
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារខ្លីមួយ នៅលើ Facebook ផ្លូវការសម្តេចតេជោ ដោយបានជូនពរចំពោះ បងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា នៅក្នុងទិវា «ពលកម្មអន្តរជាតិ» នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។
Facebook ផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា «ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិ លើកទី១៣០ បន្ថែមលើសារលិខិតដែលខ្ញុំផ្ញើជូនរួចមកហើយ ជាថ្មីម្តងទៀត ខ្ញុំសូមផ្ញើជូននូវការជូនពរចំពោះបងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេច បានយកការសំរាកថ្ងៃនេះ មកលេងកីឡាបន្ទាប់ពី ការហត់នឿយមួយរយៈ កន្លងមកនេះ ដើម្បីថែរក្សាសុខភាពឲ្យបានរឹងមាំជានិរន្តិ៍៕
...
Read More
FN ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានថ្លែងបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន ដែលទើបបញ្ចប់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងប្រមុខដឹកនាំ នៃបណ្តាប្រទេសអាស៊ានទាំង១០ បានបង្ហាញនូវការយកចិត្តទុកដាក់ លើបញ្ហានុយក្លែអ៊ែរនៅក្នុងតំបន់ និងពិភពលោក ដោយប្រមុខរាជរដ្ឋាភិបាលអាស៊ានទាំងអស់ បានប្តេជ្ញាចិត្តជាថ្មី ធ្វើយ៉ាងណារក្សាឲ្យតំបន់អាស៊ីអាគ្នេយ៍ មិនមានអាវុធនុយក្លែអ៊ែរ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧នេះ ស្តីពីលទ្ធនៃកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បន្ទាប់ពីធ្វើមាតុភូមិនិវត្តមកកាន់មកកម្ពុជាវិញនោះ លោក កៅ គឹម ហួន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានយកចិត្តទុកដាក់ចំពោះ បញ្ហានុយក្លែអ៊ែរនៅក្នុងពិភពលោក និងនៅក្នុងតំបន់ ជាពិសេសដោយសារអាស៊ានមានសន្ធិសញ្ញា ស្តីពីតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែរ ក្នុងន័យនេះគឺប្រមុខរាជរដ្ឋាភិបាលអាស៊ាន បានឆ្លុះបញ្ចាំង សារជាថ្មីម្តងទៀត ពីឆន្ទះរបស់មេដឹកនាំអាស៊ាន ធ្វើយ៉ាងណារក្សាឲ្យតំបន់អាស៊ីអាគ្នេយ៍នេះ មិនមានអាវុធនុយក្លែអ៊ែរ ហើយជំរុញការអនុវត្តន៍ទៅតាម ក្រមខណ្ឌធម្មនុញ្ញអាស៊ាន»។
បច្ចុប្បន្នបញ្ហានុយក្លែអ៊ែរ កំពុងត្រូវបានបង្កក្តីបារម្ភចំពោះពិភពលោក ដោយសារតែមេដឹកនាំប្រទេសកូរ៉េជើង លោក គីម ជុងអ៊ុន តែងតែកំញើញ និងបាញ់សាកល្បងម៉ីស៊ីលរបស់ខ្លួនជារឿយៗ។
លោក កៅ គឹមហួន បន្តយ៉ាងដូច្នេះថា «ប្រមុខរាជរដ្ឋាភិបាលអាស៊ាន មានការបារម្ភជាខ្លាំងចំពោះស្ថានភាពនៅឧបទ្វីបកូរ៉េ។ ជាពិសេសប្រធានាធិបតី ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានគូសបញ្ជាក់ថា អ្នកដែលអាចដើរតួនាទីសំខាន់ ដើម្បីរកដំណោះស្រាយនៅឧបទ្វីបកូរ៉េនេះ មានតែប្រទេសចិននោះទេ»។
បើតាមការបញ្ជាក់របស់ លោក កៅ គឹមហួន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ ផ្តោតទៅលើមូលបទ «រួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែក ជាមួយពិភពលោក» ដែលជាលទ្ធផលនៃកិច្ចប្រជុំនេះបានចេញនូវឯកសារចំនួន៣ប្រភេទ៖...Read More

FN ៖ អតីតនាយករដ្ឋមន្រ្តីប្រទេសញូវហ្សេឡែន លោក John Key បានមើលឃើញថា កម្ពុជា បានរីកចម្រើនយ៉ាងច្រើនបើធៀបនឹង រយៈពេលប្រាំមុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា។ លោក John Key ថា ការអភិវឌ្ឍរបស់កម្ពុជា មានល្បឿនយ៉ាងឆាប់រហ័សគួរឲ្យចាប់អារម្មណ៍។ លោក John Key លើកឡើងបែបនេះក្នុងពេលដែលរូបលោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។
ក្នុងជំនួបនេះ លោក John Key បានលើកឡើងថា កម្ពុជា បានបោះជំហានអភិវឌ្ឍន៍ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតែ ៥ឆ្នាំមកនេះ បើធៀបនឹងដំណើរទស្សនកិច្ចរបស់លោក John Key មកកាន់កម្ពុជាកាលពីឆ្នាំ២០១២។
សម្តេចតេជោ ហ៊ុន សែន បានអរគុណលោក John Key ដែលបានវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា។ សម្តេចតេជោ បន្តថា កម្ពុជាត្រូវការធនធានមនុស្សច្រើនណាស់ ដើម្បីកសាងប្រទេស ហើយសម្តេច បានកំណត់យកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពចម្បងសំខាន់បំផុតរបស់កម្ពុជា។
ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាលញូវហ្សេឡែន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសញូវហ្សេឡែន ដើម្បីយកចំណេះដឹង និងបទពិសោធន៍មកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ជាទូទៅក្នុងមួយឆ្នាំញូវហ្សេឡែន ផ្តល់អាហារូបករណ៍ជូនកម្ពុជាចំនួន ៣៥កន្លែង មានថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់។
សូមបញ្ជាក់ថា លោក John Key អញ្ជើញមកកម្ពុជានៅពេលនេះ ក្នុងនាមជាពលរដ្ឋសាមញ្ញរបស់ប្រទេសញូវហ្សេឡែន ហើយកិច្ចពិភាក្សាបានធ្វើឡើង ក្នុងលក្ខណៈមិត្តភាពយ៉ាងជិតស្និទ្ធ។ ដំណើរមកកាន់កម្ពុជានេះ លោក John Key នឹងពិនិត្យគម្រោងមួយចំនួនដែលគាំទ្រដោយបណ្ឌិត ហារុ ហ៊ីសាហាន់ដា...Read More

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងរបស់សាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាលើកទី១៤ហើយ ដែលសម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ពោលតាំងពី សាកលវិទ្យាល័យនេះនៅជាអង្គការបណ្តុះបណ្តាលធនធានមនុស្សមកម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាប្រឡាយទឹកជាដើមវាជារឿងលំបាកមួយ តែអ្វីដែលលំបាកទៅទៀតនោះ គឺរក្សាឲ្យបាននូវនិរន្តរភាព។ ក្នុងន័យនេះសម្តេចបានគូសបញ្ជាក់ថា មានគ្រឹះស្ថានអប់រំខ្លះបានដំណើរការបណ្តុះបណ្តាលទៅហើយតែបែរជាដួលទៅវិញ ដោយឡែក សាកលវិទ្យាល័យធនធានមនុស្សបានរីកធំធាត់ជាបន្តបន្ទាប់។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា សាកលវិទ្យាល័យធនធានមនុស្សនឹងបន្តបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាបត្ររង ដើម្បីផ្តល់ការអប់រំដល់សិស្សដែល ធ្លាក់បាក់ឌុប។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង សម្រាប់ការអប់រំនេះ។
* សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ការងារនៅក្រៅប្រទេស ក៏ជាការខិតខំមួយផងដែររបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលប្រឹងណាស់ ដើម្បីឲ្យពលករខ្មែរទទួលបានភាពស្របច្បាប់ ដើម្បីបានធ្វើការ និងរស់នៅប្រទេសថៃ ក៏ដូចជាប្រទេសម៉ាឡេស៊ីផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលករវៀតណាមធ្វើការនៅប្រទេសកូរ៉េខាងត្បូង មានរហូតដល់១៣ម៉ឺននាក់ ខណៈកម្ពុជាមានត្រឹមជាង៤ម៉ឺននាក់ប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណា ស្វែងរកទីផ្សារការងារជូនពលរដ្ឋខ្មែរនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសសម្រាប់បងប្អូនខ្មែរឥស្លាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសថៃ មិនមែនគ្មានកម្លាំងពលកម្មនោះទេ ប៉ុន្តែប្រទេសថៃ បានបញ្ជូនប្រជាពលរដ្ឋខ្លួនទៅធ្វើការ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតផ្លូវការមួយអបអរសាទរ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់» នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។
នៅក្នុងលិខិតផ្លូវការនោះ បានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារាជរដ្ឋាភិបាល សម្តេចតេជោ សូមសំដែងការ អបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «បញ្ចប់ជំងឺគ្រុនចាញ់ អភិវឌ្ឍសងគមន៍» ក្នុងគោលបំណងជំរុញ និងបំផុស ការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម សំដៅរួមចំណែកដល់ការ ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងគ្រប់សកម្មភាពទាំងអស់ ដែលបានកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ និងយល់ដឹងកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទដើម្បីផ្លាស់ប្តូរ ផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋក្នុងការប្រតិបត្តិ នៃការរស់នៅមានអនាម័យល្អ និងការចេះការពារការចម្លងជំងឺគ្រុនចាញ់ផងដែរ៕
...
Read More
FN ៖ នៅក្នុងកិច្ចជួបសំណេះសំណាល និងពិភាក្សាការងាររវាង នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ ក៏មានពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងរបស់ កម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក។
ពិធីសារចំនួន៤នោះរួមមាន៖
១៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ចុះហត្ថលេខាជាមួយ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម
២៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងការងាររបស់វៀតណាម
៣៖ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម
៤៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ។
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា។ ការជួបសំណេះសំណាលគឺជាការ ផ្តល់កិត្តិយស និងកម្លាំងចិត្តដល់កីឡាការិនីខ្មែរ ដែលបានប្រឹងប្រែងប្រកួតដណ្តើម មេដាយមាសកម្រិតពិភពលោក។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានរាជរដ្ឋាភិបាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទេវតាឆ្នាំមិនធ្វើឲ្យកម្ពុជាខកបំណងនោះទេ តែបើពឹងផ្អែក និងផ្តេកផ្តួលតែលើទេវតា ក៏ប្រហែលកម្ពុជា មិនអាចទទួលបានមេដាយមាសពិភពលោកនោះឡើយ។ សម្តេចតេជោ បានថ្លែងថា កីឡាការិនី អ៊ុក ស្រីមុំ បាននាំយកមកនូវមោទនភាពជាតិមួយ តាមរយៈការដណ្តើម មេដាយមាសកម្រិតពិភពលោកនេះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែអំណរគុណដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំពោះការប្រឹងប្រែងរហូតនាំមកនូវមោទនភាព និងកិត្តិយសជូនជាតិ តែក៏រំពឹងប្រឹងប្រែងបន្តទៀត ដើម្បីនាំមកនូវជ័យជម្នះថ្មីៗបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការជ្រើសយកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើជាប្រធានសហព័ន្ធកីឡាប៉េតង់ ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ដើម្បីជំរុញកីឡាប៉េតង់នេះ ឈានទៅភាពកាន់តែល្អប្រសើរ។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាកំពុងបានទទួលជោគជ័យជាបណ្តើរៗ និងឈានទៅរកភាពស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ។ សម្តេចថា ការទទួលបាន ជោគជ័យលើផ្នែកកីឡានេះ មិនពឹងផ្អែកលើប្រទេសធំ ឬ ប្រទេសតូចនោះទេ តែគឺពឹងផ្អែកលើការខិតខំដោយផ្ទាល់របស់កីឡាករ កីឡាការិនី។Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) សរុប១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៧, ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៥, ថ្នាក់អនុបណ្ឌិតជំនាន់ទី៩ ថ្នាក់បណ្ឌិតជំនាន់ទី១ និងទី២។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាថ្ងៃដំបូងនៅក្នុងឆ្នាំថ្មីឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលសម្តេចបានអញ្ជើញមកចែកសញ្ញាបត្រដល់និស្សិត។ សម្តេចតេជោ ហ៊ុន សែន បានហៅការចែកសញ្ញាបត្រថ្ងៃនេះ មិនមែនជាការចៃដន្យនោះឡើយ តែជាវឌ្ឍនភាពដ៏ធំមួយសម្រាប់ការអប់រំ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការបណ្តុះបណ្តាល។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីមានជនបរទេសជាច្រើន ដូចជាអាមេរិក កូរ៉េ ចិន ឡាវ និងវៀតណាម កំពុងបន្តការសិក្សាកម្រិតបិរញ្ញាបត្រ ដល់បណ្ឌិតនៅសាកលវិទ្យាល័យអាស៊ីអឹរ៉ុប។ សម្តេចថ្លែងថា កម្ពុជា ក៏មានលទ្ធភាពបណ្តុះបណ្តាលជនបរទេស នេះជាមោទនភាពមួយរបស់កម្ពុជា ដែលបានងើបឡើងចេញគំនរផេះផង់នៃភ្លើងសង្រ្គាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចមិនប្រាកដថា អាចមានជីវិតដល់ឆ្នាំ២០៥០យ៉ាងណាក្តី តែត្រូវតែរៀបចំផែនទីចង្អុលផ្លូវមួយសម្រាប់អនាគត។ សម្តេចក៏បានថ្លែងរំលឹកផងដែរថា អ្វីដែលកម្ពុជាសម្រេចបានទាំងអតីតកាល និងពេលបច្ចុប្បន្ន មិនមែនកើតឡើងដោយគ្មានការគិតគូរនោះទេ តែបានកើតឡើងដោយ មានការដាក់ចេញនូវគោលនយោបាយយ៉ាងជាក់លាក់។ សម្តេចស្នើកុំឲ្យមានការប្រមាថនូវអ្វី ដែលកម្ពុជាសម្រេចបាន ព្រោះវាមិនមែនជារឿងងាយស្រួល ហើយក៏មិនមែនជាការកើតឡើងដោយចៃដន្យនោះឡើយ តែរាជរដ្ឋាភិបាលមានផែនទីចង្អុលផ្លូវមួយយ៉ាងច្បាស់លាស់។
*...Read More

FN ៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅលើទឹកដីអង្គរដ៏ល្បាញល្បី។ ព្រឹត្តិការណ៍បើកអង្គរសង្រ្កាន្តនេះ ធ្វើឡើងនៅក្បែរប្រាសាទបាយ័ន «អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា» ដែលនឹងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តែងការរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត លើកទី៥ ខេត្តសៀមរាបនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំអង្គរសង្រ្កាន្ត រយៈពេល៥ឆ្នាំកន្លងទៅ ប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ សម្រាប់កូនខ្មែរទាំងអស់គ្នា។
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន, ព្រោះកន្លងមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមលើកិច្ចការអង្គរសង្គ្រាន្តយ៉ាងច្រើន និងបានបន្សល់ទុកស្នាដៃនៅអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានជោគជ័យណាមួយ ដែលកើតឡើងដោយឯងៗនោះឡើយ ប្រសិនបើអង្គរសង្ក្រាន្តនេះមិនមានការចូលរួមពីអ្នករាល់គ្នា ជាពិសេសកម្លាំងយុវជនសហភាពសហព័ន្ធ។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ដោយសុខសន្តិភាពរបស់ប្រទេសបានផ្តល់ឱកាសការអភិវឌ្ឍន៍សង្គម នឹងបានកាន់បន្ថយភាពក្រីក្រ ព្រមទាំងអាចឲ្យបងប្អូនប្រជាពលរដ្ឋ ទៅកំសាន្តទីណាក៏បានតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ សម្តេចបានបញ្ជាក់ថា នៅមុនឆ្នាំ១៩៩៨ ការជួបជុំនៅខេត្តសៀមរាប និងការធ្វើដំណើរទូទាំងប្រទេសមិនអាចធ្វើបាននោះទេ ព្រោះប្រទេសកំពុងស្ថិតនៅក្នុងសង្រ្គាមនៅឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

FN ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយសៀវភៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលមានចំណងជើងថា «ស៊ី ជិនពីង៖ អភិបាលកិច្ចប្រទេសចិន» ដែលត្រូវបានបកប្រែជាភាសាខ្មែរ។
ពិធីផ្សព្វផ្សាយសៀវភៅ របស់លោកប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការ វាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺ។ ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមជា អធិបតីផងដែរពីលោក JIANG Jianguo រដ្ឋមន្រ្តី ក្រុមប្រឹក្សាព័ត៌មានរបស់ចិន។
សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន៧៩ អត្ថបទរបស់លោកស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម។ បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន៦លាន ២សែនក្បាលនៅលើសាកលលោកទាំងមូល។ ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិននិងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សៀវភៅនេះ បានចូលរួមចំណែកផ្តល់នូវចំណេះដឹងលើអភិបាលកិច្ចបន្ថែមទៀតនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិននៅតែដើរតួយ៉ាងសំខាន់លើវិស័យពាណិជ្ជកម្មនៅកម្ពុជា និងនៅលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បន្តថា ចិន គឺជាជន្ទល់ដ៏សំខាន់សម្រាប់ការងើបឡើងវិញនូវពាណិជ្ជ សេដ្ឋកិច្ចទាំងក្នុងតំបន់ និងលើពិភពលោក។ ជាពិសេសការរក្សាបាននូវស្ថេរភាពនយោបាយនៅក្នុងតំបន់ និងពិភពលោកផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទំនាក់ទំនងកម្ពុជា-ចិន មានអាយុកាលមិនតិចជាង...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតជាផ្លូវមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ជូនពរដល់ជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
នៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា នាថ្ងៃសុក្រ ទី១៤ ថ្ងៃសៅរ៍ទី១៥ និងថ្ងៃអាទិត្យទី១៦ ខែមេសាខាងមុខនេះ គឺជាទិវាដ៏មហាប្រសើរ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា រៀបចំអបអរសារទរនៅពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំរកា សូមឲ្យប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងមានជ័យមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមចូលរួមអំណរសាទរ ក្នុងទិវាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងតែរស់នៅក្នុង និងក្រៅប្រទេស ប្រកបដោយទឹកចិត្តរីករាយជ្រះថ្លា និងប្តេជ្ញាការពារថែរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនប្រជាជាតិទាំងមូល ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព»៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-២០១៧ និងលើក ទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។
វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៦,៣% (ថ្លៃបច្នុប្បន្ន) នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦នេះ។ ដោយឡែក វិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣១,៣% និងវិស័យសេវាកម្មប្រមាណ ៤២,៤%។ ការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពី ៣៥,៦%-២៦,៣% ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ ដោយសារតែវិស័យឧស្សាហកម្ម សំណង់ និងវិស័យសេវាកម្មមានការកើនឡើង។
ក្រសួងកសិកម្មបានផ្សព្វផ្សាយថា បើទោះបីជាកសិកម្ម បានជួបប្រទះនូវគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួតនៅដើមរដូវ និងជំនន់នៅចុងរដូវវស្សាក៏ដោយ ក៏កម្ពុជាទទួលបាននូវសមិទ្ធផល ជាវិជ្ជមានប្រកបដោយមោទនភាព ដូចបានរៀបរាប់ខាងលើ ពោលគឺវិស័យកសិកម្មឆ្នាំ២០១៦ នេះមានកំណើនរហូតទៅដល់ ៣% ល្អប្រសើរជាងឆ្នាំ២០១១៥ មុននេះដែលទទួលបានត្រឹមតែ០,២៤%៕
ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហកាជាមួយក្រសួងធនធានទឹក ដើម្បីបង្កើនប្រព័ន្ធធារាសាស្រ្ត ឲ្យបានកាន់តែច្រើន ជួយសម្រួលដល់ការដាំដុះរបស់ប្រជាកសិករ។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ស្ថានភាពដាំដុះរបស់ប្រជាកសិករ បានវិវឌ្ឍន៍ពីការផលិតត្រឹមតែ ដើម្បីទទួលទានក្នុងគ្រួសារ មកកាន់ការផលិតសម្រាប់តម្រូវការទីផ្សារក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសសម្តេចគូសបញ្ជាក់ថា បើចង់បានតម្លៃស្រូវខ្ពស់ ត្រូវដាំដុះពូជស្រូវ ដែលល្អ និងអាចលក់បានតម្លៃថ្លៃ។
* សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋកុំប្រើប្រាស់ថ្នាំគីមី ដែលនាំឲ្យខូចគុណភាពអង្ករ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងលក់អង្ករទៅកាន់ទីផ្សារបរទេស កម្ពុជាពិបាកប្រកួតប្រជែងដោយសារតែតម្លៃរបស់កម្ពុជាខ្ពស់ជាងគេ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយសម្រាប់កសិផលរបស់កសិករនោះឡើយ ហើយពេលទៅណា...Read More
ទៅមុខថយក្រោយ