FN ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញចេញសេចក្តីណែនាំ រួមស្តីពី «ការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងរយៈពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់»។
យោងតាមសេចក្តីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគ.ជ.ប បានកំណត់ណែនាំទៅដល់៖
១៖ ចំពោះមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
២៖ ចំពោះស្មៀនឃុំ សង្កាត់
៣៖ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ
ក្នុងសេចក្តីណែនាំរួមបានបញ្ជាក់ឲ្យដឹងថា ការចេញសេចក្តីណែនាំរួមនេះ គឺធ្វើឡើង ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមវិធានដែលបាន ចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងធានានិរន្តរភាពការងារ របស់ រដ្ឋបាលឃុំ សង្កាត់ប្រកបដោយប្រក្រតីភាព ក្នុងរយៈពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃ និង គ.ជ.ប៕