
FN ៖ នៅល្ងាចថ្ងៃទី ១៩ តុលា ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ/សង្កាត់, ក្រុង/ស្រុក/ខេត្ត និងមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធក្នុងខេត្តប៉ៃលិន។
ខេត្តប៉ៃលិន គឺជាខេត្តមួយដែលពីមុន (គឺ)ជាសមរភូមិក្ដៅខ្លាំងបំផុត ក្នុងចំណោមសមរភូមិផ្សេងៗ តែ បន្ទាប់ពីបានធ្វើសមាហរណកម្មក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រែ ក្លាយតំបន់ជាតំបន់ដែលមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលបានផ្ដល់នូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ខេត្តនេះ ក៏ដូចជា ប្រជាពលរដ្ឋខេត្តផ្សេងៗ ដែលឆ្លងកាត់ខេត្តនេះ។
មុននឹងចាប់ផ្ដើមដំណើរការកិច្ចប្រជុំមន្ត្រីរាជការខេត្តប៉ៃលិន សម្ដេចតេជោ បានថ្លែងសុន្ទរកថារំលឹកខួប លើកទី ២០ នៃសមាហរណកម្មកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ (២២ តុលា ១៩៩៦ – ២២ តុលា ២០១៦)។
សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាព កក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹម នឹងនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវា សំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើ ប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការដើម្បីប្រមូលពន្ធ ដើម្បីជម្រុញការប្រមូលពន្ធអោយមាន ប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិដោយយកចិត្តទុកដាក់។ ត្រូវយកចិត្តទុកដាក់ការពារធនធាន ព្រៃឈើ ធនធានរ៉ែ ព្រមទាំងយកចិត្តទុកដាក់ថែទាំតំបន់ទេសចរណ៍មួយចំនួន។ អាជ្ញាធរត្រូវយកចិត្តទុក...Read More

FN ៖ ជាមួយនឹងការលើកឡើងអំពីការអភិវឌ្ឍនានា នៅតាមបណ្តាអតីតតំបន់សង្រ្គាម ភាគពាយ័ព្យនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញអំពីបុព្វហេតុដែលនាំឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស និងសន្តិភាពសព្វថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានការចរចារវាង “សីហនុ-ហ៊ុនសែន” គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបើគ្មាននយោបាយឈ្នះៗ ក៏គ្មានសន្តិភាពនេះដែរ។
ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយ ជាមួយមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើគ្មានការចរចារវាង សីហនុ-ហ៊ុនសែន បើកផ្លូវក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសមួយនោះទេ ទី២បើគ្មាននយោបាយឈ្នះៗ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ ហើយដែលមានការចូលរួមគាំទ្រដោយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរបស់យើង ក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ»។
សម្តេចតេជោ ហ៊ុន សែន នៅអំឡុង៣ថ្ងៃមកនេះ បានចុះត្រួតពិនិត្យអំពីសមិទ្ធផល និងការអភិវឌ្ឍន៍ នៅតាមបណ្តាខេត្តភាគពាយ័ព្យប្រទេស ដែលក្នុងនោះមានខេត្តបន្ទាយមានជ័យ ប៉ៃលិន ជាដើម។ សម្តេចបានឆ្លងកាត់ស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងម៉ាឡៃ រួមទាំងតំបន់មួយចំនួនទៀតដែលជាអតីតតំបន់សង្រ្គាម មុនសមាហរណកម្មឆ្នាំ១៩៩៦។
សម្តេចបានសម្តែងភាពរីករាយ ដោយឃើញតំបន់អតីតសង្រ្គាមទាំងនោះ មានការអភិវឌ្ឍ រីកចំរើន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយស្នាមញញឹម។ សម្តេចបានមានប្រសាសន៍ថា «ឥឡូវនេះជីវភាពរបស់ប្រជាជនយើង ប្រែក្លាយពីសង្រ្គាមមកកាន់សន្តិភាព ប្រែក្លាយពីការប្រយុទ្ធ ទៅជាការអភិវឌ្ឍដែលមកដល់ពេលនេះជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនដែលខ្ញុំបានឆ្លងកាត់ រួមមានស្រុកម៉ាឡៃ ស្រុកភ្នំព្រឹក សំពៅលូន កំរៀង ជីវភាពរបស់ប្រជាពលរដ្ឋ ហាក់ដូចជារីករាយខ្លាំងណាស់ជាមួយសមិទ្ធផលដែលគាត់មាន»។
កម្ពុជាបានឆ្លងកាត់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃជាច្រើនទស្សវត្ស ចាប់តាំងពីឆ្នាំ១៩៧០ ក្រោយពីមានរដ្ឋប្រហារទម្លាក់សម្តេចនរោត្តមសីហនុ ដោយក្រុមលោកសេនាប្រមុខ លន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ របបខ្មែរក្រហមប៉ុលពត ដែលបានផ្តួលរំលំរបស់លន់ណុល ហើយដឹកនាំប្រទេសបណ្តាលឱ្យមានមនុស្សរាប់លាននាក់។ ក្រោយមកនៅឆ្នាំ១៩៧០ រណសិរ្យរំដោះជាតិកម្ពុជា ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ...Read More
FN៖ នៅវេលាម៉ោងប្រមាណ៥៖៣០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសុន្ទរកថា អំពីខួបលើកទី២០ឆ្នាំ នៃការធ្វើសមាហរណកម្ម នៅតំបន់ប៉ៃលិន និងលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខណៈពេលសម្តេចបានអញ្ជើញ ជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន៖
ខាងក្រោមនេះជាសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តួចផ្តើមនយោបាយឈ្នះ។ សម្តេចបញ្ជាក់ថា ខ្លឹមសាររួមមាននយោបាយឈ្នះ៣ចំណុច ទី១៖ ធានាអាយុជីវិត អ្នកផ្តាច់ខ្លួនចេញពីខ្មែរក្រហម។ ទី២៖ ធានារក្សានូវអាជីព និងមុខរបរ និងទី៣ រក្សាកម្មសិទ្ធិ និងទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខួប២០ឆ្នាំ នៃសមាហរណកម្ម បានប្រែក្លាយតំបន់សមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍ។ សម្តេចបានឃើញថា តំបន់បង្ហូរឈាមពេលនេះក្លាយជាតំបន់អភិវឌ្ឍន៍។ នោះហើយដែលកម្ពុជាបានរកឃើញដោយខ្លួនឯង បន្ថែមលើកិច្ចព្រមព្រៀងក្រុងប៉ារីស។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយសង្ឃឹមថា អ្នកនយោបាយនឹងបកស្រាយឱ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយកុំយករឿងនេះ ដើម្បីកេងចំណេញនយោបាយ។
* សម្តេចថា សម្តេចបានប្រកាសនៅខេត្តប៉ៃលិន កាលពីឆ្នាំ១៩៩៦ថា ហ៊ុន សែន និងអ្នកជំនាន់ក្រោយមិនមែនជាអ្នកបង្កើតសង្រ្គាមនោះទេ ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា គឺបង្កើតដោយអ្នកជំនាន់មុន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ បើអត់មានការចរចា សីហនុ-ហ៊ុន សែន នៅតំណាក់កាលដំបូង គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរ ហើយបើគ្មាននយោបាយឈ្នះៗ និងគ្មានការចូលរួមគាំទ្រដោយប្រជាពលរដ្ឋ ក៏កម្ពុជាគ្មានសន្តិភាពដែរ។
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី ១៩ ខែតុលានេះ បានបង្ហោះនូវរូបភាពចំនួន ១១ សន្លឹក ឈរលើផ្លូវកៅស៊ូ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាតំបន់ដែលសម្តេច និងសហការីបានយកជីវិតដូរ យកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុកឱ្យកម្ពុជាមួយ មានតំបន់ត្រួតត្រា ២ និងបន្តសង្គ្រាមមិនឈប់ឈរ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «រូបថតដែលខ្ញុំបានថតនេះ គឺនៅលើផ្លូវលេខ ៥៩ ពេលព្រឹកនៅលើទឹកដីម៉ាឡៃ។ គោលដៅប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ក្រោមនយោបាយ ឈ្នះ -ឈ្នះ បាន និងកំពុងក្លាយជាការពិតហើយ។ តំបន់ទាំងនេះហើយដែលខ្ញុំ និងសហការីបានយកជីវិតដូរយកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុក ឱ្យកម្ពុជាមួយមានតំបន់ត្រួតត្រា ២ និងបន្តសង្គ្រាមមិនឈប់ឈរ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយ ឈ្នះ-ឈ្នះ និងបានរួមដំណើរជាមួយសម្តេចតេជោ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា នៅព្រឹកនេះសម្តេចត្រូវបន្តដំណើរ ពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ខេត្តប៉ៃលិន ដែលនឹងត្រូវធ្វើដំណើរឆ្លងកាត់ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង តាមផ្លូវជាតិលេខ ៥៩ ដែលភ្ជាប់ពីផ្លូវជាតិលេខ ៥ មកប៉ៃលិន មានចំងាយជាយ ២០០ គីឡូម៉ែត្រ ដើម្បីចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការកម្លាំងប្រដាប់អាវុធ និងពិនិត្យមើលសមិទ្ធផលនានា នៅខេត្តប៉ៃលិន៕
...
Read More
FN៖ ក្នុងដំណើរទស្សនកិច្ច ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចបានទៅដល់ខេត្តបន្ទាយមានជ័យ ដោយពេញមួយព្រឹកនេះ សម្តេចតេជោ បានចូលពិនិត្យស្ថានភាពសាលារៀនចំនួន៦។
ក្នុងការចុះពិនិត្យស្ថានភាព សាលារៀនទាំង៦នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវសាលារៀនចំនួន ៦ខ្នងស្មើនឹង១៤២បន្ទប់ និងផ្តល់ទីចាត់ការ២ខ្នង ស្មើនឹង៦បន្ទប់ រួមទាំងឧបត្ថម្ភនូវការរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់ទាត់ផងដែរ។ សាលារៀនទាំង៦ ដែលទទួលបានការឧបត្ថម្ភអគារសិក្សាទាំងនោះរួមមាន៖
១) វិទ្យាល័យទឹកជោ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ផ្តល់ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង២៤បន្ទប់ ទីចាត់១ខ្នង មាន៣បន្ទប់ ចាក់ដីបំពេញទីធ្លា ធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ។
២) វិទ្យាល័យជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោសម្រេចផ្តល់ជូន អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ជួសជុលអាគារចាស់ៗ រៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ។
៣) សាលាបឋមសិក្សា ភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ផ្តល់ជូនអាគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ សាងសង់ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងបង្កើតទៅជាអនុវិទ្យាល័យ។
៤) សាលាបឋមសិក្សាគោកលុន ស្ថិតក្នងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោផ្តល់ជូន អាគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ រៀបចំទីធ្លាសាលា។
៥) សាលាបឋមសិក្សា ហ៊ុន សែន ឈ្នួរមានជ័យ ស្ថិតក្នុងភូមិឈ្នួរ...Read More

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី ១៦ ខែតុលានេះ បានអញ្ជើញទស្សនាការប្រណាំងទូកង នៅទីក្រុងតាខ្មៅ ដែលរៀបចំនៅទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីជ្រើសរើសទូកយកទៅប្រកួតនៅថ្ងៃបុណ្យអុំទូកខាងមុខ។
Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ការប្រណាំងទូកនេះ ក៏ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យបានស្គាល់អំពីប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងផងដែរនិងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹករបស់ខ្មែរ កាលពីជំនាន់ដើម។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា សំរាប់ការប្រណាំងទូកនេះ មានទូកទាំងអស់ចំនួន៣២គូ ដែលមានគាំទ្រទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ភាពសប្បាយរីករាយទាំងនេះ កើតមានឡើងដោយសារ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ៕
...
Read More
FN៖ បន្ទាប់ពីទទួលបានព័ត៌មានពីការលំបាកក្នុងការធ្វើដំណើរព្រោះតែគ្មានផ្លូវរបស់ប្រជាពលរដ្ឋនៅក្នុងភូមិមួយក្បែរផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើដំណើរស្ងាត់ៗ ទៅពិនិត្យឲ្យមើលឃើញជាក់ស្តែង។
បន្ទាប់ពីបានពិនិត្យមើលឃើញជាក់ស្តែងហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយកសាងផ្លូវបេតុងមួយខ្សែប្រវែង ១៣ គីឡូម៉ែត្រភ្ជាប់ពីផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ ៤ កាត់តាមផ្សារបែកចាន។ ក្រៅពីការផ្តល់ផ្លូវសម្រួលការធ្វើដំណើរបំពេញតាមបំណងរបស់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលវត្តព្រះឥន្ទសាមគ្គីធម៌ ដើម្បីថ្វាយបង្គំព្រះសង្ឃ និងសំណេះសំណាលជាមួយប្រជាពុទ្ធបិរស័ទ និងសិស្សានុសិស្សនៅក្នុងវត្តនេះផងដែរ។
ក្រោយពេលសំណេះសំណាល និងពិនិត្យឃើញពីភាពខ្វះខាតនៅក្នុងវត្តសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយកសាងផ្លូវមួយខ្សែ ចូលវត្ត ដែលផ្លូវនេះតម្រូវឲ្យអាជ្ញាធរខេត្ត ស្រុក សហការជាមួយក្រុមដឹកដីជាអ្នកសាងសង់។ សម្តេចតេជោ ក៏បានជួយសាងសង់បង្ហើយ អគារសិក្សាមួយខ្នង និងកែលំអរអគារធម្មសភាមួយខ្នងផងដែរ។
បន្ថែមពីលើនេះ សម្តេចតេជោ បានជួយសងថ្លៃជីកស្រះទឹករបស់ព្រះសង្ឃដែលនៅជំពាក់គេមួយម៉ឺនដុល្លារ និងជួយរៀបចំប្រព័ន្ធលូ នៅក្នុងវត្ត ព្រមទាំងបានបញ្ជាទៅអាជ្ញាធរឲ្យបង្កើតវិទ្យាល័យនៅក្នុងវត្ត ដើម្បីបំពេញការសិក្សារបស់សិស្ស ហើយក៏បានចាត់ចែងឲ្យធ្វើ សមាហរណកម្មសាលារៀនឲ្យចូលទៅក្នុងក្របខណ្ឌក្រសួងអប់រំ និងបញ្ចូលគ្រូបង្រៀនទាំងអស់ទៅក្នុងក្របខណ្ឌផងដែរ។
បន្ទាប់ពីទទួលបានសមិទ្ធផលដ៏ច្រើន និងមិននឹកស្មានដល់នេះ ទាំងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សបានបង្ហាញក្តីត្រេកអរខ្លាំង។ ព្រះសង្ឃ ក៏បានផ្តាំផ្ញើ និងរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះតបគុណចំពោះបុគ្គលដែលបានធ្វើគុណ និងសេចក្តីល្អចំពោះខ្លួន។ ក្នុងន័យនេះ ព្រះសង្ឃចង់ផ្តាំផ្ញើដល់ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្ស ត្រូវគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលមានទឹកចិត្តសប្បុរសធម៌តែងបានជួយសាងសង់សមិទ្ធផលថ្មីៗនៅក្នុងវត្ត ក៏ដូចជានៅក្នុងភូមិ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕
...
Read More
FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត នៅស្ថានទូតថៃប្រចាំនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន សរសេរនៅលើសៀវភៅក្រាំងមាសថា «តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ ចំពោះការសោយព្រះទិវង្គត របស់ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់ នៃប្រទេសថៃ និងជាព្រះមហាក្សត្រ ដែលបានគ្រងរាជសម្បត្តិយូរបំផុតក្នុងពិភពលោក កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ »។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការសោយព្រះទិវង្គត របស់ព្រះមហាក្សត្រថៃ គឺជាការបាត់បង់ដ៏ធំធេង របស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្ដិទាំងអស់លើពិភពលោក។ សូមរំលឹកថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល ១ឆ្នាំ៕
...
Read More
FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានផ្តល់អនុសាសន៍ដល់យុវជនកម្ពុជាឱ្យកសាងស្នាដៃជាយុវជនគំរូ ដើម្បីកិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិ ជាពិសេស ត្រូវពង្រឹងកសាងទំនាក់ទំនង សាមគ្គីភាព មិត្តភាព ជាមួយយុវជនដូចគ្នាក្នុងតំបន់អាស៊ាន និងជប៉ុន ផងដែរ។
សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចូលជួបសំដែងការគួរសម និងទទួលអនុសាសន៍ មុនចាកចេញទៅបំពេញ បេសកម្មនៅបរទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរ និងមោទនភាពចំពោះយុវជនកម្ពុជា របស់យុវជនកម្ពុជា ២៩ នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន» ដែលមានរយៈពេល ៥២ ថ្ងៃ ចាប់តំាងពីថ្ងៃទី ២៥ តុលា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦។
សម្តេចតេជោ បានបញ្ជាក់ប្រាប់ក្រុមប្រតិភូយុវជនកម្ពុជា អំពីមូលហេតុទាំង ៤ ដែលនាំអោយកម្ពុជាចូលជាសមាជិកអាស៊ាន គឺ ទី១ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង, ទី២ ស្មារតីសហគមន៍ មានន័យថា សមាជិកអាស៊ានទំាងអស់មានភាពស្នើភាពនិងស្មើសិទ្ឋ, ទី៣ ការជំរុញកំណើរសេដ្ឋកិច្ច និងការកសាងសង្គមដែលយើងអាចទាញបានអំពីសមាគមអាស៊ាននេះ និងទី៤ ដែលជាកត្តាសំខាន់ គឺច្រកការទូតរបស់កម្ពុជាទៅកាន់បរទេស៕
...
Read More
AKP៖ ភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៦ –ដោយតបតាមសេចក្តីអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា។
នេះជាលើកដំបូងដែលខ្ញុំទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាំងពីខ្ញុំឡើងកាន់តំណែងជាប្រធានាធិបតី ចិនមក ដូច្នេះខ្ញុំពោរពេញទៅដោយការរំពឹងទុកចំពោះដំណើរទស្សនកិច្ចលើកនេះ។
ប្រទេសកម្ពុជាគឺជាតំបន់ដ៏សំខាន់នៅតាមផ្លូវសូត្រលើសមុទ្រនាសម័យបុរាណ ហើយប្រកបដោយវប្បធម៌ ប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ និងយូរអង្វែងក៏ដូចជាវប្បធម៌ខ្មែរ ដែលប្រកបដោយលក្ខណៈពិសេស។ ប្រជាជន កម្ពុជាដែលប្រកបដោយភាពឧស្សាហ៍ព្យាយាម និងមានប្រាជ្ញាឈ្លាសវៃដោយបានកសាងអង្គរវត្តដែលជា អច្ឆរិយវត្ថុដ៏មានកម្លាំងទាក់ទាញសំណង់ដ៏មហិមា និងចម្លាក់លាន ក៏ដូចជាគំនូរជញ្ជាំងដ៏ល្អប្រណីតបានធ្វើ ឲ្យ អ្នកផងកោតស្ងប់ស្ងែងយ៉ាងខ្លាំងដែលបានបន្សល់ទុកនូវទំព័រមិនចេះសាបសូន្យ នៃប្រវត្តិសាស្រ្តអរិយធម៌ របស់មនុស្សជាតិ។
ក្រោយពីបានឈានចូលសតវត្សរ៍ទី ២១ បុព្វហេតុកសាងប្រទេសជាតិរបស់ប្រទេសកម្ពុជា បានឈានឡើងដល់កម្រិតថ្មីឥតឈប់ឈរ ហើយកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ផងដែរ ដូច្នេះអនាគតរបស់ប្រទេសកម្ពុជា គឺគួរជាទីរំពឹងទុក។
ប្រទេសចិន និងប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តនៅជិតគ្នា វប្បធម៌ស្រដៀងគ្នា ហើយចំពោះការប្រាស្រ័យ ទាក់ទងដោយមេត្រីភាពរវាងប្រទេសទាំង ២ មានប្រវត្តិសាស្រ្តជាង ១០០០ ឆ្នាំ។ ឆ្លងតាមរយៈផ្លូវសូត្រតាម សមុទ្រ គ្រឿងកុម្ភៈការភ័ណ្ឌ និងគ្រឿងព័រសឺឡែនរបស់ប្រទេសចិន ព្រមនិងគ្រឿងក្រអូប និងគ្រឿងក្រមួនរបស់ កម្ពុជាជាដើមត្រូវបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់រវាងប្រជាជននៃគូភាគី។
ចម្លាក់លើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីទិដ្ឋភាពដ៏រស់រវើក នៃការប្រាស្រ័យទាក់ទងគ្នា រវាងពាណិជ្ជករ ចិន និងប្រជាជនកម្ពុជាកាលពីសម័យបុរាណ។ ពីសតវត្សរ៍ទី ៥ ដល់ទី ៦ ក្នុងសម័យកាលរជ្ជកាលខាងត្បូង និងខាងជើងនៃប្រទេសចិន ព្រះសង្ឃរាជ ៣ អង្គមានព្រះនាមសង្ឃវរ្ម័ន មណ្ឌល និងសុភូតិបាននិមន្តទៅផ្សព្វផ្សាយព្រះធម៌នៅប្រទេសចិនជាបន្តបន្ទាប់។
លោក ជីវតាក្វាន់ ប្រេសិតនៃសម័យរជ្ជកាលយាន់ ប្រទេសចិន បានទៅដល់ប្រទេសកម្ពុជា និងបាននិពន្ធសៀវភៅ មានចំណងជើងថា ”ប្រពៃណី និងទំនៀមទម្លាប់អ្នកស្រុកចេនឡា” ដែលបានកត់ត្រាអំពីប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និងការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រជាជន នៃប្រទេសទាំងពីរចិន...Read More

FN៖ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានសម្តែងការសោកស្តាយ ជុំវិញការទទួលព័ត៌មានមិនពិត អំពីស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន នេះបើយោងតាមលិខិតជាភាសាអង់គ្លេស និងបកប្រែជាភាសាខ្មែរ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
នៅក្នុងលិខិតនោះ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា «ជាការគួរឲ្យសោកស្តាយ យុទ្ធនាការបំភ្លៃព័ត៌មាននេះ បានបោកប្រាស់មនុស្សមួយចំនួន ដូចជាសមាជិកសភា Lowenthal ឲ្យជឿថា រដ្ឋាភិបាលរបស់ឯកឧត្តម បានសង្កត់សង្កិនប្រជាពលរដ្ឋរបស់ខ្លួន, ឯកឧត្តម និងខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជា ភាគច្រើនដែលមានការគិតគូរពេញលេញ ដែលនឹងបន្តបោះឆ្នោតជូនឯកឧត្តមសារជាថ្មី បានដឹងថា គ្មានអ្វីប្រសើរជាងការពិតនោះទេ។ ការដឹកនាំដ៏ឈ្លាសវៃ និងច្បាស់លាស់របស់ឯកឧត្តម មានសារៈសំខាន់ណាស់ចំពោះការដឹកនាំប្រជាជនកម្ពុជា ក្នុងអន្តរកាលពីរបបប្រល័យពូជសាសន៍ដ៏សែនរន្ធត់ក្នុងទស្សវត្ស៧០ មកកាន់សករាជថ្មី នៃវិបុលភាពខាងសេដ្ឋកិច្ច និងេសេរីភាពបុគ្គល»។
ព័ត៌មានលម្អិតសូមអានលិខិតទាំងស្រុងរបស់ សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ។
...
Read More
FB៖ តាមរយៈគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃទី ២៤ កញ្ញា សម្តេចតេជោ បានសរសេរថា សូមអរគុណក្រុម ហ៊ុនដឹកអ្នកដំណើរ ដែលបានចូលរួមជួយរំលែកដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗ កម្មករ កម្មការនី រោងចក្រ ពេលធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយសន្យាមិនតម្លើងថ្លៃឈ្នួល៖ ១-ក្រុមហ៊ុន ថុង សម្បត្តិ។ ២-ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ។ ៣-ក្រុមហ៊ុនផលបូប៉ាន់ ត្រេនស្ព័ត ខូអិល ធីឌី។ ៤-ក្រុមហ៊ុននាគក្រហម។ ៥-ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា។ ៦-ក្រុមហ៊ុន វ៉ាង រ៉ិច។ ៧-ក្រុមហ៊ុន Giant IBIS Transport។ ៨-ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស។ ៩-ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នក ដំណើរ។ ១០-ក្រុមហ៊ុន កាពីតូល។ ១១-ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន។ ១២-ក្រុមហ៊ុនណាហ្គាត្រេន ស្ព័ត។ ១៣-ក្រុមហ៊ុនវីរៈប៊ុនថាំ។ និង១៤-ក្រុមហ៊ុន NATTANKAN Cambodia Co.LTD ដឹកជញ្ជូនអ្នក ដំណើរឆ្លងដែន។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធ យកចិត្តទុក ដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់អោយបានល្អ ដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។
សូមជូនពរបងប្អូនជនរួមជាតិ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ៕
...
Read More ទៅមុខថយក្រោយ