គ.ជ.ប ប្រាប់​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​​ទៅ​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅ​លើក​ទី២​

1935012_981103191936230_3168436569849791220_n

RFI ៖ អ្នក​នាំ​ពាក្យ​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​(គ.ជ.ប)​ បាន​ឲ្យ​ដឹង​ថា​ គ.ជ.ប នឹង​ពិសោធន៍​សាកល្បង​គុណ​ភាព​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​ជា​លើក​ទី២ នៅ​ថ្ងៃទី១៧ ខែ​ឧសភា​ ខាង​មុខ ហើយ​គ្រប់​ភាគី​ពាក់​ព័ន្ធអាច​យក​សារធាតុ​អ្វី​ទៅ​លាង​ជម្រះ​ក្នុង​ការ​ពិសោធន៍​សាក​ល្បង​នេះ​បាន​។ ការ​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅនេះ ធ្វើ​ឡើង​ក្រោយ​ពី គ.ជ.ប បាន​រក​ឃើញ​ថា​ទឹក​ខ្មៅ​គំរូ ដែល​យក​​មក​ពី​ប្រទេស​ឥណ្ឌា​អាច​លាង​ជ្រះ​។

 

លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ថា​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ គ.ជ.ប នឹង​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅ​ម្តង​ទៀត នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ខាង​មុខ​នេះ​ ហើយ​ គ.ជ.ប ចង់​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ដូច​ជា​គណបក្ស​នយោបាយ តំណាង​ស្ថាន​ទូត អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​សារព័ត៌មាន ចូល​រួម​ក្នុង​ការ​ពិសោធន៍​នេះ​។​ លោក​ហង្ស ពុទ្ធា​បញ្ជាក់​ថា អ្នក​ចូល​រួម​អាច​យក​សារ​ធាតុអ្វី​ក៏​បាន​ដែរ ដើម្បី​លាង​ជម្រះ​ក្រោយ​ពី​ការ​ជ្រលក់​ដៃ​នឹង​ទឹក​ខ្មៅ​នេះ​ហើយ​។

លោក​ហង្ស ពុទ្ធា​បាន​ឲ្យ​ដឹង​ថា​ទឹក​ខ្មៅ​ចំនួន​៤៦,៥០០ដប ដែល​យក​មក​ពី​ប្រទេស​ឥណ្ឌា សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃទី​០៤ ខែ​មិថុនា ខាង​មុខ​នេះ បាន​យក​មក​ដល់​ប្រទេសកម្ពុជា​ហើយ​។ លោក​ថា​ទឹក​ខ្មៅ​ចំនួន​៤៦,៥០០ដប ដែល​ទើប​យក​មក​ដល់​នេះ គឺ​ត្រូវ​បាន​ពិសោធន៍​រក​ឃើញ​ថា​លុប​មិន​ជ្រះ​ទេ​។

អ្នក​នាំ​ពាក្យ គ.ជ.ប រូប​នេះ បញ្ជាក់​ថា​ទឹក​ខ្មៅ ដែល​ពិសោធន៍​ឃើញ​ថា​លុប​ជ្រះ​នោះ គឺ​មាន​ចំនួន​តែ​ពីរ​ដបប៉ុណ្ណោះ ដែល​គ.ជ.ប ស្នើ​សុំ​ពី​ក្រុម​ហ៊ុន​ឥណ្ឌា​ធ្វើ​ជា​គំរូ​។​ ពេល​នេះ​គ.ជ.ប គ្រោង​នឹង​បញ្ជូន​ទឹក​ខ្មៅ​លុប​ជ្រះ ​នោះ​ទៅ​ឲ្យ​ស្ថាប័ន​អន្តរ​ជាតិ ដើម្បី​ឆែក​មើល​លើ​គុណ​ភាព​បន្ថែម​ទៀត​។

កន្លង​មក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​បាន​បង្ហាញ​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះ​គុណ​ភាព​ទឹក​ខ្មៅ​នេះ​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​។ លោក សំ គន្ធាមី ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​និច​ហ្វិច និង​ជា​អ្នក​នាំ​ពាក្យ​បន្ទប់​ស្ថាន​ការណ៍​សម្រាប់​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ថ្លែង​ថា​លោក​នឹង​បញ្ជូន​មន្ត្រី​របស់​លោក​ចូល​រួម​នៅ​ក្នុង​ការ​សាកល្បង​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​នេះ​។

លោក​បញ្ជាក់​ថា​ប្រសិន​បើ​គុណ​ភាព​ទឹក​ខ្មៅ ដែល​គ្រោង​ធ្វើ​ការ​សាកល្បង​គុណ​ភាព​នា​ពេល​ខាង​មុខ​លុប​មិនជ្រះ​នោះ​គឺ​ជា​ការ​ល្អ ព្រោះ​គុណ​ភាព​ទឹក​ខ្មៅ​ល្អ​អាច​ជួយ​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​មាន​ភាព​សុក្រឹត​ច្រើន​។ ប៉ុន្តែ​លោក​សំ គន្ធាមី បន្ថែម​ថា បើ​ទឹក​ខ្មៅ​លុប​ជ្រះ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។

សូម​ជម្រាប​ជូន​ថា ប្រទេស​កម្ពុជា​នឹង​រៀប​ចំការ​បោះ​ឆ្នោត​ជ្រើស​រើស ក្រុម​ប្រឹក្សា ឃុំ សង្កាត់​ អាណតិ្ត​ទី៤ នៅ​ថ្ងៃទី៤ ខែ​មិថុនា​ខាង​មុខ មាន​គណបក្ស​នយោបាយ​ចំនួន​១២​គណបក្ស​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​បេក្ខភាព​មេឃុំ...Read More


គ.ជ.ប នឹងចាត់វិធានការ ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ កាសែតណាដែលធ្វើខុសបទប្បញត្តិ អំឡុងពេលឃោសនាបោះឆ្នោត

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គ.ជ.ប នឹងចាត់វិធានការចំនួន ៣ដំណាក់កាល ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងកាសែតណា ដែលអនុវត្តខុសទៅនឹងបទប្បញត្តិណែនាំរបស់ គ.ជ.ប នាអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខ។

យុទ្ធនាការឃោសនាបោះឆ្នោតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ពិសសនោះ ក៏មានការធ្វើអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ និងសម្លេងក្នុងវិទ្យុផងដែរ។ ប្រកាសនេះ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពិធីករ-ពិធីការិនីណាមួយ អត្ថាធិប្បាយព័ត៌មានដោយចេតនា​ ជួយដល់គណបក្សណាមួយនោះ គ.ជ.ប នឹងធ្វើការណែនាំ និងដាក់ទោសទណ្ឌទៅតាម បទប្បញត្តិច្បាប់ជាធរមាន។

លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី សិល្បៈអត្ថាធិប្បាយជុំវិញការបោះឆ្នោតឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ សមាគមពិធីករ-ពិធីការិនីកម្ពុជា សហការជាមួយក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «បើផ្សព្វផ្សាយតាមការណែនាំរបស់ គ.ជ.ប ហើយបើសិនជាឃើញថា ប្រព្រឹត្តល្មើសនឹងអ្វីដែលជាបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ជំហានទី១. គ.ជ.ប នឹងធ្វើលិខិតរំឭកណែនាំដល់ស្ថានីយ៍នោះ, ទី២.នឹងយកច្បាប់មកផ្ទៀងផ្ទាត់ ដើម្បីដាក់ពិន័យទាមទារឲ្យស្ថានីយ៍នោះ បង់ថវិកាក្នុងរដ្ឋ (ចាប់ពី៥លាន ទៅ២០លានរៀល) និងទី៣. គ.ជ.ប នឹងសហការជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើការផ្អាកផ្សាយ ចំពោះស្ថានីយ៍នោះតែម្ដង»។

ចំពោះការតាមដានការឃោសនាថា ត្រឹមត្រូវ ឬខុសឆ្គងយ៉ាងណានោះ អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប មាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលទទួលរាប់រងការងារទាំងនោះយ៉ាងដិតដល់បំផុត ក្រៅពីនេះ...Read More


គ.ជ.ប ចេញសេច​ក្ដី​ណែ​នាំ ​ស្ដីពី​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​ ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​​ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

FN ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេច​ក្ដី​ណែ​នាំ​ស្ដីពី​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​​ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដើម្បីឲ្យគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត អនុវត្តឲ្យបានត្រឹមត្រូវ៕

...Read More

គ.ជ.ប ជម្រះមន្ទឹលសង្ស័យ តាមរយៈទឹកថ្នាំជ្រលក់ដៃ តំណាងអ្នកឃ្លាំមើល កំពុងខ្វល់រឿងសន្លឹកឆ្នោតបម្រុង

DAP ៖ សល់មិនដល់មួយខែទៀតទេ ដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចូលមកដល់ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ។

ដំណើរការងាររបស់ គ.ជ.ប មានការទទួលស្គាល់ពីពលរដ្ឋ សង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម និងបក្សនយោបាយ។ ក្នុងនោះអ្វីដែលទុកចិត្តបំផុត លើបញ្ជីបោះឆ្នោត ។ ប៉ុន្តែនៅពេលដែល គ.ជ.ប បោះសន្លឹកឆ្នោតបម្រុង រហូតដល់ទៅជាង២០% ទើបអ្នកតាមដានស្ថានការណ៍សង្គម ចាប់ផ្តើមខ្វល់ខ្វាយ និងដាក់ការសង្ស័យច្រើន ជាមួយនឹងទឹកថ្នាំជ្រលក់ដៃ ។

ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមធ្វើទំនាក់ទំនង ច្រើនលើកច្រើនសារ ទៅកាន់មន្រ្តីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា តែលោកពុំទទួលទូរស័ព្ទ ។ តែកន្លងមកលោកធ្លាប់បញ្ជាក់ថា តាមការធ្វើពិសោធន៍ ទឹកថ្នាំដែលទិញពីប្រទេសឥណ្ឌានោះ ពិតជាលាងជ្រះមែន ។ ប៉ុន្តែលោកថា បញ្ហានេះ គ.ជ.ប បានជូនដំណឹងទៅ ក្រុមហ៊ុននោះវិញហើយ ដើម្បីស្វែងរកដំណោះស្រាយ ធានាដល់ការទុកចិត្ត លើការបោះឆ្នោតនៅកម្ពុជា។ ជាមួយគ្នានេះដែរ នៅថ្ងៃនេះ គជប ប្រកាសតាមលិខិតចំហថា ខ្លួននឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញ និងធ្វើការសាកល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ ។

លោក សន ជ័យ ប្រធានអង្គការគណនេយ្យភាពសង្គម លើកឡើងថា ចំណុចល្អប្រសើរ គឺបញ្ជីបោះឆ្នោតមិនមានឈ្មោះស្ទូន តែសន្លឹកឆ្នោតបោះបម្រុងជិត២០% អាចនឹងសង្ស័យ ជាមួយទឹកថ្នាំជ្រលក់ដៃ។ គ្រប់បក្សនយោបាយ សង្គមស៊ីវិល និងអ្នកអង្កេត គួរយកចិត្តទុកដាក់លើចំណុចនេះ ដើម្បីធានាថា សន្លឹកឆ្នោតតាមមណ្ឌលនីមួយៗ គ្មានភាពខុសឆ្គង។ ម្យ៉ាងទៀត គ.ជ.ប គួរពិនិត្យឡើងវិញ...Read More


គ.ជ.ប ​ឯកភាព​សំណើ​បិទ​ផ្លូវ​ ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត ​ក្រោម​ហេតុផល​រក្សាសន្តិសុខ​

1935012_981103191936230_3168436569849791220_n

RFI ៖​ គណៈកម្មាធិការ​​ជាតិ​​រៀបចំ​ការ​បោះឆ្នោត ​ហៅ​​កាត់​​ថា ​គ.ជ.ប ​បាន​​ឯកភាព​​ជា​គោល​ការណ៍​​​តាម​​​សំណើ​​របស់​​អាជ្ញាធរ​​ទីក្រុង​​ភ្នំពេញ ​ហាម​​ក្បួន​​ឃោសនា​បោះ​ឆ្នោត​​របស់​​គណ​បក្ស​​នយោបាយ ​ឆ្លង​កាត់​​មហាវិថី​សំខាន់ៗ​មួយ​ចំនួន​​នៅ​ក្នុង​​ទីក្រុង​​ភ្នំពេញ​។ ​ចំណែក​ឯ​​ទីតាំង​​​សាធារណៈ​​វិញ ​ក៏​ត្រូវ​​បាន​​ហាម​​ក្នុង​ការ​​ជួប​ជុំ​​ផងដែរ​។ ​ទាក់​ទង​​នឹង​​ករណី​នេះ ​អង្គការ​​សង្គម​​​ស៊ីវិល​​មួយ​ចំនួន ​រួមទាំង​​គណបក្ស​ប្រឆាំង​​ផង ​គ្រោង​​នឹង​ធ្វើ​ការ​ប្តឹង​តវ៉ា​​ជំទាស់​។

 

នៅក្រោម​ហេតុផល សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរ​​ផង យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ ចាប់ពី​ថ្ងៃទី ២០ ឧសភា ដល់​ថ្ងៃទី ០២ មិថុនា​​ខាងមុខ នឹងមិន​អនុញ្ញាតិ​ឲ្យ​ឆ្លងកាត់​តាម​មហាវិថីសំខាន់ៗមួយចំនួន​នោះទេ​នៅក្នុង​រាជធានី​​ភ្នំពេញ។ នេះ​បើ​យោងតាម​សំណើ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ ផ្ញើ​ទៅកាន់​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨មេសា។ សំណើ​នេះ បាន​ធ្វើ​​ឡើង ដោយ​ផ្អែក​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី១៩ ឧសភា ឆ្នាំ២០១។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ថ្លែងថា ជាគោលការណ៍ គ.ជ.ប បាន​យល់ស្រប​ទៅនឹង​សំណើ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ចំនួន​ពីរ ទី១.គឺ​ទិដ្ឋភាព​ច្បាប់​ដែល​តម្រូវ​ឲ្យ​គណបក្សនយោបាយ​ដង្ហែ​ក្បួន​ តែ​នៅតាម​ឃុំ​សង្កាត់ និង​ទី២.គឺ​ទីតាំង និង​ផ្លូវសំខាន់ៗទាំងនោះ វា​ស្ថិតនៅក្រោម​ការ​គ្រប់​គ្រង​​របស់​អាជ្ញាធរ​ផ្ទាល់។

តាម​លិខិត​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៨មេសា បាន​ឲ្យ​ដឹងថា ទីតាំង​និង​ផ្លូវ​ដែល​ត្រូវបាន​ហាមឃាត់​ក្នុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខាងមុខនេះ​រួមមាន៖ ​កំណាត់​​​ផ្លូវ​ព្រះ​នរោត្តម, មហាវិថី​សហព័ន្ធរុស្ស៊ី និង​កំណាត់​ផ្លូវ​ព្រះមុនីវង្ស ចាប់ពី​ភ្លើងស្តុប បេ​កា​សេ​ដល់​ស្តុ​ប​ពេទ្យ​ចិន​ជាដើម។ ក្រៅពីនេះ នៅមាន​កំណាត់​ផ្លូវ​ទេព​ផន, ផ្លូវ​ម៉ៅ​សេទុង ផ្លូវ​ព្រះ​សុរាម្រិត កំណាត់​ផ្លូវ​ព្រះសីហនុ និង​ផ្លូវ​សុធារស​ដល់​ស្តុ​ប​ពេទ្យ​ចិន​ជាដើម។ ចុងក្រោយ គឺ​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង។ ក្រៅពី​មហាវិថី​និង​ផ្លូវសំខាន់ៗនេះហើយ ទីប្រជុំជន​មួយចំនួន​ក៏​មិនត្រូវ​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ផងដែរ។ បន្ថែម​លើ​នេះ ទីសាធារណៈ​ដែល​ត្រូវ​ចៀសវាង​ក្នុងការ​ប្រមូលផ្ដុំ​ឃោសនា​នោះ​ក៏មានដែរ រួមមាន៖ សួនច្បារ​ព្រះបរមរាជវាំង, ទីធ្លា​ព្រះមេរុ សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី, ទីធ្លា​រូបសំណាក់​លោកយាយ​ពេញ សួនច្បារ​ព្រះ​ភិរម្យ អ៊ូ ហៅ​ង៉ុ​យ និង​សួន​ច្បារ សម្ដេច...Read More


អ្នកនាំពាក្យ គ.ជ.ប៖ ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែលពិសោធន៍ឃើញលុបជ្រះ បានដោះស្រាយរួចរាល់ហើយ

fn-2017-05-05-15-42-19-0

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh Newsថា ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែលពិសោធន៍ឃើញលុបជ្រះ បានដោះស្រាយរួចរាល់អស់ហើយ គ្មានបញ្ហាចោទនោះទេ។ លោក ហង្ស ពុទ្ធាបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ទឹកខ្មៅលុបជ្រះ គ្មានឥទ្ធិពលដល់ការបោះឆ្នោតទេ គ.ជ.ប នៅតែមានយន្តការជាច្រើនទៀត ដែលអាចធានាការ បោះឆ្នោតដោយសេរី និងយុត្តិធម៌បាន។

លោក ហង្ស ពុទ្ធា បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ទឹកខ្មៅយកមកពីប្រទេសឥណ្ឌា ដែល គ.ជ.ប ពិសោធន៍ឃើញថា លុបជ្រះ បានយកទៅឲ្យក្រុមហ៊ុន ធ្វើទឹកថ្នាំនោះ ពិសោធន៍ជាថ្មី ចំនួនហ្នឹងគឺតិចតួចទេ ដែលពិសោធន៍ឃើញថា លុបជ្រះ ក្រោយពីបញ្ចូនទៅឲ្យក្រុមហ៊ុន វិញ យើងបានពិសោធន៍ទឹកខ្មៅដែលឥណ្ឌា បញ្ចូនមកកម្ពុជា អាចំនួនច្រើនហ្នឹងមកវិញ គឺបានពិសោធន៍ឃើញថា មិនអាចលុបជ្រះបានទេ»។

លោក ហង្ស ពុទ្ធា បានបន្តថា «ក្រោយមានការពិសោធន៍ឃើញបែបនេះ គ.ជ.ប​ នឹងប្រើវិធានការតឹងរឹងជាងមុន ដែលធានា​ថា ការ​បោះ​ឆ្នោត​ប្រព្រឹត្តទៅដោយសរី និងយុត្តិធម៌ គឺមនុស្សម្នាក់មិនអាចបោះឆ្នោត២ដងបាននោះទេ ក្រៅពីនោះក៏មានការផ្ទៀតផ្ទាត់ត្រឹមត្រូវ គ្មានឈ្មោះស្ទួនជាដើម។ បច្ចុប្បន្ននេះបញ្ហាទាំងអស់ត្រូវបានដោះស្រាយរួចរាល់ ហើយសម្រាប់ទឹកថ្នាំដែលនៅសល់ស្ទើរតែ១០០ភាគរយនោះ ក៏បានពិសោធន៍រួចរាល់ ហើយដែល តែលទ្ធផលបានបញ្ជាក់ថា ទឹកថ្នាំរបស់ប្រទេសឥណ្ឌាភាគច្រើននោះគឺមិនអាចលុបជ្រះឡើយ»។

ការបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប បានធ្វើឡើងក្រោយពីមានអង្គការសង្គមស៊ីវិលមួយចំនួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង លើបញ្ហាទឹកខ្មៅលុបជ្រះ ក្រោយមានការពិសោធន៍របស់គ.ជ.ប កាលពីពេលថ្មីៗនេះ។

លោកបានបន្តថា បើទោះបីជាទឹកខ្មៅលុបជ្រះ ឬមិនល្អក៏ដោយ គ.ជ.ប នឹងរក្សាឲ្យបាននូវនិរន្តភាព នៃការបោះឆ្នោតឲ្យទាន់តែបាន។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះ...Read More


គ.ជ.ប ណែនាំពីនិតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណខូច ឬបាត់

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំមួយ ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រសិនបើមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦ មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ខ្លួនបានខូច ឬបាត់។

គ.ជ.ប ចាត់ទុកថា ការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត៕

...Read More

យុវជន-យុវតីខ្មែរ ត្រៀមខ្លួនរួចរាល់ ដើម្បីទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៤ មិថុនា ខាងមុខនេះ

fn-2017-03-31-06-10-17-1

​នៅសល់ជាង២០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នឹងឈានចូលមកដល់ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ សម្រាប់ព្រឹត្តការណ៍ជាតិ ដែលធ្វើឡើងរយៈពេល៥ឆ្នាំម្តងនេះ យុវជន-យុវតី ដែលនិស្សិតនៅតាម គ្រឹះស្ថានឧត្តមសិក្សា បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ។

យុវជន-យុវតីទាំងនេះ បានលើកឡើងថា ការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពូកគេ ក៏ដូចជា ប្រទេសជាតិ​ទាំងមូល ព្រោះថា ពួកគេ អាចជ្រើសថ្នាក់ដឹកនាំម្នាក់ដែលគេស្រឡាញ់ពេញចិត្ត នៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីទទួលបានការបម្រើសេវាផ្សេងៗ និងការអភិវឌ្ឍន៍នៅ មូលដ្ឋានផងដែរ។

យុវតី ឌិន និរតី អាយុ១៩ឆ្នាំ បច្ចុប្បន្នសិក្សាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំទី១ ដេប៉ាតេម៉ង់ភូមិវិទ្យា ដែលមានស្រុកកំណើតនៅ ខេត្តកំពង់ធំ បានឲ្យដឹងថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់នាង ដោយហេតុថា បេក្ខជនក្រុមប្រឹក្សា ដែលខ្លួនជ្រើសរើស សុទ្ធតែជាតំណាងក្នុងមូលដ្ឋាន ហើយអាចសម្រេចកិច្ចការងារផ្សេង ដើម្បីឲ្យមានការអភិវឌ្ឍន៍រីកចម្រើន។

កញ្ញាបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំត្រៀមខ្លួនរួចហើយ សម្រាប់ទៅបោះឆ្នោត ហើយការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ក៏ដូចជាប្រទេសជាតិទាំងមូល»។

យុវតីរូបនេះ បន្ថែមថា ចំពោះបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរូបគេស្រឡាញ់ពេញចិត្ត គឺជាមនុស្សដែលមានចរិកស្លូតបូត សុភាពរាបសារ ម៉ឺងម៉ាត់ជាមួយការងារ មិនបក្ខពូកនិយម ជាពិសេសមិនពុករលួយ ហើយចេះជួយយកអាសារប្រជាពលរដ្ឋ និងមានសមត្ថភាពខ្ពស់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើន។

ស្រដៀងគ្នានេះយុវជន ណន វ៉េង វ័យ២៤ឆ្នាំ បច្ចុប្បន្នសិក្សានៅវិទ្យាស្ថានស៊ីតិច ឆ្នាំទី២ ដែលមានស្រុកកំណើតនៅ ខេត្តកំពង់ចាម បានបញ្ជាក់ថា រូបគេក្នុងនាមជានិស្សិតមួយរូប បានត្រៀមខ្លួនរួចរាល់ហើយដើម្បី ចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ ហើយរូបគេគិតថា ការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

យុវជនរូបនេះ...Read More


គជប មិនឲ្យបក្សនយោបាយឃោសនាបេាះឆ្នោតនៅតាមទីផ្សារ

DAP ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានថ្លែងថា គ្រប់គណបក្សនយោបាយ មិនអាចឃោនាបោះឆ្នោត នៅតាមទីផ្សារបានទេ  ពីព្រោះអាជីវករមួយចំនួនមិនពេញចិត្ត ហើយនឹងបង្កការកកស្ទះចរាចរណ៍។

ក្នុងឱកាស កិច្ចប្រជុំ ផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ លោក ទេព នីថា បានមានប្រសាសន៍ថា “គ.ជ.ប ពិគ្រោះជាមួយអាជ្ញាធរ កន្លែងណាឃោសនាបោះឆ្នោតបាន កន្លែងណាមិនបាន ធ្វើចឹងដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។ អ្នកផ្សារមួយចំនួនមិនពេញចិត្ត ពីព្រោះពួកគាត់លក់មិនបាច់ ពេលខ្លះមេក្រូ២ឬ៣គណបក្ស នៅក្នុងផ្សារ តូបពួកគាត់អត់មានមនុស្សទិញ ចឹងពួកគាត់មកផ្ទះអស់ ”។

លោកបន្ដទៀតថា ការងារឃោសនាត្រូវមាន សន្ដិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ ហើយអាជ្ញាធរ ត្រូវជួយសម្រួលចរាចរណ៍ ជូនគណបក្សនយោបាយ ពេលកំពុងឃោសនាបោះឆ្នោត ។លោកថា គណបក្សនយោបាយទាំងអស់ មុនពេលឃោសនាបោះឆ្នោត ត្រូវរាយការណ៍ ទៅសមត្ថកិច្ចដើម្បីឲ្យបានដឹងលឺ ជាមុន។

លោកថា “ប្រសិនបើពេលឃោសនាបោះឆ្នោត មានអំពើហិង្សាកើតឡើង បង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះ ករណីទី១ គ.ជ.ប ដោះស្រាយក្នុងកំរិតរបស់ខ្លួន ដែលពាក់ព័ន្ធឃោសនាបោះឆ្នោត  ក៏ប៉ុន្ដែប្រសិនបើមានស្លាប់និងរងរបួស ជារឿងរបស់សមត្ថកិច្ច និងតុលាការជាដោះស្រាយ”។

លោក ទេព នីថា អះអាងថា កម្លាំងការពារសន្ដិសុខ ការពារកន្លែងណា មានឈ្មោះបោះឆ្នោតបោះនៅកន្លែងនោះ ហើយមានភាគតិច ដែលមិនមានឈ្មោះនៅកន្លែង ដែលខ្លួនការពារ។

ក្នុងឱកាសនេះផងដែរ លោក ទេព នីថា បានបញ្ជាក់ថា ទឹកខ្មៅជ្រលក់ចង្អុលដៃ មិនអាចងាយ លាងចេញបាននោះទេ ហើយចំពោះការលួចចូលបោះឆ្នោតពីរម្ដង វាមិនទៅរួចនោះទេ ដូច្នេះសូមគណបក្សនយោបាយមួយចំនួន កុំបារម្ភពីបញ្ហានេះ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនេះ អាជ្ញាធររាជធានីភ្នំពេញ...Read More


ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញសេចក្តីណែនាំរួមស្តីពី «ការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងរយៈពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់»

FN ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញចេញសេចក្តីណែនាំ រួមស្តីពី «ការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងរយៈពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់»។

យោងតាមសេចក្តីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគ.ជ.ប បានកំណត់ណែនាំទៅដល់៖

១៖ ចំពោះមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
២៖ ចំពោះស្មៀនឃុំ សង្កាត់
៣៖ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ

ក្នុងសេចក្តីណែនាំរួមបានបញ្ជាក់ឲ្យដឹងថា ការចេញសេចក្តីណែនាំរួមនេះ គឺធ្វើឡើង ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមវិធានដែលបាន ចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងធានានិរន្តរភាពការងារ របស់ រដ្ឋបាលឃុំ សង្កាត់ប្រកបដោយប្រក្រតីភាព ក្នុងរយៈពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃ និង គ.ជ.ប៕

...Read More

គ.ជ.ប ចំណាយ ៧៥ម៉ឺនដុល្លារ ទិញទឹកខ្មៅជ្រលក់ចង្អុលដៃ សម្រាប់បោះឆ្នោតឃុំ-សង្កាត់

DAP ៖ អ្នកនំាពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ គ.ជ.ប នឹងចំណាយថវិកាចំនួន ៧៥ម៉ឺនដុល្លារ សម្រាប់ទិញទឹកខ្មៅជ្រលក់ចង្អុលដៃ សម្រាប់ដំណើរការបោះឆ្នោត។

លោក ហង្ស ពុទ្ធា  ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សា ជាមួយតំណាងឯកអគ្គរាជទូតជប៉ុន សហគមន៍អឺរ៉ុប (EU) និងស្ថានទូតអាមេរិក នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ថា  «គ.ជ.បនឹងចំណាយថវិកា៧៥ម៉ឺដុល្លារ លើការទិញទឹកខ្មៅ សម្រាប់ប្រើប្រាស់ការបោះឆ្នោត ឃុំ-សង្កាត់នាពេលខាងមុខ »។

លោកក៏បានឲ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតខាងមុខ ខាងសហគមន៍អឺរ៉ុប ក៏បញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា ។ ជាងនេះទៀត អ្នកសង្កេតការណ៍នោះ នឹងបន្តតាមដានការបោះឆ្នោត រហូតដល់ការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្ត្រផងដែរ។

លោកបញ្ជាក់ថា « ខ្ញុំសូមជម្រាបថា អ្នកសង្កេតការណ៍អន្តរជាតិបច្ចុប្បន្នមាន៤១រូប ក្នុងនោះស្ត្រី១៨រូប។ ចំពោះមុខនេះ មានអ្នកសង្កេតការណ៍ មកពីតាមស្ថានទូត  និងអង្គការសង្គមស៊ីវិលនានា »។

សម្រាប់ទឹកខ្មៅវិញ អ្នកនំាពាក្យគ.ជ.បថា ទិញមកពីក្រុមហ៊ុន មួយនៅក្នុងប្រទេសឥណ្ឌា ហើយនឹងមកដល់កម្ពុជា ក្នុងរយៈពេលខាងមុខ មុនការបោះឆ្នោតកន្លះខែ ។

ជាមួយគ្នានោះដែរ លោក ហង្ស ពុទ្ធា ក៏បានឲ្យដឹងថា ក្នុងជំនួបនោះ ខាងសហគមន៍អឺរ៉ុប បានកោតសរសើរគ.ជ.ប បានធ្វើការច្រើន និងសង្ឃឹមថា ការបោះឆ្នោតខាងមុខ នឹងមានភាពល្អប្រសើរដែរ ។  ប៉ុន្តែក្នុងជំនួបនោះ ខាងសហគមន៍អឺរ៉ុប ក៏បានលើកបង្ហាញទឹកខ្មៅ ដែលលុបមិនជ្រះផងដែរ។ ដោយបានលើកឡើងថា  ប្រសិនបើមានករណីលុបមិនជ្រះ ត្រូវប្រកាសជាសាធារណៈ និងទំនាក់ទំនងជាមួយក្រុមហ៊ុនទិញទឹកខ្មៅ ឲ្យច្បាស់ ហើយក្រុមហ៊ុនត្រូវទទួលខុសត្រូវ ប្រសិនបើកម្រិត...Read More


គ.ជ.ប គាំទ្រចំណាត់ការរបស់សាលារាជធានី, បើបក្សនយោបាយណាបំពាន គ.ជ.ប និងអាជ្ញាធរ នឹងចាត់វិធានការតាមច្បាប់

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែង គាំទ្រពេញទំហឹងលើចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលហាមឃាត់ដល់គណបក្សនយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនា តាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការគាំទ្ររបស់ គ.ជ.ប ធ្វើឡើងដោយយោងតាមទិដ្ឋភាព២ជារួម ក្នុងនោះ ទី១៖ គឺជាទិដ្ឋភាពច្បាប់ មិនអាចធ្វើការ ឃោសនា ដោយមានការដង្ហែក្បួនបាននោះទេ តែក្នុងរយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោត គឺអាចហែក្បួនបាន២ដង ទិដ្ឋភាពទី២ គឺការគ្រប់គ្រងរបស់អាជ្ញាធរដែនដី មានភាពចាំបាច់ក្នុងការគ្រប់គ្រងស្ថានការណ៍ជាក់ស្តែង។

អ្នកនាំពាក្យ គ.ជ.ប ថ្លែងយ៉ាងដូច្នេះថា៖ «យោងតាមទិដ្ឋភាពជាក់ស្តែងទាំងពីរនេះ គ.ជ.ប បានសម្រេច និងយល់ព្រមថា ការហាមឃាត់មិនឲ្យមានការ ដង្ហែក្បួននៅតាមដងផ្លូវ ទីប្រជុំជន និងតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ គឺសមហេតុសមផលដោយសារ តែស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ ហើយការបោះឆ្នោតគ៏ធ្វើឡើង ក្នុងទឹកដីរបស់អាជ្ញាធរ មិនមែនតែគណបក្សនយោបាយ នោះទេ គឺទាំងអស់គ្នា។ នេះជាកិច្ចការចាំបាច់របស់អាជ្ញាធរ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនិងសម្រាប់បញ្ចៀសការកកស្ទះចរាចរណ៍ ដូចនេះ គ.ជ.ប ទទួលយកបាន និងគាំទ្រចំណាត់ការ»។

បន្ថែមពីលើនេះលោក ហង្ស ពុទ្ធា បានឲ្យដឹងថា ករណីមានគណបក្សនយោបាយណាមួយ បំពានលើចំណាត់ការរបស់ សាលារាជធានីភ្នំពេញ មានន័យថា គណបក្សនយោបាយនោះ បានបំពានទៅលើដែន សមត្ថកិច្ចរបស់អាជ្ញាធរ និង គ.ជ.ប ដែរ។

លោក ហង្ស...Read More


ទៅមុខថយក្រោយ