DAP ៖ អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ឆ្លើយតបថា ចាប់តាំងពីគជបអនុវត្តន៍ការងារ ក្រោយការកែទំរង់មក លោកមិនទាន់ឃើញ បក្សនយោបាយមួយណាមានវិវាទ ខ្លាំងក្លាជាមួយគជបថ្មីឡើយ។ លោកបញ្ជាក់ថា តើបក្សនយោបាយខ្លះ ហ៊ានប្រឆាំងនឹងលទ្ឋផលឆ្នោតទៀតទេ ក្រោយកែទំរង់ និងសកម្មភាពល្អប្រសើររបស់គជប។ លោកបន្ថែមថា” រាល់ពេលបោះឆ្នោត មានអ្នកអង្កេតការណ៍ ហើយបក្សនយោបាយមួយៗ ក៏មានអ្នកឃ្លាំមើលដែរ ហើយសកម្មភាព គជបកន្លងមក ក៏ជួយបក្សនយោបាយ ហើយបក្សនយោបាយ ក៏មិនដែលជំទាស់នឹងគជបដែរ”៕
Share this post