អភិរក្សព្រៃ និងបង្ក្រាបបទល្មើសព្រៃឈើ នៅត្បូងឃ្មុំ, កំណត់នីតិវិធី និងតម្លៃប័ណ្ណសម្គាល់ និងបើកបរយានយន្ត

ថ្ងៃ ១៥ មករា ២០១៦ បន្ថែមលើរបៀបវារៈដែលបានគ្រោងទុក នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច (១) ប្រគល់ភារ​កិច្ច​​ជូន​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែន និងអាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ ចុះពិនិត្យតំបន់ព្រៃមួយកន្លែងនៅជាប់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ដើម្បីដាក់ជាតំបន់ព្រៃអភិរក្ស (២) ប្រ​គល់​ភារកិច្ចជូន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី រៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មាធិការចម្រុះមួយ ដែលរួមមានកងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ព្រៃ​​ឈើ អាជ្ញាធរខេត្តពាក់ព័ន្ធ និងស្ថាប័នរដ្ឋចាំបាច់មួយចំនួនទៀត ដឹកនាំដោយឯកឧត្តម នាយឧត្តម​សេ​នីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើ​ការ​បង្ក្រាបឲ្យខានតែបាន នូវបទល្មើសនាំចេញឈើ តាមច្រកមួយចំនួននៃបណ្តាខេត្តជាប់ព្រំដែនវៀតណាម ពិ​សេស​ខេត្តត្បូងឃ្មុំ និងប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯក​ឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកំណត់ឲ្យបានឆាប់រហ័សនូវតម្លៃ និងនិតី​វិធី​នៃការធ្វើប័ណ្ណសំគាល់យានយន្ត ការត្រួតពិនិត្យ បច្ចេកទេសយានយន្ត និងការធ្វើប័ណ្ណបើកបរ​ជូន​ប្រជា​ពល​រដ្ឋ។ ជាថ្មីម្តងទៀត សម្តេចតេជោ បានដាស់តឿនដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី  ត្រូវបង្កើត​បណ្តាញ​សង្គម Facebook របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងមតិយោបល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង​នៅក្នុង​បណ្តាញ​សង្គម Facebook ជាពិសេសទំព័រ Facebook របស់សម្តេច ទៅតាមដែនសមត្ថកិច្ច​រៀងៗ​ខ្លួន៕

...Read More

ពង្រឹងសហប្រតិបត្តិការជាមួយហុងគ្រី, ចែករំលែកបទពិសោធន៍ដឹកនាំ ដល់ក្រុមនិស្សិត Harvard

ថ្ងៃ ១៤ មករា ឆ្នាំ ២០១៦ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីការបរ​ទេស​ហុងគ្រី រួមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីសោម​នស្ស​រីករាយ ចំពោះមិត្តចាស់ហុងគ្រី ដែលបានភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាតាំងពី ឆ្នាំ១៩៦៣ មក​ម៉្លេះ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី បានស្ងើចសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ដែល​បានធ្វើ​អោយ​ប្រទេសជាតិរីកចម្រើន ប្រកបដោយកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមក​នេះ។ ថ្មីៗនេះ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតមួយថ្មីទៀត ហុងគ្រីបានបើកការិយាល័យ​ទំនាក់ទំនងពាណិជ្ជកម្ម និងបើកធនាគារដើម្បីផ្ដល់ឥណទាននៅកម្ពុជាផង។ ភាគីហុងគ្រី​មានចំ​ណាប់អា រម្មណ៍សហការ និងជួយកម្ពុជាលើវិស័យមួយចំនួនដូចជា បច្ចេកវិទ្យានៃការគ្រប់គ្រងទឹក កសិ​កម្ម បច្ចេក វិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធ។ ចំពោះការអភិវឌ្ឍធនធានមនុស្ស ហុងគ្រីបានសន្យា​បន្ត​ផ្ដល់អា ហារូបករណ៍យ៉ាងហោចណាស់ ចំនួន ១៥ កន្លែង ក្នុងមួយឆ្នាំដល់កម្ពុជា។ ប្រទេសទាំងពីរ​បានសន្យា ពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍​ ក៏ដូចជាជំរុញ ទំនាក់ទំនងទ្វេភាគីអោយកាន់តែល្អប្រសើរ។

នៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានទទួលជួបលោក និងប្រតិភូនិស្សិតកម្ម​សិក្សា ភាពជាអ្នកដឹកនាំនៅអាស៊ី នៃសកលវិទ្យាល័យសហរដ្ឋអាមេរិក​ ២៥ នាក់ មកពី ១២ វិទ្យា​ស្ថាន តំណាងអោយ ១១ ប្រទេស នៅវិមានសន្តិភាព។ ក្រៅពីបានផ្តល់ដំបូន្មាន រួមទាំងបទ​ពិសោធន៍​ធ្វើ​យ៉ាងណាក្លាយទៅជាមេដឹកនាំល្អនៅថ្ងៃអនាគត សម្តេចតេជោ បានចែករំលែកដល់ប្រតិភូនិស្សិត​ នូវបទ​ពិសោធន៍នៃការអនុវត្តគោល​នយោបាយឈ្នះ/ឈ្នះ ដែលបានបញ្ចប់​សង្រ្គាម​ នាំមកនូវសុខសន្តិភាព​សម្រាប់កម្ពុជា។ សម្តេចតេជោ បានបង្ហាញជូនប្រតិភូនិស្សិត អំពីតួនាទីអាស៊ាន ក្នុងការថែរក្សា​សុខ​សន្តិភាពក្នុងតំបន់ និងការរួមគ្នាដោះស្រាយបញ្ហាសមុទ្រចិនភាគខាងត្បូងដោយឈរលើមូលដ្ឋាន​សន្តិភាព ដោយសង្កត់ធ្ងន់ថា ប្រទេសដែលពាក់ព័ន្ធ ត្រូវតែរួមគ្នាដោះស្រាយដោយផ្ទាល់...Read More


គ្មានការបង់ប្រាក់ប្រើប្រាស់ផ្លូវជាតិលេខ៤ ទៀតទេ

រសៀលថ្ងៃទី ១៣ មករា ឆ្នាំ ២០១៦, តាមរយៈហ្វេសប៊ុក, សម្តេចតេជោ ហ៊ុន សែន បានជូនដំណឹងទៅ​កាន់ជនរួមជាតិកម្ពុជាអំពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដកយកផ្លូវជាតិលេខ ៤ មកកាន់​កាប់​ទាំងស្រុងវិញ។ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ដោយពុំ​ចាំ​បាច់បង់លុយតទៅទៀតទេ។ សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្រ្តី​ក្រ​សួង​ហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយនៅក្នុងកិច្ចប្រជុំសភាថ្ងៃនេះ ក្នុងនាម​ ជានាយករដ្ឋមន្រ្តី ខ្ញុំបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង ១២ យប់ ថ្ងៃទី១៣ មករា ២០១៦ នេះតទៅ»។ ព្រមជាមួយនឹងការបញ្ជាក់ថា ការសម្រេចនេះធ្វើឡើង ដើម្បី​ដោះ​ស្រាយកង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទាំងប្រទេស សម្តេចតេជោ បានថ្លែងអំណរ​គុណ​ដល់ប្រជាពលរដ្ឋ ដែលតែងតែផ្ញើព័ត៌មានពិត និងផ្តល់យោបល់មកកាន់ហ្វេសប៊ុករបស់សម្តេច ហើយ​ក៏បានជម្រុញដល់ប្រជាពលរដ្ឋឲ្យបន្តធ្វើបែបនេះ ដើម្បីរួមគ្នាដោះស្រាយជីវភាពប្រជាជន និង​ ​អភិវឌ្ឍសង្គមជាតិយើង ឲ្យកាន់តែប្រសើរឡើងទៀត៕

...Read More

ជួយគ្នាទ្រទ្រង់កម្មវិធីប្រឡងសិល្បៈបុរាណ

ថ្ងៃទី ១២ មករា ឆ្នាំ ២០១៦ ក្នុងឱកាសបិទកម្មវិធីប្រឡងសិល្បៈបុរាណក្រោមប្រធានបទ «មត៌កវប្បធម៌​ខ្មែរ»ពានរង្វាន់សម្តេចតេជោ និងការប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី ដែលប្រព្រឹត្តឡើងនៅសាល​មហោស្រពកោះពេជ្រ, សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមូលផ្តុំ ប្រមូលដើមទុន ដើម្បីអភិឌ្ឍវប្បធម៌ ក្រោយប្រទេសបានរួចផុតពីរបបប្រល័យពូជសាសន៍ ដោយអតីតរដ្ឋមន្រ្តីវប្បធម៌ កែវ ចិន្តា និង ឆេង ផុន តាំងពីជាង ៣០ ឆ្នាំមុន។

សម្តេចតេជោ បានស្នើអោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ បាយ័ន បញ្ចូលវិញ្ញាសាចម្រៀងប្រពៃណី ទៅក្នុងការប្រឡងលើកក្រោយ ដែលមានតែពីរវិញ្ញាសាគឺកំណាព្យ និងមហោរី។ សម្តេចតេជោបានអំពាវនាវដល់ក្រុមហ៊ុននានា ឲ្យបន្តជួយឧបត្ថម្ភ និងសហការ ដើម្បីទ្រទ្រង់កម្មវិធីប្រឡងសិល្បៈបុរាណនេះ។

បន្ទាប់ពីទទួលដំណឹងពីរដ្ឋមន្រ្តីក្រសួងវប្បធម៌ អំពីការភ័យខ្លាច និងការលំបាករបស់ក្រុម​សិល្បៈល្ខោន និងយីកេ ក្នុងការធ្វើដំណើរទៅសម្តែងនៅតាមទីតាំងនានា ដោយសារតែការអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក មិនអនុញ្ញាតឲ្យដឹកលើសចំនួនតាមរថយន្ត សម្តេចតេជោបានណែនាំឲ្យប៉ូលីសចរាចរណ៍​នៅគ្រប់ទីកន្លែងទាំងអស់ យោគយល់ និងសម្រួលក្រុមល្ខោន បានធ្វើដំណើរដោយសុវត្ថិ​ភាពទៅកាន់ ទីកន្លែងសម្តែងផង៕

...Read More

ព្យួរពន្ធប្រថាប់ត្រាផ្ទេរមត៌ក, បន្ទាបថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់តិច

នៅថ្ងៃ ១០ មករា ឆ្នាំ ២០១៦ ក្នុងឱកាសដឹកនាំសន្និបាតលើកទី ៣៩ នៃគណកម្មាធិការកណ្តាលអាណត្តិទី ៥ នៃបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្យួរចោលការជាប់ពន្ធប្រថាប់ត្រា​ក្នុងការ​ផ្ទេរមត៌កអចលនទ្រព្យពី ឪពុកម្តាយទៅកូន ពីជីដូនជីតាទៅអោយចៅ និងរវាងប្តីនិងប្រពន្ធក្នុងបំណង​ដោះស្រាយការព្រួយបារម្ភ និងកង្វល់ពីការបង់ប្រាក់ថ្លៃសេវា ក្នុងការផ្ទេរអចលនទ្រព្យ​ដែលជាកេរ្តិ៍មរតក​ពី​សមាជិកគ្រួសារម្នាក់​ទៅ​សមាជិកគ្រួសារម្នាក់ទៀត។

សម្តេចតេជោ នៅបានជំរាបជូនប្រជាពលរដ្ឋទៀតថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋ​ដែល​​ប្រើ​ប្រាស់បណ្តាញអគ្គិសនីរដ្ឋ ក្នុងបរិមាណពី ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែចុះក្រោម គឺបង់ថ្លៃត្រឹមតែ ៦១០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង តែប៉ុណ្ណោះ ហើយសង្ឃឹមថា ការសម្រេចបន្ធូរបន្ថយតម្លៃប្រើប្រាស់អគ្គិសនី​ជូន​​បងប្អូនជនរួមជាតិ នឹងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន មួយកម្រិតធំ​ទៀតជាមិន​ខាន។

សូមរំលឹកផងដែរថា ថ្មីៗ នេះ សម្តេចតេជោ ហ៊ុន សែន បានជំរាបជនរួមជាតិទូទាំងប្រទេស ជាហូរហែ​តាម​​ហ្វេសប៊ុក​អោយ​រៀន​បើកបរយានយន្តអោយបានត្រឹមត្រូវ រៀន និងយល់ដឹងអោយបានច្បាស់លាស់​ពី​ច្បាប់ចរា​ចរណ៍ ព្រមទាំងបើកបរដោយគោរពច្បាប់ចរាចរណ៍គ្រប់ពេល។ សម្តេចតេជោ ដាស់តឿនថា ការ​គោរពច្បាប់ចរា​ចរណ៍ គឺជាការគោរពស្រឡាញ់អាយុជីវិតខ្លួនយើងផង និងជីវិតអ្នកដទៃផង។ សម្តេចតេ​ជោ បានសំដែងនូវអំណរ​គុណជាខ្លាំង ជូនក្មួយៗ​ ស្ម័គ្រ​ចិត្តកាកបាទក្រហមកម្ពុជា ដែលបានចូលរួមអប់រំ​ផ្សព្វ​ផ្សាយច្បាប់ចរាចរណ៍នៅទូទាំងប្រទេស៕

...Read More

បន្តអនុវត្ត ដកពិសោធន៍ ច្បាប់ចរាចរណ៍ថ្មី, សាងសង់ផ្លូវអាកាស និងផ្លូវក្រោមដី៤ទៀត

ក្នុងឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ៥ មករា និងផ្លូវក្រោមដី នាព្រឹកថ្ងៃទី ០៥ មករា ឆ្នាំ ២០១៦,ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលមានប្រតិកម្ម​តាមរយៈបណ្តាញសង្គម​ជុំវិញ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សម្តេចតេជោ ហ៊ុន សែន បានសូមឲ្យប្រជាពលរដ្ឋទុកឱកាសឲ្យ​រាជរដ្ឋាភិបាលអនុវត្ត និងប្រជុំដកពិសោធន៍មួយរយៈ ដើម្បីពិនិត្យថាតើច្បាប់នោះមានការខ្វះខាតត្រង់​ណា ត្រូវកែត្រង់ណា គួរបន្តឹង ឬក៏បន្ធូរ។សម្តេចតេជោជំរាបថា បានកត់ត្រាទុកសំណូមពរ និងសំណើ​នា​នារបស់ប្រជាពលរដ្ឋនៅក្នុងហ្វេសប៊ុក បញ្ជូនទៅខាងនគរបាល និងក្រសួងមហាផ្ទៃ ធ្វើការគិតគូរ និង​ដោះ​ស្រាយហើយ។ ដោយឡែក សម្រាប់ការធ្វើប័ណ្ណបើកបរម៉ូតូថ្មី សម្តេចបានប្រកាសថា ត្រូវបានបញ្ចុះ​តម្លៃពី ៦ ម៉ឺនរៀល មកត្រឹមតែ ២ ម៉ឺន ៥ ពាន់រៀល ឯតម្លៃពន្យារសុពលភាពប័ណ្ណបើកបរសម្រាប់ម៉ូតូ ក៏​បញ្ចុះពី ៤ ម៉ឺនរៀល មកនៅតែ ២ ម៉ឺនរៀល។ “សង្ឃឹមថា រឿងនេះនឹងត្រូវដោះស្រាយ ហើយពង្រឹង​ស្ថាន​ភាពនៃច្បាប់ចរាចរណ៍ដែលកំពុងអនុវត្តនេះផង» សម្តេចតេជោបន្ថែម។

ជាមួយនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដីចំ​នួន ៤ បន្ថែមទៀត ដែលរួមមាន – ១) ផ្លូវបត់កោង និងផ្លូវក្រោមដីនៅចំណុចស្ពានអាកាសក្បាលថ្នល់, ២) ផ្លូវក្រោមដីនៅផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំនុចស្តុបបេកាសេ, ៣) ស្ពានអាកាស នៅចំនុចស្តុបផ្សារដីហុយ​ត្រង់​ផ្លូវ​សហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ និង ៤) ផ្លូវល្បឿនលឿន (Express Way) ១ ខ្សែ ពីរាជធានីភ្នំ​ពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរំដោះការកកស្ទះចរាចរណ៍៕

...Read More

“ខ្ញុំនឹករឮក និងចងចាំអតីតមិត្តរួមអាវុធទាំងអស់”

ក្រោមចំណងជើងនេះ តាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៦, សម្តេចតេជោ ហ៊ុន សែន ប្រាប់អោយដឹងថាសម្តេចបានទៅសួរសុខទុក្ខមិត្តរួមអាវុធមួយរូប ដែលកំពុងមានជំងឺជាទម្ងន់ គឺ ឧត្តមសេនីយ៍ ញឹក ហួន។ សម្តេចតេជោ បានបញ្ជាក់ថា តែងតែនឹករឮក​ និងចងចាំជានិច្ច ចំពោះ​​សហកា​រី មិត្តរួមអាវុធទាំងអស់ មាន ឧត្តម​សេ​នីយ៍ ញឹក ហួន ជាដើម ដែលនៅក្រោយឆ្នាំ ១៩៧០ បានចូល​រួម តស៊ូនៅអង្គភាពជាមួយគ្នា និងតស៊ូរំដោះប្រទេសពីរបបខ្មែរក្រហម។សម្តេចរំលឹកថា “នៅថ្ងៃទី ២០ មិថុ​នា ឆ្នាំ ១៩៧៧ គាត់បានរួមជាមួយខ្ញុំចាប់ផ្តើមវាយពួក ប៉ុល ពត ។ គាត់ក្លាយជាអ្នកចូលរួមកសាង​កម្លាំង​ប្រដាប់អាវុធផ្តួលរំលំរបបខ្មែរក្រហម ហើយបានក្លាយជាមេបញ្ជាការកងអនុសេនាធំមុន​គេនៅពេល​នោះ​។ ជាបន្តបន្ទាប់ នៅពេលបង្កើតកងវរៈសេនាតូច គឺគាត់ជាមេបញ្ជាការមុនគេ។ ក្រោយរំដោះប្រទេសថ្ងៃ ៧ មករា ១៩៧៩ គាត់ជាមេបញ្ជាការដំបូងទៀត នៃកងពលតូចលេខ ១ ការពារភ្នំពេញ។ នៅពេល​បង្កើត​កង​ពលធំលេខ ១៩៦ ក៏គាត់ជាមេបញ្ជាការលើកដំបូងទៀត។ លោក ញឹក ហួន មានស្នាដៃច្រើនចំ​ពោះ​ជាតិ។ សព្វថ្ងៃលោក ញឹក ហួន ជាឧត្តមសេនីយ៍ផ្កាយមាសបួន មានមុខងារជាអគ្គមេបញ្ជាការរងនៃ​កង​យោធ​ពលខេមរភូមិន្ទ”។
សម្តេចសរសេរថា “ពេលខ្ញុំទៅដល់ នាយទាហានជាន់ខ្ពស់ដែល​ទៅ​សួរ​សុខទុក្ខបានប្រាប់ខ្ញុំថា គាត់មិន​ផ្តាំ​ផ្ញើអ្វីច្រើនទេ មានតែពាក្យថា ត្រូវតែការពារ សម្តេច ហ៊ុន...Read More


ជូនការប្រើប្រាស់មិនបង់ថ្លៃនូវផ្លូវវេងស្រេង ជាកាដូឆ្នាំថ្មី

នៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៥ តាមរយៈហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រជាពល​រដ្ឋ​កម្ពុជាទូទាំងប្រទេសពិសេសពលរដ្ឋទាំងឡាយដែលរស់​នៅ និងប្រើប្រាស់ផ្លូវវេងស្រេងនៃរដ្ឋធានីភ្នំពេញ ថា កាលពីក្រោយម៉ោង ១២ យប់ឈានចូលថ្ងៃទី ២៨ ធ្នូនេះ សម្តេច​តេជោ បានសំរេចដកយកផ្លូវ​ វេង​ស្រេង​មកអោយរដ្ឋគ្រប់គ្រងវិញ ដោយការប្រើប្រាស់ផ្លូវនឹង​មិន​មាន​ការបង់ប្រាក់ទៀតទេ។
សម្តេចតេជោ សរសេរថា “បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវវេងស្រេងជាទីស្រឡាញ់!ខ្ញុំទើបបានដឹងរឿង​ដែលក្រុម​ហ៊ុនយកប្រាក់ ១១០០ រៀលក្នុងរថយន្ត១គ្រឿង ឬ ត្រូវបិទក្នុងតម្លៃ១៣២០០០ រៀលក្នុង​រថ​យន្ត ១ គ្រឿង ចំពោះរថយន្តគ្រួសាររស់នៅតាមបណ្តោយផ្លូវវេងស្រេង … ទោះតម្លៃមួយណាក៏ដោយ​បង​ប្អូនមិនត្រូវបង់ថ្លៃផ្លូវ ឬបង់ថ្លៃធ្វើក្នុងការបញ្ជាក់ជាបន្តបន្ទាប់ សម្តេចតេជោបាន​បញ្ជាក់ថា “ខ្ញុំសូមជូនផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋ​ប្រើ​ប្រាស់​ដោយគ្មានបង់លុយតទៅទៀត …​ទន្ទឹម​នឹងនេះ ខ្ញុំក៏សូមអរគុណពលរដ្ឋដែលបានសរសេរផ្តល់​ព័ត៌​មាន​ពិតមកកាន់ របស់ខ្ញុំ​អំពី​បញ្ហា និងការព្រួយបារម្ភទាំងឡាយដែលបងប្អូនកំពុង​ជួប​ប្រ​ទះ​នៅលើកំណាត់ផ្លូវនេះ”។ ក្រោយពីបាន​សិក្សា​ល្អិតល្អន់មួយកម្រិតធំថែមទៀត រាជរដ្ឋាភិបាលបាន​សម្រេច​ទិញយកការវិនិយោគ​ទាំងមូលនៃផ្លូវវេង​ស្រេង​មកកាន់កាប់ទាំងស្រុងវិញ ដោយ “សាលាក្រុង និង​ក្រុមហ៊ុនឯកជនត្រូវបញ្ឈប់យកលុយ​ទាំងស្រុង​ចាប់ពី​ពេល​ចេញដំណឹងនេះ” សម្តេចតេជោបានសរសេរ។ សម្តេចតេជោ ចាត់ទុកថា ការសម្រេចនេះ ជាកាដូសម្រាប់បងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦ ហើយ​សង្ឃឹម​ថា ប្រជាពលរដ្ឋចូលរួមអបអរសាទរជាមួយដំណឹងនេះ និងធ្វើដំណើរដោយគោរពច្បាប់ចរា​ចរណ៍​ លើផ្លូវវេងស្រេង៕

...Read More

ការពារសន្តិភាព កុំអោយមានស្លាប់ និងពិការ

ថ្ងៃ ២៦ ធ្នូ ២០១៦ តាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានរំលឹកជូនប្រជាពលរដ្ឋ ក្នុងបណ្តាញសង្គម ពីការត្រូវរបួសភ្នែកក្នុងសម័យសង្គ្រាមរំដោះជាតិ ថា “ខ្ញុំត្រូវរបួសនៅម៉ោង ៦ និង ១៥ នាទីព្រឹក ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ១៩៧៥ នៅក្បែរគល់ស្ពានគីហ្ស៊ូណា ត្រើយខាងកើត នៃ ឃុំ ទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្ត កំពង់ចាម បច្ចុប្បន្នជា ខេត្ត ត្បូងឃ្មុំ”។

សម្តេចបន្តថា “ទីនេះហើយ ជាកន្លែងដែលខ្ញុំត្រូវរបួសធ្ងន់ ហើយត្រូវពិការភ្នែកឆ្វេងរហូតសព្វថ្ងៃ។ ខ្ញុំពិតជាឈឺខ្លាំងណាស់នៅពេលដែលគ្រូពេទ្យបានយកកាំបិត និងកន្ត្រៃមកវះកាត់យកគ្រាប់ភ្នែកខ្ញុំចេញ … ប្រស្រីភ្នែកខ្ញុំម្ខាងបានបាត់បង់ទៅហើយ”។

ជាមួយការចងចាំនូវការឈឺចាប់នេះ សម្តេចតេជោ បានដាស់តឿនថា “នេះហើយជាសង្គ្រាម ដែលអ្នកនយោបាយជំនាន់មុនបង្កើតឡើង និងដែលធ្វើឱយយុវជនរាប់ម៉ឺននាក់ស្លាប់ ឬរបួសពិការ ក្នុងនោះមានរូបខ្ញុំម្នាក់ដែរ។ យើងត្រូវរួមគ្នាការពារនូវសន្តិភាពដែលយើងរកបានដោយលំបាកនេះ”៕

...Read More

“កងទ័ពកម្ពុជាកន្តិបខៀវរក្សាសន្តិភាព” ជាការសំរេចចិត្តនយោបាយមានសារសំខាន់

សម្តេចតេជោ ហ៊ុន សែន បានរំលឹកជូនប្រជាពលរដ្ឋកម្ពុជា តាមហ្វេសប៊ុក នាថ្ងៃ ២៤ ធ្នូ ២០១៥ នេះ ថា​កាលពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍​ក្រោម​ឈ្មោះថាអ៊ុនតាក់ (UNTAC) មកជួយ​ស្វែងរកសន្តិភាពនៅកម្ពុជា។ នៅឆ្នាំ ២០០៦ ក្នុងឋានៈជា​នាយក​រដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំ បានសំរេចចិត្តខាងនយោបាយដ៏មានសារៈសំខាន់ បញ្ជូនកងទ័ពកម្ពុជាឱយ​ពាក់​មួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសនានាលើ​សកល​លោក​វិញ។

ក្នុងអតីតកាល ជនជាតិកម្ពុជាមួយចំនួនធ្លាប់បានកាន់អាវុធទៅប្រទេសក្រៅដូចជា អាល់ហ្សេរី ម៉ារ៉ុក។ តែ​​ការទៅនាពេលនោះ គឺទៅក្នុងឋានៈជាទាហានបារាំង ព្រោះប្រទេសយើងស្ថិតក្រោមអាណា​និគមបា​រាំង។ រីឯកងទ័ព កងអាវុធហត្ថ គ្រូពេទ្យ និងអ្នកបច្ចេកទេសកម្ពុជា ដែលបាន និងកំពុងប្រតិបត្តិការនៅ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល កោះស៊ីព្រ សុទ្ឋតែជាកម្លាំងរបស់កម្ពុជា ដែលជា​ប្រទេសឯករាជ្យ អធិបតេយ្យភាព និងជាសមាជិកអង្គការសហប្រជាជាតិ” សម្តេចតេជោបញ្ចាក់។

ទៅមុខថយក្រោយ