FN ៖ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិអំពីកម្ពុជាត្រូវបានជ្រើសរើស ជាប្រធានសម្របសម្រួល ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក WTO សម្រាប់ឆ្នាំ២០១៧-២០១៨។
នៅក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា «ប្រសិនជាកម្ពុជាបានសម្របសម្រួលឲ្យការចរចាក្នុងសន្និសិទថ្នាក់រដ្ឋមន្រ្តីលើកទី១១ របស់អង្គការពាណិជកម្មពិភពលោក ទទួលបានជោគជ័យ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានស្ថេរភាពការទទួលយកតួនាទីស្នូលនេះ នឹងជួយលើកតម្កើងថែមទៀតនូវកិត្តិស័ព្ទ និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»។
សារលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ៖ កម្ពុជាត្រូវបានជ្រើសរើសជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខណ្ឌ WTO សម្រាប់ឆ្នាំ២០១៧-២០១៨។