អគ្គនាយកកសិកម្ម៖ អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយអតិរេកស្រូវកើនឡើងដល់៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ!

FN ៖ លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជាអន្ដរជាតិ ហើយអតិរេកស្រូវ បានកើនឡើងដល់ប្រមាណ៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការលើកឡើងយ៉ាងដូច្នេះ របស់លោកបណ្ឌិត ហ៊ាន វណ្ណហន បានធ្វើឡើងក្នុងពិធីប្រគល់ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម របស់គម្រោងជំរុញ ផលិតកម្មស្បៀងជាលើកទី៣ ជូនដល់មន្ត្រីអនុវត្ត គម្រោងកសិករផលិតបន្លែ និងសហគមន៍កសិកម្ម ដែលចូលរួមសហការអនុវត្តក្នុងគម្រោង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ។

លោកបណ្ឌិត ហ៊ាន វណ្ណហន បានឲ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ ក្នុងចំណោមផ្ទៃដី ដាំដុះស្រូវសរុបជាង៣លានហិកតា មានតែផ្ទៃដី២០%ប៉ុណ្ណោះ ដែលត្រូវបានដាំដុះ​ ដោយប្រើប្រាស់ពូជស្រូវ មានគុណភាពល្អ។

លោកថា កសិករភាគច្រើនពឹងផ្អែក លើការទុកដាក់ស្រូវចំណី សម្រាប់ធ្វើជាស្រូវពូជ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យគុណភាពស្រូវកាន់តែធ្លាក់ចុះ ហើយមានកសិករមួយចំនួន បានយល់ដឹងពីអត្ថប្រយោជន៍ នៃគ្រាប់ពូជស្រូវសុទ្ធ ប៉ុន្តែខ្វះលទ្ធភាពទិញពូជនោះមកប្រើប្រាស់ ដោយសារវាមានតម្លៃថ្លៃ។

អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា គេប៉ាន់ប្រមាណថា ត្រឹមឆ្នាំ២០២០តម្រូវការគ្រាប់ពូជស្រូវ ក្រអូបមានគុណភាពល្អ មានប្រហែល ៥០,០០០តោន ក្នុងមួយឆ្នាំ ប៉ុន្តែគិតត្រឹម ឆ្នាំ២០១៥ ការផ្គត់ផ្គង់គ្រាប់ពូជស្រូវមានគុណភាពល្អមានប្រហែល ៣៨,៥០០តោនប៉ុណ្ណោះ ក្នុងមួយឆ្នាំ នេះមានន័យថា ផលិតកម្មគ្រាប់ពូជស្រូវសុទ្ធល្អ នៅមិនទាន់បំពេញតម្រូវការ នៅឡើយ។

លោកបានបន្ថែមទៀតថា «ទោះបីយើងមិនទាន់អាចសម្រេចបាន នូវការនាំចេញអង្ករ១លានតោន គិតមកទល់នឹងពេលនេះក្តី តែយើងបានធ្វើឲ្យអង្ករកម្ពុជា ត្រូវបានទទួលស្គាល់ជា អន្តរជាតិ ហើយអតិរេកស្រូវ បានកើនឡើងដល់ប្រមាណ៥លានតោន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានក្លាយជាប្រភពដ៏សំខាន់ នៅក្នុងការធានាបាននូវ ស្ថិរភាពនៃប្រភពស្រូវ ដើម្បីធ្វើការកែច្នៃ សម្រាប់នាំអង្ករចេញ»។

ជាមួយគ្នានេះ កញ្ញាបណ្ឌិត ចាន់...Read More


រដ្ឋមន្ត្រី អ៉ិត សំហេង៖ គណៈវិស្វករកម្ពុជា នឹងចេញបទប្បញ្ញត្តិបន្ថែមសម្រាប់វិស្វករបរទេស ដើម្បីធានាសុវត្ថិភាព និងគុណភាពសំណង់

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា បានឲ្យដឹងថា គណៈវិស្វករកម្ពុជា នឹងរៀបចំបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់វិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ដើម្បីធានាបានសុវត្ថិភាព និងគុណភាពសំណង់ និងអំពាវនាវឲ្យវិស្វករមិនទាន់ចុះបញ្ជី ត្រូវរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា។

លោកលើកឡើងយ៉ាងដូច្នេះ ក្រោយប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់គណៈវិស្វករកម្ពុជា ក្នុងអាណត្តិទី២ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

លោកក៏បានអំពាវនាវឲ្យវស្វករខ្មែរ និងវិស្វករបរទេសទាំងអស់ ដែលបម្រើការនៅកម្ពុជា និងមិនទាន់មកចុះបញ្ជី គប្បីរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។

លោកថា មុននឹងគណៈវិស្វករកម្ពុជាទទួលចុះបញ្ជី វិស្វករនីមួយៗត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃផ្នែកគុណវឌ្ឍ ប្រកបដោយភាពប្រាកដប្រជា ពីសំណាក់គណៈកម្មការជំនាញមួយរបស់គណៈវិស្វករកម្ពុជា។ ដូច្នេះនៅពេលទទួលបានការចុះបញ្ជីហើយ សាមីវិស្វករនឹងទទួលបានការទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាមានជំនាញពិតប្រាកដច្បាស់លាស់ និងមានឱកាសការងារច្រើន។

ថ្មីដ្បិតតែគិតត្រឹមឆ្នាំ២០១៧ វិស្វករខ្មែរ និងបរទេសដែលបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជារហូតដល់ទៅជាង ៣ពាន់នាក់ ក៏ពិតមែន ប៉ុន្តែវិស្វករបរទេស ដែលបានចុះបញ្ជីនោះមានតែ ១៤នាក់ប៉ុណ្ណោះ ខណៈនៅតាមការដ្ឋានសំណង់ខ្ពស់ៗមួយចំនួន គេសង្កេតមានវិស្វករបរទេសមានចំនួនច្រើន។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានពន្យល់ថា នេះជាបញ្ហាប្រឈមថ្មីសម្រាប់គណៈវិស្វករកម្ពុជា ដោយហេតុថា វិស្វករបរទេសមួយចំនួន គាត់ចូលមកបម្រើការងារនៅកម្ពុជាហើយ ក៏ឆាប់ចេញទៅបរទេសវិញលឿនដែរ។ ម្យ៉ាងទៀត ការផ្សព្វផ្សាយពាក់ព័ន្ធនឹងការជំរុញឲ្យពួកគេមកចុះបញ្ជីនោះ ក៏មិនទាន់ទូលំទូលាយនៅឡើយ។

លោកបានបង្ហាញដំណោះស្រាយថា ក្រោយបញ្ចប់សន្និបាតបូកសរុបការងារ នាថ្ងៃនេះហើយ គណៈវិស្វករកម្ពុជា បានពិភាក្សាលើការពង្រីកប្រព័ន្ធផ្សព្វផ្សាយបន្ថែម ដើម្បីនាំដំណឹងនេះទៅដល់បណ្ដាវិស្វករទាំងឡាយ ដែលមិនទាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា។

ក្រៅពីនេះ គណៈវិស្វករកម្ពុជា នឹងរៀបចំបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់វិស្វករបរទេសដែលចង់បម្រើការងារនៅកម្ពុជា ពោលពួកគេត្រូវបំពេញបែបបទ ឲ្យបានត្រឹមត្រូវ មុននឹងគ្រឹះស្ថាននានាទទួលពួកគេឲ្យចូលធ្វើការ ដើម្បីធានាបានសុវត្ថិភាព និងគុណភាពនៃការដ្ឋានសំណង់នៅកម្ពុជា។

លោក អ៉ិត សំហេង ក៏មានគោលបំណងចង់ឲ្យវិស្វករខ្មែរជំនាន់ថ្មីនេះ បង្ហាញស្នាដៃឲ្យលេចធ្លោរណាមួយ ដើម្បីទទួលបានកិត្តិនាមល្បីល្បាញដូចវិស្វករខ្មែរជំនាន់ចាស់ ដូចជាលោកតា...Read More


ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស​ កើន១ពាន់លានដុល្លារ​, រដ្ឋាភិបាលអង់គ្លេស កំពុងខិតខំជំរុញការវិនិយោគ និងទំហំពាណិជ្ជកម្ម

FN ៖ ឯកអគ្គរាជទូត​ចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា លោក William (Bill) ​Jesse Longhurst បានអះអាងថា ​​ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអង់គ្លេស រហូតមកដល់ពេលនេះ នៅតែបន្ដកើនឡើងរហូត​ លើស១,០០០លានដុល្លារ​។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកឯកអគ្គរាជទូត ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសស្ថានទូត​ប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម​គម្រប់ ៩២​ព្រះវស្សា ព្រះមហាក្សត្រីយានី អេលីហ្សាបេត្ស ទី២។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី លី ធុជ ​អនុប្រធានទី១ អាជ្ញាធរមីន និងមន្ដ្រីជាន់ខ្ពស់ជួររាជរដ្ឋាភិបាល ព្រមទាំងតំណាងទូតប្រចាំនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។

តាមរយៈអ្នកបកប្រែ លោកឯកអគ្គរាជទូត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «​បើយើងជជែកទាក់ទងអំពីពាណិជ្ជកម្មទ្វេរភាគីរវាង​អង់គេ្លស និងកម្ពុជា មានលើសពី១,០០០លានដុល្លារហើយ បើគិតដល់បច្ចុប្បន្ននេះ ​ដែលក្នុងនោះភាគីច្រើន គឺការនាំចេញរបស់កម្ពុជា លើផលិតផលវាយនភ័ណ្ឌ ទៅកាន់ទីផ្សារអង់គ្លេស»។

បើតាមលោក William (Bill) ​Jesse Longhurst បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗរបស់អង់គ្លេស បានបន្ដមកបណ្ដាក់ទុននៅកម្ពុជា ខណៈដែល​រដ្ឋាភិបាលអង់គ្លេស កំពុងខិតខំជំរុញបន្ថែមទៀតលើការងារពាណិជ្ជកម្មមួយនេះ។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលនឹងបញ្ចប់អាណត្តិរបស់ខ្លួនក្នុងរយៈពេល២ខែទៀតនេះ បានគូសបញ្ជាក់ថា ការដែលវិនិយោគិនរបស់អង់គ្លេស បន្ដមកបណ្ដាក់ទុននៅកម្ពុជា ក៏ដោយសារមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ​បន្ដកើនឡើងនៅតែខ្លាំង ដែល​សេដ្ឋកិច្ចបែបនេះ ​កំពុងតែទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ហើយកម្ពុជាក៏មានកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។​

សូមរំលឹកថា នៅក្នុងឆ្នាំ២០១៦ ទំហំនៃការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស គឺនៅក្នុងរង្វង់ប្រមាណ ៨០០​លានដុល្លារអាមេរិក ដែលនៅក្នុងទំហំទឹកប្រាក់​នេះ កម្ពុជាបាននាំចេញនូវផលិតផលប្រភេទកសិកម្ម និងវាយនភ័ណ្ឌទៅកាន់ចក្រភពអង់គ្លេស នូវទឹកប្រាក់ប្រមាណ ៧៦៧​លានដុល្លារ និងបាននាំចូលមកវិញនូវផលិតផលអេឡិកត្រូនិក និងមុខទំនិញផ្សេងទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ​៣៥​លានដុល្លារ៕

...Read More

រដ្ឋមន្ត្រីការពារជាតិជប៉ុន បញ្ជាក់ថា ជប៉ុននឹងបន្តជួយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាក្នុងជំនួបជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត

FN ៖ នៅវេលាម៉ោង៣៖១០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក អ៉ីត្យុណូរី អូណូដេរ៉ា (Itsunori Omodera) រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសជប៉ុន។

ក្នុងជំនួបនេះលោកបណ្ឌិត បានថ្លៃងអំណរគុណដល់ជប៉ុនដែលបានបញ្ជូនកងកម្លាំងស្វ័យការពារមកកម្ពុជា ក្នុងក្របខ័ណអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩១ ដើម្បីស្វែងរកសន្តិភាពនិងរៀបចំការបោះឆ្នោតនាពេលនោះ លើសពីនេះជប៉ុនក៏បានបន្តគាំទ្រលើផ្នែកបណ្តុះបណ្តាលសមត្ថភាពមន្ត្រីយោធាកម្ពុជាជាបន្តបន្ទាប់ផងដែរ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៏ដល់ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនាពេលនេះ ហើយបានបញ្ជាក់ថាជប៉ុននឹងបន្តគាំទ្រកម្ពុជាដើម្បីពង្រឹង សមត្ថភាពមន្ត្រីយោធាកម្ពុជាលើវិស័យមួយចំនួន ដូចដែលបានអនុវត្តកន្លងមករួមទាំងកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាពរបស់កម្ពុជា៕

...Read More

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ កម្ពុជាកំពុងសម្រេចនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅ

FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែដើរនៅលើផ្លូវត្រូវ។

ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែលទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលជាទេសាភិបាលរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួលជួបសវនការការងារ ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក រ៉ាមេស្ស ស៊ូប្រាម៉ានីញាម អគ្គនាយកទទួលបន្ទុក នាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី នាល្ងាចថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជំនួសពិភាក្សាការងារនេះ ធ្វើឡើងក្នុងឱកាស ដែលប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជួប ពិភាក្សាការងារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ស្ថាប័នផ្សេងៗ របស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ព្រមទាំង ចុះពិនិត្យវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ ដែលស្ថិតនៅក្រោមក្របខ័ណ្ឌគម្រោងពង្រឹង វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហិរញ្ញប្បទានដោយ ADB។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជីញមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់គណៈប្រតិភូ ADB ហើយបានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ របស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោកក៏បានជម្រាបជូនប្រតិភូ អំពីស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលកំពុងសម្រេច បាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យ ពីខាងក្រៅមួយចំនួនក៏ដោយ ដែលប្រការនេះ គឺជាការសបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងតែដើរ នៅលើផ្លូវត្រូវ។

លោកបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងឆ្នាំ២០១៧ និងការព្យាករណ៍កំណើនសេដ្ឋកិច្ច...Read More


អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបពិភាក្សាការងារ និងទទួលស្វាគមន៏អាហារល្ងាចលោកបណ្ឌិត ហ៊ុន ម៉ាណែត

FN ៖ នៅវេលាម៉ោង ៦៖៣០ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៏ដំណើរមកដល់ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល។

ក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវក្តីសោមន្សរីករាយស្វាគមន៏នូវដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញរូបលោក ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចពេលនេះ ហើយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ លើសពីនេះលោកបណ្ឌិតក៏សំដែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត ស្របពេលនឹងខួបអនុស្សាវរីយ៏លើកទី៦៥ នៃចំណងការទូតកម្ពុជា-ជប៉ុន៕

...Read More

ក្រសួងពាណិជ្ជកម្មពន្យល់បន្ថែមជុំវិញ ករណីសហរដ្ឋអាមេរិក បន្ដអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជា

FN ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ពីព័ត៌មានដែលរដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ​ដូណាល់ ត្រាំ ទើបចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល២ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០។

បន្ទាប់ពីទទួលដំណឹងនេះ មជ្ឈដ្ឋានមួយបានបង្ហាញពីភាពភ្ញាក់ផ្អើល និងមានចម្ងល់មួយចំនួន ពាក់ព័ន្ធការអនុគ្រោះពន្ធតាមប្រព័ន្ធ GSP។ ដើម្បីបង្ហាញ និង​ពន្យល់អំពីករណីនេះ បណ្ដាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក សួន ប្រសិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ ដើម្បីឲ្យលោកពន្យល់បន្ថែម។

លោក សួន ប្រសិទ្ធ បានពន្យល់ថា ​រដ្ឋាភិបាលអាមេរិក តែងតែអនុវត្តន៍ការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) រយៈពេល២ឆ្នាំម្ដង ហើយចុងក្រោយប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ ត្រូវរដ្ឋាភិបាលអាមេរិក បញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០១៧។

លោកបន្ថែមថា ដោយសាររដ្ឋាភិបាលលោក ដូណាល់ ត្រាំ មានភាពយឺតយ៉ាវ ក្នុងការស្នើច្បាប់ទៅសភា ដើម្បីអនុម័តនោះ ទើបចាប់ពីមករាដល់ ខែមេសា ឆ្នាំ២០១៨ អង្គភាពគយរបស់អាមេរិក បានអនុវត្តន៍ការយក​ពន្ធចំពោះទំនិញនាំចូល ដោយមិនបានគិត ពីក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើយ។ ទើបតែថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ច្បាប់ថ្មី ដែលរួមបញ្ចូលជាមួយប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាដែលនោះ ត្រូវបានសភាអនុម័តជាធរមាន ហើយប្រតិសកម្មនៃច្បាប់នេះ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

លោកអគ្គនាយករងបន្ថែមថា បន្ទាប់ពីច្បាប់នេះ ត្រូវមានសុពលភាពជាថ្មី ហើយត្រូវចាប់អនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨មកនោះ ទើបខាងអង្គភាពគយរបស់អាមេរិក បានប្រកាសសងត្រឡប់មកវិញនូវប្រាក់ពន្ធ ដែលក្រុមហ៊ុននាំចូលទៅអាមេរិក បានបង់ក្នុងរយៈពេលដែលច្បាប់ មិនទាន់​បានអនុម័តជាថ្មី (ពីថ្ងៃទី០១ ខែមករា...Read More


CDC: ចិនជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា, ៥ឆ្នាំចុងក្រោយចិនបោះទុនវិនិយោគនៅកម្ពុជា ៥.៣ពាន់លានដុល្លារ ខណៈត្រីមាសទី១ឆ្នាំនេះ បោះទុនជាង៤០០លានដុល្លារ!

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញតួលេខនៃទំហំវិនិយោគរបស់ប្រទេសចិននៅកម្ពុជា ដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា។

តួលេខការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅកម្ពុជានេះ ត្រូវបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CDC អំពីលទ្ធផលនៃវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ ស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិ ដែលរៀបចំឡើងនៅ សណ្ឋាគារសូហ្វី-តែលភ្នំពេញភូគីត្រា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ខាង អ៊ី (Kang Yi) ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលជំរុញកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតអន្តរជាតិផ្លូវសូត្រ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល និងផ្នែកឯកជន នៃប្រទេសទាំងពីរ ប្រមាណ ១៥០រូប។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ជាការកត់សម្គាល់ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងទុនវិនិយោគសរុប៥.៣ពាន់លានដុល្លារអាមេរិក ជាមធ្យមប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់លើវិស័យមួយចំនួន រួមមានធនាគារ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម»។

CDC បានគត់សម្គាល់ទៀតថា «សម្រាប់ក្នុងឆ្នាំ២០១៧ កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន១៨៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦.៣ពាន់លានដុល្លារអាមេរិក គឺមានកំណើន៧៥% បើធៀបនឹងទុនវិនិយោគសរុបប្រមាណ ៣,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ តួលេខវិនិយោគក្នុងឆ្នាំ២០១៧ កន្លងទៅនេះ គឺជាតួលេខដ៏ខ្ពស់មួយដែលកម្ពុជាទទួលបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ»។

បើតាមបញ្ជាក់របស់ CDC នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រចអនុញ្ញាតឱ្យក្រុមហ៊ុនចិន ធ្វើការវិនិយោគលើគម្រោងថ្មីចំនួន ៣៦គម្រោង និងពង្រីកផលិតកម្មលើគម្រោងដែលមានស្រាប់ចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណជាង ៤០០លានដុល្លារអាមេរិក។ កំណើននៃទុនវិនិយោគនេះបានបង្ហាញអំពីភាពជឿជាក់របស់អ្នកវិនិយោគចិនទៅលើបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

តាមការបញ្ជាក់របស់ CDC គោលបំណងនៃវេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ២០១៨ គឺដើម្បីផ្ដល់ឱកាសដល់អ្នកវិនិយោគ និងធុរជនកម្ពុជា-ចិន ជួបពិភាក្សាស្វែងយល់ពីកាលានុវត្តភាព...Read More


អគ្គនាយកដ្ឋានកសិកម្ម៖ ការងារប្រមូលផលស្រូវរដូវប្រាំងរបស់ប្រជាកសិករសម្រេចបានជាង៥០ម៉ឺនហិកតា, ទិន្នផលមធ្យមជាង៤តោនក្នុងមួយហិកតា

FN ៖ យោងតាមរបាយការណ៍បញ្ចប់បង្កបង្កើនផលកសិកម្មរដូវប្រាំង និងការងារប្រមូលផលស្រូវរដូវប្រាំងឆ្នាំ២០១៧-២០១៨ របស់អគ្គនាយកដ្ឋានកសិកម្មដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២០ ខែមេសានេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ការងារប្រមូលផលស្រូវរដូវប្រាំងសម្រេចបាន ៥០៣,៧២៣ហិកតា ហើយទទួលបានទិន្នផលមធ្យម ៤.៤៩តោន/ហិកតា៕

...Read More

ត្រីមាសទី១ឆ្នាំនេះ មានក្រុមហ៊ុនថ្មីចំនួន៣,៥៤៥ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កើនជិត១៦០ភាគរយ!

FN ៖ លោក ឱម តារារិទ្ធ ប្រធាននាយកដ្ឋានចុះបញ្ជី នៃក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា ត្រីមាសទី១ ឆ្នាំ២០១៨នេះ មានក្រុមហ៊ុន និងសហគ្រាស សរុបចំនួន ៣,៥៤៥ បានទៅចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ដែលចំនួននេះ កើនឡើងជិត ១៦០% ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មន្ត្រីដដែលរូបនេះបានបញ្ជាក់ទៀតថា ការកើនឡើងយ៉ាងដូច្នេះ ដោយសារតែកត្ដា ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, និងទីផ្សារធំទូលាយ ហើយពាណិជ្ជករ មានការទុកចិត្តនឹងការវិនិយោគនៅកម្ពុជា ដោយគ្មានការភ័យខ្លាច។

ប្រធាននាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្ត និងជំរុញដល់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមមកចុះបញ្ជីពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ ព្រោះថានេះគឺជាកាតព្វកិច្ច របស់ពាណិជ្ជករ និងក្រុមហ៊ុនទាំងអស់។

លោក ឱម តារារិទ្ធ បាននិយាយថា «នេះគឺជាកាតព្វកិច្ច តាមផ្លូវច្បាប់ ដែលតម្រូវឲ្យគាត់ ត្រូវចុះបញ្ជី…បើសិនជាពួកគាត់ មិនបានចុះបញ្ជីនោះទេ មានន័យថា ពួកគាត់ប្រកបអាជីវកម្ម មិនស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីត្រឹមត្រូវ និងស្របច្បាប់ សរុបចំនួនប្រមាណជាង៦ម៉ឺន ក្រុមហ៊ុន-សហគ្រាសហើយ៕

...Read More

ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ប្រកាសឲ្យក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលជំពាក់បំណុលរដ្ឋ ត្រូវចូលមកសងបំណុល ឲ្យបានមុនថ្ងៃទី៣០ ខែមេសា!

FN​​ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឲ្យប្រធានក្រុមហ៊ុនប្រតិបត្ដិករទូរគមនាគមន៍ ដែលនៅមានបំណុលជំពាក់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវសង់បំណុលទាំងអស់ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ជាកំហិត។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងទាំងពីរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ទៀតថា ផុតកាលកំណត់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាប់វិធានការតឹងរឹងជាបន្ដបន្ទាប់ ដូចខាងក្រោម ដោយពុំមានការលើកលែងឡើយ៖

ទី១៖ ប្រកាសជាសាធារណៈតាមសារព័ត៌មាន, វិទ្យុ ឬទូរទស្សន៍ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលខកខានមិនបានអនុវត្ដ តាមការណែនាំខាងលើ ដោយដាក់ចំឈ្មោះក្រុមហ៊ុន, ឈ្មោះអភិបាលក្រុមហ៊ុន, ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ដែលបានជំពាក់។

ទី២៖ ចាត់វិធានការតាមផ្លូវច្បាប់ដូចជា បង្កកគណនីនៅធនាគារពាណិជ្ជ, បិទហ្រ្វេកង់ស៍, ហាមឃាត់ការនាំចេញ-នាំចូល, ហាមឃាត់ការចូលរួមក្នុងដំណើរលទ្ធកម្មសាធារណៈ, ព្យួរ ឬ ដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្រ្វេកង់ស៍វិទ្យុ, កិច្ចព្រមព្រៀង ឫលិខិតគតិយុត្ដពាក់ព័ន្ធផ្សេងៗ សម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំ សំណុំរឿងដាក់បណ្ដឹង ទៅតុលាការ៕

...Read More

រដ្ឋមន្ត្រី ថោង ខុន អះអាងថា ៣ខែទៀត នឹងមានជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រហែលរយៈពេល៣ខែទៀត (ខែកក្កដា) នឹងមានជើងហោះហើរពីឥណ្ឌូណេស៊ីត្រង់មកកម្ពុជា ដែលប្រទេសនេះ ក៏ជាទីផ្សារទេសចរណ៍ធំមួយ នៅអាស៊ីអាគ្នេយ៍ផងដែរ។ លោករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបុណ្យភូមិ CATA ខួបអនុស្សាវរីយ៍២២ឆ្នាំ ដែលរៀបចំដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នារាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

ដោយគាំទ្រប្រសាសន៍របស់លោករដ្ឋមន្ត្រី ថោង ខុន, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA បានបញ្ជាក់ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំនូវផែនការអនុវត្តបន្តរបស់ខ្លួន រួមមាន ការផ្តោតសំខាន់លើវគ្គបណ្តុះបណ្តាលជាច្រើនដល់សមាជិក ដើម្បីចូលរួមក្នុងការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទេសចរណ៍ ដែលផ្តល់សេវាកម្មទេសចរណ៍ចូលក្នុងស្រុក និងទេសចរណ៍ចេញទៅក្រៅប្រទេស និងភ្នាក់ងារទេសចរណ៍នានា។ សមាគមក៏បានការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទៅទស្សនាទីកន្លែងកម្សាន្តថ្មីៗផងដែរ ក្នុងនោះសមាគមនឹងចូលរួមបង្កើនការរៀបចំនូវ Famtrip ក្នុងការស្វែងយល់អំពីតំបន់ទេសចរណ៍ថ្មី ដើម្បីបង្កើតនូវកញ្ចប់ទស្សនកិច្ច និងពង្រីកនូវខែ្សទស្សនកិច្ចដែលកំពុងបម្រើសេវាកម្ម។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានឹងទទួលបាន ទេសចរអន្តរជាតិចំនួន ៦.១លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ៧លាននាក់ ឆ្នាំ២០២០ ជាមួយនឹងចំណូលប្រមាណ៥ពាន់លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ១លាននាក់។

ក្រសួងទេសចរណ៍ បានផ្តល់អាជ្ញាបណ្ណដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍តាមប្រភេទនីមួយៗ រួមមាន៖ Outbound Tour Operators ៥២ក្រុមហ៊ុន, Inbound Tour Operators ៤៩២ក្រុមហ៊ុន, Domestic Tour Operators ៤១ក្រុមហ៊ុន និង Travel Agent ២៣១ក្រុមហ៊ុន។

ដើម្បីត្រៀមចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ លោកបានសំណូមពរដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឲ្យបានជាប្រចាំ ដើម្បីធានាសេវាកម្មមួយប្រកបដោយទំនុកចិត្តដល់ភ្ញៀវទេសចរ និងត្រូវអនុវត្តតាមសារាចរណែ ស្តីពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា...Read More


ទៅមុខថយក្រោយ