
FN ៖ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនអំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់ យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី នៅទីស្តីការក្រសួងតែម្តង ដែលជាស្ថានីយ៍ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។
ពិធីបើកសម្ពោធស្ថានីយ៍បញ្ជូលថាមពលយានយន្តអគ្គិសនី និងការតាំងពិព័រណ៍យានយន្តអគ្គិសនីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីឯកអគ្គរាជ្យទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តប្រចាំកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), លោកស្រីតំណាង Energy Lab និងលោកតំណាង SMMR/GIZ, តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជា និងតំណាងក្រុមហ៊ុនយានយន្តអគ្គិសនីផងដែរ។
លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនីនេះ គឺជាការបើកឡើងនូវប្រវត្តិសាស្រ្ត ថ្មីមួយរបស់កម្ពុជា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារនិងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជាឱ្យកាន់តែ ទូលំទូលាយថែមទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍នៅទីស្តីការក្រសួងនេះហើយ និងមានការដាក់ឱ្យប្រើប្រាស់ បន្ថែមទៀត នៅបាត់ដំបង សៀមរាប និងក្រុងព្រះសីហនុ ដើម្បីជាការផ្សព្វផ្សាយទៅប្រជាពរដ្ឋពីការប្រើប្រាស់រថយន្ត អគ្គិសនី និងដើម្បីផ្សព្វផ្សាយដល់អ្នកវិនិយោគ ឱ្យមកធ្វើការសាងសង់ស្ថានីយ៍ទាំងនេះនៅទូទាំងប្រទេសផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា មកដល់ពេលនេះ ក្រសួងសាធារណការ ក៏បានទទួលការផ្តល់ជំនួយរថយន្តអគ្គិសនីចំនួន ២គ្រឿងពីក្រុមហ៊ុនឯកជន ហើយក្រសួង ក៏បានត្រៀមទិញរថយន្តអគ្គិសនីនេះ ៣គ្រឿងបន្ថែមទៀត ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋពីការប្រើប្រាស់យានយន្តអគ្គិសនីនេះ។ ក្រៅពីការផ្តល់រថយន្តអគ្គិសនី ពីក្រុមហ៊ុនឯកជន អង្គការសហប្រជាជាតិ (UNDP)...Read More

FN ៖ កំណាត់ផ្លូវជាតិលេខ៥ ដែលជាកំណាត់ចុងក្រោយ តភ្ជាប់ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត មានប្រវែង៣៥គីឡូម៉ែត្រ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២២ ដោយគ្រោងប្រើថវិកាប្រមាណ ៥០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ នេះជាការបញ្ជាក់របស់ លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសចុះហត្ថលេខារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture (CC1-CIENCO6 JV) លើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) សម្រាប់កញ្ចប់ការងារទី៤ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា «ថ្ងៃនេះកំពុងតែចុះហត្ថលេខាពង្រីកផ្លូវ ពង្រឹងគុណភាពពីសិរីសោភ័ណទៅប៉ោយប៉ែត ចម្ងាយ៣៥គឺឡូម៉ែត្រ ប្រើថវិកាប្រហែល ៥០លានដុល្លារអាមេរិក ត្រូវការពេលវេលា៣២ខែ ដើម្បីសាងសង់ផ្លូវនេះ [..] សម្រាប់ពេលលវេលាសាងសង់ ប្រហែល ១ខែ បន្ទាប់ពីថ្ងៃចុះហត្ថលេខានេះ»។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៥នេះ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយសារការដឹកទំនិញឆ្លងកាត់ប្រទេសកម្ពុជា ថៃ ឡាវ...Read More

FN៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
ពិធីត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ពិធីនេះក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់ដែលជាតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ សមាគមភស្តុភារកម្មកម្ពុជា តំណាងសហព័ន្ធដំឡូងមីស្ងួតកម្ពុជា តំណាងក្រុមហ៊ុនកែច្នៃម្សៅដំឡូងមី និងតំណាងស្ថាប័នហិរញ្ញវត្ថុឯកជនផងដែរ។
ក្នុងពិធីនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានបង្ហាញក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមជាមួយ លោកអភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាង អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំ ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
លោករដ្ឋមន្ត្រី ក៏បានសំណូមពរលោកអភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។
លោករដ្ឋមន្ត្រីបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP...Read More

FN៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត និងថ្នាក់មូលដ្ឋានទាំងអស់ ត្រូវតែដោះស្រាយបញ្ហា ឬទុកកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន កុំចាំឲ្យប្រជាពលរដ្ឋរាយការណ៍មកដល់សម្ដេច ហើយសម្ដេចដាក់បញ្ហានេះត្រឡប់ទៅវិញ។
ក្នុងឱកាសបន្ដដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមរយៈ Facebook របស់សម្ដេចផ្ទាល់ គឺទទួលបាននូវសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដើម្បីសុំឲ្យសម្ដេចជួយអន្ដរាគមន៍ដោះស្រាយ ហើយសម្ដេចក៏បានបញ្ជូនបញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋានវិញ ដើម្បីស្រាយជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការទទួលនូវសំណូមពរ ឬបញ្ហារបស់ប្រជាពលរដ្ឋដោយផ្ទាល់បែបនេះ ក៏ជារឿងល្អសម្រាប់ថ្នាក់ដឹកនាំ ប៉ុន្ដែបើមើលមួយជ្រុងទៀតបានបង្ហាញថា ប្រជាពលរដ្ឋមិនកក់ក្ដៅជាមួយមន្ដ្រីនៅមូលដ្ឋាន បានជាពួកគាត់បញ្ជូនព័ត៌មាននេះមកថ្នាក់លើ ដើម្បីឲ្យជួយអន្ដរាគមន៍ដោះស្រាយ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «បញ្ហានេះ ខ្ញុំស្នើសុំឲ្យរាជធានី-ខេត្ត ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ធ្វើមិចយើងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋគាត់មានអី គាត់ទាក់ទងយើង ហើយដោះស្រាយបញ្ហានៅហ្នឹងកន្លែង លើកលែងតែយើងដោះស្រាយ មិនចេញហួសសមត្ថភាពរបស់យើង។ តែបើបញ្ហានៅក្នុងសមត្ថភាពរបស់យើងហើយ យើងត្រូវខិតខំដោះស្រាយ»។
បើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម មូលហេតុផ្សេងទៀត ដែលប្រជាពលរដ្ឋរាយការណ៍ទុកកង្វល់មកសម្ដេចបែបនេះ គឺដោយសារមិនទុកចិត្តអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមិនដោះស្រាយបញ្ហាទាំងអស់នេះឲ្យពួកគាត់ ឬមិនអើពើ ហើយចាត់ទុកជាបញ្ហាធម្មតា។
ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «ខ្ញុំជួបប្រទះច្រើនហើយ ជួនកាលបញ្ហាច្រើនពេកពួកគាត់មិនសូវឲ្យតម្លៃ មិនសូវយកចិត្តទុកដាក់ទេ អញ្ជឹងខ្ញុំស្នើថា ទោះបីបញ្ហាតូចក៏ដោយបញ្ហាធំក៏ដោយ យើងជាមន្ដ្រីមិនត្រូវបោះបង់ចោលទេ។ ត្រូវប្រមូលមកទាំងអស់ ដើម្បីពិនិត្យ»។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះបានរំលឹករឿងថា កាលពីមុនសំបុត្រអនាមិក គេមិនសូវឲ្យតម្លៃនោះទេ ប៉ុន្ដែបច្ចុប្បន្ននេះមិនត្រូវអនុវត្តបែបនេះឡើយ បើទោះបីអ្នកផ្ដល់ព័ត៌មាននេះ ជាជនអនាមិកឲ្យតែព័ត៌មាននោះពិត គឺត្រូវតែដោះស្រាយ។ សម្ដេចថា មូលហេតុអីបានគេធ្វើអនាមិក ដោយសារគាត់មិនហា៊នចេញមុខ ព្រោះរឿងនោះរសើប ហើយពេលចេញមុខទៅអាចប៉ះពាល់ដល់សុវត្ថិភាពខ្លួនគាត់។
សម្ដេចក្រឡាហោម...Read More

FN៖ របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបង្ហាញក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២១ ប្រភពផលិតអគ្គិសនីក្នុងស្រុកមានអានុភាព ៣,០៣៣.០២មេហ្គាវ៉ាត់ ស្មើនឹង៧៥.៥៧% ខណៈការនាំចូលអគ្គិសនីមកពីប្រទេសជិតខាងមាន ៩៨០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២៤.៤៣ភាគរយ។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ប្រភពអគ្គិសនី នាំចូលរួមមានមកពីប្រទេសថៃ មានចំនួន២៧៧.៣០មេហ្គាវ៉ាត់, វៀតណាម ៣៣២.៤៥មេហ្គាវ៉ាត់ និងឡាវ ៣៧១មេហ្គាវ៉ាត់។
បន្ថែមពីនេះ សម្រាប់ផែនការឆ្នាំ២០២២ កម្ពុជានឹងដំឡើងថាពលអគ្គិសនី រហូតដល់ ៣,១១៦.០២មេហ្គាវ៉ាត់ ស្មើនឹង៧៣.៣៧ភាគរយ ខណៈថាមពលអគ្គិសនីនាំចូលពីប្រទេសជិតខាងនឹងកើនឡើងដល់ ១,១៣០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២៦.៦៣ភាគរយ។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាកំពុងសាងសង់រោងចក្រ និងវារីអគ្គិសនី ដើម្បីផលិតអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងស្រុកចំនួន៨កន្លែង ដែលអាចផលិតបានចំនួនជាង ២,០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បការតភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិសម្រេចបានជិត១០០ភាគរយហើយ។
អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញលក់អគ្គិសនី (PPA) ជាមួយក្រុមហ៊ុនជាច្រើន សម្រាប់គម្រោងផលិតអគ្គិសនី ហើយគម្រោងទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍផ្សេងៗគ្នា។
របាយការណ៍បានបន្តថា គម្រោងកំពុងផលិតអគ្គិសនីទាំងអស់នោះមានប្រើដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី កំពុងអនុវត្តនៅក្នុងខេត្តមួយចំនួន ក្នុងនោះមាន៖ ខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង បាត់ដំបង ស្វាយរៀង កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។
របាយការណ៍ដដែលបានបន្ថែមថា ក្រៅពីការអភិវឌ្ឍផលិតអគ្គិសនីក្នុងស្រុក កម្ពុជាគ្រោងនាំចូលបន្ថែមអគ្គិសនីពីប្រទេសឡាវចំនួនជាង ២០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រ និងវារីអគ្គសនីកំពុងដំណើរការចំនួន១០កន្លែង។
លោក យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ដើម្បីសម្រេចចក្ខុចវិស័យ ក្រសួងរ៉ែ និងថាមពល បានកំណត់ផែនការសកម្មភាពមួយចំនួនក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្នុងនោះមានការជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាព ផលិត បញ្ជូន ចែកចាយ និងការភ្ជាប់បណ្ដាញឱ្យអ្នកប្រើប្រាស់អគ្គសនី ឱ្យទាន់តាមផែនការកំណត់។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជានឹងបន្តជំរុញការកែលម្អការផ្ដល់សេវាឱ្យអ្នកប្រើប្រាស់កាន់តែខ្លាំង ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់អគ្គិសនីមានគ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យ រួមទាំងពង្រឹងយន្តការគ្រប់គ្រងការអភិវឌ្ឍ...Read More

FN៖ ថ្លែងក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៉ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមសមាជិកមួយរូបនៃកិច្ចប្រជុំពេញអង្គ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រធានអាស៊ាន បានយល់ឃើញថា ទាំងសហភាពអឺរ៉ុប និងអាស៊ាន មើលឃើញពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដោយមើលឃើញពីទិដ្ឋភាពពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងចំណុចក្តៅក្នុងតំបន់ដ៏ស្មុគស្មាញផ្សេងទៀត ព្រមទាំងការរីករាលដាលនៃកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ»។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការពេញចិត្តចំពោះការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចកាន់តែច្រើន នឹងកាត់បន្ថយហានិភ័យនៃជម្លោះ ហើយប្រទេសទាំងនោះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរតំបន់បន្ថែមទៀត។
ប្រេសិតពិសេសប្រធានអាស៊ានក៏បានសម្តែងនូវអំណរសាទរចំពោះការបញ្ចប់កិច្ចព្រមព្រៀង ដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយរវាង អាស៊ាន-សហភាពអឺរ៉ុប ហើយទន្ទឹងរង់ចាំការសម្រេចបាននាពេលអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាព អឺរ៉ុប។
លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍ពីការចូលជាធរមាននៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការភ្ជាប់ជាក់ស្តែងរវាងផែនការមេនៃការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និងច្រកទ្វារសកលនៃសហភាពអឺរ៉ុប។លោកក៏បានចែករំលែកនូវគោលគំនិតអាស៊ានក្នុងការរៀបចំទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (AOIP) ដោយជឿជាក់ថា ទស្សនវិស័យនេះ អាចជាវេទិកាដើម្បីសម្រួលដល់ការបំពេញបន្ថែមក្នុងចំណោមកំណែទម្រង់ផ្សេងៗនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៉ីហ្វិក ដើម្បីសម្រេចបាននូវគោលបំណងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងនាំមកនូវវិបុលភាពជូនប្រជាពលរដ្ឋ។
ទាក់ទិននឹងបញ្ហាកង្វល់នានាស្តីពីសន្តិភាព និងសន្តិសុខក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនវេទិកាពីការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករាកន្លងទៅ ដែលធ្វើឡើងក្នុងគោលបំណងទម្លាយភាពជាប់គាំង និងវិធីសាស្រ្តជាក់ស្តែងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការបន្តអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (Five Point Consensus)។
សូមជម្រាបថា...Read More

FN៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងជំនួបជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការរាយការណ៍ពីការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ជាពិសេសក្នុងដំណាក់វិបត្តិកូវីដ-១៩ ដោយសង្កត់ធ្ងន់លើការប្រែក្លាយវិបត្ដិកូវីដ-១៩ ទៅជាកាលានុវត្ដភាពក្នុងការបង្កើតការអប់រំឌីជីថល។
ទន្ទឹមនេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញពីសមិទ្ធផលធំៗ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមករួមមាន៖ ការអប់រំឌីជីថល ការអប់រំពីចម្ងាយ ការបង្កើតជាវេទិកាឌីជីថល ការរៀបចំតម្លើងកម្មវិធីស័យសិក្សា MoEYS E-Learning ព្រមទាំងការទទួលជោគជ័យ ក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅនេះផងដែរ។
ជាមួយនឹងសមិទ្ធផលខាងលើ លោករដ្ឋមន្ត្រី បានយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនទាំងអស់ដែលបានចូលរួមសហការគ្នា រួមគ្នាដើម្បីរក្សាគុណភាព សមធម៌ បរិយាប័ន្ន និងការអប់រំពេញមួយជីវិតជូនសិស្សានុសិស្ស។
លោកបានលើកឡើងថា៖ «បើគ្មានកូវីដ-១៩ ប្រហែលក្រសួងមិនអាចទាន់ឈានដល់ការអនុវត្តការរៀន និងបង្រៀនតាមបែបឌីជីថលនៅឡើយ។ ចាប់ផ្តើមពីការឯកភាពគ្នា លោកគ្រូអ្នកគ្រូជំនាញ របស់យើងបានសហការ និងសុខចិត្តធ្វើការបង្រៀនដោយមិនយកម្រៃ ដែលអនុញ្ញាតឲ្យក្រសួង អាចដំណើរការការអប់រំតាមបែបឌីជីថលបាន»។
លោក ហង់ជួន ណារ៉ុន បានបន្តថា ជាក់ស្តែង លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបង្ហាញពីប្រសិទ្ធភាពនៃការបង្រៀនតាមបែបឌីជីថល គុណភាពនៃការរៀនពីចំម្ងាយរបស់សិស្ស និងខិចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស ក្នុងការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ៕
...
Read More
FN៖ ខែដំបូងឆ្នាំនេះ កម្ពុជារកចំណូលបានជាង៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
របាយការណ៍ បានបញ្ជាក់ថា ចំណូលខែដំបូងឆ្នាំនេះ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៤,៨១៩,៣១៧ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៥៤,៦៨៣,៧៣៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួ១៣៥,៥៨២ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតខែមករា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣២,៥២០តោន កើនឡើងចំនួន១,២៩៤តោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៨៦ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមករា ឆ្នាំ២០២២ ថ្លៃ១,៥៨៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២១ដុល្លារ ក្នុងមួយតោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមខែមករា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។
គូសបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕
...
Read More
FN ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២៨៨.២៣លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថាកើនឡើងប្រមាណជា ៧១.០៣ លានដុល្លារ ស្មើនឹង៣២.៧០%។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ មានកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែមករា ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៨៧.២១ ប៊ីលានរៀល (កើនឡើង ១៣.៥៦ ប៊ីលានរៀល ស្មើនឹង ៧.៨១%), អាករលើតម្លៃបន្ថែមមានចំនួន ២៨៤.៣៧ ប៊ីលានរៀល (កើនឡើង ៥៨.៨២ ប៊ីលានរៀល ស្មើនឹង ២៦.០៨%), អាករពិសេសមានចំនួន ១០៧.៤៨ ប៊ីលានរៀល (កើនឡើង ៣០.៣៨ ប៊ីលានរៀល ស្មើនឹង ៣៩.៤០%), ពន្ធលើប្រាក់បៀវត្សមានចំនួន ១១០.២១ ប៊ីលានរៀល (កើនឡើង ១៩.០២ ប៊ីលានរៀល ស្មើនឹង ២០.៨៦%), និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៩០.០៣ប៊ីលានរៀល (កើនឡើង ៣៦.៤៦ ប៊ីលានរៀល ស្មើនឹង ៦៨,០៧%)។
សម្រាប់ឆ្នាំ២០២២នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ចំនួន ១១ ៤១៩.១៣ ប៊ីលានរៀល...Read More

FN៖ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២១ មានតម្លៃ ១១ ៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥០៥ លានដុល្លារអាមេរិក ដែលស្មើនឹង១៥.២% បើធៀបនឹងកាលពីឆ្នាំ២០២០ បើទោះបីជាកាលពីឆ្នាំ២០២១ កម្ពុជាជួបប្រទះការឆ្លងរាលដាលខ្លាំង ដែលនាំឱ្យមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងការរំខានដល់ខ្សែច្រវ៉ាក់ផលិតកម្មក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ជុំវិញកំណើនល្អប្រសើរនៃការនាំចេញនេះ អ្នកជំនាញនៅក្នុងវិស័យកាត់ដេររំពឹងថា កម្ពុជានឹងបន្តរក្សាកំណើនល្អនៃការនាំចេញផលិតផលកាត់ដេរ នៅឆ្នាំ២០២២នេះ ការបញ្ជាទិញផលិតផលកាត់ដេរនឹងកើនឡើងប្រមាណពី១៥% ទៅ២០%។
ឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគម ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ បានប្រាប់បណ្តាព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកុម្ភៈនេះថា ការនាំចេញផលិតផលកាត់ដេរកើនឡើងនេះ ដោយសារកំណើននៃការបញ្ជាទិញកើន ដោយអ្នកទិញមួយចំនួន បានបង្វែរការបញ្ជាទិញពីប្រទេសជិតខាងមកកម្ពុជា។
ដោយសារមានការឆ្លងរីករាលដាលខ្លាំង នៅប្រទេសថៃកាលពីឆ្នាំមុន បានធ្វើឱ្យអ្នកបញ្ជាទិញបង្វែរមកកម្ពុជា ហើយបណ្តាអ្នកបញ្ជាទិញមួយចំនួន ដែលបានបញ្ជាទិញនៅប្រទេសភូមា ក៏បានបង្វែរការបញ្ជាមកកម្ពុជាវិញផងដែរ។ ព្រមជាមួយគ្នានេះ ដោយសារការចាក់វ៉ាក់សាំង នៅតាមបណ្តាប្រទេសជាច្រើន និងការបើកឱ្យមានការធ្វើដំណើរឡើងវិញ នាំឱ្យអ្នកបញ្ជា ដាក់ការបញ្ជាទិញលើផលិតផលទាំងនេះច្រើនពីកម្ពុជា។
លោកបន្តថា ទីផ្សារដែលបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាជាច្រើនជាងគេ គឺទីផ្សារអឺរ៉ុប មានចំនួន២៧ប្រទេស អង់គ្លេស អាមេរិក ជប៉ុន កាណាដា និងប្រទេសមួយចំនួនទៀត។
លោកបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំគិតថាឆ្នាំ២០២២នេះ ការបញ្ជាទិញនឹងកើនឡើងយ៉ាងតិច ប្រហែល១៥% ទៅ២០% ដោយសារកម្មករ កម្មការនី និងប្រជាជនកម្ពុជា បានចាក់វ៉ាក់សាំងយ៉ាងតិច៣ ទៅ៤ដូស ក៏ដូចជាការអនុវត្តវិធានការ ៣កុំ ៣ការពារ ការថយចុះនៃចំនួនឆ្លងតិចជាងប្រទេសជិតខាង និងការដំណើរល្អនៃរោងចក្រនីមួយៗ ដែលធ្វើឱ្យអ្នកវិនិយោគ និងអ្នកបញ្ជាទិញមានការទុកចិត្ត គេឃើញទីផ្សាររបស់យើង ខ្សែច្រវ៉ាក់ផលិតកម្មផលិតផលរបស់យើងមានស្ថេរភាព គ្មានការរាំងស្ទះ ដើរបានល្អ...Read More

FN ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ បានពីការនាំចូលយានយន្ត និងគ្រឿងចក្រ មានចំនួន ៣,៩៩៨.៨ប៊ីលានរៀល ប្រមាណ ៩៧៥លានដុល្លារ នៅឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ចំណូលពន្ធបានពីការនាំចូលយានយន្ត និងគ្រឿងចក្រនេះ ស្មើ នឹង៤៣% នៃចំណូលសរុប ដែលប្រមូលបាននៅឆ្នាំ២០២១។
ការនាំចូលយានយន្ត ជា ប្រភពចំណូលពន្ធដ៏សំខាន់សម្រាប់ថវិកាជាតិ ដោយមើលឃើញពីសារសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការ ប្រមូលពន្ធនាំចូល លើយានយន្តជ្រុកក្រោមស្លាកលេខផ្សេងៗ ដែលគ្មានពន្ធ និងអាករនាំចូល ដើម្បីបញ្ចប់នូវសកម្មភាពរត់ពន្ធយានយន្ត ចូលមកកម្ពុជាទៀត។ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានឲ្យដឹងថា ចំណូលពន្ធបានពីការនាំចូលយានយន្ដ គឺជាចំណូលសំខាន់ សម្រាប់ជួយដល់ថវិកាជាតិ។ លោកថា ការនាំចូលយានយន្ត និងគ្រឿងចក្រនេះ គឺបង្ហាញថា ប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការអភិវឌ្ឍ។
លោកបន្ថែមថា សន្ទុះនៃការកើនឡើង ការប្រើប្រាស់យានយន្ដ ជាពិសេសរថយន្តគ្រួសារ គឺសំដៅលើការលូតលាស់នៃវិស័យសេដ្ឋកិច្ច ដែលធ្វើឲ្យមនុស្សបានផ្លាស់ប្តូររបត់ ពីការរស់នៅតាមបែបជិះកង់ ជិះម៉ូតូ មកមានយានយន្ដ និងរបស់ប្រើទំនើបប្រើគ្រប់គ្នា ដែលនេះបង្ហាញអំពីកំណើនសេដ្ឋកិច្ច។
សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអត្រាអនុគ្រោះ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។
ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕
...
Read More
FN ៖ ខែមករា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៥គម្រោង ក្រោមទុនវិនិយោគជិត ២៣០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
របាយការណ៍របស់ CDC បានឲ្យដឹងទៀតថា ខែដំបូង ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៨គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែចេក និងកសិដ្ឋានដំណាំចេក, រោងចក្រវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និងផលិតម្ហូបអាហារ ចំនួន៤គម្រោង, គម្រោងបង្កើតរោងចក្រកែច្នៃក្តារបន្ទះ និងផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ, ផលិត និងផ្គុំដំឡើងបន្ទះសូឡា ចំនួន២គម្រោង, គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាល និងគម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ចំនួន២គម្រោង, គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា និងរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ចំនួន២គម្រោង, គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ, វ៉ាលិស និងថង់យួរគ្រប់ប្រភេទ ចំនួន៣គម្រោង។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ពិតមែនតែកម្ពុជាជួបនូវបញ្ហាកូវីដ១៩ ប៉ុន្ដែកំណើននៃការវិនិយោគ នៅតែមានការកើនឡើង។
ឧកញ៉ាបន្តថា កម្ពុជាត្រូវអនុវត្ដកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយនឹងប្រទេសចិន, កូរ៉េ និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ RCEP, EBA ជាមួយនឹងសហគមន៍អឺរ៉ុប និង GSP ជាមួយអាមេរិក និងអង់គ្លេស ដូច្នេះនឹងធ្វើឲ្យវិនិយោគិន សំដៅមកប្រទេសកម្ពុជា ព្រោះថា ប្រទេសកម្ពុជាជាជម្រើសដ៏ល្អសម្រាប់ការវិនិយោគ នាពេលបច្ចុប្បន្ន និងពេលអនាគត៕
...
Read More ទៅមុខថយក្រោយ