អគ្គរដ្ឋទូតជប៉ុនចុះហត្ថលេខា ផ្តល់ជំនួយជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅឃុំរមទម ស្រុករវៀង

FN​ ៖ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាប្រគល់ជំនួយជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ សម្រាប់គម្រោងធ្វើផ្លូវឲ្យប្រសើរឡើងវិញ ស្ថិតក្នុងឃុំរមទម ស្រុករវៀង។

ក្នុងឱកាសដ៏រំភើបរីករាយក្រៃលែងនេះ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ លោកអភិបាលស្រុករវៀង លោកជំទប់ឃុំរមទម លោកមេភូមិស្វាយដំណាក់ និងមន្ត្រី ជាច្រើននាក់ផ្សេងទៀតបានអញ្ជើញចូលរួមផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេជប៉ុន ដែលតែងតែផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសជំនួយគូសាណូណិ។

លោកប្រធានមន្ទីរបានថ្លែងទៀតថា ជំនួសមុខឲ្យក្រុមប្រឹក្សា និងអាជ្ញាធរខេត្តព្រះវិហារ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា តាមរយ:ការផ្តល់ជំនួយឥតសំណងយ៉ាងច្រើន សំរាប់ការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដល់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ប្រទេសជប៉ុន បានគាំទ្រចំពោះការអភិវឌ្ឍន៍មូលដ្ឋាន ភូមិ-ឃុំ ក្រោមជំនួយគូសាណូណិជាដើម គឺសំដៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ដាច់ស្រយាលយ៉ាងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សំ លាងទ្រី មានសង្ឃឹម និងជឿជាក់ថា «រដ្ឋាភិបាលជប៉ុន នឹងបន្តបង្កើនការជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍មូលដ្ឋានបែបនេះ នៅពេលខាងមុខជាបន្តបន្ទាប់ទៅទៀត។ ទន្ទឹមនឹងការទទួលបាននូវគម្រោងនេះ និងបន្ទាប់ពីការសាងសង់រួច វាពិតជាជួយសម្រួលដល់ជីវភាពប្រជាជន ដោយចំណាយពេលវេលាតិច ក្នុងការធ្វើដំណើរទៅកាន់សាលារៀន វត្តអារាម និងមន្ទីរពេទ្យជាដើម ជាពិសេសនោះ វាបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ដែលជាយន្តការណ៍ចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង»៕

...Read More

កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការពន្លឿនការអភិវឌ្ឍវិស័យ ICT និងចូលរួមជាមួយប្រទេស​ក្នុង​តំបន់ និងសហគមន៍អន្ដរជាតិ

FN ៖ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការពន្លឿន និងការអភិវឌ្ឍន៍វិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និង ចូលរួមជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្ដរជាតិ។

ការលើកឡើងបែបនេះ របស់លោកធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់តំបន់ស្តីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ – ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់» ដោយមានការចូលរួម​ពីមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ដ្រីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)ជាច្រើនរូបផងដែរ។

លោក សុខ ពុទ្ធិវុធ បានលើកឡើងពីសារៈសំខាន់នៃការសហការគ្នា រវាងក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស និងរវាងបណ្តាប្រទេសនានា នៅក្នុងតំបន់ដើម្បីធ្វើការជាមួយគ្នាឆ្ពោះទៅយុគសម័យឌីជីថល។ លោកថា ប្រទេសនីមួយៗស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍
រៀងៗខ្លួន ក្នុងនោះដែរប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមពន្លឿនការអភិវឌ្ឍវិស័យ ICT និងការធ្វើការជាមួយគ្នាជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដូចITU ហើយយើងសង្ឃឹមថា នឹងមានការសហការគ្នានៅក្នុងតំបន់ដើម្បីអភិវឌ្ឍន៍វិសាល​គមន៍ជាតិ។

លោកបានបន្ដទៀតថា សម្រាប់វេទិកាថ្នាក់តំបន់ស្តីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ – ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់» ក្នុងថ្ងៃនេះជាការបណ្ដុះបណ្ដាលមួយ ក្នុងការទាញការចូលរួមពីប្រទេស​ប្រមាណ២០​ឲ្យចូលរួម ដើម្បីពន្យល់ពីស្ថាប័ន ITU នេះដើម្បីឲ្យដឹងថាមានអ្វីខ្លះក្នុងរចនាសម្ព័ន្ធនេះ ក្នុងការជួយទៅដល់ប្រទេសនីមួយៗដែលជាសមាជិក ITU។

លោកបានបញ្ជាក់ទៀតថា «ក្នុងនោះដែរយើងបានពិភាក្សាពីប្រព័ន្ធ 5G ដែលជាប្រព័ន្ធបច្ចេកទេសថ្មីមួយដែលត្រូវការការប្រើប្រាស់ ប្រេកង់ ក្នុងការជជែកគ្នាក្នុងកិច្ចប្រជុំថ្ងៃនេះយើងក៏បានលើកយកប្រព័ន្ធ 5G នេះយកមកជជែកពិភាក្សាថា តើ​ប្រទេសខ្មែរឈានទៅមុខ​យើងនឹងរៀបចំប្រព័ន្ធ 5G នេះ​ដោយរបៀបម៉េច? ព្រោះថានេះជាបច្ចេកទេសថ្មី១ដែលពិភពលោកកំពុងរៀបចំ»។

សូមបញ្ជាក់ថា វេទិកាថ្នាក់តំបន់នេះ មានសារៈសំខាន់ក្នុងការស្វែងយល់ពីការប្រឈមនានានិងការកាលានុវត្តភាពនៃដំណើរឆ្ពោះទៅបច្ចកវិទ្យា5G ការត្រៀមខ្លួនរបស់ប្រទេសនីមួយៗនៅក្នុងតំបន់ និងការប្រើប្រាស់នៃបច្ចេកទេសនេះប្រកបដោយ​ប្រសិទ្ធភាព...Read More


រោងចក្រធំៗចំនួន៣ថ្មីទៀត ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅកម្ពុជា ជាមួយទុនវិនិយោគជាង ៥០លានដុល្លារអាមេរិក បង្កើតការងារជិត២០០០កន្លែង

FN​​ ៖ រោងចក្រធំៗចំនួន៣ថ្មីទៀត រួមមានរោងចក្រផលិតចំណីសត្វ, រោងចក្រគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រ ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាមួយទុនវិនិយោគសរុបជាង៥០លានដុល្លារអាមេរិក។ នេះបើតាមការជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

រោងចក្រទាំង៣ ដែលបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា និងត្រូវបានចុះបញ្ជីជាស្ថាពរក្នុងខែធ្នូនេះ រួមមាន៖

១៖ ក្រុមហ៊ុន ANT FEED CO.,LTD: គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។

២៖ ក្រុមហ៊ុន DENSO (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រគ្រឿងបង្គុំរថយន្ត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ២១.៤៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨២កន្លែង។

៣៖ ក្រុមហ៊ុន MINEBEA (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ២៤.៦៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៣១៥កន្លែង៕

...Read More

លោក ហ៊ុន ម៉ានី៖ ក្រោយនាំគ្រឿងអលង្ការមាសមកកម្ពុជាវិញ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងស្វែងរក និងនាំត្រឡប់មកវិញនូវកេរដំណែលបុព្វបុរសបន្តទៀត

FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញពីស្មារតីប្ដេជ្ញាថា បន្ទាប់ដង្ហែនាំយកគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ ដែលជារតនវត្ថុខ្មែរនាសម័យអង្គរ ពីចក្រភពអង់គ្លេសមកដល់កម្ពុជានេះតទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងតាមស្រែងរក និងនាំត្រឡប់មកវិញនូវកេរមរតកបុព្វបុរសខ្មែរ មកមាតុប្រទេសវិញជាបន្តបន្ទាប់ឲ្យទាល់តែបាន។

ការប្ដេជ្ញាយ៉ាងក្លៀវក្លានេះ ត្រូវបានបញ្ជាក់ឡើងក្នុងឱកាសផ្ដល់បទសម្ភាសន៍នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកប្រធាន ស.ស.យ..ក រួមជាមួយគណៈប្រតិភូ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននាំគ្រឿងអលង្ការមាសខ្មែរបុរាណខាងលើ មកដល់ដល់ប្រទេសដើមវិញភ្លាមៗ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧។

ចៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក ហ៊ុន ម៉ានី បានរៀបរាប់ថា «ក្រោយទទួលដំណឹងពីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងឡុងដ៍អំពីព័ត៌មានថា គ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ខ្មែរសម័យអង្គរ ត្រូវបានគេដាក់ដេញថ្លៃលក់នៅទីក្រុងឡុងដ៍រួចមក រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស បានស្វះស្វែងទំនាក់ទំនងធ្វើយ៉ាងណា ដើម្បីប្រមូលយកគ្រឿងអលង្ការទាំងនោះមកវិញ តាំងពីពេលនោះមក រាជរដ្ឋាភិបាលបានខំប្រឹងធ្វើការងារ ខំប្រឹងទំនាក់ទំនងដើម្បីដង្ហែនាំរតនវត្ថុមិនអាចកាត់ថ្លៃបានទាំងនោះមកមាតុប្រទេសកម្ពុជាវិញ រហូតបានដង្ហែនាំមកដល់កម្ពុជា នាថ្ងៃនេះ ប្រកបដោយជោគជ័យ និងមានសុវត្ថិភាពពីការចេញដំណើរនៅទីក្រុងឡុងដ៍មក»។

លោកក៏មិនភ្លេចថ្លែងអំណរព្រះគុណ និងអំណរគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ ដែលបានព្រះរាជអនុញ្ញាត និងអនុញ្ញាតឲ្យលោក និងគណៈប្រតិភូបានខិតខំដង្ហែនាំកេរមរតកដូនតាខ្មែរមកវិញ។

មិនតែប៉ុណ្ណោះ លោក ហ៊ុន ម៉ានី បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងតាមស្រែងរក និងនាំត្រឡប់មកវិញនូវរតនសម្បត្តិ កេរមរតកបុព្វបុរសខ្មែរ មកមាតុប្រទេសវិញជាបន្តបន្ទាប់ឲ្យទាល់តែបាន បន្ទាប់អមដង្ហែនាំយកគ្រឿងអលង្ការមាសពីចក្រភពអង់គ្លេសមកដល់កម្ពុជានេះតទៅ។

សូមជម្រាបថា គ្រឿង​អលង្ការ​មាស​​សម្រាប់​លម្អ​លើ​រូប​ចម្លាក់ខ្មែរ ​នា​សម័យ​អង្គរ ដែលទាមទារបានដោយជោគជ័យយកមកវិញនេះ​ ​មានចំនួន​១០គ្រឿង ហើយត្រូវបានក្រុមអ្នកជំនាញបុរាណវត្ថុជាតិ​ និងអន្តរជាតិចាត់ទុកថា ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិដ៏​វិសេសវិសាល​ និងពុំ​អាច​កាត់​ថ្លៃ​បាន។​...Read More


ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា​ តំណាងកម្មករជាង៧០ម៉ឺននាក់ ​ចេញសេចក្តីថ្លែងការណ៍ ប្រាប់​អង្គការជាតិ និងអន្តរជាតិ ជាពិសេសសហគមអ៊ឺរ៉ុប អំពីស្ថានភាពនយោបាយនៅកម្ពុជា

FN ៖ ​លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU តំណាងឲ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើងនៅទូទាំងប្រទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ជំរាបជូនដល់អង្គការជាតិ និងអន្តរជាតិ ជាពិសេសសហគមអ៊ឺរ៉ុប និងអាមេរិក ដែលជាអ្នកបញ្ជាទិញផលិតផលវាយនភ័ណ្ឌនានាពីកម្ពុជា អំពីស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។

តាមរយៈសេចក្ដីដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បញ្ជាក់ថា ស្ថានភាពនយោបាយនៅកម្ពុជា ពុំមែនជារឿងនយោបាយទេ វាគឺជាការអនុវត្តច្បាប់របស់ស្ថាប័នតុលាការសុទ្ធសាតទៅលើបុគ្គល ឬគណបក្សនយោបាយណា ដែលបានប្រព្រឹត្តល្មើសច្បាប់ ហើយវាជារឿងដាច់ដោយឡែកមួយ ពីបញ្ហាសេដ្ឋកិច្ច និងលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។​

​សមាជិកក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) សង្ឃឹមថាអង្គការជាតិ និងអន្តរជាតិ ជាពិសេសសហគមអ៊ឺរ៉ុប និងអាមេរិក អ្នកបញ្ជាទិញនានា មិនបង្អាក់ទឹកចិត្ត​ ដោយយកកត្តានយោបាយ មកភ្ជាប់នឹងសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ និយោជិតឡើយ ហើយកុំយកផលប្រយោជន៍កម្មករនិយោជិត ធ្វើជាចំណាប់ខ្មាំង នៃកត្តានយោបាយមួយជ្រុងណានោះឡើយ ។

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ជួសមុខឲ្យកម្មករនិយោជិត សូមអំពាវនាវដល់ដៃគូទាំងអស់ សូមបន្តអនុគ្រោះពន្ធ និងបន្ថែមការបញ្ជាទិញនូវផលិតផល វាយនភ័ណ្ឌកាត់ដេរ ស្បែកជើង កាបូបពីកម្ពុជា តាមការសន្យាកន្លងមកដើម្បីបន្តបេសសកម្មលើកស្ទួយ និងការពារសិទ្ធ ផលប្រយោជន៍កម្មករ និងផលប្រយោជន៍នៃការផ្តល់សិទ្ធិសេរីភាព សហជីព ដល់កម្មករនិយោជិតដូចកម្ពុជា​៕

...Read More

រមណីយដ្ឋានទេសចរណ៍ ២២កន្លែងនៅកម្ពុជា ក្លាយជារមណីយដ្ឋានគំរូប្រចាំឆ្នាំ២០១៧-២០១៨

FN ៖ ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១រួចមក រមណីយដ្ឋានទេសចរណ៍ចំនួន៣៣ មកពី ១៧រាជធានី-ខេត្ត បានស្ម័គ្រចិត្តចូលរួមជាមួយចលនានេះ ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន២២ បានទទួលជ័យលាភីទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៧-២០១៨។

បន្ទាប់ពីរកឃើញជ័យលាភីទាំងនោះហើយ ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេ បានរៀបចំសិក្ខាសាលាបូកសរុបចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី១
នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងទេសចរណ៍បានកំណត់យក «ឆ្នាំ២០១៧ ជាឆ្នាំប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនៅទូទាំងប្រទេស» និងជាការជួបជុំដ៏សមស្របមួយដែលផ្នែករដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍រួមគ្នាពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗសម្រាប់បន្តអនុវត្តចលនាប្រលងប្រណាំង «រមណីយដ្ឋានស្អាត» នៅបណ្តាឆ្នាំក្រោយៗទៀត សំដៅចូលរួមធ្វើឱ្យកម្ពុជាស្អាត កម្ពុជាបៃតង ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

លោកបន្តថា កន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ជំរុញនូវយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» និងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អនេះ ដោយបានរៀបចំឲ្យមានរួចហើយនូវការជូនជ័យលាភីទីក្រុងស្អាត និងជ័យលាភីសេវាល្អ បដិសណ្ឋារកិច្ចល្អ ក្រោមឆ័ត្រនៃ «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ហើយថ្ងៃនេះក្រសួងទេសចរណ៍ប្រកាសលទ្ធផលរមណីយដ្ឋានស្អាត ក្រោមការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី១។

សម្រាប់ការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១នេះ មានរមណីយដ្ឋានទេសចរណ៍ចូលរួមចំនួន៣៣ មកពីរាជធានី-ខេត្ត ចំនួន១៧ ហើយជាលទ្ធផលរមណីយដ្ឋានទេសចរណ៍ចំនួន២២ បានជាប់ជ័យលាភីទេសចរណ៍គំរូ សម្រាប់ឆ្នាំ២០១៧-២០១៨នេះ ហើយម្ចាស់ជ័យលាភីទាំងនោះក៏ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន អញ្ជើញប្រគល់ពានរង្វាន់ជូនផងដែរ។

ដើម្បីវាយតម្លៃក្នុងចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរគំរូ បេក្ខភាពរមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវគោរពតាមសូចនាករគោលចំនួន៣ រួមមាន​៖
១៖ ការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍៖ ត្រូវរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ និងត្រូវមានផែនការអភិវឌ្ឍន៍ សម្រាប់រមណីយដ្ឋានទេសចរណ៍។

២៖ ការគិតគូរពីបរិស្ថាន៖ ត្រូវគោរពតាមបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិស្ដីពីបរិស្ថាន ត្រូវមានភាពស្អាតនៅទីសាធារណៈ និងទីកន្លែងទទួលសាធារណជន និងការគ្រប់គ្រងសំណល់ ព្រមទាំងត្រូវមានបង្គន់សាធារណៈ ស្របតាមស្ដង់ដារបង្គន់សាធារណៈកម្ពុជា។

៣៖ ព័ត៌មាន សុវត្ថិភាព និងការពេញចិត្តរបស់ភ្ញៀវទេសចរ៖ បង្ហាញព័ត៌មានជាក់ស្ដែង...Read More


អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីជំនាញប្រជុំពិភាក្សា បញ្ជាកកស្ទះចរាចរណ៍រាល់ថ្ងៃ នៅចំណុចក្បាលថ្នល់ ក្នុងខណ្ឌចំការមន, រដ្ឋបាលគ្រោងនឹងកសាងស្ពានអាកាស ឬផ្លូវក្រោមដី នៅតំបន់នោះ

FN ៖ ដោយសារកំណើនប្រជាជន និងកំណើននៃមធ្យោបាយធ្វើដំណើរ មានការកើនឡើងឥតឈប់ឈរ ធ្វើឲ្យនៅរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ដូចជា នៅតំបន់ក្បាលថ្នល់ មានការកកស្ទះជាប្រចាំ ជាពិសេសនៅចំណុចប្រសព្វរវាងផ្លូវព្រះមុន្នីវង្ស ផ្លូវ២៧១ និងផ្លូវ៦០ម៉ែត្រនោះ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ដោយមានមន្រ្តីជំនាញពាក់ព័ន្ធចូលរួម ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាព កែសម្រួលប្រព័ន្ធចរាចរណ៍នៅចំណុចខាងលើនេះ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនេះថា «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងគិតគូរពីលទ្ធភាព ក្នុងការកសាង ឬ សម្រួលចរាចរណ៍ ដែលគ្រោងនឹងកសាងស្ពានអាកាស ឬផ្លូវក្រោមដី នៅតំបន់នោះ។ យ៉ាងណាមុននឹងឈានទៅការកសាង ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ ត្រូវការពិនិត្យ និងពិភាក្សាគ្នា ឱ្យបានគ្រប់ជ្រុងជ្រោយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យតំបន់នោះ មិនឱ្យមានការកកស្ទះបន្តទៀត»។

លោក ម៉េត មាសភក្តី បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនោះដែរ មន្រ្តីជំនាញក៏បានលើកឡើងពីជម្រើសមួយចំនួន ទៅតាមទិសប្រសព្វពីផ្លូវណាមួយ ដើម្បីអង្គប្រជុំធ្វើការពិភាក្សាគ្នា ឱ្យបានហ្មត់ចត់ ដើម្បីឱ្យការងារនោះរឹតតែច្បាស់លាស់ ពិសេសគិតពីផលប៉ះពាល់ព្រោះថា នៅទីតាំងនោះ បើកសាងស្ពានអាកាស ឬផ្លូវក្រោមដី វាអាចនឹងមានផលប៉ះពាល់ ជាមួយបណ្តាញអគ្គិសនី ក៏ដូចជា បណ្តាញទឹកក្រោមដីផងដែរ។ ដូច្នេះទាមទារឱ្យមានការគិតគូរ ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចកសាង។

ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានចាត់ឱ្យអភិបាលរងមួយចំនួន រួមជាមួយមន្ទីរជំនាញ ពិនិត្យ ពិភាក្សាលើការងារបច្ចេកទេសបន្ថែមទៀត ដោយចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីឱ្យដឹងច្បាស់ពីលំហូរចរាចរណ៍ នៅតំបន់នោះ ដែលកំពុងមានការកកស្ទះ ហើយក៏គិតគូរផងដែរ អំពីលទ្ធភាព ធ្វើការរំដោះចរាចរណ៍បណ្តោះអាសន្ន មុនពេលគម្រោងនេះ ចាប់ផ្តើមដំណើរការការដ្ឋាន។

គួរបញ្ជាក់ថា ជាគម្រោងរបស់រាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ...Read More


CPP​ ដាក់បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត ជំនួសតំណែងសមាជិកសភារបស់ខ្លួន៤រូប ដែលលាលែងពីតំណែង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត មកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវជំនួសតំណែង សមាជិកសភា៤រូបរបស់គណបក្សប្រជាជន ដែលបានដាក់ពាក្យលាលែងពីតំណែងនាថ្មីៗនេះ។ នេះបើតាមលិខិតរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

បេក្ខជនតំណាងរាស្រ្តថ្មីទាំង៤រូប រួមមាន៖
១៖ លោក សុខ ប៊ន នៅឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ
២៖ លោក អ៊ុក ដាមរី ឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាល
៣៖ លោក ជុំ យុហៀន ឈរឈ្មោះនៅមណ្ឌលខេត្តកោះកុង
៤៖ លោក ពៅ សាមី ឈរឈ្មោះនៅមណ្ឌលខេត្តព្រៃវែង

បេក្ខជនតំណាងរាស្រ្តថ្មី៤រូបនេះ គឺជាអ្នកដែលត្រូវជំនួសសមាជិករដ្ឋសភាមកពី CPP​​ ៤រូប ដែលលាលែង ហើយត្រូវបាន គ.ជ.ប បញ្ចូនភ្ជាប់ជាមួយ​ បញ្ជីឈ្មោះបេក្ខជន១១រូប ផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលរៀបចំដោយ គ.ជ.ប ដើម្បីកាន់អាសនៈចំនួន១១ ដែលសេសសល់ ក្រោយគណបក្សចំនួន២ មិនទទួលយកក្រោយរំលាយគណបក្សសង្រ្គោះជាតិ។

នាថ្មីៗនេះសមាជិករដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា ចំនួន៤រូប បានលាលែងពីតំណែងក្នុងនោះមាន ១៖ លោក សុខ ឥសាន តំណាងរាស្រ្ត មណ្ឌលខេត្តព្រៃវែង, ២៖ លោក ហែម ខន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ, ៣៖ លោក អាយ ខន តំណាងរាស្ត្រ​មណ្ឌល​កោះកុង, ៤៖ លោក ម៉ម ជុនហ៊ុយ ​មណ្ឌលខេត្តកណ្តាល។

បើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា ការលាលែងរបស់សមាជិករដ្ឋសភាទាំង៤រូបនេះ...Read More


គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឲ្យ CPP ធ្វើឲ្យចំនួនអាសនៈរបស់បក្សកាន់អំណាច ក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបែងចែកអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនទទួលយកអាសនៈចំនួន១១ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ។ គ.ជ.ប បានបញ្ជាក់ថា ការបែងចែកអាសនៈនៅទំនេរនេះ ធ្វើឡើងស្របតាមមាត្រ១៣៨ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្រោយពីបានគណនា តាមរូបមន្តបែងចែកអាសនៈ ក្នុងមណ្ឌលបោះឆ្នោតរួចមក គ.ជ.ប បានសម្រេចដូចខាងក្រោម៖

– មណ្ឌលខេត្តបាត់ដំបង៖ មានអាសនៈដែលនៅទំនេរសរុបចំនួន១ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន១អាសនៈ។
– មណ្ឌលកំពង់ចាម៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។
– មណ្ឌលកណ្តាល៖ មានអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ។
– មណ្ឌលរាជធានីភ្នំពេញ៖ មានអាសនៈដែលនៅទំនេរសរុបចំនួន៣ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣អាសនៈ។
– មណ្ឌលខេត្តព្រៃវែង៖ នអាសនៈដែលនៅទំនេរសរុបចំនួន២ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន២អាសនៈ៕

...Read More

គ.ជ.ប៖ អាសនៈចំនួន១១ ដែលសេសសល់ពីគណបក្ស២មិនទទួលយក នឹងធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា

FN ៖ ផ្អែកតាមរូបមន្តច្បាប់ និងសំឡេងឆ្នោតបានការណ៍ នៅតាមមណ្ឌលខេត្តនៃអាសនៈចំនួន១១ ដែលសេសសល់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ដែលប្រកាសមិនទទួលយកនោះ អាសនៈទំនេរទាំង១១នេះ អាចនឹងធ្លាក់លើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស ដែលមានសំឡេងច្រើនលើសលុប នៅតាមមណ្ឌលទាំងនោះ។លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា អាសនៈរដ្ឋសភាចំនួន១១ ដែលគណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រកាសមិនទទួលយកនោះមាននៅក្នុងមណ្ឌលរាជធានីខេត្តចំនួន៥ ក្នុងនោះមានបាត់ដំបង ១អាសនៈ, កំពង់ចាម៣អាសនៈ, កណ្តាល២អាសនៈ, ភ្នំពេញ៣អាសនៈ និងព្រៃវែង២អាសនៈ។

លោកបានបន្តថា បើផ្អែកតាមសំឡេងសន្លឹកឆ្នោតបានការណ៍ ក្នុងចំណោមគណបក្ស៤ដែលអាចទទួលបានអាសនៈពីការបែងចែកជុំទី២នេះ គឺគណបក្សប្រជាជនកម្ពុជាមានសំឡេងច្រើនលើសលុប ឯគណបក្សផ្សេងៗទៀតមានតិចតួចប៉ុណ្ណោះ ដូច្នេះការគណនាបឋមបង្ហាញថា អាសនៈទាំងអស់នោះ អាចនឹងបានទៅលើគណបក្សប្រជាជនកម្ពុជា។

លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបែងចែកអាសនៈ១១នេះ គឺបែងទៅតាមមណ្ឌលបោះឆ្នោតពាក់ព័ន្ធ។ អញ្ចឹងបើមើលទៅតាម សន្លឹកឆ្នោត បានការរបស់គណបក្សដែលត្រូវទទួលការបែងចែកអាសនៈនោះ គឺគណបក្សប្រជាជនកម្ពុជា មានចំនួនសន្លឹកឆ្នោតច្រើនមែនទែន រហូតដល់ជាង២សែនសំឡេង កន្លែងខ្លះ៣សែន ជិត៤សែនឯណោះ អញ្ចឹងយើងអាចដឹងហើយថា លទ្ធផលនៃការបែងចែកអាសនៈដែលនៅទំនេរនេះ គឺបានទៅលើគណបក្សណាមួយ»។

សូមបញ្ជាក់ថា គ.ជ.ប ពេលនេះ កំពុងរៀបចំបែងចែកអាសនៈរដ្ឋសភាទំនេរចំនួន១១ទៀត ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនទទួលយកពីការបែងចែកនៅតង់ទី១។ ការបែងចែកតង់ទី២នេះ បានធ្វើឡើងបន្ទាប់ពីគ.ជ.ប រៀបចំបែងចែកអាសនៈទំនេរចំនួន៤៤ ឱ្យគណបក្សនយោបាយចំនួន៣ រួចរាល់ ហើយបេក្ខជនតំណាងរាស្រ្ត៤៤រូប ដែលទៅកាន់អាសនៈទំនេរ៤៤នោះ នឹងត្រូវប្រកាសសុពលភាពនៅដើមសប្តាហ៍ក្រោយនេះ៕

...Read More

គ.ជ.ប អំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឃុំ-សង្កាត់ ឬតាម www.voterlist.org.kh ចាប់ពីថ្ងៃទី១៤-២៤ ខែធ្នូ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត​រួចហើយ សូមទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន នៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុប​ចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពលរដ្ឋខកខានមិនបាន ទៅពិនិត្យឈ្មោះដោយផ្ទាល់ លើបញ្ជីដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ទេនោះ ពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនឯង នៅលើគេហទំព័រ www.voterlist.org.kh ក៏បាន។ បើតាម គ.ជ.ប ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានអ្នកចុះឈ្មោះសរុបចំនួន៥៣៦,៦៧៤នាក់។ ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមាន ចំនួន២១,៦៧១នាក់ និងប្រជាពលរដ្ឋដែលស្នើសុំធ្វើការកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន៥,៥៧២នាក់។ សរុបជាលទ្ធផលបណ្ដោះអាសន្ន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ សរុមមានចំនួន៨,៣៨០,២៤០​នាក់ ស្មើនឹង៨៤,៨០% បើធៀបទៅនឹងចំនួនប៉ាន់ស្មាន អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង
មានចំនួន៩,៨៨២,៧៤៦នាក់។

ជាមួយគ្នានេះ គ.ជ.ប ចាត់ទុកថា លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតនេះ មានអត្រាខ្ពស់ល្អបង្គួរបើធៀបទៅនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលប្រើប្រព័ន្ធ​ចុះឈ្មោះបោះឆ្នោតដូចគ្នា៕

...Read More

គ.ជ.ប បង្ហាញបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ដែលនឹងទៅកាន់អាសនៈទំនេរ នៅរដ្ឋសភា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនបញ្ជីឈ្មោះលើកទី១ នៃបេក្ខជនតំណាងរាស្រ្តមកពីគណបក្សនានា ទៅកាន់រដ្ឋសភារួចហើយ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីកាន់អាសនៈដែលទំនេរនៅក្នុងរដ្ឋសភា។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលត្រូវទទួលបាន៦អាសនៈ និងគណបក្សខ្មែរឈប់ក្រ ដែលត្រូវទទួលបាន៥អាសនៈពីការបែងចែកនេះ បានប្រកាសមិនទទួលយកចំណែកអាសនៈនេះទេ។ ដោយឡែកគ.ជ.ប កំពុងតែបន្តនីតិវិធីបែកចែកអាសនៈទំនេរ ដែលសល់ពីគណបក្សទាំងពីរនេះ ទៅឱ្យគណបក្សផ្សេងៗ៤ទៀត ដែលទទួលយក។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត៤៤រូប មកពីគណបក្សចំនួន៣ ដែលយល់ព្រមទទួលយកអាសនៈទំនេរក្នុងរដ្ឋសភា ក្នុងនោះមា​ន៖
១. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ ។
២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ ។
៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ ។

...Read More

ទៅមុខថយក្រោយ