តំណាងកម្ពុជាប្រចាំ UN៖ កម្ពុជាប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍ទាំងទ្បាយ ដែលបង្កប់ទៅដោយចរិតនយោបាយនៅពីក្រោយ

FN ៖ កម្ពុជាបានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍ទាំងទ្បាយណា ដែលត្រូវបានធ្វើទ្បើងដោយបង្កប់ទៅដោយចរិតនយោបាយនៅពីក្រោយ ដោយព្រងើយកន្តើយចំពោះសមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយ នៅក្នុងការថែរក្សាការពារច្បាប់ និងសណ្តាប់ធ្នាប់ដើម្បីជាសារប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។

នេះគឺជាសេចក្តីថ្លែងការណ៍របស់ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ ដែលឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ប្រឆាំងនឹងកម្ពុជា នៃបណ្តាប្រទេសមួយចំនួន រួមបញ្ចូលទាំងសេចក្តីថ្លែងការណ៍របស់ សហគមអឺរ៉ុប នៅក្នុងសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស
ហ្សឺណែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងសម័យប្រជុំនោះ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ បានចោទជាសំណួរទៅកាន់ហេតុអ្វីបានជាបញ្ហារបស់កម្ពុជា ត្រូវបានលើកទ្បើងយកមកពិភាក្សាមិនត្រូវតាមបែបបទ នៅក្នុងសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សានេះ?

ជាមួយគ្នានេះ លោកបានបកស្រាយថា ចម្លើយយ៉ាងសាមញ្ញបំផុតគឺ ដោយសារតែកម្ពុជា នឹងមានការរៀបចំការបោះឆ្នោតនៅក្នុងខែកក្កដាឆ្នាំនេះ។ ហេតុដូច្នេះហើយ បានជាមានបណ្តាប្រទេសមួយចំនួន ខិតខំរិះរកមធ្យោបាយ និងវិធីសាស្រ្តគ្រប់បែបយ៉ាងដោយឥតអៀនខ្មាស់ ដើម្បីធ្វើការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ពួកគេព្យាយាមរំលោភបទបញ្ញត្តិ ក្រមច្បាប់ គោលការណ៍ និងការអនុវត្តន៍នៃអង្គការសិទ្ធិមនុស្សដ៏ឧត្តុងឧត្តមនេះដោយគ្មានញញើតកោតក្រែងសោះទ្បើយ ពោលគឺក្នុងចេតនាសាបព្រួសអំពើស្អប់ខ្ពើម និងបណ្តុះនូវគោលនយោបាយប្រទូស្តរាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយដែលគោលដៅចុងក្រោយរបស់ពួកគេ គឺក្នុងគោលបំណងធ្វើការផ្លាស់ប្តូររបបនាពេលបច្ចុប្បន្ននេះ តាមរយៈអ្វីដែលគេហៅថា បដិវត្តន៍ពណ៌។

លោក ណី សំអុល បានបន្តថា ធ្ងន់ធ្ងរជាងនេះទៅទៀត បណ្តាប្រទេសទាំងនោះ បានបំលែងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឱ្យក្លាយទៅជារូបភាពនយោបាយដោយគ្រាន់តែដើម្បីផ្តល់ប្រយោជន៍ដល់របៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ទង្វើទាំងនេះគឺជាឧទាហរណ៍ដែលសរបញ្ជាក់ឱ្យឃើញច្បាស់ពីការអនុវត្តន៍ស្តង់ដារពីរ ក្នុងន័យដែលថា នៅពេលពួកគេបានស្នើឱ្យកម្ពុជាគោរពតាមឱ្យបានខ្ជាប់ខ្ជួនចំពោះគោលការណ៍សិទ្ធិមនុស្ស ពួកគេទាំងនោះបែរជារំលោភបំពានយ៉ាងគឃ្លើន។

ទោះបីយ៉ាងណាក៏ដោយ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា កម្ពុជាស្វាគមន៍រាល់មតិយោបល់រិះគន់ក្នុងន័យស្ថាបនា និងទទួលយកមកធ្វើការត្រិះរិះពិចារណាឱ្យបានល្អិតល្អន់នូវរាល់ក្តីកង្វល់នានាដែលបានលើកទ្បើង ប៉ុន្តែយើងសូមស្នើឱ្យប្រើវេទិកានៃកិច្ចប្រជុំនេះឱ្យបានត្រឹមត្រូវក្នុងការរិះគន់កម្ពុជា៕

...Read More

កម្ពុជានាំចេញជ័រកៅស៊ូ បានជិត៣ម៉ឺនតោន ទទួលចំណូលជាង៤០លានដុល្លារ នៅ២ខែ ដំបូងឆ្នាំនេះ

FN ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា នៅរយៈពេល២ខែដំបូងឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូ បានចំនួន​ជិត៣ម៉ឺនតោន ទទួលបានចំណូលជាង៤០លានដុល្លារអាមេរិក។

យោងតាមរបាយការនៅខែកុម្ភៈ ឆ្នាំ២០១៨ ការបញ្ចេញលក់ជ័រកៅស៊ូមានត្រឹមតែ៩៦៤៣តោនប៉ុណ្ណោះ ដែលធ្លាក់ចុះ៤៩% បើធៀបនឹងរយៈពេលដូច​គ្នាឆ្នាំ២០១៧។ ដោយឡែកចំពោះតម្លៃនៃការបញ្ចេញលក់នៅខែកុម្ភៈ ជាមធ្យមជ័រកៅស៊ូ១តោនថ្លៃ១៥២១ដុល្លារ។ ដូច្នេះសរុបទឹកប្រាក់នៃការនាំចេញ​នៅខែកុម្ភៈ មានទឹកប្រាក់ជាង១៤លានដុល្លារអាមេរិក។

ចំណែកឯនៅខែមករា ឆ្នាំ២០១៨ ការបញ្ចេញលក់ជ័រកៅស៊ូមានចំនួន១៨៧៨៣តោន ដែលតម្លៃក្នុង១តោនជាមធ្យម១៤៤០ដុល្លារ ដូច្នេះក្នុងខែមករា សរុបតម្លៃនៃការនាំចេញជ័រកៅស៊ូ ទទួលបានទឹកប្រាក់ជាង២៧លានដុល្លារ។

សូមជម្រាបថា រហូតមដល់ពីនេះកម្ពុជា មានដីចំការកៅស៊ូសរុបមានចំនួន ៤៣៦,៨១២ ហិកតា ដែលក្នុងនោះ៖ ផ្ទៃដីចៀរជ័រមានចំនួន ១៧១,០៦៣ ហិកតា ស្មើនឹង ៣៩.១៦% និងផ្ទៃដីថែទាំមានចំនួន ២៦៥,៧៤៩ ហិកតា ស្មើនឹង៦០.៨៣%។

រាជរដ្ឋាភិបាលបានកំណត់គោលដៅផលិតជ័រកៅស៊ូ​ ឲ្យ២៩ម៉ឺនតោននៅឆ្នាំ២០២០។ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៦ ជាប្រទេសដែលផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក៕

...Read More

រដ្ឋមន្ត្រីការងារអះអាងថា កាណាដានៅបន្តទិញសម្លៀកបំពាក់ពីកម្ពុជា និងសរសើរកម្ពុជា ជាប្រទេសគំរូក្នុងការអនុវត្តលក្ខខណ្ឌការងារ

FN ៖ តំណាងប្រទេសកាណាដា បានបញ្ជាក់នៅចំពោះមុខលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ប្រទេសដ៏ធំមួយនេះ មិនត្រឹមតែនៅបន្តការបញ្ជាទិញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ពីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចនឹងបន្ថែមការបញ្ជាទិញផលិតទាំងនោះពីកម្ពុជាទៀតផង។

ដំណឹងដ៏វិសេសនេះ ត្រូវបានបញ្ជាក់ដោយលោករដ្ឋមន្ត្រី អ៉ិត សំហេង ក្រោយបញ្ចប់ជំនួបជាមួយលោកស្រី ដូនីកា ផូតទី ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងបាងកក នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «កាណាដាក៏ជាប្រទេសមួយ ដែលទិញទំនិញផ្នែកវាយនភណ្ឌពីកម្ពុជាដែរ ហ្ចឹងគាត់បានស្វែងយល់ពីលក្ខខណ្ឌការងារ គោលនយោបាយចំពោះសិទ្ធិសេរីភាព នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ហើយភាគីកាណាដាក៏បានវាយតម្លៃខ្ពស់ថា កម្ពុជាអាចចាត់ទុកជាគំរូមួយ នៅក្នុងការអនុវត្តលក្ខខណ្ឌការងារ។ គេបានដកការបញ្ជាទិញនេះ នៅប្រទេសខ្លះ ប៉ុន្តែកម្ពុជាអត់ទេ ពោលនៅតែបន្ត»។

លោករដ្ឋមន្ត្រីបន្តថា ទោះបីទំហំទឹកប្រាក់ដែលកាណាដាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ពីកម្ពុជា មិនទាន់ឡើងខ្ពស់ដូចទីផ្សារធំៗក៏ពិតមែន ប៉ុន្តែវាជាការចាប់ផ្ដើមដ៏ល្អមួយ ដែលភាគីកាណាដាបានអនុគ្រោះសម្រាប់ការនាំចេញពីកម្ពុជាចូលប្រទេសខ្លួន។ រហូតមកដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់ដែលកាណាដាបញ្ជាទិញផលិតផលទាំងនេះពីកម្ពុជា មានជាង៩០លានដុល្លារ។

លោកបន្តបែបនេះទៀតថា ប្រទេសកាណាដា អាចនឹងបន្ថែមការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ពីកម្ពុជាទៀតផង។

ក្នុងជំនួបនោះ ភាគីកម្ពុជា-កាណាដា ក៏បានពិភាក្សាគ្នាអំពីការអភិវឌ្ឍធនធានមនុស្ស បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ការអភិវឌ្ឍគោលនយោបាយស្ដីពី ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដោយកាណាដាបានកោតសរសើរថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរ ដូចជា ការដោះស្រាយលក្ខខណ្ឌការងារមួយចំនួនជូនកម្មករ ដែលកត្តានេះហើយ បានជំរុញឲ្យអ្នកប្រើប្រាស់ទំនិញនៅក្នុងអរិយប្រទេសមួយចំនួន គេពេញចិត្តនឹងលក្ខខណ្ឌដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនកម្មករនិយោជិត ពិសេសគោលនយោបាយគាំពារសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់ជូនដល់កម្មការិនី ព្រោះជាកត្តាដ៏ទាក់ទាញកាន់ខ្លាំងទាំងអ្នកប្រើប្រាស់ និងអ្នកបញ្ជាទិញផងដែរ៕

...Read More

ទេសរដ្ឋមន្រ្តី លី ធុជ៖ ជាង១១ឆ្នាំមកនេះ នាយទាហានកម្ពុជាជាង៥ពាន់នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ តែបានពលីជិត១០នាក់

FN ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា រយៈពេលជាង១១ឆ្នាំកន្លងទៅនេះ នាយទាហានកម្ពុជា ចំនួន៥១៧២នាក់ ក្នុងនោះមានស្រ្តីចំនួន២៣០នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ និងមានចំនួន៨១៣នាក់ នារី៦២នាក់ កំពុងបំពេញបេសកកម្ម ហើយនាយទាហានទាំងនោះ បានក្លាយជាគ្រួសារមួយរបស់ អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់នូវស្ថេរភាពមួយផ្នែក ក្នុងពិភពលោក។

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះលោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គគ្រូបង្គោលផ្នែកកម្ទេចគ្រាប់មិនទាន់ផ្ទុះ សម្រាប់បេសកកម្មប្រតិបត្តិការសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបារាំង និងទីប្រឹក្សាជប៉ុនប្រចាំកម្ពុជា លោក Hak Chandara មន្រ្តី UNMAS លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានថ្លែងថា «តាងនាមអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់មន្ត្រី UNMAS (United Nations Mine Action Service) ចំនួន០២រូប ដែលបានជួយជ្រោមជ្រែង បណ្តុះបណ្តាលសមត្ថភាព កងយោធពលខេមរភូមិន្ទ ពិសេសក្រុមគ្រូបង្គោលកម្ពុជាលើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ។ វគ្គបណ្តុះបណ្តាលនេះ បង្កើននូវការយល់ដឹង ក្នុងការចែករំលែកមេរៀនលើផ្នែកកម្ទេចគ្រាប់មិនទាន់ផ្ទុះ ដល់បណ្តាទ័ពមួកខៀវកម្ពុជា មុននឹងធ្វើការចល័តទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ជាបេសកកម្មដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់ជាងគេបង្អស់»។

លោកបន្តថា ចំណេះដឹងទាំងនេះ នឹងត្រូវយកទៅអនុវត្តដើម្បីទប់ទល់ នឹងក្រុមប្រដាប់អាវុធនានា ដែលមានបំណងរារាំងដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង ក្នុងតំបន់បេសកកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព និងបញ្ចៀសហានិភ័យដែលអាចកើតមានឡើងជាយថាហេតុឲ្យបានជាអប្បបរមា។...Read More


កម្ពុជាទទួលការវិនិយោគចំនួន១៨៣គម្រោង ទុនវិនិយោគសរុប៦.៣ពាន់លានដុល្លារអាមេរិក កើន៧៥ភាគរយ នៅឆ្នាំ២០១៧

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា នៅឆ្នាំ២០១៧កន្លងទៅនេះ ការវិនិយោគនៅកម្ពុជាមានចំនួន១៨៣គម្រោង សរុបទុនវិនិយោគ៦.៣ពាន់លានដុល្លារអាមេរិក កើនឡើង៧៥ភាគរយ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ឆ្នាំ២០១៨ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

វេទិការនេះ រៀបចំឡើងក្រោមការចូលរួមពីលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងលោក សុខ ណារិន តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងលោក Cheng Qingtao អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ, តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្មអន្តរជាតិចិន, ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន, UNIDO Green Industry Platform China Chapter Office និងតំណាងក្រុមហ៊ុនចិនចំនួនប្រមាណ ៤០ក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាព និងសក្ដា-នុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា។

វេទិកានេះ បានផ្ដល់នូវឱកាសសម្រាប់ការជួបពិភាក្សាគ្នារវាង ក្រុមហ៊ុនដែលកំពុងមានសកម្មភាពនៅកម្ពុជា ជាមួយនឹងក្រុមហ៊ុនចិន ដែលមានចំណាប់អារម្មណ៍ និងកំពុងស្វែងរកលទ្ធភាពធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, សុខាភិបាល, ភស្តុភារកម្ម និងថាមពល ជាដើម។

CDC បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៨៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦.៣ពាន់លានដុល្លារអាមេរិក គឺមានកំណើន៧៥%...Read More


កម្ពុជា-ចិន វិនិយោគរួមគ្នា១០លានដុល្លារ ផលិតដែកផ្គត់ផ្គង់ទីផ្សារកម្ពុជា និងនាំចេញទៅក្រៅស្រុក

FN ៖ Fuxin Steel Buildings ជាក្រុមហ៊ុនបុត្រស័ម្ពន្ធ ISI GROUP ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យឧស្សាហកម្មផលិតដែកនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នាជាមួយនឹង China Steel Structure Corporation (CSSC) ជាក្រុមហ៊ុនដ៏ធំមួយ មានជំនាញផ្នែកផលិតគ្រោងបង្គំដែករបស់តៃវ៉ាន់ និងក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិលើសម្ភារដែក បានបោះទុនរួមគ្នា១០លានដុល្លារ បង្កើតជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយមានឈ្មោះថា Chungkang Steel Structure (Cambodia) ។

លោក កាំង ឡេង អគ្គនាយករបស់ក្រុមហ៊ុន ISI Group បានថ្លែងថា Chungkang Steel Structure (Cambodia) បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយការសាងសង់រោងចក្រ ដំណាក់កាលទី១ បានបញ្ចប់ និងបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៦ ជាមួយនឹងសមត្ថភាពក្នុងការផលិតចំនួន១,៥០០តោនក្នុងមួយខែ។ បន្ទាប់ពីដំណើរការបាន១ឆ្នាំ ដោយមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងការកើនឡើងខ្ពស់នៃតម្រូវការទីផ្សារ បានធ្វើឲ្យក្រុមហ៊ុននេះ សម្រេចចិត្តពង្រីកដំណាក់កាលទី២ ដោយបង្កើនសមត្ថភាពផលិតទ្វេដង រហូតដល់៣,០០០តោនក្នុងមួយខែ ហើយវាបានសម្រេចជាស្ថាពរនៅត្រីមាសទី៤ នៃឆ្នាំ២០១៧។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសិទសារព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ស្ដីពី «ការលេចឡើងនៃការសាងសង់អគារខ្ពស់ៗធ្វើពីគ្រោង បង្គំដែកក្នុងប្រទេសកម្ពុជា» នៅសណ្ឋាគារ Raffle La Royal បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសពីការបញ្ចប់ជាស្ថាពរ ក្នុងការពង្រីកដំណាក់កាលទី២ របស់ខ្លួន។

លោកបន្ដថា «ជាមួយគ្នានោះក្រុមហ៊ុន Fuxin Steel Buildings ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន ISI Group បាននឹងកំពុងបន្តផ្ដោតលើការសាងសង់សំណង់ដែក...Read More


ទុនវិនិយោគពីបរទេសប្រមាណ១៣០០លានដុល្លារ នឹងត្រូវវិនិយោគនៅក្នុងវិស័យរ៉ែ និងប្រេងកាត សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ

FN ៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌ នៃលំហូរទុនវិនិយោគពីបរទេស បណ្ដាគម្រោងវិនិយោគ ដែលសម្រេចអនុម័តរួច ឬត្រៀមអនុម័តក្នុងឆ្នាំ២០១៩ ក្នុងវិស័យរ៉ែ និងប្រេងកាត មានទំហំប្រមាណជាង១,៣០០លានដុល្លារ ដែលនឹងជំរុញធ្វើឲ្យវិស័យរ៉ែ និងប្រេងកាត ក្លាយជាប្រភពលំហូរទុនវិនិយោគពីបរទេសដ៏ធំមួយ សម្រាប់ឆ្នាំ២០១៨-២០១៩ខាងមុខនេះ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោករដ្ឋមន្ដ្រី អញ្ជើញជាអធិបតីក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤-២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់នៃក្រសួងរ៉ែ​ និងថាមពល។

បើតាមលោក ស៊ុយ សែម ប្រសិទ្ធិផលរបស់ក្រសួងរ៉ែ និងថាមពល នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតបាននូវឱកាស សេដ្ឋកិច្ចសង្គម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ បន្ថែមលើផលប្រយោជន៍ ពីការពង្រឹងបាននូវទំហំ និងមូលដ្ឋានសារពើពន្ធរបស់ជាតិ ហើយសម្រាប់ឆ្នាំ២០១៨ ក៏ដូចជាឆ្ពោះទៅបណ្ដាឆ្នាំខាងមុខនៅអាណត្តិក្រោយនេះ គឺជាពេលវេលាដែលវិស័យរ៉ែ និងថាមពល ត្រូវបានចាប់ផ្ដើមការ ប្រមូលផលយ៉ាងពេញលេញ ពីរាល់ការវិនិយោគកន្លងមក។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការពង្រឹងបានប្រសិទ្ធិភាពអភិបាលកិច្ចខ្ពស់ លើការគៀងគរប្រមូលចំណូលជាតិពីវិស័យរ៉ែ និងប្រេងកាត ដែលក្នុងរយៈពេលនៃអាណត្តិនេះ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ និងប្រេងកាតបានកើនឡើងលើសពី១០ដង ប្រៀបធៀបទៅនឹងអាណត្តិកន្លងមក។

លោក ស៊ុយ សែម ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ និងប្រេងកាត មុនឆ្នាំ២០១៣ មានទំហំប្រមាណ ២-៣លានដុល្លារ ក្នុងមួយឆ្នាំ ត្រូវបានកើនឡើងនៅឆ្នាំ២០១៦-២០១៧ មានទំហំប្រមាណ១៧-១៨លានដុល្លារក្នុងមួយឆ្នាំ។

បន្ថែមពីនេះ លោកបានលើកឡើងថា ទន្ទឹមជាមួយគ្នានិងវឌ្ឍនភាពយ៉ាងល្អប្រសើរនាពេលកន្លងមកនេះ ច្បាស់ណាស់ វិស័យរ៉ែ និងថាមពល នឹងបង្កើននូវបច្ច័យប៉ះពាល់វិជ្ជមានកាន់តែធំធេងឡើង ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ចំពោះការជំរុញអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការគៀងគរចំណូលសារពើពន្ធ និងការទទួលខុសត្រូវក្នុងការពារគុណភាពបរិស្ថានធម្មជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ស៊ុយ សែម ក៏បានជំរុញគ្រប់អង្គភាព អគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង...Read More


កម្ពុជាបានឆ្លងកាត់ដំណាក់កាលដំបូង ធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់ អង្គការសហប្រជាជាតិ

FN ៖ ប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាលដំបូង សេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់អង្គការសហប្រជាជាតិ (អ.ស.ប )។ នេះបើតាមការលើកឡើងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និងអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី​ រ៉ូណាស្មីត។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា «មកដល់ពេលនេះ យើងបានសម្រេចនូវ First Draft (សេចក្តីព្រាងដំបូង) នៃច្បាប់ស្តីពី ពរពោះនេះ អញ្ចឹងទេ យើងបានរៀបរាប់ពីការងារសំខាន់ៗជូនគាត់ (លោកស្រី រ៉ូណា ស្មីត) ហើយគាត់កោតសរសើរនូវគោលការណ៍សំខាន់ នៃការការពារសិទ្ធិកុមារ និងស្ត្រី ហើយគាត់ជួយ បានន័យថា យើងសុំឲ្យមានការសហការ និងការជួយគាំទ្រពីគាត់»។

បើតាមអ្នកនាំពាក្យរូបនេះ មូលហេតុដែលបង្កើតច្បាប់ស្តីពី «ពរពោះជំនួស» នេះឡើង គឺជាតម្រូវការសង្គម ដោយសារតែបើមិនមានច្បាប់នៅក្នុងការគ្រប់គ្រងវាទេ ការពរពោះនេះ វានឹងនាំឲ្យមានផលអវិជ្ជមានដល់ស្ត្រី និងកុមារក្នុងករណី ដែលមានចេតនា ក្នុងការធ្វើពាណិជ្ជកម្ម និងការជួយដូរមនុស្ស។ លោកបន្តថា បើការពរពោះលក្ខណៈមនុស្សធម៌ ករណីដែលគ្រួសារគ្មានកូន ហើយចង់ឲ្យគេពរពោះជំនួស ដើម្បីឲ្យមានកូនបន្តពូជវិញនោះ វាជារឿងល្អ ដែលត្រូវគ្រប់គ្រងតាមច្បាប់នេះ ហើយច្បាស់លាស់ ដោយមិនបំពានទៅលើសិទ្ធិស្រ្តី និងកុមារឡើយ។

សូមជម្រាបជូនថា សេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់ពិភាក្សាគ្នាកាលពីឆ្នាំ២០១៤ម្តងហើយ ជាមួយ អ.ស.ប ហើយ អ.ស.ប ក៏ធ្លាប់បានធ្វើការស្រាវជ្រាវ ពីគំនិតថ្មីៗ នៅតាមបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅទូទាំងពិភពលោកឲ្យស្របទៅតាមបទដ្ឋានអន្តរជាតិ។

បន្ទាប់ពី អ.ស.ប បានផ្ញើរមកកម្ពុជាវិញ...Read More


កម្ពុជាមានកុមារប្រមាណ៥៥០នាក់ ដែលកើតមានជំងឺមហារីក ក្នុងមួយឆ្នាំ ក្នុងនោះមានប្រមាណ៨០ភាគរយ ដែលបានព្យាបាលជាសះស្បើយ

FN ៖ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោក ឈាង រ៉ា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកុមារប្រមាណ៥៥០នាក់ ដែលបានកើតជំងឺមហារីកក្នុងមួយឆ្នាំ ហើយតាមរយៈការព្យាបាល ​បែបសម័យទំនើបនេះ ​មានកុមារប្រមាណ៨០ភាគរយ ដែលត្រូវបានព្យាបាលជាសះស្បើយ។​

លោកបានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី «ស្ថានភាពជំងឺមហារីកកុមារនៅកម្ពុជា» ដែលធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមចំណែកកាត់បន្ថយជំងឺមហារីកលើកុមារ នៅកម្ពុជា ដោយមានការចូលរួមពីបុគ្គលិក និងសាស្ត្រាចារ្យ មកពីមន្ទីរពេទ្យថ្នាក់ជាតិចំនួន៥របស់កម្ពុជារួមមាន៖ ​មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យគុន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យខ្មែរ-សូវៀត ដែលសុទ្ធសឹងជាមន្ទីរពេទ្យ បម្រើការងារផ្តោតសំខាន់ លើការជួយសង្គ្រោះដល់កុមារ។

សិក្ខានេះក៏មានការចូលរួមពីសំណាក់ក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យ St. Jude Children’s Research Hospital នៃសហរដ្ឋអាមេរិក ដែលផ្តោតការព្យាបាលសំខាន់ ​លើជំងឺមហារីកកុមារតែមួយគត់។

ក្នុងសិក្ខាសាលានេះដែរ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Carlos Rodriguez Galindo តំណាងមន្ទីរពេទ្យ St. Jude Children’s Research Hospital បានឲ្យដឹងថា សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតលោកនាពេលនេះ គឺដើម្បីចូលរួមចំណែក បង្កើនប្រសិទ្ធភាព នៃការព្យាបាលជំងឺមហារីក លើកុមារនៅកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹងថ្មីៗ និងយុទ្ធសាស្ត្រនៃការព្យាបាលផងដែរ។

គួរជម្រាបថា សិក្ខាសាលានេះ ក៏មានការចូលរួម ពីតំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងសុខាភិបាល អង្គការឈឺចាប់គ្មានព្រំដែន និងសមាគម Japan Heart ផងដែរ សរុបប្រមាណ១៥០នាក់៕

...Read More

២ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញអង្ករបាន១១ម៉ឺនតោន កើនឡើងតិចតួច

FN ៖ របាយការណ៍នាំចេញអង្ករដែល Fresh News ទទួលបានពីលេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា នៅរយៈពេល២ខែដំបូង ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១១០,៤៣២តោន កើនឡើង០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។

បរិមាណ និងគោលដៅធំៗ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែដំបូងនេះរួមមាន៖

១៖ ប្រទេសចិននាំចូល ២៩,៥០១តោន
២៖ បារាំង នាំចូល ១៤,៧៤៣តោន
៣៖ ម៉ាឡេស៊ី នាំចូល៩,២៧៩តោន
៤៖ ហ្គាប៊ុន (Garbon) នាំចូល ៧,២៦៧តោន
៥៖ ហូឡង់ នាំចូល ៥,៤១៩តោន
៦៖ ប៉ូឡូញ នាំចូល ៤,៩៣៤តោន
៧៖ ឆែក នាំចូល ៣,៨៦៨តោន
៨៖ ប៊ែលហ្សិក នាំចូល ៣,៤៩៥តោន
៩៖ ហុងកុង នាំចូល ៣,៣៩៩តោន
១០៖ អង់គ្លេស នាំចូល ៣,៣៨១តោន

សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបានជាង៦៣ម៉ឺនតោន៕

...Read More

បុណ្យទន្លេនឹងមកដល់ឆាប់ៗ! រដ្ឋមន្ត្រី ថោង ខុន និងអភិបាលខេត្តកណ្ដាល អំពាវនាវឲ្យពលរដ្ឋរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យក្នុងពិធីនេះឲ្យបានល្អ

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នាថ្ងៃទី០៤ ខែមីនានេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារចុងក្រោយ នូវការត្រៀមរៀបចំបុណ្យទន្លេលើកទី៤ នៅសាលាខេត្តកណ្ដាល ជាមួយនឹងការស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ​ អាជីវករ នីងភ្ញៀវទេសចរឲ្យចូលរួមរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

គិតត្រឹមថ្ងៃនេះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងឈានមកដល់ហើយ ពោលនាថ្ងៃទី០៩-១០-១១ ខែមីនា ឆ្នាំ២០១៨ ឆាប់ៗខាងមុននេះ។

ក្នុងកិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីរបានជំរុញឲ្យលេខាធិការដ្ឋាន និងអនុគណៈកម្មការ ពន្លឿនការងារដែលនៅសេសសល់ឲ្យបានរួចស្រេចមុនពេលពិធីមកដល់ ក្នុងនោះរួមមាន៖

១៖ ត្រូវយក​ឱកាសប្រារព្ធពិធីបុណ្យទន្លេនេះ ធ្វើជាយុទ្ធនាការទីក្រុងស្អាត រៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ដោះស្រាយបញ្ហាសំរាម និងត្រូវដាក់ធុងសំរាមបន្ថែមនៅតាមទីសាធារណៈ ត្រូវមានការតុបតែងរចនាលម្អគេហដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅត្រើយម្ខាង និងទូទាំងខេត្តផងដែរ ពិសេសត្រូវបញ្ឈប់ការបោះសំរាម ឬក្រដាសចោលក្រោមតុ ដោយជំនួសមកវិញនូវកន្សែងត្រជាក់ ឬក្រណាត់អនាម័យ ទើបជាការប្រសើរ។

២៖ ពង្រឹងការគ្រប់គ្រងអភិវឌ្ឍន៍រមណីយដ្ឋាន និងគុណភាពសេវាទេសចរណ៍ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាឲ្យបានសមរម្យ និងមានការពេញចិត្ត ពិសេសត្រូវយកចិត្តទុកដាក់ដល់គុណភាព និងសេវានាវាទេសចរណ៍ទន្លេ (Mekong river cruise) ជាទុនទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្ត។

៣៖ រៀបចំប្រព័ន្ធការពារសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សារធារណៈ ការបញ្ជៀស និងកាត់បន្ថយបញ្ហាចរាចរណ៍ ត្រូវរៀបចំឲ្យមានការដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹក និងផ្លូវវាងនៅត្រើយម្ខាង (សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ)។

៤៖ ត្រូវកៀរគរប្រជាពលរដ្ឋខ្មែរឲ្យចូលរួមតាំងពិព័រណ៍ និងដាក់លក់ផលិតផលក្នុងស្រុកដែលពួកគាត់សម្រេចបាន ដូចជា ដំណាំកសិកម្ម ឧស្សាហកម្ម ផលិតផលកែច្នៃនាំចេញដោយអាទិភាព និងគោលនយោបាយពិសេសដល់ផលិតផលក្នុងស្រុក។

៥៖ ត្រូវជំរុញការសម្ដែងសិល្បចម្រុះ សិល្បវប្បធម៌ ផ្ទាំងទស្សនីយភាពដែលបង្ហាញពីអត្តសញ្ញណនៃទឹកដី ភូមិសាស្ត្រ និងសកម្មភាពកីឡានានា ទាំងនៅលើគោក និងនៅលើទឹក ហើយត្រូវមានទូកកាណូតដឹកទេសចរចូលរួមផងដែរ។

៦៖ ត្រូវពង្រីការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យទន្លេនេះ...Read More


រដ្ឋមន្ត្រី អ៉ិត សំហេង៖ គិតត្រឹមឆ្នាំ២០១៨ កម្ពុជាមានសហគ្រាសក្នុងប្រព័ន្ធជាង១ម៉ឺន និងសហគ្រាសក្រៅប្រព័ន្ធជាង៥៦ម៉ឺន, ផ្តល់ការងារជិត៤លាននាក់

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ឆ្នាំ២០១៨ ដោយសារវិស័យការងារបន្តអភិវឌ្ឍរីកចម្រើន ទើបជំរុញឲ្យសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានជាង ១២ពាន់គ្រឹះស្ថាន ក្នុងនោះមានកម្មករនិយោជិតជាង ១.៤លាននាក់ និងសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធសរុបមានជាង ៥៦ម៉ឺនគ្រឹះស្ថាន ក្នុងនោះមានកម្មករជាង ២.៤លាននាក់។

ការថ្លែងបែបនេះ ត្រូវបានលើកឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា គ.ស ២០១៨។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍរីកចម្រើន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុប ១២,២៨៧គ្រឹះស្ថាន កើនចំនួន ១០.០២% និងមានកម្មករនិយោជិតសរុបចំនួន ១,៤៣៧,៧៩៤នាក់ កើនចំនួន ២១.១១% (ស្រី ៨២០,៧៨៧នាក់) ធៀបនឹងឆ្នាំ២០១៦ ព្រមទាំងផ្ដល់ការងារធ្វើដោយប្រយោលដល់ប្រជាពលរដ្ឋ»។

លោក អ៉ិត សំហេង បានឲ្យដឹងថា ជាមួយនឹងការកើនឡើងនូវចំនួនរោងចក្រនេះ កម្មករនិយោជិតក៏កំពុងទទួលបានប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ ១៧០ដុល្លារ ចំណែកតម្លៃជួលផ្ទះមិនបានឡើងថ្លៃទេ ថ្លៃទឹក ថ្លៃអគ្គិសនីក៏ត្រូវបានបញ្ចុះថ្លៃ និងត្រូវបានរដ្ឋបាលថ្នាក់ជាតិត្រួតពិនិត្យគ្រប់ពេលផងដែរ។

រដ្ឋមន្ត្រីដែលតែងតែអមដំណើរជាប់ជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី គ្រប់ពេលរូបនេះ បានបន្តថា ក្រៅពីសហគ្រាសក្នុងប្រព័ន្ធ កម្ពុជាក៏មានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបចំនួន ៥៦៩,៦៨៨គ្រឹះស្ថាន ក្នុងនោះមានកម្មករនិយោជិតជាង ២.៤លាននាក់។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏កំពុងយកចិត្តទុកដាក់ដល់ពលករកម្ពុជាចំនួន ១.២លាននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស...Read More


ទៅមុខថយក្រោយ