FN ៖ នៅមុននេះបន្តិចនាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកមរណភាពទុក្ខជូនលោកជំទាវ អានី សុខអាន ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។
នៅលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ «សូមសម្តែងនូវសមានទុក្ខ ស្តាយស្រណោះអាឡោះអាល័យ និងក្តីសង្វេគអនេកប្បការ ព្រោះថាមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ឧត្តមស្វាមីប្រកបដោយភក្តីភាពបំផុត ចំពោះភរិយា ហើយក៏ជាការបាត់បង់លោកឪពុក និងជីតាពោរពេញដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួតចំពោះ បុត្រាបុត្រី បុត្រាបុត្រីប្រសា និងចៅៗទាំងអស់ជាស្រឡាញ់ លើសពីនេះទៀត នេះក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើម របស់ជាតិមួយរូប ដែលបានបំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានធ្វើពលិកម្មសព្វបែបយ៉ាង»។
...
Read More
FN ៖ បន្ទាប់ពីសម្រេចដាក់ឲ្យអនុវត្តន៍អត្រាការប្រាក់ឥណទាន (ប្រាក់កម្ចី) មកនៅត្រឹមតែ១៨% ក្នុងមួយឆ្នាំ ឬ១.៥%ក្នុងមួយខែនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានស្នើឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ឥណទាន មីក្រូហិរញ្ញវត្ថុ ដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជៀងវាងជួបបញ្ហា។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការទម្លាក់អត្រាការប្រាក់ឥណទានមកត្រឹម១៨%នេះ ជាការចូលរួមចំណែកដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលត្រូវការឥណទាន ដើម្បីដោះស្រាយជីវភាព ដែលកន្លងមកប្រជាពលរដ្ឋមួយចំនួនធំ បានខ្ចីប្រាក់ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់ជាង៣០%។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា៖ «ដើម្បីជំរុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ជាពិសេសបងប្អូនដែលកំពុងប្រឈម និងអត្រាការប្រាក់ខ្ពស់ និងម៉្យាងវិញទឿត ដើម្បីជំរុញការប្រើប្រាស់ឥណទាន មីក្រូហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ឋភាព គឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នេះតទៅ ពិដានអត្រាការប្រាក់ឥណទាន មានកម្រិតតែ១៨%ទេក្នុងមួយឆ្នាំ»។
សម្តេចតេជោ បានស្នើដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា «សូមបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ឥណទានមីក្រូហិរញ្ញវត្ថុ ត្រូវមានការទទួលខុសត្រូវ និងប្រយ័ត្នប្រយែងខ្ពស់បំផុត។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសចក្តីសុខ និងមានសំណាងល្អគ្រប់ពេល»។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ នេះបើតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា។
ការទម្លាក់អត្រាការប្រាក់នេះ ត្រូវបានធនគារជាតិនៃកម្ពុជា អះអាងថា ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការការពារ ផលប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក...Read More

DAP News ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលដែលទីភ្នាក់ងារ ស៊ើបការសម្ងាត់អាមេរិក (CIA) លួចយកឯកសារសំងាត់ និងលួចតាមដានយកសារតាមប្រព័ន្ធ WhatsApp គ្មានអ្នកណាម្នាក់និយាយថា អាមេរិកខុសច្បាប់នោះទេ ប៉ុន្តែនៅពេលដែលកម្ពុជា បានបែកធ្លាយសំឡេងតាមរយៈ ទូរស័ព្ទរបស់បក្សប្រឆាំងទាំងអ្នកវិភាគ និងពួកបក្សប្រឆាំង ផ្ទាល់សុទ្ធតែអះអាងថា ខុសច្បាប់ ។ ក្នុងឱកាសអញ្ជើញ បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសិរីសាគរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ បានថ្លែងថា អាមេរិកបានលួច ស្តាប់ទូរស័ព្ទរបស់គេ និងចាប់យកសារតាមរយៈ ការបញ្ជូនតាមប្រព័ន្ធ WhatsApp ព្រោះគេយកតាមផ្កាយរណប ។ សម្តេចថា បើចង់លុបបំបាត់នូវ ករណីទាំងអស់នេះ ទាល់តែបណ្តាប្រទេស មហាអំណាចក្នុងពិភពលោក ឈប់ផលិតឧបករណ៍ ចាប់យកសំឡេង ។ សម្តេចតេជោសង្កត់ធ្ងន់ថា ភាគច្រើនការនិយាយគ្នា តាមទូរស័ព្ទគឺគេចាប់យកសំឡេង ។ ប៉ុន្តែកម្ពុជានៅពេល បែកធ្លាយសំឡេងអ្វីមួយ ដែលនិយាយតាមទូរស័ព្ទ ក្រុមបុគ្គលមួយចំនួន បាននិយាយថា គឺខុសច្បាប់ ។ តែចំឡែកអាមេរិកពេលបែកធ្លាយ គ្មានអ្នកណាម្នាក់ហ៊ានជេរពួក CIA ថាខុសច្បាប់នោះទេ ហើយ CIA នេះ គឺពួកគេបានលួចស្តាប់ ពួកមេដឹកនាំអឺរ៉ុប និយាយគ្នាផងដែរ ។ សម្តេចបញ្ជាក់ថា “នៅស្រុកយើងបែកធ្លាយ សំឡេងតាមទូរស័ព្ទ ខុសច្បាប់ទាំងអស់ ។ គ្មានអ្នកហ៊ានជេរអាមេរិកាំង និងCIA ថាខុសច្បាប់” ។ សូមបញ្ជាក់ថា គេហទំព័រ Wikileaks បានទំលាយឲ្យដឹងថា...Read More

FN ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍សោកសៅ និងនឹករលឹក ដល់អ្នកម្តាយជាទីស្រឡាញ់ ដែលបានទទួលមរណភាព១៩ឆ្នាំកន្លងមកហើយ។
សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែការនឹករលឹក ដល់ម្តាយជាទីស្រឡាញ់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ភ្ញាក់ពីដំណេកតាំងពីមុនម៉ោង៣ទៀបភ្លឺ។ ម៉ោងនេះហើយ ដែលម្តាយសម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៩៨។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍សោកសៅយ៉ាងដូច្នេះថា «ថ្ងៃនេះជាខួបលើកទី១៩ឆ្នាំ នៃថ្ងៃមរណភាពម្តាយខ្ញុំ (១០ មីនា ១៩៩៨-១០ មីនា ២០១៧)។ កើតចាស់ ឈឺ ស្លាប់ជារឿងធម្មតារបស់មនុស្ស តែខ្ញុំពិតជានឹកដល់ម្តាយជាទីគោរពស្រឡាញ់របស់ខ្ញុំ រហូតធ្វើឲ្យខ្ញុំភ្ញាក់ពីដំណេក តាំងពីមុនម៉ោង៣ទៀបភ្លឺ ដែលជាពេលវេលាម្តាយខ្ញុំចែកឋាននាពេលនោះ»។
សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា «ប្អូនៗ កូនៗ ក្មួយៗរបស់ខ្ញុំរៀបចំពិធីបុណ្យនៅហ្នឹងចេតីយរបស់ម្តាយ និងឪពុករបស់ខ្ញុំ។ សំរាប់ខ្ញុំថ្ងៃនេះត្រូវចូលរួមកាត់ឫសសីមាព្រះវិហារនៅវត្តក្នុង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមឧទឹ្ទសកុសលទាំងអស់ដែលកូនៗ និងចៅៗបានធ្វើជូនចំពោះវិញ្ញាណក្ខន្ធម៉ែ។ នេះជារូបថតគ្រួសារកាលឆ្នាំ១៩៧៩ ដែលម្តាយរបស់ខ្ញុំឈរនៅទី២ បន្ទាប់ពីឪពុកខ្ញុំដោយរាប់ពីឆ្វេងទៅស្តាំ»៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាពកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួន ស្ថិតក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុងភូមិ-ឃុំ-ស្រុក កំពង់ត្របែក ខេត្តព្រៃវែង។ ព្រះវិហារនិង សមិទ្ធផលនានា ដែលនឹងត្រូវកាត់ឫសសីមា និងបុណ្យឆ្លងនៅថ្ងៃនេះ បានចំណាយថវិកាសាងសង់សរុបជាង ៥៣ម៉ឺនដុល្លារអាមេរិក។ ទូទាំងស្រុកកំពង់ត្របែកមានវត្តសរុប៤៦វត្ត និងមានព្រះសង្ឃជាង ៣០០អង្គ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាទម្លាប់របស់សម្តេចអញ្ជើញកាត់ឫសសីមាតែពីរវត្តទេ ក្នុងមួយឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអធ្យាស្រ័យពីព្រះចៅអធិការវត្តមួយចំនួន ដែលសម្តេចមិនបានអញ្ជើញទៅចូលរួមកាត់ឫសសីមា តាមសំណើ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់វត្តដែលកើតមុនឆ្នាំ១៩៧០ គឺត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ព្រោះតែភ្លើងសង្រ្គាម និងក្នុងរបបប៉ុលពត។ ប៉ុន្តែក្រោយពេលប្រទេសត្រូវបានរំដោះនៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ គ្រប់ទីអារាម និងសាសនាទាំងអស់ ក៏មានជីវិតរស់រៀនឡើងវិញ ហើយក៏មានការ អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ សម្តេចតេជោបញ្ជាក់ថា នៅទូទាំងប្រទេសនាពេលបច្ចុប្បន្នមានវត្តជាង៤០០០វត្ត និងមានព្រះសង្ឃជាង៥ម៉ឺនអង្គ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទុក្ខក្រៀមក្រំមួយរបស់សម្តេច ព្រោះជាថ្ងៃគម្រប់ខួប១៩ឆ្នាំ នៃការទទួលមរណភាព ម្តាយរបស់សម្តេច ដែលធ្វើឲ្យសម្តេចភ្ញាក់ពីដំណេកតាំងពីម៉ោង ៣ទៀបភ្លឺមកម្ល៉េះ។
* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព គឺផ្សារភ្ជាប់យ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើនទាំងអណាចក្រ និងពុទ្ធចក្រ។ សម្តេចតេជោថា ជាពិសោធន៍ក្នុងទសវត្សរ៍ឆ្នាំ៧០ គឺបានឃើញយ៉ាងច្បាស់ សង្រ្គាមបានធ្វើឲ្យប្រទេសខ្ទេចខ្ទាំ កុំថាឡើយឱកាសអភិវឌ្ឍ។ សម្តេចតេជោ...Read More

FN ៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោ ស្រពកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ឆ្នាំ នៃទិវាអន្តរជាតិនារី ៨ មីនា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះការប្រារព្ធ ទិវានារីអន្តរជាតិក្រោមប្រធានប្រធាន «ស្រ្តីដើម្បីសន្តិភាព និងវឌ្ឍនភាព» ព្រោះបានឆ្លុះបញ្ចាំងពីតម្លៃនៃការចូលរួមរបស់ស្រ្តី ក្នុងការចូលរួម ថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពរបស់សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា តាមរយៈប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃសន្តិភាពផងដែរ ព្រោះបើគ្មានសុខសន្តិភាពទេ កម្ពុជា ក៏គ្មានការអភិវឌ្ឍផងដែរ។
* សម្តេចតេជោ បានថ្លែងថា ចាប់តាំងឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូនកងទ័ពក្រោមទង់អង្គការសហប្រជាជាតិ ទៅរក្សាសុខសន្តិភាព នៅតាមបណ្តា ប្រទេសនានាលើពិភពលោក បានចំនួន ៤,១៧៧នាក់ ដែលក្នុងនោះមានស្រ្តី ១៥១នាក់ ស្មើនឹងជាង ៣ភាគរយ។
* សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកខ្លាំងចំពោះស្រ្តី ហើយព្រោះតែការមើលឃើញពីតម្លៃរបស់ស្រ្តី រាជរដ្ឋាភិបាលបានចេញ សារាចរណ៍លុបចោលការយកថ្លៃភាស៊ី ពីការលក់ដូរតាមកញ្ច្រែង ល្អី ដំឡើងប្រាក់ឈ្នួលដល់កម្មករ កម្មការិនីកាត់ដេរ និងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់ស្រ្តី រួមទាំងការប្រយុទ្ធប្រឆាំងចំពោះការជួញដូរស្រ្តីជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ កុំអល់អែកក្នុងការដាក់កញ្ចប់ថវិកាក្នុងការលើកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ នូវការកំណត់ឲ្យមានអភិបាលរងខេត្តជាស្រ្តី តែបច្ចុប្បន្នមិនទាន់មាន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីសម្ពោធ គម្រោងពង្រីក រោងចក្ររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានអនុវត្តគម្រោងវិនិយោគរួមគ្នានៃសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនផលិត ស្រាបៀរ អាស៊ីប៉ាស៊ីហ្វិក (APB) និង ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដោយជោគជ័យលើទុនវិនិយោគដំបូងចំនួន៥៦លានដុល្លារ និងបន្តពង្រីកផលិតកម្ម របស់ខ្លួនបន្ថែមទៀត ក្នុងពេលនេះពិសេសបានបន្ថែមនូវមុខផលិតផលថ្មី គឺស្រាបៀរ Heineken ប្រភេទដប និងកំប៉ុង បន្ថែមលើផលិតផលស្រាបៀរ Tiger (ដប និងកំប៉ុង) ABC Extra Stout (ដប់ និងកំប៉ុង) Anchor (ដប និងកំប៉ុង) និង Gold Crown (កំប៉ុង)។
* សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបានផ្តល់នូវភាពជឿជាក់យ៉ាងម៉ុតមាំលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសវាយតម្លៃខ្ពស់ចំពោះស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម, កំណើនសេដ្ឋកិច្ចនៅកម្ពុជា, ការអភិវឌ្ឍសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ដោយបានសម្រេចយ៉ាងប្រាកដប្រជា ប្រកបដោយទំនុកចិត្តក្នុងការវិនិយោគទុនបន្ថែមរហូតដល់១០០លាន ដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើប្រទេសកម្ពុជាត្រូវបានគេមើលឃើញអំពីភាពអវិជ្ជមាន ភាពអាប់អួរ និងភាពមិនច្បាស់លាស់នោះ វិនិយោគិនជាតិ និងអន្តរជាតិ នឹងមិនចំណាយទុនមកវិនិយោគនៅកម្ពុជានោះទេ
* ទោះបីជា កម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តអនុវត្តនូវការងារសំខាន់ដូចជា ការកែលម្អបរិស្ថានវិនិយោគ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣,១៥០នាក់ នៅសាលមហោស្រពកោះពេជ្រ។
និស្សិត ដែលនឹងត្រូវទទួលសញ្ញាបត្រនេះរួមមាន កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)។ វិទ្យាស្ថានវ៉ាន់ដា គឺជាវិទ្យាស្ថានឈានមុខ និងមានកេរ្តិ៍ឈ្មោះល្បីមួយនៅកម្ពុជាលើការបណ្តុះបណ្តាលជំនាញគណនេយ្យដល់និស្សិតកម្ពុជា។
ខាងក្រោមនេះជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការប្រគល់សញ្ញាបត្រអាចនឹងលើកមករៀបចំនៅពេលរសៀលជំនួសវិញ ដោយសារតែសម្តេចមានកម្មវិធីច្រើន ត្រូវធ្វើ។ សម្តេចនាយករដ្ឋមន្រ្តីថា ការចែកសញ្ញាបត្រពេលព្រឹក និងពេលល្ងាចនាពេលបច្ចុប្បន្នមិនខុសគ្នានោះទេ ព្រោះធ្វើឡើងនៅក្នុងអគារ ក្រោមម៉ាស៊ីនត្រជាក់ដូចគ្នា ដែលមិនដូចពីអតីតកាលការធ្វើចែកសញ្ញាបត្រធ្វើនៅតាមវាល ដោយសង់រោងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក្រៅពីការអបអរសាទរ និងរីករាយជាមួយនិស្សិតជយលាភីប្រមាណ៣១៥០ហើយនោះ សម្តេចក៏បានបង្ហាញការអបអរសាទរផងដែរ ចំពោះវឌ្ឍនភាពរបស់វិទ្យាស្ថានវ៉ាន់ដា លើការអប់រំនេះ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើទៅដល់និស្សិតទាំងអស់ បើទោះបីបានទទួលសញ្ញាបត្រទៅហើយក្តី ត្រូវតែបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ព្រោះការអប់រំគ្មានទីបញ្ចប់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថា មិនត្រូវធ្វើជាអ្នកអភិរក្សលើការរៀនសូត្រនោះឡើយ។ សម្តេចថា ក្រុមអ្នកអភិរក្សលើការអប់រំនេះ គឺជាមហន្តរាយមួយសម្រាប់ជីវិត។
* សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ថា ប្រសិនបើប្រទេសជាតិមានសង្រ្គាម នឹងមិនអាចធ្វើឲ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ មានឱកាសអភិវឌ្ឍន៍ជីវភាពឲ្យរីកចម្រើននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានហៅរាល់មនុស្សទាំងឡាយ ដែលបំភ្លេចអតីតកាល ដែលសម្តេចសំដៅដល់ទុក្ខវេទនារបស់ប្រជាពលរដ្ឋ ក្នុងពេលប្រទេសជួបភ្លើងសង្រ្គាមនោះ គឺជាមនុស្សជាប្រភេទសត្វតិរិច្ឆាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រាំនាំមកនូវសុខសន្តិភាពគ្របដណ្តប់ពេញផ្ទៃប្រទេសនេះ...Read More

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង៧០លានដុល្លារអាមេរិក។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមិនមែនមានយានយន្តរាប់សិប រាប់រយ និងរាប់ម៉ឺនគ្រឿងទៀតទេ គឺមាន រាប់លានគ្រឿង ធ្វើឲ្យចរាចរណ៍កកស្ទះខ្លាំង ដែលទាមទារឲ្យមានការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវក្រវាត់ក្រុងជាដើម។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ក្នុងពេលឆាប់ៗខាងមុខ សម្តេច និងលោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន នឹងអញ្ជើញ បើកការដ្ឋានសាង សង់ផ្លូវ៥១ តភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យក្លាយជាក្រវាត់ក្រុងពិតប្រាកដនោះ កម្ពុជា ត្រូវការស្ពានពីរបន្ថែមទៀត។ ខ្វះស្ពានទី១ គឺ ស្ពានពីជ្រោយចង្វារ ទៅស្វាយជ្រុំ ឆ្លងកាត់ទន្លេមេគង្គលើ និងមួយទៀតត្រូវកសាងស្ពានពីអរិយក្សត្រ ទៅក្តីតាកុយ ឆ្លងកាត់ទន្លេមេគង្គក្រោម។ សម្តេចស្នើមិត្តចិន ពិចារណាផ្តល់ហិរញ្ញប្បទាន ដើម្បីសាងសង់ស្ពាននេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណសាលារាជធានីភ្នំពេញ ដែលបានខិតខំស្វែងរកទុន និងដៃគូ ក្នុងការស្វែងរកថវិកាសាងសង់ ផ្លូវក្រវាត់ក្រុង ព្រមទាំងអរគុណក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលបានខិតខំចរចាជាមួយចិន យកថវិកាសាងសង់ផ្លូវ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ដោយសារការសាងសង់...Read More

FN ៖ ជាការឆ្លើយតបទៅកាន់វិទ្យុអាស៊ីសេរី ដែលមានបំណងសុំការអត្ថាធិប្បាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជុំវិញការ បែកធ្លាយសារសម្លេងសន្ទនា។ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ដល់អង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងទៅកាន់វិទ្យុអាស៊ីសេរីថា សម្លេងដែលបែកធ្លាយ និងខ្លឹមសារនៃកិច្ចសន្ទនាពិត១០០ភាគរយ របស់សម្តេច មិនមានការកាត់តក្លែងក្លាយអ្វីនោះទេ នេះជាសារជូនសាធារណៈមតិជ្រាប។ សម្តេចបានបន្តថា សម្តេចទទួលស្គាល់សម្លេងនោះ តែប្រសិនបើលោក កឹម សុខា ហ៊ានចេញមុខមកបដិសេធ សម្តេចនឹងបបួលលោក កឹម សុខា ទៅស្បថនៅមុខព្រះអង្គដង្កើតែម្តង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្ញើទៅកាន់អាស៊ីសេរីថា នោះជាសម្លេងពិត នឹងខ្លឹមសារ១០០ភាគរយ ដែលខ្ញុំនិយាយជាមួយឯកឧត្តម កឹម សុខា ខ្ញុំសូមជូនសាធារណៈមតិជ្រាប។ ឯកឧត្តម កឹម សុខា ពិតជាបានធ្វើអ្វីតាមការ ណែនាំរបស់ខ្ញុំ ដូចជាការបង្ហោះសារលើហ្វេសបុក, ចេញសេចក្តីថ្លែងការណ៍, ទៅចុះឈ្មោះបោះឆ្នោត។ល។ នេះជាលទ្ធផលនៃកិច្ចពិភាក្សារវាងឯកឧត្តម កឹម សុខា នឹងខ្ញុំ។ ឯកឧត្តមតែងតែផ្ញើព័ត៌មានផ្សេងៗមកខ្ញុំជាមុន ដូចជាការចេញសេចក្តីថ្លែងការណ៍ និងអ្វីផ្សេងៗមួយចំនួនទៀត»។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបន្តមានប្រសាសន៍ទៀតថា «ដោយសារនៅស្រុកខ្មែរមានជឿលើអបិយជំនឿ ហើយប្រសិនបើ ឯកឧត្តម កឹម សុខា ហ៊ានចេញមុខមកបដិសេធសម្លេងនៃការសន្ទនានេះ ខ្ញុំនឹងបបួលឯកឧត្តមទៅស្បថនៅមុខព្រះអង្គដង្កើតែម្តង»។
ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់វិទ្យុអាស៊ីសេរីនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរីដែលមានជំហរគាំទ្របក្សប្រឆាំង បានចេញផ្សាយនៅព្រឹកព្រលឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះថា នឹងសុំការអត្ថាធិប្បាយពីសម្តេចតេជោ...Read More
FN ៖ ដោយមិនទុកយូរក្រោយពីបែកធ្លាយសារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយហើយ នៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧, សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបភ្លាមៗតាមរយៈចូល Comment នៅលើ Facebook របស់ Fresh News នៅយប់ថ្ងៃសៅរ៍នេះថា៖ «ខ្ញុំទទួលស្គាល់នូវសម្លេងនិង ខ្លឹមសារដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួលស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់»។
សម្តេចនាយករដ្ឋមន្រ្តីតាមរយៈហ្វេសប៊ុកឈ្មោះ «Hun Sen» បានចូល Comment នៅលើ Facebook របស់ Fresh News ដើម្បីឆ្លើយនឹងទទួល ស្គាល់សម្លេងសន្ទនាបែកធ្លាយ ជាមួយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«ខ្ញុំទទួលស្គាល់ថានេះជា សម្លេងខ្ញុំពិតប្រាកដមែន។ ខ្ញុំបាននិយាយឆ្លងឆ្លើយជាមួយឯកឧត្តម កឹម សុខា ច្រើនលើក និងឆ្លងឆ្លើយតាម WhatsApp ច្រើនដង។ ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះម្ចាស់ផេកសីហា ដែលមានសមត្ថភាពលួចស្តាប់ការសន្ទនារបស់ខ្ញុំជាមួយឯកឧត្តម កឹម សុខា ដែលម៉ាស៊ីន បែបនេះមានតែអាមេរិក អ៉ីស្ត្រាអែល អាល្លឺម៉ង់ ទើបមានដែលចារកម្មអាមេរិកលួចស្តាប់ មេដឹកនាំអាល្លឺម៉ង់ និងអឺរ៉ុបមួយចំនួន។ ឃើញបងប្អូនមួយ ចំនួនលើកឡើងថា ជាសម្លេងដែលគេបន្លំធ្វើជាខ្ញុំហ៊ុន សែន បងប្អូនកុំវិនិឆ្ឆ័យលើសម្លេងតែត្រូវ វិនិឆ្ឆ័យលើខ្លឹមសារសន្ទនាវិញ»។
តើអ្នកណាទៅដែលមានលទ្ធភាពនិយាយពីនយោបាយទូទៅបែបនេះ? កុំថាឡើយអ្នកបន្លំ សូម្បីតែថ្នាក់ឧបនាយករដ្ឋមន្ត្រីក៏មិនមានសិទ្ធិ និងលទ្ធភាពនិយាយបែបនេះដែរ។ សូមកុំចោទខ្ញុំថា ខ្ញុំទិញក្បាលគេ ព្រោះក្បាលមនុស្សមិនអាចកាត់លក់បានទេ តែបើគេចង់ពិគ្រោះយោបល់ជាមួយ...Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា វត្តមានរបស់ធនាគារ BRED Populaire កំពុងចាប់ផ្តើមនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុត ព្រោះពេលនេះ កម្ពុជាកំពុងត្រូវការទុនវិនិយោគ ក្នុងពេលប្រទេសកំពុងជម្រុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលជាទិសដៅដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឲ្យធនាគារ Bred Populaire ទទួលបានជោគជ័យ នៅក្នុងការបណ្តាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អនុញ្ញាតឲ្យ លោក Olivier Klein អគ្គនាយកធនាគារបារាំង BRED Populaire Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ ។
ជាមួយគ្នានោះដែរ លោក Olivier Klein បានជម្រាបជូនសម្តេចតេជោ អំពីសម្ព័ន្ធធនាគារ BRED Populaire របស់បារាំងដែលមានបុគ្គលិក ចំនួន៤ម៉ឺននាក់ ហើយចំពោះលោកផ្ទាល់ គឺមានសេចក្តីរីករាយណាស់ ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងមានស្ថិរភាព និងកំណើនសេដ្ឋកិច្ចល្អ។ តាមពិតទៅ ធនាគារ BRED Populaire បានបង្កើតឡើងតាំងពី១០០ឆ្នាំមុន ដោយមូលហេតុម្ចាស់ ក្រុមហ៊ុនបានយល់ឃើញថា ធនាគារនៅប្រទេសបារាំង មិនបានឲ្យសហគ្រាសបារាំងបានខ្ចីលុយគ្រប់គ្រាន់ ដើម្បីជម្រុញការងារ វិនិយោគរបស់គេ។
លោក Olivier Klein បានបន្ថែមថា ធនាគារនេះ ក៏បានចាប់ផ្តើមឡើងជាមួយយុទ្ធសាស្ត្រ សហការជាមួយសហគ្រាសទាំងក្នុង...Read More
ទៅមុខថយក្រោយ