ប្រាក់ខែ គ្រូបង្រៀន មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់ នឹងត្រូវដំឡើងម្ដងទៀតនៅខែមេសា មុនចូលឆ្នាំថ្មីខ្មែរ!

FN ៖ ប្រាក់បៀវត្សប្រចាំខែសម្រាប់ គ្រូបង្រៀន មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងត្រូវដំឡើងម្ដងទៀត នៅខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ពោលគឺមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឈានចូលមកដល់។

ប្រាក់ខែសម្រាប់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបានដំឡើងម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៧ ដូច្នេះ​ក្នុង​មួយឆ្នាំៗមន្រ្ដីរាជការ កម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងប្រាក់ខែពីរដង។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី​១០ ខែមីនា ឆ្នាំ២០១៧ថា ដើម្បីចូលរួមលើកកម្ពស់ ជីវភាពរបស់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះការដំឡើងប្រាក់បៀវត្សជូនពួកគាត់ ដោយមួយឆ្នាំ ត្រូវដំឡើងពីរដង ដោយម្ដងនៅខែមករាដើមឆ្នាំ និងម្ដងទៀតនៅមុន​បុណ្យចូលឆ្នាំខ្មែរ។

អ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០១៧ ការដំឡើងប្រាក់បៀវត្ស គឺជាការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ដែលមានអត្រា ១២ភាគរយជារៀងរាល់ឆ្នាំ។ ចំណែកឯការដំឡើងប្រាក់បៀវត្ស នៅមុនចូលឆ្នាំខ្មែរ គឺជាការដំឡើងប្រាក់បំណាច់មុខងារ​​​របស់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ។

លោកបញ្ជាក់ទៀតថា សម្រាប់ការដំឡើងប្រាក់បំណាច់មុខងារ ឆ្នាំ២០១៧នេះ មន្ត្រីរាជការស៉ីវិល ដែលមានប្រាក់បំណាច់​មុខងារទាបបំផុត នឹងត្រូវផ្តល់ជូន១០ម៉ឺនរៀលក្នុងមួយខែ ហើយមន្ត្រីរាជការដែលមាន ប្រាក់បំណាច់មុខងារខ្ពស់បំផុត​នឹងត្រូវផ្តល់ជូន៤ ម៉ឺនរៀលក្នុងមួយខែ។ មន្ត្រីរាជការស៉ីវិលផ្សេងទៀត​អាចទទួលបាន​ការដំឡើងប្រាក់បំណាច់មុខងារ​ចំនួន៩ម៉ឺនរៀល ៨ម៉ឺនរៀល ឬ ៥ម៉ឺនរៀល ផ្អែកលើប្រភេទមុខតំណែងនីមួយៗ។

ជាមួយគ្នានេះដែល លោក យក់ ប៊ុនណា បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រសួងមុខងារសារធារណៈ កំពុងរៀបចំ​អនុក្រឹត្រ ស្ដីពីការដំឡើងប្រាក់ បំណាច់មុខងារសម្រាប់ឆ្នាំ២០១៧ របស់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ ដាក់ជូនទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ និងធ្វើការ​សម្រេច។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព កាត់ខ័ណ្ឌសីមា វត្តកំពង់ត្របែក ស្ថិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី១០...Read More


កាកបាទក្រហមកម្ពុជា អំពាវនាវឲ្យពលរដ្ឋមានបញ្ហាឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់ផ្សេងៗ មកទទួលការវះកាត់ដោយ ឥតគិតថ្លៃនៅពេទ្យរុស្ស៉ី

FN ៖ កាកបាទក្រហមកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានបញ្ហា ឆែបមាត់ ឆែបក្រអូម មាត់ធ្មេញ និងពិការ​មុខមាត់ផ្សេងៗ សូមមកទទួលការវះកាត់ ដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែមេសា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត (ពេទ្យរុស្ស៉ី)។

លិខិតរបស់កាកបាទក្រហម បានឲ្យដឹងថា កម្មវិធីវះកាត់នេះ រៀបចំឡើងដោយ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយ​មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត៕

...Read More

ក្រសួងសុខាភិបាល ពង្រឹងវិធានការពារពុលអាហារ ដល់មន្ដ្រីត្រួតពិនិត្យចំណីអាហារថ្នាក់ជាតិ និងក្រោមជាតិ ម្ចាស់អាហារដ្ឋាន និងប្រជាពលរដ្ឋ

FN ​៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងសុខាភិបាល បានបើកសិក្ខាសាលាស្តីពី ប្រព័ន្ធឆ្លើយតប និងតាមដាននៃកាពុលចំណីអាហារ ដែលរៀបចំឡើងដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដើម្បីបណ្ដុះបណ្ដាលដល់មន្ដ្រីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ និងក្រោមជាតិ បណ្ដុះបណ្ដាលប្រតិបត្ដករ ធុរៈកិច្ចចំណីអាហារ ម្ចាស់អ្នកគ្រប់គ្រង និងអ្នករៀបចំ និងផលិតចំណីអាហារ ឲ្យសហការជាមួយមន្ទីរសុខាភិបាល រាជធានី-ខេត្ដ។

វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីចុះវាយតម្លៃ ផ្ដល់វិញ្ញាបនបត្រ បញ្ជាក់អនាម័យ និងវិញ្ញាបនបត្រ បញ្ជាក់គោលការណ៍​អនុវត្ដ​អនាម័យដល់ភោជនីដ្ឋាន អាហារដ្ឋាន ជាច្រើនក្នុងរាជធានីភ្នំពេញ និងខេត្ដមូយចំនួន ចេញវិញ្ញាបនបត្របញ្ជាក់អនាម័យ លើផលិតចំណីអាហារ គ្រប់គ្រងការផ្សព្វផ្សាយ ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងរៀបចំចងក្រង និងបោះពុម្ព ខិតបណ្ណ ផ្ទាំងរូបភាព សៀវភៅ គោលការណ៍អនាម័យ និងឯកសារផ្សេងៗស្ដីពីអនាម័យ និងសុវត្ថិភាព ចំណីអាហារ ។

លោកវេជ្ជបណ្ឌិត ភូលាង អគ្គនាយករងបច្ចេកទេសក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្ននេះ វិស័យចំណីអាហារទាំងក្នុង និងក្រៅប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលត្រូវគិតនោះថាតើ ចំណីអាហារបែបណា ដែលនឹងនាំឲ្យមាន​សុខភាព​​ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ហើយចំណីអាហារណា ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ក៏ដូចជាមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិផងដែរ ដោយសារតែបញ្ហាខ្វះអនាម័យ និងការបង្ក​ឡើងដោយមេរោគនេះ។

លោកបន្ដថា «ភាពប្រឈម ទៅនឹងផលិតផលចំណីអាហារ ដែលគ្មានអនាម័យ និងបង្កឡើងដោយមេរោគវិញ គឺនៅពេល​ទទួលទានហើយ ពេលនោះនិងបង្កផលអាក្រក់ដល់សុខភាពភាពភ្លាមៗតែម្ដង ដូចជា ការពុល ក្អួតចង្អោរ រាគរូស ចុកពោះជាដើម ហើយក៏បង្កឡើងនូវរូបភាព ជម្ងឺរាំរៃ និងមហារីកផងដែរ ដោយកន្លងមកនៅពេលមាន​ករណីពុលអាហារ​នេះកើតឡើង ក៏មានកាតឆ្លើយតបទាន់ពេល ក្នុងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់​ជាន់ថ្នាក់ផងដែរ។ តែយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០១៦កន្លងមកនេះ គឺមានការពុលអាហារចំនួន១៩ដង...Read More


ពិធីប្រគល់​ផ្ទះ ​ដែល​ប្រែក្លាយ​ពី​ដំបូល​ប្រក់​ស្បូវ​​ទៅ​ជា​ប្រក់​ស័ង្កសី​ចំនួន​១៨៩​ខ្នង ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ នៅ​ស្រុក​ភ្នំ​ស្រុក

BMC/NCDD ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង​គ្រឿង​ញៀន និងជាប្រធានក្រុមការ​ងារ​ថ្នាក់​ជាតិ​ ចុះជួយខេត្តបន្ទាយ​មានជ័យ កាលពី ព្រឹក​ថ្ងទី២៩ ខែមីនា ឆ្នាំ​២០១៦​នេះ អញ្ជើញ​ជាអធិបតី ក្នុងពិធី​ប្រគល់​ផ្ទះ ដែល​ប្រែ​ក្លាយ​ពីដំបូល​ប្រក់ស្បូវ​ទៅ​ជា​ប្រក់​​ស័ង្កសីចំនួន​១៨៩ខ្នង ជូនដល់​ប្រជា​ពលរដ្ឋក្រីក្រ នៅស្រុក​ភ្នំ​ស្រុក​ដែល​ពិធី​នេះ​បានប្រារព្ធធ្វើឡើង​នៅ​ក្នុង​វត្ត​ណាំ​តៅ ភូមិ-ឃុំណាំតៅ ។

ថ្លែងក្នុងពិធី​នេះឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី កែ គឹមយ៉ាន មាន​ប្រសាសន៍​ដោយ​នាំ​យក​នូវ ប្រសាសន៍ ផ្តាំផ្ញើ សួរ​​​សុខ​​ទុក្ខដោយ​ក្តីនឹករលឹកពីសំណាក់សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរាជ​រដ្ឋាភិបាល​ជូន​ដល់​ប្រជា​ពល​រដ្ឋ  ហើយ​ជានិច្ចកាល​សម្តេច​តែងតែ​គិត​គូរ​ជួយ​​ដោះ​ស្រាយ​​រាល់​ការលំបាកជីវភាព​រស់​នៅ​របស់​បង​ប្អូនប្រជាពលរដ្ឋយើង​តាម​រយៈ​ក្រុម​ការងារ។ ឯក ឧត្តមបានបញ្ជាក់ថា ក្រោមគោល​នយោ​បាយ​ឈ្នះ ឈ្នះរបស់សម្តេចតេ​ជោ​បានធ្វើឱ្យ​ប្រទេសជាតិយើង ទាំងមូលមានសុខសន្តិភាពពេញលេញ​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​បង្ក​លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភាពសុខក្សេម​ក្សាន្ត​ចូល​រួម​ចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ។ ឯក​ឧត្តម​បាន​លើក​ឡើង​ថា ក្រុមការងារដែលបានចុះជួយសាងសង់ផ្ទះស្បូវ ជំនួស​មក​វិញ​ជា​សង្ក័សី​នេះ គឺ​យើង​មិន ប្រកាន់និន្នា​ការនយោបាយនោះ​ទេពោល​គឺឱ្យប្រជាពលរដ្ឋ​ក្រី​ក្រ​ជាក់​ស្តែង​ចំពោះ មុខហើយ ចំពោះ​ការ​ប្រគល់ផ្ទះនាពេលនេះ​គឺស្រុកភ្នំស្រុក​ធ្វើ​សម្រេច​ផែន​ការ​បាន​មុន​គេ។

ឯកឧត្តមកែ គឹមយ៉ាន បានថ្លែងជំរុញទៅកាន់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ទាំង​អស់​ត្រូវ​បន្ត និងបង្កើន ល្បឿន​ចុះ​ ជួយជួសជុល និងសាងសង់ផ្ទះជូន ប្រជាពលរដ្ឋ​ដែល​មាន​ជីវ​ភាព​​ជួបការលំបាក នៅតាមស្រុកនានា នៅក្នុង ខេត្តបន្ទាយ មានជ័យ​ត្រូវ​ប្រែ​ពីការ​ប្រក់​ស្បូវ​ទៅ​ជាផ្ទះប្រក់ស័ង្កសីវិញឱ្យបានរួចរាល់ នៅមុនបុណ្យចូលឆ្នាំ ខ្មែរនេះ។ក្នុង​ឱកាស​​នេះ​ដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្តល់អំណោយជូន ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ផ្ទះ​ប្រក់ ស័ង្កសី១៨៩គ្រួសារ ដោយមួយគ្រួសារៗទទួលបាន កន្ទេល១ មុង១ ឆ្នាំងបាយ១ ចាន​សម្ល​៦ ចានបាយ៦ ស្លាប​ព្រាបាយ១២ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល​អ៊ីយ៉ូត​ ១​កញ្ចប់ ប៊ីចេង​១​កញ្ចប់ នំធុង១ធុង ក្រម៉ា១ និង​ថវិកា​២ម៉ឺនរៀល។ដោយ​ឡែកនិវត្តន៍​ជន​១៣៣នាក់ ម្នាក់​ៗ​ទទួលបានសារុង១ វ៉ែនតា១ ថវិកា២ម៉ឺនរៀល ចំពោះ ពលរដ្ឋដែល ចូល​រួមចំនួន១៥៣នាក់ ម្នាក់ៗទទួលបានសារុង១...Read More


នាំមន្ដ្រីជំនាញពាក់ព័ន្ធជិះយន្តហោះ ចុះពិនិត្យបទល្មើសនេសាទ នៅបឹងទន្លេសាប តាមឧទ្ធម្ភាគចក្រ ក្នុងខេត្ដកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប

PhnomPenhReporter ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹក នាំមន្រ្តីគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប បានជិះឧទ្ធម្ភាគចក្រ ចុះត្រួតពិនិត្យ បទល្មើសនៅលើផ្ទៃបឹងទន្លេសាប នៅក្នុងខេត្ដជាប់បឹងទន្លេសាប គឺ ខេត្ដកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប កាលពីថ្ងៃទី ០២ មីនា ឆ្នាំ ២០១៧ ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្រ្កាប បទល្មើសនេសាទនៅបឹងទន្លេសាប បានបញ្ជាក់ឲ្យដឹងថា ៖ បន្ទាប់ពីការបើកប្រតិបត្តិការបង្រ្កាបរយៈពេលពីរខែកន្លងទៅ នៅតំបន់មួយចំនួនមានបទល្មើសនេសាទទៀតនោះទេ តែតំបន់មួយចំនួនទៀត ក៏នៅមានចំនួនច្រើននៅឡើយ។
តំបន់ដែលនៅមានបទល្មើសនេសាទសាច់អួនច្រើននោះ រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង និង សៀមរាប។
ដើម្បីដោះស្រាយបញ្ហាបទល្មើសនេសាទលើផ្ទៃបឹង ទន្លេសាប ដែលត្រូវបានគេចាទទុកជាបទល្មើសមានភាពស្មុគស្មាញ និងបង្កការឈឺ ក្បាលខ្លាំងជាងគេ ។

លោក វេង សាខុន បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង នឹងដឹកនាំមន្រ្តីពាក់ព័ន្ធទាំងអស់ ប្រជុំពិភាក្សារិះរកវិធាន ការបន្ថែមទៀតនៅថ្ងៃទី០៣ ខែមីនា ស្អែកនេះ។
សម្តេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានចាត់វិធានការក្តៅបោសសំអាតឲ្យអស់នូវបទល្មើសនេសាទលើផ្ទៃបឹង ទន្លេសាប ព្រមទាំង បានព្រមានដកហូតតំណែងអភិបាល ខេត្ត និងមន្រ្តី នៅជុំវិញបឹងទន្លេសាបរូបណា ដែលពាក់ព័ន្ធបទល្មើសនេះ ថែមទៀតផង។
លោកបានរំលឹកថា ៖ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបនេះ កាលពីខែធ្នូ ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប...Read More


នាយឧត្តមសេនីយ៍ ប៉ុល សារឿន៖ កងទ័ពកម្ពុជាត្រូវការពារ​ឲ្យបានរឹងមាំនូវ​សន្តិភាព ប្រឆាំងដាច់​ខាតបដិវត្តន៍​ពណ៌

FN  នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពល​ខេមរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំនៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដីកម្ពុជាបានឡើយ។

នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ២០១៦ និងដាក់ចេញទិសដៅអនុវត្តការងារឆ្នាំ២០១៧ របស់បញ្ជាការដ្ឋានអង្គរក្ស រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នាយឧត្តមសេនីយ៍បានថ្លែងថា «យើងជាកងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៍រឹងមាំ នៃប្រទេសជាតិ ទោះបីស្ថិតក្នុង​តម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ត្រូវការពារ ឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតបដិវត្តន៍​ពណ៌មិនឱ្យកើត​មាននៅលើទឹកដី កម្ពុជាបានឡើយ»

នាយឧត្ដមសេនីយ៍ ប៉ុល សារឿន បានបន្តថា កងយោធពលខេមរភូមិន្ទ ត្រូវការពារប្រជាពលរដ្ឋ ឲ្យរស់នៅក្នុងភាពសុខ​ដុម​រមនា និងការពារ រាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាល​ការពារសេចក្ដី​សុខសាន្ត​របស់ប្រជាពលរដ្ឋ និងការរីកចំរើនរបស់សង្គមជាតិ សំដៅប្រមួលផ្ដុំ សក្ដានុពលទាំងឡាយ ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចំរើនរុងរឿងថែមទៀត។

លោកបានលើកឡើងថា កម្ពុជាជាបាននឹងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើវិថីមួយ ដ៏ត្រឹមត្រូវនិងមានវឌ្ឍន​ភាពជាលំដាប់។ សន្តិភាពបានធ្វើឱ្យប្រទេសជាតិរីកលូតលាស់ និងមានភាព ខ្ពស់មុខខ្ពស់មាត់ ស្មើរភាព ស្មើសិទ្ធិជា​មួយប្រទេស​ក្នុងតំបន់និងពិភពលោក ។ ប្រជាជនកម្ពុជាបានរស់នៅ​យ៉ាងសុខដុមរមនាក្រោម​ម្លប់សន្តិភាព។ យើងត្រូវចង​ចាំជានិច្ចថា អ្វីៗទាំងអស់គឺត្រូវ​ចាប់ផ្ដើមពីសន្តិភាពមុនគេ ដែលយើងត្រូវចំណាយកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ និងការលំបាកស្មុក​ស្មាញ ទាំងឡាយអំណត់តស៊ូហ៊ានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាពជូនជាតិ និងប្រជាជន។

អគ្គមេបញ្ជាការ បានផ្តល់អនុសាសន៍ដល់នាយ ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ និងលើកកម្ពស់មនសិកាស្នេហាជាតិ គោរពលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ មានគុណធម៌ មនសិការវិជ្ជាជីវៈ ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសគោរពឲ្យបានម៉ឺងមាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការប្រគល់ជូន។ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ពិសេសពង្រឹង​ប្រព័ន្ធការពារទាំងសុខភាព សន្តិសុខ សុវត្ថិភាពឲ្យបាន១០០%ជូនសម្តេចអគ្គមហាសេនាបតីតេជោ...Read More


នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ បើគ្មានគោលនយោបាយឈ្នះ​ឈ្នះ​របស់រាជរដ្ឋាភិបាល​ សង្គ្រាមនៅកម្ពុជាក៏នៅមិនទាន់ចប់

FN : នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងឲ្យដឹងថា បើគ្មានគោលនយោបាយឈ្នះ​ ឈ្នះ​ របស់រាជរដ្ឋាភិបាល​ទេ​ សង្គ្រាមនៅកម្ពុជាមកដល់ពេលនេះ ក៏នៅមិនទាន់ចប់ផង។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បន្តថា ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នងន័យបំផ្លាញសុខសន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច​ តែង​តែលើកតម្កើង កិច្ចព្រមព្រៀង ថ្ងៃ២៣ ​តុលា​ ដោយចោទ​រាជរដ្ឋាភិបាលថា បានរំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស​ ថ្ងៃ២៣ តុលា។ បើគ្មានថ្ងៃ​៧​ ខែមករា​ទេ​ ក៍គ្មានកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៣ តុលា ក៍គ្មានសិទ្ធមនុស្ស គ្មានសិទ្ធរស់រានមានជីវិតសិទ្ធផ្សេងៗទៀត ហើយក៏គ្មាន​សុខសន្តិភាព​ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន​លូតលាស់ លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះនោះដែរ។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង តំណាងឲ្យនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ បានលើកឡើងបែបនេះ ខណៈលោកចូលរួម នៅក្នុងពិធីសំណេះសំណាលនិង សាកសួរសុខទុក្ខដល់បងប្អូន នាយ-ពលទាហាន កងពលថ្មើរជើងលេខ៧០ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ក៍បានថ្លែងនូវការកោតសរសើរដល់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ គ្រប់គ្រងថែរក្សាគ្រឿងចក្រ សម្ភារៈបច្ចេកទេស និងដឹកនាំអង្គភាពរីកចម្រើនយ៉ាងខ្លាំងមកដល់ពេលនេះ។

បន្ថែមពីលើនេះ លោក បានលើកឡើងថា ក្នុងកាលៈទេសៈប្រទេសជាតិកម្ពុជា មានសុខសន្តិភាព កងយោធពលខេមរភូមិន្ទខិតខំពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការទំនាក់ទំនង ជាមួយនឹងដៃគូសន្តិសុខ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត, ជំរុញការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងសមត្ថភាពយោធា លើគ្រប់វិស័យ ទាំងការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាព ការធ្វើទំនើបកម្ម ការបំពាក់​បច្ចេក​វិទ្យា​សមស្រប ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងជួរមន្ត្រីយោធាវ័យក្មេង​ សម្រាប់​បន្តវេននាពេលអនាគត។

លោកបានបញ្ជាក់ថា...Read More


ទៅមុខ