លាក់ផ្លូវច្បាប់ ចំពោះម្ចាស់អង្គភាពសារព័ត៌មានលើប្រព័ន្ធអនឡាញ (រាប់ទាំងបណ្ដាញសង្គម Fecebook) ដូចម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍នោះឡើយ ពាក់ព័ន្ធនឹងគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយឃោសនាពី គោលនយោបាយបក្សរបស់ពួកគេ នៅពេលឃោសនាបោះឆ្នោតខាងមុខ។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញសេចក្ដីប្រកាសស្ដីពី «គោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ ផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោត» រួចមកហើយដែរ។ ក្នុងកិច្ចប្រជុំជាមួយតំណាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន នៅទីស្ដីស្នាក់ការ គ.ជ.ប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ក្នុងគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយឃោសនាពី គោលនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោតនោះ គ.ជ.ប មិនបានសង្កត់ធ្ងន់ទៅលើអង្គភាពសារព័ត៌មានលើប្រព័ន្ធអនឡាញនោះទេ តែ គ.ជ.ប គ្រាន់តែរំឭកឲ្យអង្គភាពសារព័ត៌មានទាំងនោះ ត្រូវយកចិត្តទុកដាក់ពីវិជ្ជាជីវៈសារព័ត៌មានទូទៅ និងធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្ស ឲ្យបានសមស្រប និងស្មើភាពគ្នាសម្រាប់គណបក្សនយោបាយនីមួយៗ ក្នុងនាមខ្លួនជាអាជ្ញាកណ្ដាល។ លោក ទេព នីថា ថ្លែងយ៉ាងដូច្នេះថា «អ្វីដែលយើងកំណត់ជាគោលការណ៍សំខាន់ ក្នុងការដោះស្រាយបញ្ហា បង្ការបញ្ហានេះ គឺការអប់រំ»។ អគ្គលេខាធិការរូបនេះ ទទួលស្គាល់ថា ការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook គ.ជ.ប ពិបាកទប់ស្កាត់ណាស់ ព្រោះប្រព័ន្ធទំនាក់ទំនងនេះ ធំទូលាយហួសដែនសមត្ថកិច្ចរបស់ គ.ជ.ប ប៉ុន្តែ...Read More

FN ៖ យុទ្ធនាការឃោសនាបោះឆ្នោត កំពុងខិតជិតមកដល់នាពេលខាងមុខហើយ ពោលនៅសល់តែ១៩ថ្ងៃទៀតប៉ុណ្ណោះ ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាសជារឿយៗផងដែរ ពីគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ ផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោត ខាងមុខនោះ ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «សកម្មភាពឃោសនាគោលនយោបាយគណបក្ស តាមរយៈស្ថានីយ៍វិទ្យុ និងទូរទស្សន៍នេះ គ.ជ.ប អនុញ្ញាតឲ្យមានការផ្សព្វផ្សាយរៀងរាល់ថ្ងៃ ដែលជាផ្នែកមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ»។ ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលបញ្ញត្តិពាក់ព័ន្ធនឹងគោលការណ៍ខាងលើ បានបញ្ជាក់ថា គ្រប់ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ទាំងអស់ ដែលលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ឃោសនាពីគោលនយោបាយគណបក្សរបស់ពួកគេ ត្រូវអនុវត្តតាមគោលការណ៍ស្មើភាពគ្នា ចំណែកថ្លៃលក់ ឬជួលម៉ោងផ្សាយនោះ ត្រូវស្មើគ្នា និងតាមលំដាប់មុន និងក្រោយ ។ គ.ជ.ប បានបន្តថា ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវយកចំនួនម៉ោងសរុបដែលលក់ ឬជួលផ្សាយ ចែកជាមួយចំនួនគណបក្សដែលបានចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ (ចំនួន១២គណបក្ស) រួចលក់តែចំណែកម៉ោងដែលគណបក្សនីមួយៗត្រូវទទួលបានពីខ្លួន ឲ្យបានស្មើភាពគ្នាត្រឹមត្រូវ។ ប៉ុន្តែបើមានករណីមានគណបក្សតិច ឬមានគណបក្សតែមួយ មកទិញ ឬជួលម៉ោងផ្សាយពីខ្លួន ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សដែលមានលទ្ធភាពទិញ ឬជួលនោះ យ៉ាងច្រើនបានតែ២ដងប៉ុណ្ណោះ។ អង្គភាពជាតិដែលទទួលបន្ទុកការងារបោះឆ្នោតមួយនេះ បានបន្ថែមថា ការលក់...Read More

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់គណៈកម្មការរៀបចំការបោះឆ្នោត រាជធានី-ខេត្ត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ នៅទីស្តីក្រសួងមហាផ្ទៃក្រោមអធិបតីភាព លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា «ការបណ្តុះបណ្តាលនៅដំណាក់កាលចុងក្រោយ មានទ្រង់ទ្រាយធំ៤ថ្នាក់ ចាប់ផ្តើមពីពេលនេះ ទៅនៅថ្នាក់ជាតិ គ.ជ.ប បន្តទៅថ្នាក់ គធ.ខប ថ្នាក់ប្រមូលផ្តុំក្រុង-ស្រុក-ខណ្ឌ និងថ្នាក់ប្រមូលផ្តុំឃុំ-សង្កាត់ ដែលនឹងបញ្ចប់ នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត នេះជាដំណាក់កាលដ៏សំខាន់បំផុត ដែលកំណត់ជោគជ័យ ឬមិនជោគជ័យនៃការរៀបចំការបោះឆ្នោត»។ អគ្គលេខាធិការ បានបន្តថា ការសម្រេចបានការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត គ្រាន់តែជាលទ្ធផលសម្រេច បានតាមដំណាក់កាល ប៉ុន្តែការសម្រេចបានជោគជ័យបន្តទៀត ក្នុងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលនៃការបោះឆ្នោត គឺជាជោគជ័យពេញលេញនៃការរៀបចំការបោះឆ្នោត។លោក ទេព នីថា បញ្ជាក់ថា ការងារសំខាន់ៗដែលត្រូវអនុវត្តបន្ត រួមមាន៖ ការពិនិត្យតាមដានយុទ្ធនាការឃោសនាបោះឆ្នោត, ការអប់រំអ្នកបោះឆ្នោត អប់រំសាធារណជនពីការបោះឆ្នោត, ការជ្រើសរើសសមាសភាព គកប/គរប, ការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោត, ការចាត់ចែងគ្រប់គ្រងការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត, ការបូកសរុបលទ្ធផល និងប្រកាសលទ្ធផលនៃការបោះឆ្នោត ពិសេសទៀត គឺការការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការឃោសនាបោះឆ្នោត ដំណើការ បោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។សូមរំលឹកថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួម...Read More

DAP ៖ អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ឆ្លើយតបថា ចាប់តាំងពីគជបអនុវត្តន៍ការងារ ក្រោយការកែទំរង់មក លោកមិនទាន់ឃើញ បក្សនយោបាយមួយណាមានវិវាទ ខ្លាំងក្លាជាមួយគជបថ្មីឡើយ។ លោកបញ្ជាក់ថា តើបក្សនយោបាយខ្លះ ហ៊ានប្រឆាំងនឹងលទ្ឋផលឆ្នោតទៀតទេ ក្រោយកែទំរង់ និងសកម្មភាពល្អប្រសើររបស់គជប។ លោកបន្ថែមថា” រាល់ពេលបោះឆ្នោត មានអ្នកអង្កេតការណ៍ ហើយបក្សនយោបាយមួយៗ ក៏មានអ្នកឃ្លាំមើលដែរ ហើយសកម្មភាព គជបកន្លងមក ក៏ជួយបក្សនយោបាយ ហើយបក្សនយោបាយ ក៏មិនដែលជំទាស់នឹងគជបដែរ”៕
...
Read More
FN ៖ លោក វង សូត រដ្ឋុមន្រ្តី ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលជាច្រើន នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ លោក វង សូត ក៏បានជំរុញឲ្យមន្រ្តីទាំងអស់ នៅមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពង្រឹងការងាររបស់ខ្លួន ដើម្បីសន្តិភាពរបស់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះខណៈលោក វង សូត បានចូលរួមក្នុងពិធីបូកសរុបលទ្ធផលអនុវត្តផែនការ ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ និងទិសដៅអនុវត្តបន្ត ជាមួយសមាជិក សមាជិកា និងក្រុមការងារនៅតាមមូលដ្ឋាន ជាង៦០០នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
លោកបានបន្ថែមឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីគោល នយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ គឺសម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិ និងប្រជាជន ជាពិសេសការពង្រីក សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំធ្វើឲ្យប្រជាជនរស់នៅ យ៉ាងសុខសាន្តព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិ។
លោក វង សូត បានលើកឡើងទៀតថា ដើម្បីជម្រុញការអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដូច្នេះទើបក្រុមការងាររៀបចំ ពិធីបោះឆ្នោតស្ទាបស្ទង់ជាមុន ដើម្បីពិនិត្យមើលប្រជាប្រិយភាពរបស់បេក្ខជនម្នាក់ៗ សំដៅធ្វើឲ្យការរៀបចំបញ្ជីបេក្ខជនតាមលំដាប់លេខរៀង ឲ្យមានប្រសិទ្ធក្នុងការប្រកួតប្រជែង។
ជាការកត់សំគាល់ រដ្ឋមន្រ្តី វង សូត និងសមាជិក សមាជិកាប្រចាំស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តែងចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយមន្រ្តីរបស់ខ្លួន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ ដើម្បីជាការពង្រឹងបន្ថែម...Read More

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចំណាយទឹកប្រាក់ជាង ២លានដុល្លារអាមេរិក ដើម្បីបោះពុម្ពសន្លឹកឆ្នោតជាង ៩លានសន្លឹក សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិទី៤នេះ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា សន្លឹកឆ្នោតដែលត្រូវបោះពុម្ពមានចំនួន ៩,៤២៦,៦០០សន្លឹក (រាប់ទាំងសន្លឹកឆ្នោតបម្រុង) ហើយចំនួនសន្លឹកឆ្នោតត្រូវចំណាយទឹកប្រាក់បោះពុម្ពជាង ២លានដុល្លារ។
លោក ហង្ស ពុទ្ធា បានឲ្យដឹងដែរថា អ្នកបោះឆ្នោតមានចំនួនសរុប ៧,៨៦៥,០៣៣នាក់។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានមកដល់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ពោលគឺនៅសល់តែ៣៧ថ្ងៃទៀតប៉ុណ្ណោះ។ មានបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៩ពាន់រូប មកពីគណបក្សចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង លើឃុំ-សង្កាត់ សរុប១,៦៤៦ឃុំ-សង្កាត់៕
...
Read More
FN ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ចច អេដហ្គឺ បានបញ្ជាក់ឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានដាក់មន្ត្រីបេសកកម្មរមួយក្រុម មកធ្វើការអង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសរបស់ព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្តីពីជំនួបពិភាក្សាការងារ រវាងការអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ជាមួយលោក ចច អេដហ្គឺ ដែលធ្វើឡើងនៅទីស្តីការ គ.ជ.ប បានបញ្ជាក់ថា ក្រុមបេសកកម្ម EU ដែលមកអង្កេតការណ៍បោះឆ្នោតនៅកម្ពុជានេះ ដឹកនាំដោយលោក Stravros Petropoulos ជាប្រធានរដ្ឋបាល និងជាមន្ត្រីទំនាក់ទំនង សេវាខាងក្រៅប្រទេសនៃ EU ប្រចាំនៅកម្ពុជា។
លោក ទេព នីថា បានបញ្ជាក់ឲ្យដឹងថា គ.ជ.ប និងចាត់មន្ត្រីមួយរូប គឺលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីសម្របសម្រួលជាមួយ ក្រុមបេសកកម្មសង្កេតការណ៍បោះឆ្នោត របស់ EU នេះ។
ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលតែងតែជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ហើយសម្ឃឹមថា និងបន្តកិច្ចសហការណ៍បន្ថែមទៀត ដើម្បីឲ្យដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕
...
Read More
FN ៖ នៅចំពោះមុខប្រជាពលរដ្ឋឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាល នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសឲ្យមានភាពរីកចម្រើន និងផ្ដល់ក្ដីសង្ឃឹមជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទោះក្នុងតម្លៃណាក៏ដោយ។
ថ្លែងបែបនេះនាឱកាសលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសមរលាវ ស្ថិតនៅភូមិសមរលាវ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ពេជ សោភ័ន ថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសឱ្យមានភាពរីកចម្រើន នឹងផ្តល់នូវក្តីសង្ឃឹមជូនប្រជាពលរដ្ឋ ក្នុងនោះបានដំឡើងប្រាក់ខែគ្រូបង្រៀនរៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០១៧ បានដំឡើងប្រាក់ខែជូនគ្រូបង្រៀនយ៉ាងតិច ១លានរៀល ក្នុងមួយខែ និងមិនបានយកពន្ធដីកសិកម្មរបស់ប្រជាកសិករបង្កបង្កើនផលលក្ខណៈគ្រួសារឡើយ»។
លោកបន្តថា រាជរដ្ឋាភិបាលបានបន្តដំឡើងប្រាក់ខែក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ នគរបាល, បន្តដំឡើងប្រាក់ខែអប្បបរមាកម្មករដែលបច្ចុប្បន្ន ១៥៣ដុល្លា ក្នុងឆ្នាំ២០១៧ បូកបន្ថែមប្រាក់ អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានជាមធ្យម ពី១៧០ដុល្លារ ដល់១៨១ដុល្លារ ក្នុងមួយខែ ឱ្យកើនលើសពីនេះទៀត។ បន្តផ្តល់ការធារារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាព ជូនដល់កម្មករ និងរៀបចំផ្តល់ប្រាក់សោធននិវត្តជូនកម្មករ។ រៀបចំអនុវត្តការធារារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាពជូនមន្រ្តីរាជការ។ បញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ មានតម្លៃ៦១០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីខែមេសា ឆ្នាំ២០១៧នេះតទៅ។ សម្រាប់អ្នកប្រើប្រាស់អគ្គិសនីក្រោម១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និងសហគមន៍ កសិករដែលប្រើប្រាស់អគ្គិសនី សម្រាប់បូមទឹកបង្កបង្កើនផលនៅពេលយប់ តម្លៃអគ្គីសនីត្រឹមតែ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ មិនយកពន្ធលើការផ្ទេរកម្មសិទ្ធដីធ្លីពីឳពុកម្តាយមកកូន។...Read More
ទៅមុខថយក្រោយ