
FN ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិន បានចាប់ដៃអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បោះទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦ នៅក្នុងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ។
ដំណឹងនៃការចាប់ដៃគ្នារវាងក្រុមហ៊ុន Guangzhou R&F Co.Ltd និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦ នៅកម្ពុជានេះ បានបង្ហាញក្នុងពេលដែលលោក Zhang Li ប្រធានក្រុមហ៊ុន Guangzhou R&F បានចូលជួបសម្តែងការគួរសម និងសំ ណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានរាជរដ្ឋាភិបាលនារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ។
លោក Zhang Li បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនរបស់លោកមកកាន់ប្រទេសកម្ពុជា។ ក្នុងដំណើរលើកទី៤នេះ លោកបានសង្កេតឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលលោកមានជំនឿទុកចិត្តខ្លាំងជាមួយកំ ណើន សេដ្ឋកិច្ចកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នក ព័ត៌មាននៅក្រោយជំនួប។
បើតាមលោក អ៊ាង សុផ្លែត ដោយមើលឃើញពីការសក្តានុពល និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា លោក Zhang Li ក៏បានជួបពិភាក្សាជាមួយ អ្នកឧកញ៉ា គិត ម៉េង និងបានព្រមព្រៀងគ្នាដាក់ទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពី ៣ ទៅ៥ឆ្នាំ ដើម្បីសាងសង់សណ្ឋាគារ និងសំណង់នានា។
លោក Zhang Li បានគូសបញ្ជាក់ថា ជាជំហានដំបូងនេះ លោកមានចំណាប់អារម្មណ៍វិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦នៅក្នុងរាជធានីភ្នំពេញ និង ក្រុងព្រះសីហនុ។
សម្ដេចតេជោ ហ៊ុន...Read More

FN ៖ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិអំពីកម្ពុជាត្រូវបានជ្រើសរើស ជាប្រធានសម្របសម្រួល ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក WTO សម្រាប់ឆ្នាំ២០១៧-២០១៨។
នៅក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា «ប្រសិនជាកម្ពុជាបានសម្របសម្រួលឲ្យការចរចាក្នុងសន្និសិទថ្នាក់រដ្ឋមន្រ្តីលើកទី១១ របស់អង្គការពាណិជកម្មពិភពលោក ទទួលបានជោគជ័យ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានស្ថេរភាពការទទួលយកតួនាទីស្នូលនេះ នឹងជួយលើកតម្កើងថែមទៀតនូវកិត្តិស័ព្ទ និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»។
សារលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ៖ កម្ពុជាត្រូវបានជ្រើសរើសជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌ WTO សម្រាប់ឆ្នាំ២០១៧-២០១៨។
...
Read More
FN ៖ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍តាមរយៈ Facebook ថា នៅប្រទេសកម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តអំពើខុសច្បាប់ ហើយត្រូវបានតុលាការកាត់ឲ្យជាប់ទោសទៅតាមច្បាប់របស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់នៅលើ Facebook របស់សម្តេចនារសៀលថ្ងៃនេះយ៉ាងដូច្នេះថា៖ «សូមក្មួយមើលឱយច្បាស់ នៅកម្ពុជាអត់មាន អ្នកទោសនយោបាយទេ មានតែអ្នកនយោបាយ ប្រព្រឹត្តខុសច្បាប់ហើយជាប់ទោសទៅតាមច្បាប់។ គុកសំរាប់ដាក់អ្នកមានទោស។ នៅស្រុកខ្មែយើងមាន អ្នកនយោបាយច្រើនណាស់ ហេតុអីបានអ្នកនោះមិនជាប់គុក? មកពីគេអត់ធ្វើអ្វីខុសច្បាប់ បានអត់ជាប់គុក។ ចំណុចនេះកាន់តែបង្ហាញថា កម្ពុជាអត់មាន អ្នកទោសនយោបាយទេ តែមានអ្នកនយោបាយ ធ្វើខុសច្បាប់ហើយជាប់គុក»។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងតាមរយៈ Comment នៅលើ Facebook របស់សម្តេចនៅរសៀលថ្ងៃនេះ បន្ទាប់ពីមាន Account Facebook មួយមានឈ្មោះ Pheara JP បានសរសេរថា៖ «សូមលោកពូជួយធ្វើបុណ្យចែកទានដល់ក្រុមគ្រួសារខ្មែរទាំងអស់ ពិសេសទៅទៀត ព្រះយេសូវគ្រីស និងប្រទានពរលោកពូនិង…………ឲ្យលោកពូបានដោះលែងអ្នកទោសនយោបាយទាំងអស់ ឲ្យបានទៅជួបជុំក្រុមគ្រួសារប្តី ប្រពន្វកូនចៅគេ ដែលបានកំពុងយំខ្លោចចិត្ត នឹងកំពុងរងចាំអ្នជាទីស្រលាញ់វិញផងក្នុងឪកាសដ៌ពិសេសនេះ។ សេចក្តីមេត្តាករុណា និងការអភ៌យទោសអោយគ្នា ទៅវិញទៅមកជាបញ្ញាតិរបស់ព្រះគ្រីស»។
សូមជំរាបថា នេះមិនមែនជាលើកទី១ទេ ដែលសម្តេចតេជោ ហ៊ុន សែន ពន្យល់អំពីស្ថានភាពនយោបាយនៅកម្ពុជា ហើយជាញឹកញយនៅតាមវេទិកាសាធារណៈនានា សម្តេចតែងតែលើកឡើងថា អ្នកនយោបាយទាំងឡាយដែលអ្នកមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ នោះមិនត្រូវបានជាប់គុកទេ ប៉ុន្តែបច្ចុប្បន្នមានតែអ្នកនយោបាយដែលប្រព្រឹត្តិអំពីល្មើសច្បាប់ ទើបត្រូវបានតុលាការផ្តន្ទាទោសតាមច្បាប់៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានសរសេរលើក Facebook របស់សម្តេចដោយបញ្ជាក់ថា នៅសល់តែ៣ថ្ងៃទីប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ (ថ្ងៃទី០៥ ខែមករា ១៩៧៦-ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧) នៃថ្ងៃប្រជុំជួររៀបការរបស់សម្តេចជាមួយនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងមានគូស្វាមីភរិយា១២គូផ្សេងទៀត ក្នុងរបស់ ប្រល័យពូជសាសន៍ប៉ុលពត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា កូនៗរបស់សម្តេចស្ទើរតែទាំងអស់ បានរៀបការនៅក្នុងខែមករានេះដែរ ខណៈដែលប្រជាជនកម្ពុជាក៏រួចចាកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងខែមករា នេះផងដែរ។
លើសពីនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់ជនរួមជាតិ សូមឲ្យខែមករា ឆ្នាំសកលថ្មីនេះ នាំមកនូវជោគជ័យថ្មី សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ ១៣គូ របស់ខ្ញុំនិងភរិយា (៥មករា១៩៧៦ – ៥មករា២០១៧)។ ខ្ញុំសរសេររៀបរាប់ពីជិវិតអាពាហ៌ពិពាហ៌ ក្នុងគ្រាកលយុគ្គ រួចមកហើយ។
កូនៗខ្ញុំស្ទើរតែទាំងអស់រៀបការ នៅក្នុងខែមករានេះដែរ ហើយប្រជាជនកម្ពុជាយើង ក៏បានរួចចាកពីរបបប្រល័យ ពូជសាសន៍ប៉ុល ពត ក្នុងខែមករានេះដែរ។
មករា ឆ្នាំសកលថ្មី នាំមកនូវជោគជ័យថ្មី សំរាប់ប្រជាជនយើង នៅទូទាំងប្រទេស»៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប ចូលគោរពព្រះវិញ្ញាណក្ខន្ធសពសម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស ដែលតម្កល់ធ្វើព្រះរាជពិធីបុណ្យនៅវត្តបុទុមវតី។
សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស បានសោយទិវង្គត ១០៖៤៥នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយព្រះរោគាពាធ នៅព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយក្រសួងពាណិជ្ជកម្ម។ សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាបុត្រារបស់សម្តេច ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាព្រះបិតុលាបង្កើត (ឪពុកមារ) ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផងដែរ។
សម្តេច ស៊ីសុវត្ថិ ជីវន្តមុនីរ័ក្ស គឺជាឧត្តមប្រឹក្សា នៃអង្គព្រះមហាក្សត្រ ហើយក៏ធ្លាប់បានធ្វើជាអនុប្រធានទី១ នៃព្រឹទ្ធសភាជាតិនីតិកាលទី១ផងដែរ។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងអំពីការយាងសោយទិវង្គតរបស់សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក្ខការសោយទិវង្គត របស់សម្តេច ជីវ័ន្តមុរីរ័ក្ស គឺជាការបាត់បង់រាជវង្សខ្មែរមួយអង្គ ដែលមានឆន្ទៈ មនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ រហូតអស់មួយព្រះជន្ម ក៏ដូចជាការបង់ព្រះរាជស្វាមី ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌មួយអង្គ៕
...
Read More
FN ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនដល់បងប្អូនជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេសឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន លាភសំណាង និងថ្លៃអំណរគុណដល់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចថែរក្សាសន្តិភាព និងថែរក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកម្ពុជា។
នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «សូមឆ្នាំថ្មី ២០១៧នេះ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងលាភសំណាងល្អ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងទ័ពដែលកំពុងបំពេញភារកិច្ច រក្សាសន្តិភាព នៅប្រទេសនានាក្រោមឆ័ត្រ UN ផងដែរ។ សូមបងប្អូនបានកំសាន្តសប្បាយ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព គ្រប់ទីកន្លែងទាំងអស់។ អរគុណដល់អាជ្ញាធរ សមត្ថកិច្ចទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ថែរក្សា សណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋយើង»។
សូមជម្រាបថា កាលពីយប់មិញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត មានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០១៧ ជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាទីសក្ការៈ មុនិនាថ សីហនុ នៅព្រះរាជដំណាក់ក្រុងព្រះសីហនុ៕
...
Read More
FN ៖ ពេញមួយឆ្នាំ២០១៦នេះ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីតាមក្រសួងស្ថាប័ននានា ត្រូវបានគេមើលឃើញថា ប្រឹងប្រែងពួតដៃរួមគ្នាសម្រេចនូវសមិទ្ធជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ជាពិសេសការបន្តរក្សាបានសុខសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយក្នុងសង្គម ព្រមទាំងស្ថេរភាពនយោបាយ សុទ្ធសឹងជាកត្តាសំខាន់ៗ សម្រាប់ធានាដល់ការប្រព្រឹត្តទៅមុខប្រកបដោយប្រក្រតីភាព នៃដំណើការអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការរក្សាបានស្ថេរភាពនយោបាយ សង្គម សុខសន្តិភាព ក៏ដូចជាការប្រឹងប្រែងរួមគ្នាគិត និងរួមគ្នាធ្វើទាំងប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាសេនាធិការ បានធ្វើឲ្យកម្ពុជានៅតែបន្តបោះជំហានអភិវឌ្ឍន៍ទៅមុខ ជាមួយការរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង ៧ភាគរយ។ ក្រៅពីការរក្សាបាននូវស្ថេរភាពនយោបាយ សង្គម សុខសន្តិភាព និងការជំរុញកំណើនសេដ្ឋកិច្ចនេះទៅ គេសង្កេតឃើញមានសមិទ្ធផល លេចធ្លោរមួយចំនួនត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បើកមស្ពោធដាក់ឲ្យប្រើប្រាស់ដោយផ្ទាល់ ហើយក៏មានបញ្ហាមួយចំនួន ត្រូវបានដោះស្រាយដោយផ្ទាល់ និង បន្ទាន់ផងដែរ។
នៅក្នុងឆ្នាំ២០១៦នេះ មានផ្លូវជាតិធំៗចំនួន ៣ខ្សែ ស្ពានមួយខ្សែ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ និងស្ពានឆ្លងកាត់ទន្លេបាសាក់មួយខ្សែទៀត ក៏ត្រូវបានចាក់បេតុងតភ្ជាប់ផងដែរ។
ផ្លូវជាតិធំៗ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ដោយសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៦នេះ រួមមាន៖ ផ្លូវជាតិលេខ៥៦ ចាប់ពី ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ រហូតដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងផ្លូវចូលប្រាសាទបន្ទាយឆ្មា ក្រាលកៅស៊ូ DBST មានប្រវែងសរុបជាង ១២៤គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណ ៤៥លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងដំណាក់កាលសាងសង់ផ្លូវនៅលើដែនដី អតីតសមរភូមិសង្រ្គាមមួយនេះ ត្រូវបានរកឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាង ២ពាន់គ្រាប់។ ផ្លូវជាតិលេខ៥៦ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។
ផ្លូវជាតិលេខ៤៤ ប្រវែងជិត ១៤០គីឡូម៉ែត្រ តភ្ជាប់ពីក្រុងច្បារមន ទៅស្រុកឱរ៉ាល់ និងឧត្តុង ខេត្តកំពង់ស្ពឺ ចំណាយថវិកាសាងសង់ជាង ៨៥លានដុល្លារអាមេរិក។ ផ្លូវនេះសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី០២ ខែសីហា...Read More

FN ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសដែលអញ្ជើញ ដង្ហែព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មកឆ្លងឆ្នាំ ចាស់ចូលឆ្នាំសកលថ្មី២០១៧ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ ក្មួយៗ ចៅៗ សិស្សានុសិស្សនៅសាលាចំនួន៦ នៅក្នុងខេត្តព្រះសីហនុ ដោយបានផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសម្រាប់គ្រូៗ ចំនួន១៥ខ្នង ស្មើនឹង១៩៦បន្ទប់ រួមទាំងជួលជុលទីធ្លាសាលា តារាងបាល់ទាត់ និងឧបត្ថម្ភដំណើរកម្សាន្តផងដែរ។
សាលាទី១៖ សាលាករុកោសល្យ និងវិក្រឹតកា ខេត្តព្រះសីហនុ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅទីនោះសម្តេចតេជោ បានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ ស្មើនឹង៣២បន្ទប់, ទីចាត់១ខ្នងមាន៣បន្ទប់, អគារស្នាក់នៅរបស់សិស្ស១ខ្នង កំពស់២ជាន់ មាន១០បន្ទប់, ផ្ទះគ្រូ១ខ្នងកំពស់២ជាន់ មាន១០បន្ទប់ រួមទាំងធ្វើក្លោងទ្វារសាលា តារាងបាល់ទាត់ និងផ្តល់ជូននូវដំណើរកំសាន្តទៅលេងសៀមរាប នៅខែមករាខាងមុខនេះ ទាំងករុកោសល្យ និងបឋមសិក្សា និងគ្រូ។
សាលាទី២៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ។ នៅសាលានោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនអគា១ខ្នងកំពស់៤ជាន់ មាន២៤បន្ទប់, អគារស្នាក់នៅគ្រូ១ខ្នង កំពស់៤ជាន់ មាន១៦បន្ទប់, ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងផ្តល់ជូនកុំព្យូទ័១០០គ្រឿងផងដែរ។
សាលាទី៣៖ សាលាបឋមសិក្សាអនុវត្តន៍ ខេត្តព្រះសីហនុ។ នៅទីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ជូននូវអគារ សិក្សាថ្មី១ខ្នងកំពស់២ជាន់ ស្មើនឹង១៦បន្ទប់, ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងជួសជុលអគារចាស់ៗ។
សាលាទី៤៖...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសដែលសម្តេចដង្ហែព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងមកខេត្តព្រះសីហនុនោះ សម្តេចតេជោ បានឆ្លៀតពេលវេលា ចុះសំណេះសំណាល សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនកន្លែង ដើម្បីដោះស្រាយសំណូមពរ នៅនឹងកន្លែងសិក្សា ដែលរួមមានការផ្តល់អគារសិក្សាសម្រាប់សិស្សផងដែរ។។
លើសពីនេះទៅទៀតនោះ បន្ទាប់ពីបញ្ចប់ការចុះសំណេះសំណាលជាមួយគ្រូៗ និងសិស្សានុសិស្ស នៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតពេលអញ្ជើញទៅតំបន់ឆ្នេរ ដែលជាតារារះនៅទិសនិរតី និងបានថតរូបជាមួយសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងចៅ ប្រកបដោយក្តីសប្បាយរីករាយផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ឆ្លៀតពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ជាទីសក្ការៈ មកខេត្តព្រះសីហនុ។ ថ្ងៃនេះខ្ញុំបានឆ្លៀតទៅសួរសុខទុក្ខលោកគ្រូ សិស្សានុសិស្សដើម្បីដោះស្រាយសំណូមពរ នៅហ្នឹងកន្លែងទាក់ទងនឹងការសិក្សា។ សល់ពេលបន្តិចមិនភ្លេចឆ្នេរ សមុទ្រដែលជាតារារះនៅទិសនិរតី»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់តាំងពីព្រឹក រហូតដល់ពេលរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ បានដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងតាមព្រះទីនាំងរថភ្លើង ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដើម្បីចូលឆ្នាំថ្មី ឆ្នាំសកលនៅទីនោះ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានបង្ហាញនូវក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុយាងតាមរថភ្លើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។
សម្តេចបានបញ្ជាក់ទៀតថា ដោយសារសង្រ្គាមផ្លូវរថភ្លើងកម្ពុជា ត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ។ ក្រោយប្រទេសមានសន្តិភាព គឺផ្លូវរថភ្លើងយើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង។
ជាមួយគ្នានេះ សម្តេចតេជោ បានបន្ថែមទៀតថា «ខ្ញុំ និងភរិយាសូមជូនពរជនរួមជាតិគ្រប់ស្រទាប់ វណ្ណៈទាំងក្នុង និងក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងកងកម្លាំងដែលកំពុងបំពេញភារកិច្ច រក្សាសន្តិភាពនៅប្រទេសនានា ក្រោមឆ័ត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចំរើន និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំថ្មីសកល ២០១៧ ខាងមុខនេះ»៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូនេះ បានចេញអនុក្រឹត្យដំឡើង ប្រាក់វិភោជន៍ គ្រួសាររបស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាល ជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដែលចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។
អនុក្រឹត្យបានបញ្ជាក់ថា ការដំឡើងប្រាក់វិភោជន៍គ្រួសារប្រចាំខែ របស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដូចខាងក្រោម៖
* ប្រាក់វិភាជន៍គ្រួសារសម្រាប់ប្រពន្ធរបស់មន្ត្រីរាជការស៉ីវិល ពី៦០០០រៀល ទៅដល់១៥០០០រៀល។
* ប្រាក់បំណាច់ឧបត្ថម្ភគ្រួសាររបស់យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ពី៦០០០រៀល ដល់១៥០០០រៀល។
* ប្រាក់វិភាជន៍គ្រួសារសម្រាប់កូនម្នាក់ៗ របស់មន្ត្រីរាជការស៉ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ពី៥០០០រៀល ទៅ១០០០០រៀល៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញអនុក្រឹត្យ ផ្តល់បន្ថែមនូវប្រាក់បំណាច់ប្រចាំខែ ដល់ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើគ្រប់ប្រភេទ ចំនួន៨ម៉ឺនរៀល ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។
អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះវរជន ឬជនដែលមានសញ្ញាបត្រខ្ពស់ ឬជនដែលមានប្រយោជន៍ដល់ការងាររដ្ឋ និងមន្ត្រីរាជការស៉ីវិល ដែលរួមមានមន្ត្រីរាជការក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌ នីតិប្រតិបត្តិ ក្របខ័ណ្ឌតុលាការ និងក្របខ័ណ្ឌពិសេសផ្សេងទៀត ព្រមទាំងនគរបាលជាតិ និងយោធិន ដែលត្រូវបាន តែងតាំងជាទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ អនុលោមតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលឋានៈស្មើ៕
...
Read More ទៅមុខថយក្រោយ