FN ៖ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំលើកទី១៥ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។
កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា ដោយភាគីកម្ពុជា ដឹកនាំដោយលោក អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រីឯភាគីវៀតណាម ដឹកនាំដោយលោក DANG Dinh Quy អនុរដ្ឋមន្រ្តីការបរទេសវៀតណាម។
បើតាមការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្រៅការប្រជុំកម្រិតឧត្តមមន្រ្តីនាថ្ងៃទី១៣ ខែមីនា នេះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ខាងមុខ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីការបរទេសវៀតណាម នឹងដឹកនាំកិច្ចប្រជុំគណៈកម្មកាចម្រុះកម្ពុជា-វៀតណាមលើកទី១៥នេះ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំផងដែរ។
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងដែរថា ក្រៅពីការបើកកិច្ចប្រជុំគណៈកម្មការកម្ពុជា-វៀតណាម ប្រទេសដែលមានភូមិរបងជាប់គ្នានេះ ក៏នឹងមានកិច្ចប្រជុំដាច់ដោយឡែកមួយទៀត គឺកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាប់ព្រំដែនកម្ពុជា-វៀតណាម។
កិច្ចប្រជុំនេះ នឹងដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់ភាគីកម្ពុជា រីឯភាគីវៀតណាម នឹងដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ។
ជាការគត់សម្គាល់កិច្ចប្រជុំទាំងពីរ ធ្វើឡើងស្របពេលជាមួយខួបលើកទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសឲ្យប្រទេសទាំងពីរ រំលឹកឡើងវិញនៃសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក រួមទាំងការរៀបចំផែនការទិសដៅសម្រាប់អនាគត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែលមានស្រាប់។
បើតាមការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ក្រៅពីការបើកកិច្ចប្រជុំគណៈកម្មការកម្ពុជា-វៀតណាម ប្រទេសដែលមានភូមិរបងជាប់គ្នានេះ ក៏នឹងមានកិច្ចប្រជុំដាច់ដោយឡែកមួយទៀត គឺកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាប់ព្រំដែនកម្ពុជា-វៀតណាម។
កិច្ចប្រជុំនេះ នឹងដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់ភាគីកម្ពុជា រីឯភាគីវៀតណាម នឹងដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ។
ជាការគត់សម្គាល់កិច្ចប្រជុំទាំងពីរ ធ្វើឡើងស្របពេលជាមួយខួបលើកទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសឲ្យប្រទេសទាំងពីរ រំលឹកឡើងវិញនៃសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក រួមទាំងការរៀបចំផែនការទិសដៅសម្រាប់អនាគត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែលមានស្រាប់៕