
FN ៖ ក្រោមគម្រោងការនៃជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយចំនួន១២៤,៨៣៩ដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម (ដំណាក់កាលទៅទី៣)។
ពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយរដ្ឋាភិបាលជប៉ុននេះ ដោយមានការចួលរួមពី លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក ស្រី FUKUSHIMA Namiko ប្រធានគម្រោងនៃអង្គការ PHJ ប្រចាំកម្ពុជា ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំធំស្ថានទូតជប៉ុន។
ក្នុងគម្រោងនេះ អង្គការ PHJ នឹងពង្រឹងប្រព័ន្ធថែទាំសុខភាព ដល់ស្រុកប្រតិបត្តិស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយជួយពង្រឹងការគ្រប់គ្រងនៅការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិស្ទឹងត្រង់ និងនៅតាមមណ្ឌលសុខភាពគ្របដណ្ដប់ តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់អ្នកស្ម័គ្រចិត្តសុខភាពតាមភូមិ និងការផ្ដល់ការអប់រំ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយ ដែលបានប្រារព្ធពិធីចុះហត្ថលេខា សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនលើ «គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម (ដំណាល់កាលទី៣)» ដល់អង្គការPHJ»។
លោកបានបន្ថែមថា រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជូនថវិកាប្រមាណជា ១២០,០០០ ដុល្លារអាមេរិក ដល់អង្គការ PHJ។ អង្គការPHJ នឹងពង្រឹងការគ្រប់គ្រងនៅតាមមណ្ឌលសុខភាព ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់អ្នកស័្មគ្រចិត្តសុខភាព និងផ្ដល់ការអប់រំដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងប្រតិបត្ដិការស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា បានបន្ដទៀតថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះ ប្រព័ន្ធសុខាភិបាលក្នុងតំបន់នេះ នឹងត្រូវបានពង្រឹង ហើយស្ថានភាពសុខាភាព ក៏នឹងត្រូវបានកែលម្អកាន់តែប្រសើរ។
ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ជំនួយឧបត្ថម្ភរបស់ជប៉ុន សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវបានផ្ដល់ជូនសម្រាប់គម្រោង អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច...Read More

FN ៖ ដើម្បីពង្រឹងកិច្ចការពារអតិថិជន ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា បានបង្កើតក្រុម ការងារគាំពារ អតិថិជន ដោយរៀបចំក្រុមការងារទទួលការហៅទូរស័ព្ទ ពីសាធារណជន និងប្រកាសលេខទូរស័ព្ទចំនួន៤ខ្សែ ដើម្បីទំនាក់ទំនងមកកាន់ធនាគារ នៅពេលដែល មានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
សម្រាប់សាធារណជនទាំងអស់ ដែលមានចម្ងល់អាចទំនាក់ទំនង មកកាន់លេខទូរស័ព្ទចំនួន៤ខ្សែ ចាប់ពីថ្ងៃទី ច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់វេលាម៉ោង៥៖០០នាទីល្ងាច ដែលមានលេខទូរស័ព្ទដូចខាងក្រោម៖
១៖ ០៨៥ ៦០០ ០០២
២៖ ០៨៥ ៦០០ ០០៣
៣៖ ០៩៨ ២២០ ០០១
៤ ៖ ០៩៨ ២២០ ០០២
ធនាគារជាតិនៃកម្ពុជា បង្កើតក្រុមការាងារគាំពារអតិថិជនដែលប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ និងធនាគារ អំពីការប្រព្រឹត្តបទល្មើសផ្សេងៗ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយ Hot Line នេះជារបស់មន្ត្រីនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ដើម្បីទទួលពីអតិថិជនអំពីការប្រព្រឹត្តល្មើសបទបញ្ញាត និងច្បាប់នានារបស់មន្រ្តី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ហើយធនាគារជាតិនៃកម្ពុជាបន្ត និងរឹតបន្តឹង និងចុះដល់ទីកន្លែងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងករណីពិនិត្យឃើញបទល្មើសជាក់ស្តែងយើងនឹងដសក់ពិន័យតាមច្បាប់៕
...
Read More
FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចំរុះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោងប្រមាណ៤៖០០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ភាគីឡាវបានដកកងទ័ព (កងទី៤) របស់ខ្លួន ចេញពីទឹកដីកម្ពុជារួចអស់ហើយ ពោលមានន័យថា នៅពេលនេះកងទ័ពរបស់ឡាវ មិនមាននៅលើទឹកដីកម្ពុជាទៀតទេ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោង៤រសៀលថ្ងៃនេះ កងទ័ពឡាវបានដកចេញអស់ហើយ នៅលើភូមិសាស្ដ្រដែលកងទ័ពឡាវ មិនមាននៅសេសល់ទៀតទេ, កងទ័ពឡាវបានដកចេញម្តងមួយកងៗ រហូតដល់ពេលនេះកងទី៤ហើយ»។
ការដកចេញកងទី៤របស់ឡាវ នៅពេលនេះស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ នៅវេលាម៉ោងប្រមាណជិត៤រសៀលថ្ងៃសៅរ៍នេះ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការចរចា សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់កងទ័ព និងប្រជាជនកម្ពុជាថា នាយករដ្ឋមន្រ្តីឡាវ បានយល់ព្រមដកកងទ័ព របស់ខ្លួន ចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ៕
...
Read More
FN ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះថា កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រឈមមុខតទល់ជាមួយភាគីឡាវ ដោយរង់ចាំបទបញ្ជាពីថ្នាក់កំពូលតែប៉ុណ្ណោះ។
ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសានវាទចំនួន៦ថ្ងៃ ពោលគឺត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ប៉ុណ្ណោះ ដើម្បីឱ្យកងទ័ពឡាវ ដកខ្លួនចេញពីចំណុចព្រំដែន លើដឹកដីកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ដែលកងទ័ពទាំងនោះ បានមករារាំង ដល់ការធ្វើផ្លូវក្រវ៉ាត់ព្រំដែនរបស់កម្ពុជា។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចការពារទឹកដីកម្ពុជា មិនឱ្យបាត់បង់។ កងយោធពលខេមរភូមិន្ទ សូមរកក្សាសិទ្ធិការពារនូវបូរណភាពទឹកដីរបស់ខ្លួន ហើយប្រឆាំងដាច់ខាតនូវការរំលោភពបំពានណាមួយមកលើទឹកដីកម្ពុជា។
សូមបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មក យោធាកម្ពុជា និងឡាវ ធ្លាប់បានប្រឈមមុខគ្នាជាថ្មី បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ភាគីកម្ពុជា ដែលឈូសឆាយដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រងប្រទេសកម្ពុជា។ ប៉ុន្តែការប្រឈមមុខគ្នានេះ បានស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមានការសម្របសម្រួលដោយភាគីទាំងពីរនៅតំបន់នោះ។ ទោះជាយ៉ាងនេះក្តី ក៏ភាគីកងទ័ពឡាវ នៅមិនទាន់ដកទ័ពចេញពីព្រំដែនក្នុងទឹកដីកម្ពុជានៅឡើយទេ។
ក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិតសភាចារ្យ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកទ័ពរបស់ភាគីឡាវ ចូលខេត្តស្ទឹងត្រែងប្រទេសកម្ពុជានេះ មិនអាចឱ្យកម្ពុជាអត់ធ្មត់បានឡើយ ដោយសារតែឡាវ ពុំទាន់ឆ្លើយតបនឹងកំណត់ទូតរបស់កម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី០២ ខែសីហា កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជិះយន្តហោះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សារឿងដកទ័ពនេះ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាមេទ័ពកម្ពុជា ឲ្យត្រៀមកម្លាំងទៅបណ្តេញកងទ័ពឡាវចេញពីប្រទេសកម្ពុជាផងដែរ។Read More

FN ៖ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ អាហារមួយពេល និងថវិកាមួយចំនួន ជូនដល់សមាគមរស្មីកុមារកម្ពុជា ដែលមានកុមារកំព្រា កុមារក្រីក្រ សិស្សស្នាក់នៅក្នុង-ក្រៅសមាគម និងគ្រូ-បុគ្គលិក សរុបចំនួន ១១៧នាក់ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ និងសូមឱ្យកុមារ សិស្ស-និស្សិតទាំងអស់ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ រៀនសូត្រ វិជ្ជាជីវៈ នៅក្នុងសមាគមនេះ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងចេះជួយយកអាសារគ្នាទៅវិញទៅ-មក ដូចពាក្យចាស់ថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។ បន្ថែមពីនេះ សូមក្មួយៗទាំងអស់ បំពេញកាតព្វកិច្ចជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជៀសវាងការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តនូវអំពើអបាយមុខ និងសេពគប់មិត្តមិនល្អ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានោះ លោក ប៉ាត ណូន ប្រធានក្រុមប្រឹក្សានៃសមាគម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងបានឧបត្ថម្ភជាបន្តបន្ទាប់ចំនួន ៥លើក ដល់សមាគម ថែមទាំងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌទៀតផង។
សូមបញ្ជាក់ថា អំណោយប្រគល់ជូនសមាគមរស្មីកុមារកំព្រារួមមាន ៖ អង្ករ...Read More

FN ៖ ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ លោក អឿន រតនៈ ប្រធានប្រតិភូ Miss Globle ប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រិត្តិការណ៍ប្រឡងបវរកញ្ញាពិភពលោក (Miss Globle ) នាខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ ដោយមានការចូលរួមពីបវរកញ្ញាតំណាងប្រទេសប្រមាណ៨០ ចូលរួមផងនោះ។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានណែនាំឲ្យអ្នកដឹកនាំ សហការជាមួយផ្នែកជំនាញរបស់ក្រសួងទេសចរណ៍ ដើម្បីធ្វើគម្រោងផែនការកម្មវិធីឲ្យបានច្បាស់លាស់ រាប់ទាំងកម្មវិធីទស្សនកិច្ច របស់ប្រតិភូបវរកញ្ញាទៅកាន់គោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិសំខាន់ៗ ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលជាមុន។
លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍សូមស្វាគមន៍ និងគាំទ្រព្រឹត្តិការណ៍ពិភពលោកដ៏ធំនេះ ដោយលោកបានលើកឡើងថា វាបានជួយលើកកិត្តិនាម ទេពកោសល្យរបស់បវរកញ្ញាកម្ពុជា វាក៏ជាឱកាសជួយផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោកផងដែរ។
លោក អឿន រតនៈ បានឲ្យដឹងថា ព្រឹត្តិការណ៍ Miss Globle នៅកម្ពុជា ឆ្នាំ២០១៧នេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនជូនជាតិកម្ពុជា ពិសេសគឺការផ្សព្វផ្សាយតាមរយៈខ្សែវីដេអូ ដោយលោកបានមើលឃើញពីការរីកចម្រើនរបស់វិស័យទេសចរណ៍របស់ជាតិ ដែលកំពុងទាក់ទាញទេសចរកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះហើយ ទើបលោកចង់ឲ្យការផ្សព្វផ្សាយព្រឹត្តិការណ៍ទៅកាន់ពីភពលោក ភ្ជាប់ជាមួយទេសភាព និងទិដ្ឋភាពទេសចរណ៍ពិសេសៗ ក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា មុនឈានទៅដល់ព្រឹត្តិការណ៍ Miss Globle កម្ពុជាក៏នឹងមានកម្មវិធីប្រឡងកញ្ញាឯកក្នុងប្រទេសមួយផងដែរ ដើម្បីជ្រើសរើសបេក្ខនារីដែលមានសម្រស់ ទេពកោសល្យ និងសមត្ថភាពលើសគេ នៅសប្ដាហ៍ទី២ នៃខែតុលា ឆ្នាំ២០១៧ ខាងមុខ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Miss Globle ជាមួយបេក្ខនារីមកពីប្រទេសដទៃ នៅខេត្តសៀមរាប៕
...
Read More
FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ធ្វើការសិក្សាពីនីតិវិធី ក្នុងការពន្លឿនការផ្ដល់លិខិតឆ្លងដែន ជូនដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនៅក្រៅប្រទេសឲ្យបានលឿន និងឆាប់រហ័សក្នុងគោលដៅជួយកាត់បន្ថយ ការចេញទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងការជួញដូរមនុស្ស។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្ដន៍ឆ្នាំ២០១៧-២០១៨ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការពន្លឿននីតិវិធីក្នុងការធ្វើលិខិតឆ្លង ដែនឲ្យបានលឿន និងឆាប់រហ័សនេះ ក្នុងគោលដៅចៀសវាង កាត់បន្ថយការចំណាយ ពេលវេលាថវិការបស់ប្រជាពលរដ្ឋ និងពលករដែលមកធ្វើលិខិតឆ្លងដែន។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែននេះ ត្រូវកំណត់ឲ្យបានច្បាស់លាស់ថា តើមានរយៈពេលប៉ុន្មានថ្ងៃ មាន២ថ្ងៃ ឬ៣ថ្ងៃយ៉ាងយូរ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ដោយខុសច្បាប់ និងការជួញដូរមនុស្សផងដែរ។
សម្ដេច ស ខេង បានលើកឡើងថា កន្លងមកពលករកម្ពុជា ដែលបានចេញទៅ ធ្វើការនៅក្នុងប្រទេសថៃ ឬប្រទេសផ្សេងទៀតមួយចំនួន មិនមានលិខិតឆ្លងដែនទេ ដោយសារតែការធ្វើលិខិតឆ្លងដែន មានការពិបាក និងមានរយៈពេលយូររហូតដល់១ខែ ឬ២ខែដែលបញ្ហានេះ ត្រូវធ្វើការសិក្សា និងដោះស្រាយបន្ថែម។
សម្ដេចក្រឡាហោម បានជំរុញឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រៀបចំចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈជាមួយប្រទេស ដែលមិនទាន់បានធ្វើ និងប្រទេសដែលមានពលករកម្ពុជា កំពុងធ្វើការនៅទីនោះដើម្បីធានាសុវត្ថិភាព ជូនដល់ពលករកម្ពុជា ដែលកំពុងធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់។
ជាមួយគ្នានោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា ការរៀបចំផែនការ និងឯកសារគោលប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្សនេះ មានគោលដៅលើកកម្ពស់ ការខិតខំប្រឹងប្រែងលុបបំបាត់រាល់ទម្រង់ជួញដូរ មនុស្សអំពើធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលកើតមានក្នុងប្រទេស និងប្រជាជនកម្ពុជា បើទោះបីជាកើតមាននៅទីណាក៏ដោយទាំងក្នុង...Read More

FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងថា ប្រជាជនទូទាំងប្រទេស កំពុងមានសិទ្ធិសេរីភាព និងការរស់នៅប្រកបដោយសុភមង្គល ក្រោមដំបូលសន្តិភាព និងស្ថេរភាពយ៉ាងពេញលេញ និងមានជីវភាពកាន់ តែធូរធារ។
ការថ្លែងបែបនេះក្នុងឱកាសដែលលោកស្រី ម៉ែន សំអន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ វេទិកាថ្នាក់ជាតិ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ។
លោកស្រី ម៉ែន សំអន បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក្នុងនាមលោកស្រី ជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ទី១៖ ពង្រឹងសតិអារម្មណ៍ប្រជាពលរដ្ឋយើង តាមមូលដ្ឋានឲ្យមានភាពពជឿជាក់ និងកក់ក្តៅជាមួយ រាជរដ្ឋាភិបាលកម្ពុជា, ទី២៖ ជំរុញធ្វើឲ្យមន្ត្រីរាជការយើងយល់ដឹងកាន់តែច្បាស់ ពីស្ថានភាពជាក់ស្តែងខាងសេដ្ឋកិច្ច សន្តិសុខនៅមូលដ្ឋាន និងចុះទៅសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋានស្វែងយល់ពីសមិទ្ធផល ជីវភាពរស់នៅរបស់ប្រជាជនសម្រាប់ លើកឡើងមក ដោះស្រាយថ្នាក់ជាតិ, ទី៣៖ ពន្យល់ប្រជាជនឲ្យជ្រាប ពីគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល ឲ្យបានស៊ីជម្រៅ, ទី៤៖ អាចវាយបកពីការ ឃោសនាអកុសលប្រកបដោយ ពិសពុលរបស់ក្រុមប្រឆាំង ខំពន្យល់បកស្រាយចម្ងល់ និងភាពស្រពេចស្រពិលរបស់ប្រជាពលរដ្ឋយើង និងកែប្រែទស្សនៈខុសឆ្គងរបស់គាត់ និងទី៥៖ បង្កើនភាពជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាជននៅតាមមូលដ្ឋាន ព្រោះតួនាទីរបស់មន្ត្រី យើងគឺបម្រើប្រជាជន ។
លោកស្រី ម៉ែន សំអន បានបន្ថែមថា ដោយសារឆ្នាំក្រោយនេះ...Read More

FN ៖ នៅគ្រាដែលរដូវប្រមូលផលស្រូវ រដូវវស្សាជិតឈានចូលមកដល់នោះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ លោក កៅ ថាច អគ្គនាយកធនាគាអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយកញ្ចប់ឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០ លានដុល្លារ សម្រាប់ការជំរុញទិញស្រូវពីកសិករ សំដៅធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថេរភាព និងជំរុញការនាំចេញទៅក្រៅប្រទេស។
កិច្ចប្រជុំដ៏មានសារសំខាន់នោះ មានការចូលរួមពីលោក ឡុង ថាក អភិបាលរងខេត្ត និងអស់លោកជាអភិបាលស្រុក មានស្រុកស្វាយអន្ទរ ក្រុងព្រៃវែង ស្រុកព្រះស្តេច ស្រុកកញ្ជ្រៀច ស្រុកពោធិរៀង ស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកពារាំង និងស៊ីធរកណ្តាល និងមានការ ចូលរួមពីប្រធានមន្ទីពាណិជ្ជកម្ម មន្ទីអភិវឌ្ឍន៍ជនបទ មន្ទីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច សភាពាណិជ្ជកម្ម និងភាគីរោងម៉ាស៊ីនផងដែរ។
ក្នុងជំនួបនៃកិច្ចប្រជុំនេះ ទន្ទឹមពេលឱកាសប្រមូលផលជិតមកដល់ របស់បងប្អូនប្រជាកសិករ លោក កៅ ថាច បានស្នើសុំឲ្យអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមយ៉ាសកម្ម ក្នុងការសម្របសម្រួលការទិញ លក់កសិផលរបស់កសិករនិងការដឹកជញ្ជូនកសិផល ទៅទីផ្សារ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការលំបាក របស់បងប្អូនប្រជាកសិករយើង។ ម្យ៉ាងទៀត កន្លងមកការអនុវត្តគម្រោងឥណទាន ពិសេសនេះក្នុងឆ្នាំ២០១៦ មិនមានលក្ខណៈទូលំទូលាយ ដោយសារការអនុវត្តមានភាពបន្ទាន់។
តាមរយៈនៃកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធខាងលើនេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ មានជំនឿជាក់យ៉ាង មុតមាំថា ការប្រើប្រាស់ឥណទានពិសេស របស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៧ និងមានភាពល្អប្រសើរដោយសារ មានការសហការ ទូលំទូលាយពីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាការបានត្រៀមខ្លួន របស់ម្ចាស់រោងម៉ាស៊ីន ក្នុងការទទួលយកឥណទានពិសេសនេះ។
សូមជម្រាបថា ខណៈរដូវប្រមូលផលស្រូវឈានចូលមកដល់នោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ថែមនូវទឹកប្រាក់៣៨លានដុល្លារ សម្រាប់គាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា។
ទឹកប្រាក់ដែលរាជរដ្ឋាភិបាល បន្ថែមចំនួន៣៨លានដុល្លារថ្មីនេះ បែងចែកជាពីរផ្នែកគឺ ២៣លានដុល្លារបន្ថែម ពីលើថវិកា២៧លានដុល្លារ ឲ្យកើនដល់៥០លានដុល្លារ ដើម្បីជួយការពារ កុំឲ្យធ្លាក់ចុះនៃតម្លៃស្រូវ...Read More

FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ការងារស័្មគ្រចិត្ដ ជាធនធានមួយដ៏សំខាន់ ក្នុងការបង្ហាញនូវគំរូល្អ ដល់អ្នកជុំវិញខ្លួន ដោយមិនដឹងខ្លួនពិសេសពេលចេញទៅអនុវត្ដន៍ការងារនីមួយៗ ដើម្បីជួយកិច្ចការងារមនុស្សធម៌ ជួយជនងាយរងគ្រោះ ពិសេសប្អូនៗធ្វើចរាចរណ៍នៅតាមស្ដុបនីមួយៗ និងសកម្មភាពជាច្រើនផ្សេងទៀ។
លោកបានថ្លែងបែបនេះ ក្នុងឱកាសបំពាក់ឯកសណ្ឋានលើកទី២ ឆ្នាំ២០១៧ ដល់សមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជា ចំនួន២០៧នាក់ នៅសាកលវិទ្យាល័យ វិទ្យាសាស្ដ្រ សុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ។
លោក ហ៊ុន ម៉ានី បានថ្លែងថា «ការងារស្ម័គ្រចិត្ដ ជាការងារមួយចេញពីបេះដូង ដោយមិនមែនធ្វើដើម្បីទទួលបានប្រាក់កម្រៃនោះទេ ហើយការងារស្ម័គ្រចិត្ដ ជាការងារមួយ បន្ថែមទៅលើការងារប្រចាំថ្ងៃរបស់យើង ដូច្នេះយើងត្រូវឆ្លៀតឱកាសឲ្យបាន ក្នុងកម្រិតណាមួយ តាមរយៈការងារស័្មគ្រចិត្ដ លះបង់ដើម្បីជួយដល់សង្គម ជួយជនងាយរងគ្រោះ មិនថាអ្នកណានោះទេ ព្រោះរស់នៅលើទឹកដីយើងតែមួយ។ ពិសេសការងារស័្មគ្រចិត្ដ នឹងបណ្ដុះបណ្ដាលឲ្យយើង ចេះដឹកនាំ ចេះរកគន្លឹះ ក្នុងការដោះស្រាយធ្វើអ្វីមួយដោយ ជួយសង្គមជាធំ»។
លោកបានថ្លែងទៅកាន់សមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជាថា «ពេលប្អូនចេញទៅធ្វើសកម្មភាពកាកបាទក្រហមក្ដី និងសកម្មភាពផ្សេងៗក្ដី ដោយស្ម័គ្រចិត្ដប្អូននឹងយល់ពីការងារស័្មគ្រចិត្ដនេះ ដោយខ្លួន ថានឹងបានអ្វីមកវិញនោះ គឺស្នាមញញឹមដោយសប្បាយចិត្ដ ពីពួកគាត់មកកាន់ប្អូននោះ ប្អូននឹងយល់ពីការងារនេះ ហើយប្អូននឹងក្លាយជាបុគ្គល ដែលរស់នៅក្នុងសង្គមមួយ ដែលចេះយកអាសារ ចេះដឹងពីទុក្ខធុរៈ ចេះដឹងចែករំលែកពីអ្វីដែលខ្លួនមាន ទៅឲ្យអ្នកដទៃ និងសង្គមជាតិ»។
ព្រមជាមួយគ្នានោះ គឹម ហៀង ដែលជាសមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជា មកពីសាកលវិទ្យាល័យ វិទ្យាសាស្ដ្រ សុខាភិបាលបានថ្លែងថា «ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលជាសមាជិកថ្មី របស់ក្លឹមយុវជនកាកបាទក្រហមកម្ពុជា ព្រោះខ្ញុំបានចូលរួមចំណែក ធ្វើការងារមនុស្សធម៌យ៉ាងពិកប្រាកដ ជួយដល់ប្រជាពលរដ្ឋយើង ដែលត្រូវការយើងជួយ ទាំងក្រីក្រ ក្មេងកំព្រារ...Read More

FN ៖ សហរដ្ឋអាមេរិក បានព្រមព្រៀងផ្តល់ជំនួយបច្ចេកទេសពង្រឹងសុវត្ថិភាពចំណីអាហារ និង ការពារអ្នកប្រើប្រាស់ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តលើផលិតផលចំណីអាហារ និងសម្រាប់បើកផ្លូវដល់ផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សាររបស់អាមេរិក។
ការព្រមព្រៀងនេះបានធ្វើឡើងក្នុងកិច្ចពិភាក្សាមួយរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោកស្រី Bar bara Weisel ឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅក្នុងសប្តាហ៍នេះ ដើម្បីពង្រីកពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកនោះ លោក ប៉ាន សូរស័ក្តិ បានដឹកនាំមន្រ្តីកម្ពុជាមកពីក្រសួងស្ថាប័នផ្សេងគ្នាចំនួន៨ ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
ក្នុងកិច្ចពិភាក្សានោះ លោក ប៉ាន សូរស័ក្ដិ និងលោកស្រី Barbara WEISEL បានពិភាក្សាលើចំណុចមួយចំនួនដូចជា គោលនយោ បាយពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក ឆ្នាំ២០១៧ អនាម័យ និងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការងារនិងពលកម្ម កិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រោមអង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធអនុ គ្រោះពន្ធទូទៅ និងជំនួយបច្ចេកទេស។
តាមរយៈកិច្ចពិភាក្សាគណៈប្រតិភូកម្ពុជា និងសហរដ្ឋអាមេរិក បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងកិច្ចសម្រួលពាណិជ្ជកម្ម ការងារនិងពលកម្ម ការការពារកម្មសិទ្ធិបញ្ញា និងបង្កើនការទាក់ទាញ និងការប្រកួតប្រជែងពាណិជ្ជកម្មក្នុងវិស័យតែមួយ និងបរិយាកាសវិនិយោគ។ ការពិភាក្សារវាងភាគីទាំងពីរ ផ្តោតលើការកត់សម្គាល់ពីវឌ្ឍនភាពដែលប្រទេសកម្ពុជាកំពុងធ្វើ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍កំណត់សម្រាប់អនុវត្តផែនការច្បាស់លាស់ ក៏ដូចជាគូសបញ្ជាក់ពីវិស័យនានា ដែលត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ ភាគីទាំងពីរបានព្រមព្រៀងគ្នា កំណត់ផែនការសកម្មភាពសម្រាប់តាមដាន TIFA នាឆ្នាំខាងមុខនេះ ដែលក្នុងនោះនឹងបង្កើតក្រុមការងារពិសេស សម្រាប់បញ្ហាទាក់ទងនឹងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា កម្ពុជាកំពុងខិតខំប្រឹងប្រែងបង្កើតច្បាប់ពាណិជ្ជកម្ម និងវិនិយោគនានា ដើម្បីគាំទ្រដល់ការបើកចំហរ និងការស្វាគមន៍ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពីព្រោះសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។
តាមរយៈកិច្ចពិភាក្សានេះ លោកស្រី Barbara WEISEL បានថ្លែងសន្យាថា អាមេរិកនឹងផ្តល់ជំនួយបច្ចេកទេសទាក់ទងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់។...Read More

FN ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹម កុច បានថ្លែងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងអប់រំបាន និងកំពុងជំរុញឲ្យមានការសិក្សាតាមប្រព័ន្ធ Online ដល់សិស្សានុសិស្ស ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសិក្សា និងចំណេញពេលវេលា។
ការលើកឡើងបែបនេះ របស់លោករដ្ឋលេខាធិកា ធ្វើឡើងក្នុងឱកាសដែលោកបានអញ្ជើញចូលរួម ក្នុងកម្មវិធីរំលឹកខួបមួយឆ្នាំនៃ ការអនុវត្តគម្រោង Microsoft Student Partners នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។
លោក អ៊ឹម កុច បានថ្លែងឲ្យដឹងថា «ទិសដៅរបស់ក្រសួង គឺជំរុញឲ្យមានការសិក្សាតាមប្រព័ន្ធ Online ដោយក្រសួងបានប្រើប្រាស់ Facebook Website របស់ក្រសួង ដើម្បីបញ្ចូនឯកសារ លំហាត់ នានាទៅដល់សិស្ស»។
កម្មវិធី Microsoft Student Partners នេះរៀបចំឡើងដោយភាពដៃគូជាមួយក្រសួងអប់រំ និងអង្គការស្ទែមកម្ពុជា ដើម្បីអបអរសាទរកម្មវិធីនិស្សិតដៃគូក្រុមហ៊ុន Microsoft ជំរុញលើកទឹកចិត្តឲ្យអនុវត្តគម្រោងនេះ កាន់តែបានល្អបន្ដទៀត និងចូលរួមចែករំលែកបទពិសោធន៍ពីសំណាក់ក្រុម និងស្សិតដៃគូក្រុមហ៊ុន Microsoft។
លោកក៏បានឲ្យដឹងដែរថា សម្រាប់សិស្សានុសិស្សដែលបានប្រឡងបាក់ឌុបជាប់និទ្ទេស A ឬ B នឹងតម្រូវឲ្យជាប់គ្រូ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងនោះឡើយ។
ក្នុងឱកាសនោះលោកក៏បានថ្លែងអំណរគុណដល់ស្ថានទូត អង្គការក្រុមហ៊ុន Microsoft និងដៃគូអភិវឌ្ឍទាំងអស់ក្នុង ការជួយឲ្យការអប់រំ Stem មានដំណើរការរីកចម្រើនថែមទៀត៕
...
Read More ទៅមុខថយក្រោយ