FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារខ្លីមួយ នៅលើ Facebook ផ្លូវការសម្តេចតេជោ ដោយបានជូនពរចំពោះ បងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា នៅក្នុងទិវា «ពលកម្មអន្តរជាតិ» នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧នេះ។
Facebook ផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា «ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិ លើកទី១៣០ បន្ថែមលើសារលិខិតដែលខ្ញុំផ្ញើជូនរួចមកហើយ ជាថ្មីម្តងទៀត ខ្ញុំសូមផ្ញើជូននូវការជូនពរចំពោះបងប្អូនកម្មករ កម្មការនី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចំរើនគ្រប់ៗគ្នា»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេច បានយកការសំរាកថ្ងៃនេះ មកលេងកីឡាបន្ទាប់ពី ការហត់នឿយមួយរយៈ កន្លងមកនេះ ដើម្បីថែរក្សាសុខភាពឲ្យបានរឹងមាំជានិរន្តិ៍៕