សម្តេចតេជោ ប្រាប់ពលរដ្ឋខ្មែរអាមេរិក ជិត ៦០០ នាក់ ថា “ទំនាក់ទំនងកម្ពុជា-អាមេរិក ល្អមិនធ្លាប់មាន“

រសៀលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ កម្ពុជា, មុននឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី ១៥ និង ១៦ កុម្ភៈ សម្តេ​ចតេ​ជោ ហ៊ុន សែន បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនខ្មែរជាង ៦០០ នាក់ ដែលរស់នៅ និង​បានអញ្ជើញមក​ពីរដ្ឋនានា នៃសហរដ្ឋអាមេរិក នៅសណ្ឋាគារ Hyatt Regency។

សម្តេចបានជំរាបជូនប្រជាពលរដ្ឋរួមជាតិថា ការរួបរួមសាមគ្គីគ្នា គោរព និងស្រឡាញ់រាប់អាន​គ្នារបស់បង​ប្អូន​ខ្មែរនៅទូទាំង​ពិភពលោក ដោយមិនប្រកាន់និន្នាការនយោបាយ មានសារៈសំខាន់ណាស់ ក្នុងការធ្វើ​អោយខ្មែរគង់វង្ស រីកចម្រើន ដែលផ្ទុយពីការបង្កជម្លោះ បែកបាក់គ្នា នាំមកនូវការបាត់បង់ទឹកដី និងបរ​ទេស​ជេរដៀលត្មេះ។ សម្តេចបានរំលឹកថា ពេលធ្វើដំណើរចេញពីចំ​ណតអាកាស​យាន​ដ្ឋានអន្តរជាតិទី​ក្រុង Palm Spring មកកាន់ទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក, សម្តេចមិនបាន​ឃើញ​មានបាតុករបិទផ្លូវ រារាំងដំណើររបស់សម្តេចទេ។

សម្តេចតេជោ បានចាត់ទុកថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកនាពេលបច្ចុប្បន្ន ជាទំនាក់ទំនងល្អមួយ​ដែល​មិនធ្លាប់មានពីមុនមក បើទោះបីជាមានបញ្ហាខ្លះៗ កើតមានរវាង​ប្រទេសទាំងពីរ កាលពីអតីត​កាល​ក៏​ពិតមែន។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានរហូតដល់ជាង ៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលផ្ទុយពីមុន មានមិនដល់រយលានផង។ “កម្ពុជានៅតែចង់ឲ្យមានទំហំពាណិជ្ជ​កម្មពីកម្ពុជា ទៅទីផ្សារ​អា​មេរិក កាន់តែមានទំហំធំឡើងៗ” សម្តេចតេជោ បញ្ជាក់។

សម្តេចតេជោវាយតម្លៃថា ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេស​សមាជិក​អាស៊ានដទៃ​ទៀតជាការរួមចំណែកដល់ការបង្កើនទំនាក់ទំនងនៃបណ្តាប្រទេស ក្នុងតំបន់អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​ផង​ដែរ និងថា ការដែលកម្ពុជាចូលជាសមាជិកអាស៊ានធ្វើអោយទទួលបាននូវអត្ថន័យ និងអត្ថប្រយោជន៍ធំ​ខ្លាំង​ណាស់...Read More


ធនធានមនុស្សក្លាយជាអាទិភាពទី ១, ហ្វេសប៊ុកបង្កើនល្បឿនដោះស្រាយកង្វល់ប្រជាពលរដ្ឋ

ថ្ងៃ ១១ កុម្ភៈ ឆ្នាំ ២០១៦ ថ្លែងសង្កថាសម្ពោធសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការវិនិយោគរបស់រដ្ឋ និងឯកជន លើវិស័យអប់រំ ដោយរុញច្រាន​សា​លារៀនឱ្យទៅកៀកនឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជួយអោយប្រទេសកាត់បន្ថយបាន​នូវគម្លាតខាង​ខួរក្បាល។ សម្តេចអះអាងថា ការបណ្ដុះបណ្ដាលធនធានមនុស្សបានក្លាយ ទៅជាប្រធានបទគន្លឹះនៃការ​អភិវឌ្ឍរបស់កម្ពុជា ដែលកាត់បន្ថយគម្លាតផ្ទៃក្នុងខ្លួនឯងផង និងក៏កាត់បន្ថយគម្លាតអភិវឌ្ឍន៍ជាមួយ​ប្រ​ទេស​ដទៃថែមទៀតផង។ “អាទិភាព ៤ គឺ មនុស្ស, ទឹក, ផ្លូវ ភ្លើង ត្រូវតែដើរស្របគ្នា និងនៅតែជាអាទិ​ភាពដែលយើងត្រូវដោះស្រាយ” សម្តេចតេជោបញ្ជាក់ និងកត់សម្គាល់ថា ការពង្រាយសាលាទៅជិត​សិស្ស បានជួយអោយសិស្សមានលទ្ធភាពរៀនចប់ថ្នាក់ទី ៩ ហើយក៏បង្កឱកាសអោយយុវ​នារី​នៅមូល​ដ្ឋាន អាចបន្តការសិក្សាបានដែរ។

ស្តីពី E-Government ឬរដ្ឋាភិបាលអេឡិកត្រូនិក ហើយក៏ជាការឆ្លើយតបទៅនឹងក្រុមអ្នកវិភាគ ដែល​រិះ​គន់​ថា ការដែលសម្ដេចប្រើហ្វេសប៊ុក ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ​បានធ្វើឱ្យបាត់ប្រព័ន្ធការ​ងារ​របស់ក្រសួង ស្ថាប័ន រដ្ឋ, សម្ដេចទាញបំភ្លឺថា ការប្រើហ្វេសប៊ុកមិនចោលប្រព័ន្ធការងារដែល​ធ្លាប់​មាន​ពី​មុនទេ ក៏ប៉ុន្តែវាបានបង្កើន និងពន្លឿនប្រសិទ្ធិភាពដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ។ “ខ្ញុំសូមផ្តាំ​ត្រ​ឡប់​ទៅវិញ ខ្ញុំអត់ចោលប្រព័ន្ធការងារដែលធ្លាប់មានពីមុនទេ។ ខ្ញុំគ្រាន់តែ​បង្កើន​ល្បឿន​ឲ្យមន្ត្រីរបស់យើង​គ្រប់ទីកន្លែង ដោះស្រាយការងារឲ្យបានលឿនបំផុតសម្រាប់ប្រជាពលរដ្ឋ” សម្តេចបញ្ជាក់៕

...Read More

ផ្លូវជាតិលេខ ១ បួនគីឡូម៉ែត្រចុងក្រោយ កំពុងមមាញឹកសាងសង់

ថ្ងៃ ១០ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមហ្វេសប៊ុកថា រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជាបន្តបន្ទាប់ទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កំណាត់ផ្លូវជាតិលេខ ១ ដែលនៅសល់ប្រវែង ៤ គីឡូម៉ែត្រទៀត គិតចាប់ពីគល់ស្ពានមុនីវង្ស ដល់ម្តុំវត្តក្តីតាកុយ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែស្ថាបនាយ៉ាងមមាញឹក។ គំរោងស្ថាបនាកំណាត់ផ្លូវនេះ គឺជាកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានជួយទាំងផ្លូវជាតិលេខ ១ ទាំងស្ពានអ្នកលឿង(ទ្សឹបាសា)។
សមិទ្ធិផល និងគម្រោងផ្លូវដែលមានស្រាប់ និងកំពុងបន្តពង្រីក ភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងច្រើន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនចល័តទូទាំងប្រទេស ជាពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋជាតិរួមទាំងផ្លូវថ្នល់ និងស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជា។ សូមប្រជាពលរដ្ឋបើកបរលើផ្លូវដែលកំពុងសាងសង់នេះ ដោយគោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។

...Read More

ដោះស្រាយបញ្ហាអោយរហ័ស តម្លាភាព និងប្រសិទ្ធិភាព ជូនប្រជាពលរដ្ឋ, នឹងជួបពលរដ្ឋខ្មែររាប់រយនាក់នៅសហរដ្ឋអាមេរិក

ថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​សេចក្តីណែនាំ ដល់សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូ រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រ​​ធានគ្រប់ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អោយបង្កើតក្រុមការងារ​តាមដាន​ និង​ស្រង់​​ព័ត៌​មាន ពាក្យបណ្តឹង និងសំណូមពរប្រជាពលរដ្ឋនៅលើគេហទំព័រ Facebook សម្តេចនាយក​រដ្ឋ​មន្រ្តី។ “ខ្ញុំសូមសម្តេច សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូ រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រ​​ធានគ្រប់ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់លើកិច្ចការសំខាន់នេះ ដើម្បីរួមសហការគ្នាដោះស្រាយរាល់បញ្ហា ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់” សម្តេចបានសរសេរក្នុងសេចក្តីណែនាំ។ ហ្វេសប៊ុកសម្តេចតេជោ សព្វថ្ងៃទទួលបាន​នូវរបាយការណ៍ជាព័ត៌មានចម្រុះ រួមទាំងពាក្យបណ្តឹងពីប្រជាពលរដ្ឋទូទាំងប្រទេស។

ក្នុងថ្ងៃដដែល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រ​កាស​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរាប់រយនាក់ ដែលមកពីគ្រប់កន្លែងនៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អា​មេ​រិក នៅ Rancho Mirage, California ពីថ្ងៃទី ១៥ ដល់ ១៦ ខែ កុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។

...Read More

ប្រើផ្លូវជាតិ ១២៣ ក៏លែងបង់លុយ

តាមហ្វេសប៊ុក ថ្ងៃ ៦ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជម្រាបជូនជនរួមជាតិទូទាំង ប្រទេសថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលុបចោលកិច្ចសន្យាវិនិយោគប្រព័ន្ធសាងសង់ អាជីវកម្មផ្ទេរ (Build, Operate and Transfer – BOT) ផ្លូវជាតិលេខ ១២៣ ក្នុងខេត្តតាកែវ។

សម្តេចតេជោបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋឈប់បង់លុយក្នុងការធ្វើដំណើរលើផ្លូវជាតិ លេខ ១២៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ២ ចាប់ពីផ្សារចំបក់ ទៅដល់ភូមិទំនប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ហើយសង្ឃឹមថា ការសម្រេចនេះ នឹងជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់បងប្អូនប្រជា ពលរដ្ឋ ក៏ដូចជាជួយសម្រាលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង៕

...Read More

សម្តេចតេជោ៖ កម្ពុជាត្រូវបន្តកែទំរង់អប់រំស៊ីជំរៅ

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ ជាមួយនឹងការសាទរនូវវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាជ័យលាភី សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យបន្តកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ។ សម្តេចបានលើកឡើងថា ការផ្លាស់ប្តូរនៅក្នុងតំបន់ និងពិភពលោក ត្រូវឱ្យមានការប្រកួតប្រជែង ដែលធនធានមនុស្សបានក្លាយទៅជាបញ្ហាគន្លឹះពិតប្រាកដ ក្នុងដំណើរសមាហរណកម្មក្នុងក្របខណ្ឌតំបន់ អនុតំបន់ និងពិភពលោក។ ទាក់ទងជាមួយកិច្ចការតំបន់ និងពិភពលោក សម្តេចបានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិកបញ្ជូនរដ្ឋមន្ត្រីការបរទេសមកកម្ពុជា មុនពេលបើកកិច្ចប្រជុំរវាងអាស៊ាន និងសហរដ្ឋអាមេរិក ពិតជាអាចអោយយល់បានថា កម្ពុជា ជាប្រទេសមួយនឹងគេ ជារដ្ឋអធិបតេយ្យ និងជាអ្នកដែលមានខួរក្បាលដូចគេដូចឯងដែរ។ឆ្លើយតបទៅការរិះគន់របស់ក្រុមអ្នកវិភាគក្មេងខ្ចីមួយចំនួនអំពីអធិបតេយ្យរបស់កម្ពុជាកន្លងមក សម្តេចតេជោ អះអាងថា កម្ពុជាមានអធិបតេយ្យភាព មិនមានការចាំបាច់សុំយោបល់ពីប្រទេសណាទាំងអស់។ បើគ្មាននយោបាយឯករាជ្យនោះទេ កម្ពុជាមិនអាចចេញផុតពីអន្លង់គ្រោះថ្នាក់ពីអតីតកាល តាមរយៈនៃនយោបាយឈ្នះឈ្នះរបស់ខ្លួននោះឡើយ។ សម្តេចសង្កត់ធ្ងន់ថា “គ្មានការចាំបាច់ត្រូវរាយការណ៍ថា(កម្ពុជា)ធ្វើជាមួយអាមេរិកអញ្ចេះ … ធ្វើជាមួយចិនអញ្ចុះ ហើយគ្មានការចាំបាច់ទៅទីក្រុងតូក្យូ ដើម្បីប្រាប់ជប៉ុនថាធ្វើអញ្ចុះ ក៏ទេដែរ។ ខ្មែរ គឺខ្មែរ។ គ្មានអ្នកណាស្គាល់ខ្មែរជាងខ្មែរគ្នាឯងនោះទេ ហើយមានតែខ្មែរមួយគត់ដែលមានសិទ្ធិសម្រេច លើជោគវាសនារបស់ខ្មែរ។ លើកឡើងពីការជួបពិភាក្សាជាមួយ John Kerry រដ្ឋមន្តី្រការរទេសសហរដ្ឋអាមេរិក កាលពីពេលកន្លង ទៅថ្មីៗនេះ អំពីសមុទ្រចិនខាងត្បូង សម្តេចស្នើឱ្យសហរដ្ឋអាមេរិកផ្តល់យុត្តិធម៌ជូនសម្តេច ក៏ដូចប្រទេសកម្ពុជា។ តបទៅលោក John Kerry ដែលនិយាយថា មិនមែន(មកកម្ពុជា)ដើម្បីឱ្យមានការជ្រើសរើសរវាងអាមេរិក និងចិន សម្តេចតេជោថា កម្ពុជាក៏គ្មានការចាំបាច់រើសអ្នកណាដែរ ព្រោះកម្ពុជាត្រូវការធ្វើមិត្តទាំងអស់។ តើវាមានប្រយោជន៍អីដើម្បីឱ្យកម្ពុជារើសអ្នកនេះចោលអ្នកនោះ ចូលជាមួយអ្នកនេះប្រឆាំងអ្នកនោះ? យ៉ាងណាក្តី សម្តេចតេជោ បានប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថា ល្មមដល់ពេល សងនូវយុត្តិធម៌សម្រាប់ខ្ញុំអំពីសមុទ្រចិនខាងត្បូងកាលពីឆ្នាំ...Read More


ពង្រៀងលក្ខន្តិកៈ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”

ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយតាមហ្វេសប៊ុក នូវពង្រៀងលក្ខន្តិកៈ នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដោយបានសូមឲ្យសាធារណជនចូលរួមផ្តល់មតិ​យោបល់​ចាប់ពីពេលនេះ រហូតដល់ថ្ងៃ ពុធ ទី ៣ ខែ កុម្ភៈ។ ទិសដៅ និងគោលបំណងសំខាន់នៃកម្មវិធី គឺការ​ទាក់​ទាញយុវជនអោយបញ្ចេញមតិយោបល់ ធ្វើសកម្មភាព និងចូលរួមកសាងអំពើល្អ ក្លាយជាពលរដ្ឋគំរូ នៅ​ក្នុង​សង្គមអោយកាន់តែច្រើន។ បេក្ខជន បេក្ខនារី អាចធ្វើការជ្រើសដោយសេរី រូបភាពនៃការចូលរួម មាន​ដូច​ជាការផលិតសាច់រឿងជាវីដេអូ កំណាព្យ ចម្រៀង គំនូរ ឬជាអត្ថបទ។ បេក្ខជន បេក្ខនារី អាចរើសប្រ​ធានបទណាដែលខ្លួនកំពុងមានសកម្មភាពជាក់ស្តែង ឬដែលគិតថាទទួលបានការគាំទ្រច្រើន ឧទាហរណ៍ ការគោរច្បាប់ចរាចរណ៍ ការជួយកុមារកំព្រា/ស្រ្តីមេម៉ាយទីទាល់ក្រ/ជនចាស់ជរា/ជនពិការ សកម្មភាព​ជួយ​យកសារជនរងគ្រោះ(គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ ទឹកជំនន់) អនាម័យតាមទីសាធារណៈ និង​ក្នុងទីក្រុង ការលុបបំបាត់គ្រឿងញៀន។ល។

នឹងមានការប្រកាសម្តងទៀតអំពីការដាក់ពាក្យ ជាមួយនឹងលក្ខន្តិកៈការប្រកួតនៅពេលឆាប់ៗខាងមុខ​។ កម្មវិធីកំណត់ទទួលពាក្យម្តងតែ ១០០ នាក់ប៉ុណ្ណោះ។ ក្រោយពីទទួលបានការចូលរួម ១០០ ជាវីដេអូ ឬ កំណាព្យ ឬ ចំរៀង ឬគំនូរ នឹងមានដាក់ឲ្យសាធារណជនបោះឆ្នោតនៅលើគេហទំព័រ​របស់​​សម្តេច​តេជោ ចំនួន ៤ ថ្ងៃ ដើម្បីជ្រើសរើសបេក្ខជនលំដាប់ខ្ពស់ជាងគេ ១០ នាក់។ បន្ទាប់ទៅកិច្ចការរបស់បេក្ខជនទាំង ១០ នឹងត្រូវយកទៅបង្ហោះលើហ្វេសប៊ុក សម្តេចតេជោ ៣ ថ្ងៃទៀត ដើម្បីបោះឆ្នោតដោយការ Like ដើម្បី​ជ្រើសរើសយកលេខ ១ ប្រចាំសប្តាហ៍ ដែលនឹងទទួលបានរង្វាន់ iPhone...Read More


ទំនាក់ទំនងកម្ពុជាជាមួយគូបា, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែប្រសើរ

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោ​ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​អគ្គ​រដ្ឋទូតគូបា សហ​រដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសមដោយឡែកពីគ្នា នៅវិមានសន្តិភាព។ ក្នុងជំនួបជាមួយ ឯកឧត្តម Juan de Jesus Hidalgo Gato Perez ឯកអគ្គរដ្ឋ​ទូតថ្មីនៃប្រទេសគូបា​​​​​​​​​​​​​​​​, សម្តេចតេជោ បានរំលឹកឡើងអំពី ទំ​នាក់ទំនងរវាងគូបា និងកម្ពុជា ដែលមានតាំងពីឆ្នាំ ១៩៧៩ មក ហើយបានស្វាគមន៍ និងវាយតម្លៃខ្ពស់ ទៅ​លើ​ការប្តេជ្ញាចិត្តរបស់ឯកឧត្តមអគ្គរដ្ឋទូតគូបា ក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរឡើងទៀត។

ក្នុងជំនួបបន្ទាប់មកទៀត ឯកឧត្តម William A. Heidt ឯកអគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សហ​រដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាន​អះ​អាងជូនសម្តេចតេជោថា នឹងធ្វើនូវអ្វីៗ ដែលនាំមកនូវប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេស នូវអ្វី​ដែល​សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយនឹងឯកឧត្តម ជន ឃឺរី កាលពីពេលថ្មីៗនេះ។ សម្តេច​តេជោ​បានប្រាប់អគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេស​ទាំងពីរ ដែលបានកើតមានឡើងកន្លងមក គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងលើវិស័យផ្សេងៗទៀត សម្រាប់កម្ពុជា និង​សហ​រដ្ឋអាមេរិក។

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប បានសំដែងនូវ​ការរីករាយចំពោះទំនាក់ទំនង​ល្អរ​វាង​កម្ពុជា និងសហគមន៍អឺរ៉ុប ពិសេសលើវិស័យអប់រំ កសិកម្ម ក៏ដូចជា វិស័យជ្សេងៗទៀត ព្រមទាំងបាន​អបអរ​សា​ទរ ចំពោះកម្ពុជាដែលសម្រេចបានយ៉ាងជោគជ័យនូវផែនការអភិវឌ្ឍសហសវត្សន៍ ដែលជាមូលដ្ឋានមួយ​សម្រាប់​ពង្រីកនូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាងកម្ពុជា និងសហគមន៍អឺរ៉ុបជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែង​អំ​ណ​រ​គុណ​ចំពោះសហគមន៍អឺរ៉ុប ដែលបានផ្តល់ជំនួយដល់កម្ពុជា និងបាន​ស្នើឲ្យសហ​គមន៍​អឺរ៉ុប បន្ត​សហការ​ជាមួយ​រាជរ​ដ្ឋាភិបាល​កម្ពុជាធ្វើឲ្យគម្រោងអាទិភាពទាំងឡាយទទួលបានជោគជ័យ ជាប្រ​យោជន៍​​ដល់​ការពង្រឹងទំនាក់​ទំនងរវាង​កម្ពុជា...Read More


សម្តេចតេជោ៖ “ខ្ញុំឈប់ជក់បារី ២២ ខែហើយ”

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ក្នុងសារតាមហ្វេសប៊ុក ដែលរំលឹកពីប្រវត្តិនៃការជក់ និងឈប់ជក់បារី សម្តេច​តេជោ ហ៊ុន សែន បានសរសេរ “ថ្ងៃទី ២៨ មករា ២០១៦ នេះ ចៅស្រីរបស់ខ្ញុំមានវ័យគ្រប់ ១៦ ឆ្នាំ។ កាដូធំ​ជាង​គេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យាដែលថាពេលមានចៅ គឺខ្ញុំឈប់ជក់បារី”។ សម្តេចបានរំលឹក ថា គិតពី ខែ មីនា ឆ្នាំ ២០១៤ មកទល់បច្ចុប្បន្ននេះ មានរយៈពេល ២២ ខែ​ហើយ ដែលសម្តេចផ្តាច់​បារី​ចោល​​បាន​ទាំងស្រុង ហើយក៏លែងបារម្ភថា ចៅ​ៗទទួល​ផលប៉ះពាល់ដោយផ្សែងបារីទៀតហើយ។ សម្តេច​បញ្ជាក់​ថា ពីមុន សម្តេចតែងតែរត់ចេញ ឬពន្លត់បារី​ចោលភ្លាម ពេលចៅៗ​មក​លេង​ម្តងៗ ឬពេល​ដែល​សម្តេច​ទៅ​លេង​ចៅវិញ។

ជាមួយនឹងការអំពាវនាវចំពោះប្រជាជនដែលបាន និងកំពុងជក់បារី អោយឈប់ជក់បារី ព្រមទាំងចំពោះ​យុវជន/នារី ដែលមិនទាន់ចេះជក់បារី កុំរៀនជក់បារី ដែលមិនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បី​សុខ​ភាពផ្ទាល់ខ្លួនម្នាក់ៗ ក្រុមគ្រួសារយើង មិត្តភ័ក្តរួមប្រាស្រ័យការងារជាមួយយើង សហគមន៍យើង និងដល់​បរិស្ថាន​ដែលជាផ្នែកមួយនៃសុខភាពសាធារណៈ សម្តេចតេជោបានរំលឹកថា “ក្រោយពីចូលកងទ័ព ខ្ញុំបាន​ក្លាយ​ជាអ្នកជក់បារី ដោយចាប់ផ្តើមពីការរៀនជក់ … (ពេលនោះ)ដើម្បីកាត់បន្ថយភាពតានតឹងក្នុងការងារ កាត់​បន្ថយមូស និងសត្វល្អិតខាំ។ ប៉ុន្តែក្រោយមក ការជក់ ​… ក្លាយទៅជាឆ្ងាញ់ហើយញៀន និងបន្តមកទៀត ខ្ញុំ​បានជក់ ដើម្បីការគិត។” សម្តេចបានរៀបរាប់ថា យុទ្ធជនស្ទើរតែ ១០០% ក្នុងអង្គភាពទ័ពជាមួយសម្តេចនៅ​ពេលនោះ ចេះជក់បារី ហើយសម្តេចញៀនបារី រហូតត្រូវស្វែងរកស្លឹកល្ហុង និងស្លឹក​ឈើផ្សេងៗ​មក​ជក់​ជំ​នួស​បារី ក្នុងស្ថានភាពលំបាករកថ្នាំជក់។

សម្តេចតេជោ រំលឹកទៀតថា...Read More


សម្តេចតេជោ - ជន ឃែរី៖ គួរពង្រីកទំហំពាណិជកម្មទ្វេភាគី, ជំរុញ COC លើបញ្ហាសមុទ្រចិនខាងត្បូង

ថ្ងៃទី ២៦ ខែ មករា ក្នុងឱកាសចូលជួបប្រាស្រ័យការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ឯកឧត្តម ជន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទទួលស្គាល់ថា ព្រះរាជា​ណាចក្រកម្ពុជា កំពុងទទួលបាននូវការរីកចម្រើនគួរឱ្យកត់សំគាល់​ ជាពិសេស ភ្នំពេញមានការអភិវឌ្ឍយ៉ាង​ឆាប់រហ័ស បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។ ក្រៅពីលើកឡើងថា កម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង និង​មានឱកាសច្រើនសម្រាប់ជនជាតិអាមេរិកមកវិនិយោគនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាន​ថ្លែង​អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការសន្តិភាពក្នុងពិភពលោក ក្រោម​ឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមអះអាងថា “កម្ពុជាជាប្រទេសតូចមួយ ហើយការរួមចំណែកនេះ ពិតជាមានសារៈសំខាន់ និងមានអត្ថន័យជាទីបំផុត”។ ឯកឧត្ដម ជន ឃែរី ជម្រាបសម្ដេចតេជោ ពីគោល​បំ​ណង​នៃទស្សនកិច្ចថា ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែ កុម្ភៈ ខាងមុខ​នេះ និងស្វែងរកវិធីដើម្បីក្ដាប់ឱកាសឱ្យកាន់តែធំធេងឡើងសម្រាប់ប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រគល់ត្រឡប់មកវិញនូវរូបចម្លាក់បុរាណរបស់​កម្ពុជា ហើយក៏បានស្នើសុំឱ្យសហរដ្ឋអាមេរិក បន្តសកម្មភាពជួយដល់កម្ពុជា បើមានករណីដូចនេះទៀត និង​បន្ថែមថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ពីការជួយ និងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេ​រិក​ឡើយ។

សម្ដេចតេជោ បានស្នើអោយមានការរួមគ្នាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ​ឱ្យកាន់តែរីកចម្រើនថែម​ទៀត និងបានវាយតម្លៃពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ពិសេស លើវិស័យប្រយុទ្ធប្រឆាំងភេរវ​កម្ម ថាកំពុងតែប្រព្រឹត្តទៅយ៉ាងល្អបំផុត។ សម្តេចបានសូមឱ្យអាមេរិកបន្តជួយកម្ពុជាលើវិស័យសុខាភិបាល, វិស័យអប់រំ និងការដោះមីន ក៏ដូចជា ពិចារណាអនុញ្ញាតឱ្យកម្ពុជានាំទំនិញចេញទៅសហរដ្ឋអាមេរិក ដោយពុំ​មាន​កូតា និងដោយរួចពន្ធ។ ទាក់ទងនឹងសមុទ្ទចិនខាងត្បូង សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បញ្ហា​ធំ​នៃបញ្ហាសមុទ្ទចិនខាងត្បូងនេះ គឺការត្រូវគោរពច្បាប់ ដែលអាស៊ាន និងចិន បានចុះហត្ថលេខា កាលពីឆ្នាំ ២០០២ លើឯកសារ...Read More


ឈប់យកថ្លៃប្រើផ្លូវលេខ ៤ បង្កើនភាពប្រកួតប្រជែង, ត្រូវការពូជស្រូវល្អ មិនប្រកាន់រដូវ

នៅថ្ងៃទី​​ ២៥ ខែ មករា ឆ្នាំ​ ២០១៦ ក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជា លើកទី ៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលរាជរដ្ឋាភិបាលបញ្ចប់នូវកិច្ចសន្យាថែទាំផ្លូវជាតិលេខ ៤ នឹងបានជាផលដល់ សហ​ព័ន្ធស្រូវអង្ករ និងអ្នកនាំចេញទូទៅ ដែលពីមុនមកធ្លាប់តែបង់សេវាដឹកជញ្ជូននៅតាមផ្លូវជាតិលេខ ៤។ ការបញ្ចប់កិច្ចសន្យា បានសម្រួលឲ្យប្រជាពលរដ្ឋមិនបង់ប្រាក់នេះម្យ៉ាង ហើយម្យ៉ាងទៀត ក៏បានជួយ​ផង​ដែរ​ទៅ​ដល់​ការសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម បង្កើនការប្រកួតប្រជែងនៅ​ទីផ្សារ​ខាង​ក្រៅ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា រវាងភ្នំពេញ និងទីក្រុងព្រះសីហនុ ដែលមានកំពង់ផែសមុទ្រទឹកជ្រៅ ផ្លូវដែកនឹងដំណើរការ ដែលតម្រូវឲ្យបង្វែរគិតគូរការដឹកជញ្ជូនទៅតាមផ្លូវរថភ្លើងវិញ សម្រាប់បម្រើ​ឲ្យ​ការ​នាំ​ចេញ និងការនាំចូលរបស់ធ្ងន់ ដូចជាដែក ជាស៊ីម៉ង់ត៍។ល។ ពាក់ព័ន្ធដល់ផលិតកម្មស្រូវ សម្តេចតេជោ បានលើកឡើងថា អង្ករផ្ការំដួលមានគុណភាពល្អអាចប្រកួតឈ្នះគេមែនពិត ប៉ុន្តែ​កម្ពុជាអាចដាំដុះស្រូវ​ផ្ការំដួលតែម្ដងទេក្នុងមួយឆ្នាំ ព្រោះជាពូជដែលប្រកាន់រដូវ។ សម្តេចបានណែនាំអោយមានការសិក្សាស្រាវ​ជ្រាវអំពីពូជស្រូវដែលល្អដូចគ្នា តែមិនប្រកាន់រដូវ ដើម្បីបម្រើអោយគោលដៅនៃការនាំចេញ៕

...Read More

ការប្រកួតបាល់ទាត់កម្ពុជា និងថៃ ជាព្រឹត្តិការណ៍ល្អ កម្រមាន

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៦, ក្នុងឱកាស ឯកឧត្តម Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋ​មន្រ្តីក្រសួងការបរទេសថៃ អញ្ជើញ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយល់ស្របចំពោះការលើកឡើងពីសារសំខាន់នៃការប្រកួតបាល់ទាត់​លក្ខណៈមិត្ត​ភាព​ រវាងក្រុម Cambodia All Stars នៃកម្ពុជា ជាមួយក្រុម Burriram United របស់ថៃ ហើយបាន​ចាត់​ទុក​ថា ​ជាឱកាស និងព្រឹត្តិការណ៍ដ៏ល្អ កម្រមានមួយ នៃទំនាក់ទំនងដ៏ល្អរវាង​ប្រទេសទាំងពីរ។ ឆ្លើយតបទៅនឹង​ការ​ផ្តួចផ្តើមគំនិត ចង់ឲ្យមានការប្រកួតបាល់ទាត់រួមគ្នាកម្ពុជា/ថៃ ប្រកួត​ជាមួយក្រុមបាល់ទាត់នៃប្រទេស​ដទៃ​ទៀត សម្តេច​ផ្តល់នូវការ​យល់ស្រប ហើយប្រគល់តួនាទីឲ្យទៅឧបនាយករដ្ឋមន្រ្តី សុខ អាន ដើម្បីចាត់ចែង និងបានផ្តល់​អនុសាសន៍ ណែនាំឲ្យសមាគមមិត្តភាពកម្ពុជា-ថៃ បន្តធ្វើសកម្មភាពឲ្យកាន់តែ​សកម្មថែមទៀត។

នៅយប់ថ្ងៃ ២៣ មករា ២០១៦ នេះ ក្រោយការប្រកួតបានចប់សព្វគ្រប់ សម្តេចតេជោ បានសម្រេច​ផ្តល់​រង្វាន់​លើក​ទឹកចិត្តដល់ថ្នាក់ដឹកនាំ និងកីឡាករទាំង ៣៦ រូប ហើយក៏បានលើកសរសើរដល់ថ្នាក់ដឹកនាំ និងកីឡាករ កម្ពុជាទាំង​អស់ ដែលបានប្រឹងប្រែង​រហូត​ទទួល​បានជ័យជម្នះលើក្រុមកីឡាបាល់ទាត់ខ្លាំងមួយរបស់ថៃ៕

...Read More

ទៅមុខថយក្រោយ