FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចបន្ថែមជូនឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីសម្រេច៖ «ប្រការ១៖ ត្រូវបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រចាំការ ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព»៕