FN ៖ នៅល្ងាចថ្ងៃទី ១៩ តុលា ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ/សង្កាត់, ក្រុង/ស្រុក/ខេត្ត និងមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធក្នុងខេត្តប៉ៃលិន។
ខេត្តប៉ៃលិន គឺជាខេត្តមួយដែលពីមុន (គឺ)ជាសមរភូមិក្ដៅខ្លាំងបំផុត ក្នុងចំណោមសមរភូមិផ្សេងៗ តែ បន្ទាប់ពីបានធ្វើសមាហរណកម្មក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រែ ក្លាយតំបន់ជាតំបន់ដែលមានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលបានផ្ដល់នូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ខេត្តនេះ ក៏ដូចជា ប្រជាពលរដ្ឋខេត្តផ្សេងៗ ដែលឆ្លងកាត់ខេត្តនេះ។
មុននឹងចាប់ផ្ដើមដំណើរការកិច្ចប្រជុំមន្ត្រីរាជការខេត្តប៉ៃលិន សម្ដេចតេជោ បានថ្លែងសុន្ទរកថារំលឹកខួប លើកទី ២០ នៃសមាហរណកម្មកងកម្លាំងកម្ពុជាប្រជាធិបតេយ្យ (២២ តុលា ១៩៩៦ – ២២ តុលា ២០១៦)។
សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា៖ ចោរកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាព កក់ក្តៅ និងធានាដល់សុវត្ថិភាព នៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹម នឹងនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវា សំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព មន្ត្រីត្រូវគិតថា ខ្លួនជាអ្នកបម្រើ ប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ ត្រូវចូលរួមសហការដើម្បីប្រមូលពន្ធ ដើម្បីជម្រុញការប្រមូលពន្ធអោយមាន ប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិដោយយកចិត្តទុកដាក់។ ត្រូវយកចិត្តទុកដាក់ការពារធនធាន ព្រៃឈើ ធនធានរ៉ែ ព្រមទាំងយកចិត្តទុកដាក់ថែទាំតំបន់ទេសចរណ៍មួយចំនួន។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព និងគ្រប់គ្រងអាជីវកម្មដី សម្បទានសេដ្ឋកិច្ចអោយបានត្រឹមត្រូវ។ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចេះសហ ការគ្នាជាមួយអាជ្ញាធរថៃ អោយបានល្អប្រសើរជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍ ខេត្តប៉ៃលិន អោយកាន់តែរីកលូតលាស់ទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យ គឺអាស្រ័យ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួល ខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕