
FN ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅសាលាជាតិពន្ធដារ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «កាតព្វកិច្ចពន្ធចំពោះក្រុមហ៊ុនទើបចុះបញ្ជីថ្មី ដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ» ក្រោមអធិបតីភាពរបស់ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី លោកអនុ ប្រធាននាយកដ្ឋាន លោកប្រធាន-អនុប្រធានការិយាល័យ និងមន្ដ្រី នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ លោក-លោកស្រី តំណាងសហគ្រាសដែលទើប ទទួលបានការចុះបញ្ជីពន្ធដារថ្មីចំនួន ២០០សហគ្រាស ដែលត្រូវប្រកាស និងបង់ពន្ធនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។
លោក អេង រតនា បានសំដែងនូវកិច្ចស្វាគមន៍ចំពោះវត្ដមានរបស់ លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុន និងលោក-លោកស្រី ជាមន្ដ្រីពន្ធដារ និងភ្ញៀវកិត្ដិយសទាំងអស់ ដែលបានអញ្ឆើញចូលរួមក្នុង អង្គសិក្ខាសាលានេះ។
លោកបន្តថា តាមរយៈសិក្ខាសាលានេះ តំណាងក្រុមហ៊ុនដែលទើបចុះបញ្ជីថ្មីៗទាំងអស់ដែលមានវត្តមាននាព្រឹកនេះ នឹងបានយល់ច្បាស់អំពីកាតព្វកិច្ចពន្ធ ដែលត្រូវបំពេញ និងដើម្បីជៀសវាងបាននូវកំហុសឆ្គងទាំងឡាយ ក្នុងការរៀបចំប្រកាសនិងបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំ។
ប្រធានបទសំខាន់ៗដែលលើកយកមកធ្វើបទបង្ហាញ មានដូចខាងក្រោម ៖
១៖ សិទ្ធិនិងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ
២៖ ពន្ធលើប្រាក់បៀវត្ស
៣៖ អាករលើតម្លៃបន្ថែម
៤៖ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ
នៅក្នុងឱកាសនេះដែរ លោក អេង រតនា ក៏បានបញ្ជាក់ជូនអង្គសិក្ខាសាលា អំពីជោគជ័យដែល បានមកពីលទ្ធផលនៃការធ្វើកំណែទម្រង់ គោលនយោបាយសារពើពន្ធ និងរដ្ឋបាលសារពើពន្ធ ដែលនាំឲ្យការ ប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ កើនឡើងជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ លោកបានសំណូមពរ ឲ្យក្រុមហ៊ុនទាំងអស់ យកចិត្តទុកដាក់គោរពច្បាប់ និងបទប្បញ្ញត្តស្ដីពីពន្ធដារ តាមរយៈប្រកាសបង់ពន្ធ និងកាន់កាប់បញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវ ដើម្បីចៀសផុតពីការផាកពិន័យ និងទោសទណ្ឌផ្សេងៗពីសំណាក់ រដ្ឋបាលសារពើពន្ធ។ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ធុរកិច្ចជនដែលបានចូលរួម នឹងសហការជាមួយអគ្គនាយក-...Read More

FN ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលបានពង្រឹងសុខសន្តិភាព សណ្តាប់ធ្នាប់ពាសពេញផ្ទៃប្រទេស មិនមែនកើតឡើងដោយការបន់ស្រន់ ចេកមួយស្និត និងធូបបីសរសៃនោះទេ។ សុខសន្តិភាពដែលកើមមានពេញផ្ទៃប្រទេសនោះ គឺកើតឡើងដោយការខិតខំ ការធ្វើពលិកម្មរបស់យើងទាំងអស់គ្នា។
ការថ្លែងរបស់នាយឧត្តមសេនីយ៍អគ្គស្នងការបែបនេះ ក្នុងឱកាសដែលលោកចូលរួមប្រកាសតែងតាំង ផ្លាស់ប្តូរស្នងការនគរបាលខេត្តព្រះវិហារថ្មី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា «កន្លងមកមានមជ្ឈដ្ឋានខ្លះ បានលំអៀង ហើយក៏មានសារព័ត៌មានខ្លះ បានឆ្កឹះដោយបានវាយតម្លៃថា គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបរាជ័យ»។
នាយឧត្តមសេនីយ៍ បានបន្តថា «នេះជារឿងមួយអត់ត្រឹមត្រូវទេ ព្រោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពយើងធ្វើបានច្រើនណាស់។ ស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ គិតពីភូមិដែលមានបទល្មើស ករណីព្រហ្មទណ្ឌ ករណីគ្រឿងញៀន ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះនេះ គឺបានមកដោយការខិតខំ បានមកពីការពលិកម្ម មិនមែនបានមកដោយការបន់ស្រន់ ចេកមួយស្និតធូបបីសរសៃនោះទេ»។
លោកថា និយាយម៉េចនិយាយចុះ សូមយល់ពីយុត្តិធម៌ផង នេះជាការខិតខំរបស់រាជរដ្ឋាភិបាល ការខិតខំរបស់ក្រសួងមហាផ្ទៃ ហើយចោទសួរថា នៅលើលោកនេះតើកន្លែងមួយណាដែលគ្មានបញ្ហា កន្លែងណាមួយដែលអត់គ្មានបទល្មើស សូម្បីតែនៅបរទេស ដែលជាប្រទេសជឿនលឿនក៏មានដែ ដូច្នេះកុំសុទិដ្ឋិនិយមពេក ត្រូវចេះថ្លឹងថ្លែងគិតពិចារណាផង។
លោកថា អ្នកខ្លះទៀតថា ចាប់តាំងពីមានភូមិ-ឃុំ មានសុវត្ថិភាព ម៉ូតូដាក់ចោលមិនបាន គឺបាត់ភ្លាម គ្រឿងញៀនមានគ្រប់ទីកន្លែង គ្រោះថ្នាក់ចារចរណ៏កើតឡើង ត្រង់ចំណុចនេះ លោកនាយឧត្តមសេនីយ៍ បានធ្វើការបកស្រាយថា នៅក្នុងសង្គមមួយ បញ្ហាវាកើតឡើងមិនចេះចប់នោះទេ ដោយសារតែបញ្ហានេះហើយ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគិតគូរផ្តួចផ្តើមកសាងគោលនយោបាយមួយភូមិ-ឃុំ មានសុវត្ថិភាព។
គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពមានន័យថា ការគៀងគរកម្លាំងសរុប...Read More

FN ៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់ រស់នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោកចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រមាណ២៧៩នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បាននាំអំណោយថ្នាំពេទ្យចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន២៧៦៣នាក់ ដោយក្នុងនោះជំងឺកុមារចំនួន៣២៧នាក់, ជំងឺស្ត្រី១៧៦នាក់, ជំងឺផ្លូវដង្ហើម៨៩នាក់, ជំងឺផ្លូវចិត្ត១៩២នាក់, ជំងឺឬសដូងបាត២១៩នាក់, ជំងឺទឹកនោមផ្អែម២៩៥នាក់, ជំងឺមាត់ធ្មេញ៣២០នាក់, ជំងឺរលាកទងសួត១០២, អេកូសាស្រ្ដចំនួន២៥១នាក់, ជំងឺទូទៅចំនួន៥៥៧នាក់, ជំងឺរាគចំនួន៣៩នាក់, ជំងឺសើស្បែកចំនួន១៩៦នាក់។
លោក កែវ វង្ស ប្រជាពលរដ្ឋដែលរស់នៅស្រុកថ្គង ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំរីករាយ ខ្លាំងណាស់ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីបានចុះមកពិនិត្យព្យាលបាល ដល់ពួកយើងក្នុងស្រុកផ្ទាល់ ហើយខ្ញុំពិតជាគ្មានអ្វីថ្លែងអំណរគុណដ៏ពិសេស ពិសាលនេះក្រៅពីម្រាមដៃដប់ប្រណម ដល់ទេវតាឆ្នាំថ្មី សូមជួយថែរក្សាបីបាច់ ក្រុមគ្រូសារឯកឧត្តមហ៊ុន ម៉ានី ឲ្យជួបតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លានឃ្លាតឡើយ»។
លោកបានបន្ដទៀតថា «ខ្ញុំសូមស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី ឲ្យចុះមកជួយព្យាលបាលប្រជាពលរដ្ឋឲ្យបានញឹកញាប់បំផុត»។
អ្នកស្រី សយ មឿន ប្រជាពលរដ្ឋក្នុងស្រុកថ្គង ខេត្តកំពង់ស្ពឺបានថ្លែងឲ្យដឹងដែរថា «ការចុះមកជួយរបស់ឯកឧត្តម ហ៊ុន ម៉ានី នេះគឺពិតជាបានចូលរួម ចំណែក កាត់បន្ថយថវិការខ្ញុំ ក៏ដូចជា អ្នកភូមិទាំងមូល ព្រោះថាខ្ញុំឈឺច្រើន ហើយមិនមានពេលទៅពិនិត្យសុខភាពបានទៀតទាត់...Read More

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០១៧ ទំហំទឹកប្រាក់វិនិយោគរបស់កូរ៉េនៅកម្ពុជាមានចំនួន ៤.៥ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមាន ៣០០លានដុល្លារអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
សិក្ខាសាលាមួយ ស្តីពី ការជំរុញការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារ ឡឺ រ៉ូយាល់។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានបញ្ជាក់ថា វិស័យកសិកម្ម ជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ដែលបានចូលរួមចំណែកប្រមាណ ២៦.៣% នៃផលិតផលសរុបក្នុងស្រុក និងបានស្រូបយកកម្លាំងពលកម្ម ៤៥.៣% នៃកម្លាំងពលកម្មសរុប។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាព ដោយបានដាក់ចេញនូវគោលនយោបាយគាំទ្រមួយចំនួន ដូចជា គោលនយោបាយមិនយកពន្ធលើដីកសិកម្ម គោលនយោបាយស្តីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ការលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែមចំពោះជី និងគ្រឿងចក្រកសិកម្ម និងការផ្តល់ការលើកលែងពន្ធរយៈពេលវែង ដល់គម្រោងវិនិយោគក្នុងវិស័យកសិកម្មជាដើម។
ដោយឡែក គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ក៏បានកំណត់នូវគោលដៅក្នុងការបង្កើនការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០២៥ ធៀបនឹង ៨% នាឆ្នាំ២០១៥ ដោយបានដាក់ចេញនូវវិធានការគោលនយោបាយនានា ដូចជា ការបង្កើតនូវតំបន់កែច្នៃកសិផល ការបង្កើតមូលនិធិសម្រាប់ជំរុញការអភិវឌ្ឍផលិតផល បច្ចេកទេសកសិផល ការរៀបចំនូវយន្តការសម្រួល ដល់ការនាំចេញកសិផលកែច្នៃ និងការសិក្សាកំណត់នូវមុខទំនិញអាទិភាព ដែលមានសក្តានុពលកែច្នៃសម្រាប់ការនាំចេញ៕
...
Read More
FN ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជាគ្រោងរៀបចំ ពិព័រណ៍វិស័យកសិកម្ម និងចំណីអាហារធំជាងគេ នៅកម្ពុជា នៅឯសាលសន្និបាត និងពិព័រណ៍កោះពេជ្រនាថ្ងៃទី១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ។
ពិធីនេះនឹងត្រូវធ្វើឡើងក្នុងបំណងលើកស្ទួយវិស័យកសិកម្ម ក៏ដូចជាផលិតផលកសិកម្មរួមជាមួយមុខម្ហូបខ្មែរ។ ព្រឹត្តិការណ៍នេះ នឹងធ្វើរួមគ្នាចំនួន៤ ដែលរួមមានវេទិកាស្រូវអង្ករកម្ពុជា ការប្រកួតធ្វើម្ហូបរបស់ជនជាតិខ្មែរ ការតាំងពិព័រណ៍វិស័យកសិកម្មកម្ពុជា និងការតាំងពិព័រណ៍វិស័យបសុសត្វកម្ពុជាប្រចាំឆ្នាំ២០១៧នេះផងដែរ។
វេទិកាស្រូវអង្ករលើកទី៦ ដែលនិងរៀបចំដោយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការជឿជាក់យ៉ាងពេញលេញ ដើម្បីគូសបញ្ជាក់ពីសមិទ្ធិផលនៅក្នុងវិស័យស្រូវអង្ករ ដែលសម្រេចបានដោយសហពន្ធ័ផ្ទាល់និងដៃគូរពាក់ព័ន្ធ។
បើតាមលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា វេទិកាស្រូវអង្ករកម្ពុជា គឺជាគុណវុធសមាជិក ក្នុងការចែករំលែកបទពិសោធន៍និងទទួលព័ត៌មានថ្មីពាក់ពន្ធ័តម្រូវការទីផ្សារ ក៏ដូចជាអ្នកប្រើប្រាស់។
បើតាមលោក លូ ម៉េង ប្រធានវេទិការដ្ឋានភិបាលផ្នែកឯកជនលើវិស័យទេសចរណ៍ បានប្រកាសថា ការប្រកួតប្រជែងធ្វើម្ហូប និងផ្តល់នូវឱកាស ដើម្បីស្តាររូបមន្តអស្ចារ្យ ដែលធ្លាប់បានប្រើប្រាស់ ពិសេសគឺម្ហូបខ្មែរដែលមានប្រវត្តិសម្បូរណ៍បែប និងមានរសជាតិដោយឡែករបស់ខ្លួនផ្ទាល់។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ នឹងបង្ហាញពីសុខភាពសត្វ និងសេវា Veterinary ចំណី ការបន្ថែមចំណី ម៉ាស៊ីនកិនចំណីត្រី និងឧបករណ៍កសិកម្ម បង្គា សាច់មាន់ ស៊ុត ជ្រូក សត្វទា និង ការផ្គត់ផ្គង់សម្ភារៈបរិក្ខារកសិកម្មជាដើម៕
...
Read More
FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈស្តីពី ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ននានា របស់រដ្ឋដៃគូរអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សា សង្គមស៊ីវិល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់។
វេទិការនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។ លោក វង្សី វិស្សុត បានថ្លែងថា គោលបំណងនៃការរៀបចំវេទិកាសាធារណៈ ស្តីពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយថវិកា ឆ្នាំ២០១៨ គឺដើម្បីធ្វើការចែករំលែកនូវព័ត៌មាន ដល់តួអង្គពាក់ព័ន្ធទាំងអស់ បានជ្រាប និងស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ របស់ប្រទេសក្នុងពេលបច្ចុប្បន្ន និងទស្សនវិស័យទៅថ្ងៃមុខ ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន នៅរយៈកាល៤ឆ្នាំ កន្លងមក របស់រាជរដ្ឋាភិបាលនីតិកាលទី៥។
ការរៀបចំវេទិកាសាធារណៈនេះ ក៏មានគោលបំណងប្រមូលផ្តុំធាតុចូល និងព័ត៌មានត្រឡប់ពីតួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំថវិកា ឆ្នាំ២០១៨ ដែលនឹងត្រូវវេចខ្ចប់នៅចុងឆ្នាំ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ដើម្បីបម្រើឱ្យគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងក្របខ័ណ្ឌ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨។
វេទិកាសាធារណៈនេះ ក៏ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់នូវតម្លាភាព ទាំងនៅក្នុងកិច្ចដំណើរការនៃការរៀបចំ និងអនុវត្តថវិកា ក៏ដូចជាការគ្រប់គ្រងសេដ្ឋកិច្ច និងដើម្បីលើកដំឡើងវប្បធម៌នៃការសន្ទនា រវាងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ នៅក្នុងស្មារតីស្វែងរកនូវបំណងប្រាថ្នារួមរបស់ប្រជាជន ដោយផ្សារភ្ជាប់ជាមួយគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈថវិកាជាតិ ដែលជាឧបករណ៍សម្រាប់បម្រើឱ្យការអភិវឌ្ឍ និងដើម្បីបម្រើប្រជាជន។
លោក វង្សី វិស្សុត ក៏បានបន្តលើកឡើងថា ការរៀបចំក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៨ គឺត្រូវបានគិតគូរដោយផ្តោតទៅលើបរិការណ៍សំខាន់ចំនួន៣ រួមមាន៖
ទី១៖ កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ មានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំកន្លងទៅ ពោលក្នុងរង្វង់ ៣.៥% នៅឆ្នាំ២០១៧ និង ៣.៧% នៅឆ្នាំ២០១៨។ ការងើបឡើងនៃកំណើននេះ...Read More

FN ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្ត នៃក្រសួងសុខាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយសួនរុក្ខជាតិឱសថបុរាណ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ ដើម្បីចែករំលែកព័ត៌មាន ស្រាវជ្រាវបច្ចេកទេស និងអភិរក្សធនធានឱសថ ដែលមានលើដែនដីកម្ពុជា សំដៅរៀបចំមូលដ្ឋានមួយក្នុងការធ្វើទំនើបកម្មរុក្ខជាតិទាំងនោះ កែច្នៃទៅជាឱសថព្យាបាលសុខភាព នៅជំហានក្រោយៗទៀត។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក លី ហ្គ័រជាន អគ្គនាយកនៃគណៈកម្មការផែនការគ្រួសារ និងសុខភាព នៃខេត្តក្វាងស៊ី នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
កិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណងចំនួន ៣ចំណុច រួមមាន៖
១៖ បង្កើតយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែកព័ត៌មានរុក្ខជាតិឱសថ បច្ចេកទេសស្រាវជ្រាវ និងអភិវឌ្ឍធនធានរុក្ខជាតិឱសថ និងសេវាផ្ដល់ព័ត៌មាន។
២៖ ស្វែងរកវិធីបង្កើតយន្តការកិច្ចសហប្រតិបត្តិការគម្រោងរវាងប្រទេសទាំង២ ក្នុងវិស័យវេជ្ជសាស្រ្តបុរាណ ដូចជាការស្រាវជ្រាវអំពីធនធានមនុស្សរុក្ខជាតិឱសថ ការស្រាវជ្រាវ និងចងក្រងចំណេះដឹងស្ដីពី វេជ្ជសាស្រ្តបុរាណ ការកែលំអហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តបុរាណ និងគម្រោងពាក់ព័ន្ធផ្សេងទៀត។
៣៖ ស្ថាបនាមូលដ្ឋានការពារធនធានឱសថក្នុងប្រទេសកម្ពុជា ដូចជា ឧទ្យានឱសថថ្នាក់ជាតិ ការអភិរក្សរុក្ខជាតិឱសថ ជាដើម។
រដ្ឋមន្ត្រីម៉ម ប៊ុនហេង ថ្លែងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការ រួមគ្នាលើកម្ពស់ការការពារ ការប្រើប្រាស់ និងការកសាងធនធានឱសថកម្ពុជា ដែលត្រូវចុះហត្ថលេខានាពេលនេះ មានរយៈពេល៥ឆ្នាំ។
រដ្ឋមន្រ្តីបន្តថា ប្រទេសនីមួយៗសុទ្ធតែមានប្រភេទរុក្ខជាតិផ្សេងៗគ្នាច្រើនប្រភេទ ហើយនៅកម្ពុជាក៏សម្បូរប្រភេទរុក្ខជាតិឱសថច្រើនណាស់ដែរ ហើយនៅប្រទេសចិនក៏មានច្រើនដែរ ថែមទាំងពូកែខាងប្រើប្រាស់ឱសថបុរាណទៀតផង ទើបភាគីទាំងពីររួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការនេះ។ បន្ទាប់ពីប្រមូល និងថែរក្សាពពួករុក្ខជាតិទាំងនោះបានច្រើនគួរសមហើយ ក្រុមការងារប្រទេសទាំងពីរ នឹងឈានទៅដល់ការផលិតជាឱសថប្រើប្រាស់រួមគ្នា ប្រកបដោយនិរន្តរភាព៕
...
Read More
FN ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀរគរថវិកាពីសប្បុរសជននានា យកមកទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្រាប់ឆ្នាំ២០១៧នេះកាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបពីសប្បុរសជននានាសរុបចំនួន ១៣,៤១០,២៨០ដុល្លារសហរដ្ឋអាមេរិក៕
...
Read More
FN ៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ដើម្បីបើកកិច្ចប្រជុំរកដំណោះស្រាយអគារប៊ូឌីញ «ស» ជាមួយប្រជាពលរដ្ឋទាំង ៤៩៣គ្រួសារ ម្ដងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហា ចំពោះបញ្ហារឿងតម្លៃ ដែលធ្វើឡើងនៅទីស្ដីការក្រសួងដែនដី។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់នៅលើ Facebook Page ថា «ខ្ញុំសូមគោរពអញ្ជើញបងប្អូន ប្រជាពលរដ្ឋដែលរស់នៅអគារ ប៊ូលឌីញស បានជ្រាបថា ខ្ញុំដឹកនាំប្រជុំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ម៉ោង០៨៖៣០នាទីព្រឹក នៅក្រសួងដែនដី ដើម្បីដោះស្រាយ បញ្ចប់បញ្ហា»។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ បញ្ហាអាគារប៊ូឌីញ «ស» ត្រូវបានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបើកកិច្ចប្រជុំ រួចម្ដងហើយ ដោយក្នុងកិច្ចប្រជុំនោះ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ បានព្រមព្រៀង សម្រេចចិត្តលក់ទាំងអស់គ្នា ដើម្បីទទួលយកប្រាក់ ប៉ុន្ដែនៅឡើយតែចំពោះតម្លៃ។ ក្នុងនោះប្រជាពលរដ្ឋភាគច្រើនទាមទារ តម្លៃជាង២ពាន់ដុល្លារ ក្នុង១ម៉ែត្រការ៉េ តែលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមហ៊ុនជប៉ុន បានដាក់តម្លៃឲ្យ១៣៥០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ ដើម្បីយកទៅពិចារណា។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស» គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយ ក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោង ចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមាន៖ ការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ ២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន...Read More

FN ៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកត់សម្គាល់ទៅលើអត្ថបទកាសែត ភ្នំពេញប៉ុស្តិ៍ មាន ចំណងជើងថា «ការពិចារណាផ្អាក សំណុំរឿងនានានៅសាលាក្តីខ្មែរក្រហម» ដែលចេញផ្សាយលើទំព័រកាសែត ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។
យោងតាមអត្ថបទមួយនេះសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ជូនដំណឹងដល់ សាធារណជនដោយផ្ទាល់ ដើម្បីបញ្ចៀសនូវការស្មានដោយ ផ្អែកទៅលើ អង្គហេតុមិនត្រឹមត្រូវ ជាពិសេសដោយ សារតែភាគីខ្លះបានលើកឡើងយ៉ាងច្បាស់ ឬដោយប្រយោល រួចហើយជាមួយកាសែតនេះអំពីអត្ថិភាពនៃសេចក្តីសម្រេច។
សហចៅក្រមស៊ើបអង្កេត បានស្នើឲ្យភាគីដាក់សេចក្តីសន្និដ្ឋានសម្រាប់សំណុំរឿង ០០៣, ០០៤ និង ០០៤/២ និងការិយាល័យរដ្ឋបាល របស់តុលាការ ដោយបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនអំពីស្ថានភាពថវិកាសម្រាប់សាលាក្តីនិងផលប៉ះពាល់នៃស្ថានភាព ថវិកានេះចំពោះ អនាគតនៃសំណុំរឿងទាំងនេះ។
សំណើនេះត្រូវបានផ្ញើជូនដោយសម្ងាត់ ពីព្រោះនេះ គឺជាផ្នែកមួយនៃដំណាក់កាលស៊ើបអង្កេត ដែលជាទូទៅត្រូវតែរក្សាការសម្ងាត់ ហើយម្យ៉ាងទៀត ពីព្រោះតែបញ្ហានេះ មានភាពរសើបខ្លាំង ការិយាល័យរដ្ឋបាល នឹងត្រូវពិគ្រោះ ជាមួយអង្គការសហប្រជាជាតិ និង រាជរដ្ឋាភិបាលកម្ពុជា អំពីបញ្ហាពាក់ព័ន្ធនឹងថវិកា។ នេះជាបញ្ហារសើប និងមិនត្រូវយកមកពិភាក្សា ជាសាធារណៈ នៅក្នុងដំណាក់កាល នេះទេ។
អត្ថបទកាសែតនេះ ក៏មិនត្រឹមត្រូវដែរ ដោយសារតែទី១ នេះជាសេចក្តីសម្រេចរួមរបស់សហចៅក្រមទាំងពីរ ដូច្នេះជាការមិនត្រឹមត្រូវទេ ដែលលើកឡើងថា ខ្លឹមសារ និងសំអាងហេតុនៃសេចក្តីសម្រេចនេះ ចេញតែពីសហចៅក្រមស៊ើបអង្កេតអន្តរជាតិ តែម្នាក់ឯងនោះ។ ទី២ ពុំមាន «សេចក្តីសង្ខេបផ្លូវការ» នៃសេចក្តីសម្រេចនេះទេ។
ជាមួយគ្នានោះកាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់ពាក្យពេចន៍ ដើមនៃឯកសារ ឬសម្រង់ដែលអ្នករាយការណ៍បានផ្តល់ជូន។ ព័ត៌មាននេះ បានលេចធ្លាយ ដោយរំលោភលើកាតព្វកិច្ចក្នុងការរក្សាការសម្ងាត់ របស់អ្នករាយការណ៍ និងជាការរំលោភលើទំនុកចិត្តវិជ្ជាជីវៈ យ៉ាងធ្ងន់ធ្ងរ និងគួរឲ្យសោកស្តាយ សហចៅក្រមស៊ើបអង្កេត ពុំមានមតិយោបល់អ្វីទៀតទេ លើបញ្ហានេះ៕
...
Read More
FN ៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា ក្នុងការអនុវត្តការងារប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល និងការឆ្លងជំងឺអេដស៍ អាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ នៅខ្វះខាតថវិកាប្រមាណ៤លានដុល្លារទៀត ក្នុងមួយឆ្នាំៗ ក្នុងរយៈកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បើទោះបីជាទទួលបានថវិកាបដិភាគ ពីរាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៤លាន៥សែនដុល្លារ សម្រាប់រួមចំណែកទិញឱសថ ប្រឆាំងនឹងមេរោគអេដស៍ក្ដី។
ការថ្លែងបែបនេះ របស់ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ គឺក្នុងឱកាសដែលលោកបានចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ របស់សហគមន៍ និងសង្គមស៊ីវិល លើសេចក្ដីព្រាងគម្រោង ស្នើសុំថវិកាមូលនិធិសកល សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលបានធ្វើឡើង នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារ ហ៊ីម៉ាវើរី ដោយមានការចូលរួម ពីតំណាងអង្គការជាដៃគូ និងតំណាងមកពីសហគមន៍ នានាជាច្រើន។
លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានថ្លែងឲ្យដឹងទៀតថា ជោគជ័យដែលកម្ពុជាទទួលបាន ទាំងការប្រយុទ្ធនឹងជំងឺអេដស៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានធ្វើឲ្យដំណាក់កាលចុងក្រោយ នៃការលុបបំបាត់ការឆ្លងមេរោគអេដស៍ កំពុងស្ថិតក្នុងស្ថានភាពអន្តរកាល។ ជំនួយពីដៃគូអភិវឌ្ឍបានបន្តធ្លាក់ចុះ ក្នុងពេលដែលរដ្ឋាភិបាល កំពុងពង្រឹងភាពជាម្ចាស់ តាមរយៈការផ្ដល់ថវិកាបដិភាគ ចំនួន៣លាន៧សែនដុល្លារ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ សម្រាប់រួមចំណែកទិញឱសថ ប្រឆាំងនឹងមេរោគអេដស៍ និងបានឯកភាពជាគោលការណ៍ ក្នុងការផ្ដល់ជាបន្ត ចំនួន៤លាន៥សែនដុល្លារ សម្រាប់រយៈពេល២ឆ្នាំ ពី២០១៨ ដល់ឆ្នាំ២០២០ ខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា បើទោះបីជាមានការរួមចំណែក ពីរាជរដ្ឋាភិបាលក៏ដោយ ក៏តាមការប៉ាន់ប្រមាណ យើងនៅខ្វះថវិកាប្រមាណ ជា៤លានដុល្លារទៀត ក្នុងមួយឆ្នាំ ក្នុងការអនុវត្តការងារប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល និងការឆ្លងជំងឺអេដស៍។ ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ លោកបានដឹកនាំ និងកៀរគរ ឲ្យមានការប្រមូលថវិកា ដើម្បីអនុវត្តការងារ...Read More

FN ៖ រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងនឹងធ្វើការសិក្សាលម្អិត លើគម្រោងបង្កើត ឲ្យមានរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស (AGT) មួយ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញដល់ កាត់បន្ថយការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។
ការបង្ហាញអំពីការសិក្សាគម្រោងខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាមួយលោក Keiichi ISHII រដ្ឋមន្រ្តីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេស ចរណ៍ជប៉ុន នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ។
តាមការអះអាងរបស់ភាគីជប៉ុន បានឱ្យដឹងថា គម្រោងបង្កើតឲ្យមានរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស AGT នេះ គ្រោងចំណាយថវិកា ប្រមាណជាង ៨០០លានដុល្លាអាមេរិក ដែលមានប្រវែង ១៨គីឡូម៉ែត្រ (១៦គីឡូម៉ែត្រ ជាផ្លូវអាកាស និង ២គីឡូម៉ែត្រជាខផ្លូវក្រោមដី) ចេញពីផ្សារធំថ្មី-ផ្លូវមុនីរ៉េត-ផ្លូវវេងស្រេង-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងចុះមកផ្លូវក្រោមដីស្របនឹងផ្លូវបត់ របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងអំណរគុណដលរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណភាគីជប៉ុន ដែលបានជួយសាលារាជធានីភ្នំពេញ នូវរថយន្តក្រុង១៨០គ្រឿង និងជួយសាងសង់លូបង្ហូរ ទឹកកុំឲ្យលិចផងដែរ៕
...
Read More ទៅមុខថយក្រោយ