FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដែលមានការចូលរួមពីបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តែងនូវការកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម កម្ពុជា ដែលបានរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើង ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកសី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមក្នុងពិធីនេះ ដែល បង្ហាញពីការចាប់អារម្មណ៍ និង ការផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម, ក៏ដូចជាការបង្ហាញនូវសាមគ្គីភាព មិត្តភាព និង កិច្ចសហការល្អរវាង ក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយដៃគូនៃវិស័យឯកជន។
- សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៤៥ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់ទិសដៅមួយក្នុងការជំរុញសេដ្ឋកិច្ចឲ្យជឿនលឿន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទិសដៅនេះមិនផ្លាស់ប្ដូរឡើយនៅថ្ងៃអនាគត។
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានមហិច្ឆតាក្នុងការអភិវឌ្ឍន៍ប្រទេសណា ត្រូវបានបញ្ចប់នោះឡើយ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៥ពាន់សហគ្រាសធនតូច និងមធ្យមនៅពេលនេះ ថ្ងៃក្រោយក៏មិនតិចនោះដែរ
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទាល់តែយើងដាក់ទិសដៅខ្ពស់ ទើបយើងខំ ដើម្បីសម្រេចគោលដៅរបស់យើង
- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងពង្រីកបន្ថែមទៀតនូវប្រព័ន្ធព័ត៌មាន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ពាក់ព័ន្ធគ្រោងបណ្ដាក់ទុនរបស់ក្រុមហ៊ុន BYD នៅកម្ពុជាតែម្ដង
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនរថយន្ដអគ្គិសនី BYD នឹងមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បន្ដផ្ដល់អាទិភាព និងលើកកម្ពស់វិស័យ SMEs
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បើទោះបីលើកទឹកចិត្តដល់វិស័យ SMEs មិនបោះបង់ចោលក្រុមហ៊ុនធំៗឡើយ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឲ្យប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដើរដោយរលូន ត្រូវពង្រឹងវិស័យឯកជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា វិស័យឯកជន ដើរតួនាទីបំពេញឲ្យរដ្ឋ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមូលហេតុដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ដល់វិស័យឯកជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា វិស័យឯកជន ដើរតួនាទីបំពេញឲ្យរដ្ឋ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មិនអាចពឹងផ្អែកតែរដ្ឋបាននោះទេ ពោលត្រូវការចូលរួមពីវិស័យឯកជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា គ្លីនិកឯកជន បានជួយសម្រួលដល់មន្ទីរពេទ្យរដ្ឋ បើចាំតែមន្ទីរពេទ្យរដ្ឋម្ល៉េះមិនមានកន្លែងគ្រប់គ្រាន់ សម្រាប់សម្រាកព្យាបាលឡើយ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅទស្សវត្សឆ្នាំ៨០ មកជាប្រព័ន្ធទីផ្សារសេរី ដោយសារវិស័យឯកជនអនុវត្តទទួលបានផលល្អជាងរដ្ឋ និងផ្ដល់ផលល្អដល់ប្រជាជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋកំពុងអនុវត្តតាមវិស័យឯកជន ក្នុងការកែទម្រង់សហគ្រាសរដ្ឋមួយចំនួន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរវិស័យឯកជន ដែលពូកែក្នុងការច្នៃប្រឌិត និងការប្រកួតប្រជែង
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា SMEs ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងបង្កើនការងារ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅទូទាំងពិភពលោក ក្រុមហ៊ុនជាង៩០ភាគរយ សុទ្ធតែ SMEs
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅកម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមមានជាង៧៥០,០០០មូលដ្ឋាន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្ដធានាដល់ស្ថេរភាព ដើម្បីបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកុំឲ្យវិស័យឯកជនមានការព្រួយបារម្ភ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលឆ្នាំកន្លងទៅ តម្លៃប្រេងមានការឡើងថ្លៃ ធ្វើឲ្យអតិផរណាខ្ពស់ តែកម្ពុជាធានាអតិផរណាទាបបំផុត ត្រឹម២ ទៅ៣ភាគរយប៉ុណ្ណោះ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានសំណាងដោយសារថាមពលអគ្គិសនី ជាង៦០ភាគរយ បានមកពីប្រព័ន្ធកកើតឡើងវិញ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រយៈពេល១០ខែនេះរាជរដ្ឋាភិបាលនីតិកាលថ្មី គឺធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្ដវិនិយោគធនធានមនុស្ស និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា
- សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហាប៉ះពាល់ដល់វិស័យឯកជន ដែលមិនទាន់ដំណើរការវិញបានល្អប្រសើរ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ជជែកជាមួយឯកអគ្គរាជទូតថៃ ដើម្បីភ្ជាប់ទំនាក់ទំនងទេសចរណ៍ឲ្យកាន់តែល្អប្រសើរ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំលោក គង់ វិបុល ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល លើការងារពន្ធដារ កាត់បន្ថយការិយាធិបតេយ្យ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការកំណែទម្រង់មុតជ្រួច ត្រូវធ្វើនៅពេលលំបាក។
- សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់អំពីគម្រោងនៃការបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណា នៅក្រៅប្រទេស ដែលមានភាពលំបាកក្នុងការគ្រប់គ្រង ព្រោះថ្មីសម្រាប់ប្រជាពលរដ្ឋ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ១៩ បង្រៀនឲ្យរាជរដ្ឋាភិបាល ត្រៀមលក្ខណៈសម្បត្តិនៅថ្ងៃខាងមុខ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យាស្ថានមួយរបស់អូស្ដ្រាលី បានព្យាករណ៍ថា កម្ពុជាមានភាពវិជ្ជមានច្រើនជាងបណ្ដាប្រទេសនានាក្នុងតំបន់
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការធានាឲ្យបាននូវការវិនិយោគដែលមានស្រាប់នៅពេលបច្ចុប្បន្ន ជំរុញដល់ការបណ្ដាក់ទុនថ្មីបន្ថែម
- សម្ដេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា ក្រុមហ៊ុនតូចនៅថ្ងៃនេះ អាចនឹងក្លាយជាក្រុមហ៊ុនធំនៅថ្ងៃក្រោយ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យវិស័យឯកជនពង្រឹងអភិបាលកិច្ច ដើម្បីភាពរីកចម្រើនរបស់ខ្លួន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន តែផ្ដាំវិស័យឯកជន កុំរក្សាផ្នត់គំនិតថារដ្ឋផ្ដល់ការអនុគ្រោះរហូតនោះ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យើងមិនអាចចាំទទួលនូវការអនុគ្រោះរហូត ភ្លេចអភិវឌ្ឍន៍ខ្លួនឲ្យរីកចម្រើននោះទេ
- សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការបង្កើនសមាគម និងចងក្រងគ្នាជាក្រុម ជារឿងសំខាន់ និងជួយពង្រឹងគ្នាទៅវិញទៅមករបស់វិស័យឯកជន
- សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យគ្រប់ជំនួបធុរកិច្ចនៅក្រៅប្រទេស ត្រូវតែជួយឲ្យវិស័យឯកជន បានជួបវិស័យឯកជន ដើម្បីផ្លាស់ប្ដូរទំនាក់ទំនងគ្នាដោយផ្ទាល់
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចកម្ពុជារីក រាល់តែវិស័យឯកជនរីកចំរើន និងរឹងមាំ។