​លោក វេង សាខុន៖ ការនាំអង្ករទៅក្រៅប្រទេស​មានការកើន​ឡើងខ្ពស់ ២ខែឆ្នាំនេះ នាំចេញជាង ១០ម៉ឺនតោន កើនជាង ១៤%

FN ៖ ក្នុងរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេសរយៈពេលពីរខែឆ្នាំ២០១៧នេះ បានជាង ១០ម៉ឺនតោន កើនឡើងលើសឆ្នាំទៅជាង ១៤ភាគរយ។ លោក វេង សាខុន បានគូសបញ្ជាក់ក្នុងរបាយការណ៍នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា ការនាំចេញអង្ករក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៧នេះ មានចំនួន ១០៩,៥៥១តោន កើនលើសឆ្នាំទៅ ១៣,៦០៦តោន ស្មើនិងប្រមាណ ១៤,២ភាគរយ។ របាយការណ៍បានគូសបញ្ជាក់ទៀតថា អង្កររបស់កម្ពុជានាំទៅកាន់ប្រទេសគោលដៅចំនួន ៤៦ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ បារាំងឈរលំដាប់ទី២ ប្រទេសប៉ូឡូញលំដាប់ទី៣ អង់គ្លេសលំដាប់ទី៤ ប្រទេសណេដឺឡែនឈរលំដាប់ទី៥…។ របាយការណ៍បានឲ្យដឹងទៀតថា មានក្រុមហ៊ុនចំនួន៥៤ ដែលបាននាំចេញអង្ករក្នុងបរិមាណច្រើនជាងគេ ក្នុងនោះក្រុមហ៊ុន Baitang Kampuchea ឈរលំដាប់លេខ១ ក្រុមហ៊ុន Cristal Rice ឈរលំដាប់លេខ២ ក្រុមហ៊ុន Khmer…

​រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ កម្ពុជាខ្វះអ្នកវិភាគព័ត៌មាន ទៅលើបញ្ហាសេដ្ឋកិច្ច សង្គម​ និងនយោបាយ

FN ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងការសោកស្តាយ ដែលកម្ពុជាមានធនធានយ៉ាងច្រើន ដើម្បីបម្រើឱ្យ វិស័យព័ត៌មាន ប៉ុន្តែកម្ពុជា នៅខ្វះមិនទាន់មាន អ្នកវិភាគព័ត៌មានទៅលើបញ្ហាសេដ្ឋកិច្ច សង្គម​ និង នយោបាយ ឱ្យបានទូលំទូលាយ នៅឡើយទេ។ ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបើកវគ្គស្តីពីសារព័ត៌មាន ឆាយស៊ីន នៅសណ្ឋាគារ អ៊ីនធើខនធីនិនថល រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ។ សិក្ខាសាលានេះ ក៏មានតំណាងសារព័ត៌មាន មួយចំនួនចូលរួមដែរ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថាប័នទូរទស្សន៍ជិត២០ វិទ្យុជាង១០០ និង ស្ថាប័នព័ត៌មានកាសែត អនឡាញ ប្រមាណជាង៦០០ទៀត ដែលជាថាមពលដ៏ខ្លាំងក្លា សម្រាប់បម្រើដល់ វិស័យព័ត៌មាន។ លោកបានបញ្ជាក់បន្ថែមថា «ប៉ុន្តែដូចក្រសួងព័ត៌មាន បានគូសបញ្ជាក់ហើយ យើងមានអ្នកកាសែតច្រើន ប្រកបដោយវិជ្ជាជីវៈ ប៉ុន្តែ​អ្វីដែលយើងខ្វះ គឺខ្វះអ្នកកាសែត ដែលវិភាគលើបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម និងបញ្ហានយោបាយ…

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្រ្តី សុខ អាន ជា «សម្តេចវិបុលបញ្ញា សុខ អាន»

FN ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០១៧នេះ បានត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យមានគោរមងារជា«សម្តេចវិបុលបញ្ញា សុខ អាន»។ សម្តេចវិបុលបញ្ញា សុខ អាន បានធ្វើការបម្រើប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានក្លាយជា មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំបានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាពសន្តិសុខសង្គមបានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេចវិបុលបញ្ញា សុខ អាន ក៏ជាអ្នកដឹកនាំមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ…